27.4 C
Phnom Penh

TAG

ព្រៃឡង់

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុប​កិច្ចសន្យា​ផ្តល់​ដី​សម្បទាន​ក្នុង​តំបន់​ព្រៃឡង់​ពី​ក្រុមហ៊ុន​ស៊ីម៉ងត៍ K.P

អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុប​កិច្ចសន្យា​ផ្តល់​ដី​សម្បទាន​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ពី​ក្រុមហ៊ុន​ស៊ីម៉ងត៍ ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី (K.P Cement Industry Co.,Ltd.) ដើម្បី​ការពារ​ធម្មជាតិ​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ។ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា ការ​ផ្តល់​ដី​សម្បទាន​ទំហំ ៩៩​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (K.P...

កងទ័ព​ជើងគោក​រាយការណ៍​ថា​សកម្មភាព​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នៅតែ​បន្ត​កើត​មាន

កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ អះអាង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ នៅតែ​បន្ត​កើត​មាន ក្រោយ​កម្លាំង​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង អស់​រយៈពេល ៤​ថ្ងៃ។ កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ (Royal Cambodian Armed Forces) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ថា បន្ទាប់ពី​ចុះ​ល្បាត​អស់​រយៈពេល ៤​ថ្ងៃ កម្លាំង​បង្ក្រាប​បាន​រក​ឃើញ​ប្រភេទ​ឈើ​ដួងចែម ត្រូវ​បាន​កាត់​គល់​ផ្ដួល​រំលំ​ចំនួន ៣៥​គល់ និង​ឈើ​ដែល​ត្រូវ​បាន​អារ​ច្រៀក​ជា​ក្តារ​រួច​ចំនួន ២៨៥​សន្លឹក...

ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​កំពុង​ត្រូវ​បាន​ឈូស​ឆាយ​ពុះ​បំបែក​ជា​ពីរ​ក្រោម​គម្រោង​បណ្ដាញ​អគ្គិសនី​កម្ពុជា-ឡាវ

សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​ត្រូវ​បាន​ឈូស​ឆាយ​ពុះ​បំបែក​ជា​ពីរ ក្រោម​គម្រោង​បណ្ដាញ​អគ្គិសនី​កម្ពុជា-ឡាវ ដែល​កំពុង​ដំណើរការ​សាងសង់​ឡើងវិញ​ចាប់តាំងពី​ដើម​ខែ​តុលា ឆ្នាំ​២០២៤ មក។ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា រូបភាព​ពី​ផ្កាយរណប ឬ​ការ​ថត​រូប​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​សេចក្តី​រាយការណ៍​ពី​អ្នក​ស្រុក ឱ្យ​ដឹង​ថា គម្រោង​ភ្ជាប់​បណ្ដាញ​ថាមពល​អគ្គិសនី​រវាង​កម្ពុជា​ជាមួយ​ឡាវ ដែល​កាត់​តាម​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ហើយ​នៅ​ពេលនេះ​បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។ របាយការណ៍​ដដែល​បង្ហាញ​ថា នៅ​ពេលនេះ ដំណើរការ​នៃ​ការ​សាងសង់​កំពុង​ឈូស​ឆាយ​ដី​បាន​ប្រវែង​ជិត ៦​គីឡូម៉ែត្រ​ហើយ (៥,៨​គីឡូម៉ែត្រ)...

សកម្មជន​ការពារ​ព្រៃឈើ​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន ដាក់​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ក្នុង​តំបន់​អូតាលោក ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ជាបន្ទាន់ ដោយសារ​សព្វថ្ងៃ​នេះ សកម្មភាព​ដុត​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ចេះតែ​កើត​មាន​ជា​បន្តបន្ទាប់។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ចេញ​វីដេអូ​មួយ​នៅ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញ​វីដេអូ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ មិនមែន​ដើម្បី​ញុះញង់​ឱ្យ​មាន​ការ​ស្អប់ ឬ​រើសអើង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ដោយសារតែ​មើល​ឃើញ​ពី​ការ​ដុត​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កាន់តែ​ធំៗ​ទៅ​ស្ទើរតែ​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​រដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​សុទ្ធតែ​អាច​ចុះ​ទៅ​ពិនិត្យ​មើល​ទិដ្ឋភាព​ព្រៃ​ដែល​រង​នូវ​ការ​ដុត​បំផ្លាញ​ជាក់ស្តែង ដើម្បី​ឱ្យ​ដឹង​ការពិត។ អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់​ខេត្ត​កំពង់ធំ...

កម្ពុជា​បន្ត​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា​ក្នុង​ឆ្នាំ​២០២៣ ស្មើ​ទំហំ​ទីក្រុង Los Angeles របស់​អាមេរិក ដោយសារ​អំពើពុករលួយ

រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតា (១២១ ០០០​ហិកតា) ឬ​ស្មើ​ទំហំ​ទីក្រុង Los Angeles ដោយសារតែ​អំពើពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជា​សែស្រឡាយ​របស់​លោក ហ៊ុន សែន។ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដោយ​ដាក់​ចំណងជើង​ថា «តំបន់​ការពារ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ខណៈ​ការ​បាត់បង់​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា»។ សារព័ត៌មាន​ដដែល​នេះ អះអាង​ថា ទិន្នន័យ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ...

សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​រក​ឃើញ​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ជិត ១០​កន្លែង​ដោយ​គ្មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បង្ហាញ​ពី​បទល្មើស​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ព្រៃឡង់ ដែល​កំពុង​កើតមាន​ជិត ១០​កន្លែង។ ពួកគេ​បាន​រក​ឃើញ​ដើមឈើ​ធំៗ​ជាច្រើន​ត្រូវ​បាន​កាប់​រំលំ និង​ដឹកជញ្ជូន​ចេញ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​ចុះ​យាម​ល្បាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ឧទ្យានុរក្ស​ឡើយ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ​រួច​មក។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៣​យប់ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​នោះ ពួកគេ​បាន​រក​ឃើញ​បទល្មើស​ជាច្រើន​ករណី ដូចជា...

ក្រសួង​បរិស្ថាន​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញពី​សកម្មភាព​រុករាន​ដី​ក្នុង​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ​ជាបន្ទាន់

ក្រសួង​បរិស្ថាន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី និង​លិខិត​ទិញ-លក់​ផ្សេងៗ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បន្ទាប់ពី​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ យោង​តាម​សេចក្ដី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន ចេញ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ដែល​ទើប​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ យក​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​បំពាន​នឹង​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន។ ប្រភព​ដដែល​លើកឡើង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចុះហត្ថលេខា​លើ​លិខិត ឬ​ឯកសារ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់ លិខិត​ផ្ទេរ​ការ​កាន់កាប់ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ច្បាប់...

រដ្ឋាភិបាល​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម ដោយ​ឈប់​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​គ្រប់​ប្រភេទ

រដ្ឋាភិបាល​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម ដោយ​មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ឡើយ លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មុន​មក​ហើយ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ជំ​រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងនោះ ដោយសារតែ​បាន​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ អះអាង​នៅ​ក្នុង​វេទិកា​ពិភាក្សា​សារព័ត៌មាន​លើ​ប្រធានបទ៖ «គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា» នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា នេះ​ថា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ក្រហម កាលពី​ថ្ងៃទី​២ វិច្ឆិកា ដោយ​មិន​ចេញ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​បន្ថែម​ទៀត លើកលែងតែ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​កាល​មុន​មក​ហើយ។ លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល...

បណ្ដាញ​សហគមន៍​ថា​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើត​ឡើង​ដដែល

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រាន​ទន្ទ្រាន​ដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ នៅ​តែ​បន្ត​កើតឡើង បើ​ទោះបីជា​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៏ដោយ។ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​កែប្រែ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ពី​ផ្ទៃដី​ទំហំ ៤៣១៦៨៣​ហិកតារ​ទៅ​ផ្ទៃដី​ទំហំ ៤៨៩៦៦៣​ហិកតារ​វិញ ដែល​មាន​ការ​កើន​ឡើង​ផ្ទៃដី​គ្រប់គ្រង​បន្ថែម​ចំនួន​ជាង ៥​ម៉ឺន​ហិកតារ (៥៧៩៨០​ហិកតារ)។ បើ​ទោះបីជា​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​បាន​កើនឡើង​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការ​បំផ្លាញ និង​ទន្ទ្រាន​យក​ដី នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល។ ជាក់ស្ដែង ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ បណ្ដាញ​សហគមន៍​ព្រៃឡង់​ព្រះវិហារ ថា...

ចលនា​មាតា​ធម្មជាតិ៖ តំបន់​អភិរក្ស​សត្វ​ព្រៃឡង់​ដែល​កំពុង​ទន្ទ្រាន​ពី​ក្រុមហ៊ុន​ចិន​ជា​តំបន់​អភិរក្ស​ឥត​ន័យ

ចលនា​មាតា​ធម្មជាតិ ចាត់ទុក​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់ ដែល​រដ្ឋាភិបាល​កម្ពុជា​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន Late Cheng Mining Development ដើម្បី​រុករក​រ៉ែ​មាស​សព្វថ្ងៃ​នេះ គឺជា​តំបន់​អភិរក្ស​ដែល​ឥត​ន័យ ព្រោះ​ថា​តំបន់​នេះ​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទេ តែ​បែរ​ជា​ផ្តល់​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ទៅវិញ។ ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ទំហំ​ជាង ៤​សែន​ហិកតារ ត្រូវ​បាន​ដាក់​ជា​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​មិន​ត្រូវ​បាន​ការពារ​តំបន់​ព្រៃឡង់​ពី​ការ​បំផ្លិចបំផ្លាញ​ឡើយ ព្រោះ​ថា​សព្វថ្ងៃ​នេះ ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ​កំពុង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់ ការ​រុករក​រ៉ែ​ថ្មកំបោរ...

Latest news

© 2021, ដេលី. All rights reserved.