មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) ជំរុញឱ្យចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ដាស់អ្នកការទូតនៅទូទាំងពិភពលោកឱ្យភ្ញាក់ឡើងវិញ និងធ្វើការជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងរដ្ឋាភិបាលជុំវិញពិភពលោក ដើម្បីជំរុញឱ្យពួកគេយកចិត្តទុកដាក់ និងចាត់វិធានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាបន្ទាន់។
អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ កាលពីចុងខែមីនា កន្លងទៅនេះថា វាជាពេលវេលាដ៏សំខាន់ណាស់ក្នុងការចាប់ផ្តើមចលនាខ្មែរដើម្បីប្រជាធិបតេយ្យសម្រាប់ការស្ដារលទ្ធិប្រជាធិបតេយ្យ...