30.7 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

ក្រុមប្រឹក្សា​សន្តិសុខ UN នឹង​បោះឆ្នោត​ឱ្យ​ភូមា​បញ្ចប់​ការ​សម្លាប់​ក្រុម​ប្រឆាំង តែ​ចិន​និង​រុស្ស៊ី​ទំនង​នឹង​រាំង​ខ្ទប់

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទំនង​នឹង​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​នៅ​ថ្ងៃ​ពុធ ទី​២១ ធ្នូ នេះ ដោយ​តម្រូវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​នៅ​ភូមា ហើយ​ប្រាប់​ពួក​យោធា​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ ក្នុង​នោះ​មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​មេដឹកនាំ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ផង​ដែរ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ធ្នូ នេះ ដែល​ស្រង់​សម្ដី​របស់​ប្រភព​អ្នក​ការទូត​នៅ​ក្រុង​ញូវយ៉ក។ ប្រទេស​ភូមា​ធ្លាក់​ក្នុង​របប​សឹក និង​ធ្លាក់​ក្នុង​វិបត្តិ​នៅ​ពេល​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​របប​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ ក្នុង​ព្រឹត្តិការណ៍​នេះ ពួក​រដ្ឋប្រហារ​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​អ្នកស្រី ស៊ូជី បាន​ចាប់​ខ្លួន​អ្នក​នយោបាយ និង​សកម្មជន​ប្រឆាំង​ជិត​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​នាក់​មក​ដល់​ពេលនេះ...

ក្រសួង​ការបរទេស៖ សហភាព​អឺរ៉ុប​កោត​សរសើរ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

ក្រសួង​ការបរទេស​កម្ពុជា ប្រកាស​ថា សហភាព​អឺរ៉ុប​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ឲ្យ​របប​សឹក​ភូមា​អនុវត្ត អំឡុង​ពេល​ខ្លួន​ចូល​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ពុធ ទី​១៤ ធ្នូ ថា កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ពេញ​ទំហឹង​ក្នុង​ការ​ជួយ​ស្ដារ​ស្ថានភាព​នៅ​ប្រទេស​ភូមា...

កម្ពុជា​មិន​បាន​ធ្វើ​ឱ្យ​មាន​លទ្ធផល​ណា​មួយ​ចំពោះ​វិបត្តិ​នៅ​ភូមា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

នៅ​ពេល​លោក ហ៊ុន សែន ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​វេន​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣ លោក ហ៊ុន សែន មិន​បាន​អួតអាង​មួយ​ម៉ាត់​ថា កម្ពុជា​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ល្អ​ចំពោះ​វិបត្តិ​នៅ​ភូមា នោះ​ទេ ដែល​វា​ផ្ទុយ​ទាំងស្រុង​ចំពោះ​ការ​អួត​ក្អេងក្អាង​នៅ​ពេល​លោក​កាន់​ញញួរ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១។ គេ​នៅ​ចាំ​បាន​ថា ពេល​នោះ​លោក ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា​លើក​ញញួរ​ដោយ​ថត​បង្ហាញ​ប្រាប់​ប្រជាជន​កម្ពុជា​ផង និង​ប្រាប់​អ្នក​នយោបាយ​អាស៊ាន រួម​ទាំង​ពិភពលោក​ផង​ថា រូបលោក​ផ្ទាល់​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​នាំ​ភូមា​ត្រឡប់​មក​ចូល​សមាគម​អាស៊ាន​វិញ​ជាមួយ​នឹង​ការ​ឱ្យ​របប​សឹក​ចេះ​បត់បែន​ការ​ដឹកនាំ​ប្រទេស​ទៅ​តាម​កាលៈទេសៈ​ជាក់ស្ដែង។ មិន​តែប៉ុណ្ណោះ លោក ហ៊ុន សែន...

IDEA TALK៖ លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​សភា​ប្រចាំ​រដ្ឋ​វិកទ័រីយ៉ា នីតិកាល​ទី​៦០ នៅ​ប្រទេស​អូស្ត្រាលី និង​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​ប្រទេស​ភូមា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​សភា​ប្រចាំ​រដ្ឋ​វិកទ័រីយ៉ា នីតិកាល​ទី​៦០ នៅ​ប្រទេស​អូស្ត្រាលី និង​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​ប្រទេស​ភូមា»។

លោក ហ៊ុន សែន ព្រមាន​ថា​វិបត្តិ​នៅ​ភូមា​កំពុង​រំកិល​ទៅ​រក​សង្គ្រាម​ស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​ខាង​មុខ

បុរស​ខ្លាំង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា លោក ហ៊ុន សែន ព្រមាន​ថា​វិបត្តិ​នៅ​ភូមា​សព្វថ្ងៃ​នេះ កំពុង​រំកិល​ខ្លួន​ទៅ​រក​សង្គ្រាម​ស៊ីវិល​ពេញ​ផ្ទៃ​ប្រទេស​នា​ពេល​ខាងមុខ ខណៈ​ផ្នែក​ខ្លះ​នៃ​ការ​ប្រឈម​ផ្ទៃក្នុង​របស់​ប្រទេស​នេះ កំពុងតែ​កើតមាន​នូវ​សង្គ្រាម​ស៊ីវិល​រួច​ទៅ​ហើយ។ មេដឹកនាំ​ខ្មែរ​ដែល​បរាជ័យ​ក្នុង​ការ​ដឹកនាំ​អាស៊ាន ៣​អាណត្តិ​ជាប់​គ្នា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក លើក​ទី​៩ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា កាលពី​ដប់​ឆ្នាំ​មុន លោក​ធ្លាប់​បាន​ស្នើ​ឱ្យ​មាន​តំបន់​ដែល​គ្មាន​សង្គ្រាម​ស៊ីវិល ឬ​តំបន់​ដែល​គ្មាន​ជម្លោះ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​នៅ​ពេល​នោះ គ្មាន​រដ្ឋ​សមាជិក​អាស៊ាន​ណា​មួយ​បាន​គិត​អំពី​ការ​កើតមាន​ឡើងវិញ​នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​នោះ​ទេ ខណៈ​ភូមា​នៅ​ពេល​នេះ...

ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះ​រាជបន្ទូល​ថា​វិបត្តិ​នៅ​ភូមា​អាច​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​របស់​អាស៊ាន

ក្នុង​ឱកាស​នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA-43) ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះ​រាជបន្ទូល​ដ៏​កម្រ​ថា វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា អាច​បំផ្លាញ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​សហគមន៍​អាស៊ាន​ដែល​សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​បាន​ខិតខំ​កសាង​រួម​គ្នា​នា​ពេល​កន្លងមក។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះ​រាជបន្ទូល​ក្នុង​ពិធី​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤៣ (AIPA-43) នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ តាមរយៈ​លោក ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ភូមា...

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ឥណ្ឌូនេស៊ី​គំរាម​អូស​សំណុំរឿង​ទៅ UN

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា របប​សឹក​ភូមា បាន​ដោះលែង​អ្នកទោស​ជិត ៦​ពាន់​នាក់​ដែល​ក្នុង​នោះ​មាន​អ្នកទោស​មនសិការ អ្នកទោស​នយោបាយ រួម​នឹង​អ្នកទោស​ជនបរទេស​មួយ​ចំនួន​ផង​ដែរ។ ប៉ុន្តែ​ទង្វើ​របស់​របប​សឹក​ភូមា មិន​ទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចំពោះ​មេដឹកនាំ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ខែ​មេសា ឆ្នាំ​២០២១ នោះ​ទេ។ ក្នុង​ពេល​បើក​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​សប្ដាហ៍​កន្លងទៅ​នោះ គឺ​របៀបវារៈ​អំពី​បញ្ហា​ភូមា ជា​ចំណុច​ក្ដៅ​គគុក​ជាង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទៅទៀត។ យ៉ាងហោចណាស់ មេដឹកនាំ​ចំនួន ៥​ប្រទេស​បាន​បញ្ចេញ​ជំហរ​ប្រហាក់ប្រហែល​គ្នា​ស្នើ​ឱ្យ​ចាត់​វិធានការ​ទៅ​លើ​របប​សឹក​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​វិធានការ​តំបន់ ឬ​កម្រិត​អន្តរជាតិ​ខ្ពស់​បំផុត​ក៏ដោយ​នោះ។ នៅ​ក្នុង​ជំនួប​នោះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី...

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។ លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា...

បទវិភាគ៖ ហេតុ​អ្វី​មេដឹកនាំ​អាស៊ាន​ខ្លះ​ប្រកាន់​វិធានការ​ក្ដៅ​លើ​របប​សឹក​ភូមា ហើយ​ខ្លះ​ថ្នាក់ថ្នម?

អំឡុង​កិច្ចប្រជុំ​នៃ​មេដឹកនាំ​អាស៊ាន ៩​ប្រទេស​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ចុង​សប្ដាហ៍​មុន​នេះ ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​អំពី​ការ​ប៉ះទង្គិច​គ្នា​រវាង​មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដោយសារ​វិបត្តិ​នៅ​ភូមា។ សំណុំរឿង​នៃ​របប​សឹក​ភូមា ជា​បញ្ហា​ដ៏​ក្ដៅ​គគុក​ជាង​សំណុំរឿង​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ទៅ​ទៀត។ មេដឹកនាំ​អាស៊ាន​ខ្វែង​គំនិត​គ្នា​រហូត​ដល់​ត្រូវ​គេ​រាយការណ៍​មក​ថា មិន​ចុះសម្រុង​គ្នា​ទៀត​ផង​លើ​បញ្ហា​ភូមា។ អាស៊ាន​មាន ១០​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ រាប់​ទាំង​ប្រទេស​ភូមា មួយ​ដែរ។ អង្គការ​សមាគម​តំបន់​មួយ​នេះ​មាន​ចក្ខុវិស័យ​ដោយ​ផ្អែក​ទៅ​លើ​ធម្មនុញ្ញ​របស់​ខ្លួន គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើម្បី​រក្សា​សន្តិភាព​តំបន់ និង​ស្ថិរភាព​សំដៅ​ពង្រឹង​កម្លាំង​សក្ដានុពល​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស ប៉ុន្តែ​ក៏​មាន​មាត្រា​ខ្លះ​បិទ​សិទ្ធិ​មិន​ឱ្យ​សមាគម​នេះ​ចូល​ពាក់ព័ន្ធ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​របស់​ខ្លួន​នោះ​ដែរ។ យ៉ាងណាក៏ដោយ ករណី​ភូមា ដែល​មាត្រា​នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ហាម​ប៉ះពាល់​បញ្ហា​ផ្ទៃក្នុង​នោះ គឺ​អស់​ន័យ​ទៅ​ហើយ​នៅ​ពេលនេះ ព្រោះ​មេដឹកនាំ​អាស៊ាន​ដែល​ប្រកាន់​គោលការណ៍​នីតិរដ្ឋ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​នោះ គេ​បាន​ហៅ​មាត្រា​នេះ​ថា​គ្រាន់តែ​ជា​ឧបករណ៍​របស់​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​តំបន់​តែប៉ុណ្ណោះ។ ឆ្លង​តាមរយៈ​នៃ​ការ​ប្រជុំ​នៃ​មេដឹកនាំ​អាស៊ាន ៩​ប្រទេស គេ​រក​ឃើញ​មេដឹកនាំ​នៃ​ប្រទេស​ចំនួន​បី​ដែល​បញ្ចេញ​ទស្សនៈ...

ទីម័រឡេស្តេ​ចាប់ផ្ដើម​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ជា​ការ​វាយ​សំពង​របប​សឹក​ភូមា

សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​គេ​មើល​ឃើញ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​បញ្ជាក់​អំពី​ការ​យល់ព្រម​ដោយ​សំឡេង​កុងសង់ស៊ីស ឯកភាព​ឱ្យ​ទីម័រឡេស្តេ ចាប់ផ្ដើម​ក្លាយ​ជា​សមាជិក​បណ្ដើរៗ​នៃ​សមាគម​អាស៊ាន ទោះបីជា​ស្ថិត​ក្នុង​ភាព​ជា​រដ្ឋ​អង្កេត​ការណ៍​ផ្លូវការ​ក៏ដោយ។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ បាន​បង្ហាញ​បួន​ចំណុច​អំពី​ការ​អនុញ្ញាត​ឲ្យ​ទីម័រ​ខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​ទី​១១៖ ជា​គោលការណ៍ ទីម័រឡេស្តេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជា​សមាជិក​អាស៊ាន​ទី​១១។ ផ្តល់​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍​ដល់​ទីម័រឡេស្តេ និង​អនុញ្ញាត​ឱ្យ​ទីម័រឡេស្តេ ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទាំងអស់ រួម​បញ្ចូល​ទាំង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន។ បង្កើត​ជា​ផែនទី​បង្ហាញ​ផ្លូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ រួម​ទាំង​ផ្អែក​លើ​សមិទ្ធផល​សំខាន់​នានា ដែល​កំណត់​ដោយ​របាយការណ៍​នៃ​បេសកកម្ម​ស្វែងរក​ការពិត​ទាំង​បី​សសរស្ដម្ភ​របស់​អាស៊ាន និង​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ក្នុង​ការ​បង្កើត​ផែនទី​បង្ហាញ​ផ្លូវ​នេះ ហើយ​ត្រូវ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់​អនុម័ត​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២។ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និង​ដៃគូ​ខាង​ក្រៅ ត្រូវ​ផ្តល់​ការ​គាំទ្រ​ដោយ​ពេញលេញ​ចំពោះ​ទីម័រឡេស្តេ ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​ដែល​បាន​កំណត់​ទាំងនោះ​តាមរយៈ​ការ​កសាង​សមត្ថភាព និង​ផ្តល់​ការ​គាំទ្រ​ចាំបាច់​នានា​ផ្សេង​ទៀត​សម្រាប់​ការ​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​របស់​ទីម័រឡេស្តេ។ ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​ឯកភាព​សំឡេង​កុងសង់ស៊ីស​ទទួល​យក​ទីម័រឡេស្តេ ជា​សមាជិក​អង្កេត​ការណ៍​ផ្លូវការ ហើយ​អនាគត​នឹង​ក្លាយ​ជា​សមាជិក​អាស៊ាន​ទី​១១? អាស៊ាន​កាលពី​ដើម​ឡើយ​មាន​ប្រទេស​តែ ៥...

Latest news

© 2021, ដេលី. All rights reserved.