34.9 C
Phnom Penh

TAG

រស់ សេរីសុទ្ធា

ក្រុម​យុវជន​នៅ​តែ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះស្រាយ​បញ្ហា​ចាក់ដី​រំលោភ​ឆ្នេរ​ព្រែក​ត្រែង​

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​បាន​ស្នើ​ជា​ថ្មី​ទៀត​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ដោះ​ស្រាយ​បញ្ហា​ចាក់ដី​លុប​មាត់​ឆ្នេរ​ព្រែក​ត្រែង​ ដែល​ពួក​គេ​អះអាង​ថា​ទីតាំង​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នោះ​ជា​កម្ម​សិទ្ធិ​របស់​អ្នកស្រី​ជឹង សុភាព​ហៅ​យាយ​ភូ​ ដែល​ជា​ភរិយា​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​កាន់​អំណាច​លោក​ឡៅ ម៉េងឃីន​និង​ជា​មនុស្ស​ស្និទ្ធ​នឹង​ភរិយា​របស់​លោក​ហ៊ុន សែន។​

លោក​ព្រហ្ម ម៉ាញ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្ត​រាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥​ម៉ឺន​ដុល្លារ

សិល្ប​ករ​ជើង​ចាស់​ផ្នែក​អាយ៉ៃ ​លោក​ព្រហ្ម ម៉ាញ ​អំពាវ​នាវ​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​ករណី​ចោរ​ចូល​លួច​លុយ​អស់​ជាង​៥ម៉ឺន​ដុល្លារ។​

មនុស្ស​ម្នាក់​រង​របួស​ហើយ​ផ្ទះ​១០​ខ្នង​ខូចខាត​ដោយ​សារ​ខ្យល់​តន្ត្រាក់​ក្នុង​ខេត្ត​ស្វាយរៀង​

គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធំ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស ​និង​ផ្ទះ​១០​ខ្នង​រង​ការ​ខូចខាត។​ ពលរដ្ឋ​ដែល​ជួប​គ្រោះ​ថ្នាក់​នេះ​បែក​ក្បាល​ជា​ទម្ងន់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​

ពលរដ្ឋ​ជិត​១០​សហគមន៍​នៅ​ខេត្ត​ព្រះ​សីហនុ​ស្នើឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​៨​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួកគាត់​ឱ្យ​បាន​ឆាប់​រហ័ស។​

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​​ជាតិ​ខេត្ត​បាត់ដំបង​៤​រូប​ទៀត​ បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​

អតីត​មន្ត្រី​ជាប់ឆ្នោត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​ចំនួន​៤​រូប​ទៀត​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​នា​ព្រឹក​នេះ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រឆាំង​ និង​បំពាន​សាល​ដីកា​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ ដោយ​មិន​មាន​ការ​ឃាត់​ខ្លួន​នោះ​ឡើយ។​

កម្មវិធីIdea Talk៖​លទ្ធផល​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​មន្ត្រី​អង្គកា​រអាមេរិក

កម្មវិធី​Idea Talk តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២១ឧសភា​ឆ្នាំ​២០១៩។​

មន្ទីរ​ពេទ្យ​មិន​ព្យាបាល កម្មការិនី​ដោយ​លើក​ឡើង​ថា​ ឈឺញឹកពេក

មន្ទីរសម្រាក​ព្យាបាល​ជា សុខលឹម ​រង​ការ​រិះគន់​ថា ​មិន​បាន​ព្យាបាល​កម្មការិនី​ដែល​បាន​សន្លប់​ដោយ​លើក​ឡើង​ថា​ ឃើញ​ឈឺ​ញឹកពេក។​ មន្ទីរ​សំរាក​ព្យាបាល​នេះ​ជាដៃ​គូ​របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស.)។​

សាលា​រាជ​ធានី​ភ្នំពេញ​ប្រារព្ធ​ទិវា​ចង​ចាំ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម​

មន្ត្រី​រាជការ​ព្រះ​សង្ឃ​និង​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​នាំគ្នា​ប្រារព្ធ​ទិវា​ចងចាំ​ថ្ងៃ​២០​ ឧសភា​ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។​ ពិធី​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ឧសភា។​

លោក​ហ៊ុន សែន​យក​ទិវានៃ​ការ​ចងចាំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​ទប់ស្កាត់​មិន​ឱ្យ​កើត​សង្រ្គាម​ជាថ្មី​ទៀត​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ពលរដ្ឋ​ទាំង​ឡាយ​ ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​​ឱ្យ​បាន​គង់​វង្ស​ជារៀង​រហូត​ហើយ​នាំគ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សង្រ្គាម​និង​របប​ប្រល័យ​ពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជាថ្មី។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចង់​ចាំ​២០​ឧសភា​ដែល​លោក​ហ៊ុន សែន​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ។​

Latest news

© 2021, ដេលី. All rights reserved.