37 C
Phnom Penh

ពលរដ្ឋ​ជិត​១០​សហគមន៍​នៅ​ខេត្ត​ព្រះ​សីហនុ​ស្នើឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ចំនួន​៨​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួកគាត់​ឱ្យ​បាន​ឆាប់​រហ័ស។​

តំណាង​សហគមន៍​អូរដំរី​ឃុំ​អូរ​ត្រេះ​ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះ​សីហនុ​ម្នាក់​លោក​ម៉ន ស៊ីណា​បាន​ឱ្យ​ដឹង​ថា​ ការ​ស្នើ​នេះ​ធ្វើឡើង​ដោយ​ប្រជា​សហគមន៍​ជាង​២​រយ​នាក់​មក​ពី​សគមន៍​មាន​ជម្លោះ​ដី​ធ្លី​ចំនួន​៨​ ប៉ុន្តែ​​អវត្ត​មាន​សហគមន៍​ចំនួន​២​ទៀត​មិន​បាន​ចូល​រួម។ ​លោក​បន្ត​ថា​  ការ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រះ​សីហនុ​នេះ​ ដើម្បី​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​នេះ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ ជាពិសេស​ស្នើ​ឲ្យ​ជួយ​ពន្លឿន​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពួក​គេ​ទាំង​១០​សហគមន៍​ លើ​ទំហំ​ដី​ជាង​២៦៨​ហិកតា​ឲ្យ​បាន​ឆាប់​រហ័ស។​

តំណាង​សហគមន៍​រូប​នេះ​អះអាង​ថា ​យ៉ាងហោច​ណាស់​មាន​តំណាង​សហគមន៍​ចំនួន​១២​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ពិភាក្សា​គ្នា ​ហើយ​អាជ្ញាធរ​សន្យា​ថា​ នឹង​ពន្លឿន​ការងារ​នេះ។​ លោក​បន្ត​ថា​ អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រមូល​ភស្តុតាង​បន្ថែម​ដើម្បី​ដាក់​ទៅ​តុលាការ​ចំពោះ​សំណុំ​រឿង​ដីធ្លី​ណា​ដែល​ឈាន​ដល់​ដៃ​តុលាការ​ ព្រោះ​ផុត​ដៃ​របស់​អាជ្ញាធរ​ខេត្ត​ហើយ។​ ​

លោក​ថា​ ពួក​គាត់​នឹង​រង​ចាំ​មើល​លទ្ធផល​នៃ​ការ​ចុះ​ធ្វើ​ការងារ​របស់​អាជ្ញាធរ​បន្ត​ទៀត។​

កន្លង​មក​ តំណាង​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ទាំង​១០​សហគមន៍​ធ្លាប់​បាន​លើក​ឡើង​ថា ​សកម្ម​ភាព​ចុះ​អនុវត្ត​ការងារ​របស់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​គឺ​មាន​ការ​យឺតយ៉ាវ​ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​រស់​នៅ ដោយ​មិន​ទាន់​មាន​ប័ណ្ណ​កាន់កាប់​ដី​ធ្លី​ស្រប​ច្បាប់​នៅ​ឡើយ៕​ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស