26.6 C
Phnom Penh

មន្ទីរ​ពេទ្យ​មិន​ព្យាបាល កម្មការិនី​ដោយ​លើក​ឡើង​ថា​ ឈឺញឹកពេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ទីរសម្រាក​ព្យាបាល​ជា សុខលឹម ​រង​ការ​រិះគន់​ថា ​មិន​បាន​ព្យាបាល​កម្មការិនី​ដែល​បាន​សន្លប់​ដោយ​លើក​ឡើង​ថា​ ឃើញ​ឈឺ​ញឹកពេក។​ មន្ទីរ​សំរាក​ព្យាបាល​នេះ​ជាដៃ​គូ​របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម​(ប.ស.ស.)។​

ហ្វេសប៊ុក​របស់​សហភាព​ចលនា​កម្មករ​កម្ពុជា​ ចុះ​ផ្សាយ​ថា​  មាន​ករណី​កម្មការិនី​ម្នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​ស្បែក​ជើង​JNTShoe​​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ​ភូមិ​អង្គ​សុគន្ធា ​ឃុំ​មហា​ឫស្សី ​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​បាន​ដួល​សន្លប់​ នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​ហើយ​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ជូន​ទៅ​មន្ទីរ​សម្រាក​ព្យាបាល​មួយ​ឈ្មោះ​ជា សុខលឹម។​

ប្រភព​ដដែល​បន្ត​ថា ​នៅ​ពេល​មន្ទីរ​ព្យាបាល​ខាង​លើ​បដិសេធ​ដូច​នេះ​នាង​ត្រូវ​ បញ្ជូន​បាន​ទៅ​រោងចក្រ​វិញ​និង​សម្រេច​បញ្ចូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេង​ទៀត​ព្យាបាល​ជំនួស​វិញ។​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ​ សារ​ព័ត៌មាន ​The Cambodia Daily​នៅ​មិនទាន់​អាច​មាន​ប្រភព​ដើម្បី​​សុំការ​បំភ្លឺ​ពី ​មន្ទីរ​សម្រាក​ព្យាបាល​ជា សុខលឹម​នៅ​ឡើយ​ទេ ​នៅថ្ងៃ​ទី​២០​ខែ​ឧសភា៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស