TAG
ស ខេង
លោក ស ខេង ប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសការយកឈ្មោះរបស់លោកទៅប្រើ
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ស ខេង បានប្រកាសជំហរបន្តគាំទ្ររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសការយកឈ្មោះរបស់លោកទៅប្រើភ្ជាប់ជាមួយបក្សប្រឆាំង និងធ្វើឲ្យមានការភ័ន្តច្រឡំ។
លោក ស ខេង កាលពីថ្ងៃទី១១ ខែកញ្ញា នេះ បានសរសេរលើហ្វេសប៊ុករបស់លោកថា ការដែលលោកចេញគាំទ្រដូច្នេះដោយសារតែអ្នកមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្ដាញសង្គម និងសារព័ត៌មាននានា ហើយជាពិសេសតាមការឃោសនាអកុសល ដោយប្រតិដ្ឋនូវព័ត៌មានចោទប្រកាន់លោក។
លោក ស ខេង ចោទថា បណ្ដាញសារព័ត៌មានបានយកឈ្មោះលោកធ្វើជាប្រធានបទនេះក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជនកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ...
IDEA TALK៖ ហេតុអ្វីភាគីលោក ហ៊ុន សែន មិនទុកចិត្តភាគីលោក ស ខេង ករណីនាយករដ្ឋមន្ត្រីស្តីទី?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «ហេតុអ្វីភាគីលោក ហ៊ុន សែន មិនទុកចិត្តភាគីលោក ស ខេង ករណីនាយករដ្ឋមន្ត្រីស្តីទី?»។
កូនអ្នកស្រី ម៉ែន សំអន និងកូនលោក ប្រាក់ សុខុន ត្រូវតែងតាំងជាអភិបាលខេត្តនិងរដ្ឋមន្ត្រី ខណៈកូនៗថ្នាក់ដឹកនាំផ្សេងទៀតក៏ត្រូវបានតែងតាំងដែរ
កូនរបស់អ្នកស្រី ម៉ែន សំអន និងកូនរបស់លោក ប្រាក់ សុខុន ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង និងខេត្តសៀមរាប រួមទាំងកូនថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត ក៏ត្រូវបានតែងតាំងក្នុងមុខតំណែងផ្សេងៗផងដែរ។
ក្នុងព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្ដេច បរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សោភ័ណ្ឌ ជាអភិបាលខេត្តសៀមរាប ចាប់ពីថ្ងៃនេះតទៅ។ លោក...
គណបក្សភ្លើងទៀនខកចិត្តបន្ទាប់ពីក្រសួងមហាផ្ទៃបដិសេធសំណើសុំជួបលោក ស ខេង
គណបក្សភ្លើងទៀនសម្ដែងការខកចិត្ត បន្ទាប់ពីក្រសួងមហាផ្ទៃបដិសេធលិខិតរបស់គណបក្សនេះដែលស្នើសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធលិខិតបញ្ជាក់ការចុះបញ្ជីបក្សនយោបាយនៅក្រសួងមហាផ្ទៃរបស់បក្សភ្លើងទៀន។
សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលក្រសួងមហាផ្ទៃមិនទទួលលិខិតរបស់គណបក្សភ្លើងទៀន ពាក់ព័ន្ធការរកដំណោះស្រាយជុំវិញឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀននោះ។
ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនថាខ្លួនបានដាក់លិខិតដូចគ្នានេះទៅក្រសួងមហាផ្ទៃដែរ ប៉ុន្តែត្រូវក្រសួងមហាផ្ទៃបដិសេធ ដោយទាមទារឲ្យគណបក្សភ្លើងទៀនដាក់លិខិតនេះនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វិញ។
ប៉ុន្តែក្រោយពីបោះឆ្នោតរួចហើយ បែរជាក្រសួងមហាផ្ទៃមិនទទួលយកលិខិតរបស់គណបក្សភ្លើងទៀន ដែលបានដាក់ទៅកាលពីថ្ងៃទី២...
លោក ស ខេង ស្នើពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនដើម្បីកម្ពុជាឈរស្មើមុខប្រទេសនានាលើឆាកអន្តរជាតិ
លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនដើម្បីផ្ដល់លទ្ធភាពដល់គណបក្សមួយនេះបានដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង និងឈរស្មើមុខប្រទេសនានានៅលើឆាកអន្តរជាតិ។
ថ្លែងក្នុងឱកាសដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកក្កដា លោក ស ខេង អំពាវនាវដល់សមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។
លោក ស ខេង បានលើកឡើងថា...
អតីតមន្ត្រីជាន់ខ្ពស់កម្ពុជាទម្លាយពីការប្រជែងអំណាចរវាងលោក ហ៊ុន សែន និងលោក ស ខេង
អតីតមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទម្លាយថា ការប្រជែងអំណាចនៅក្នុងគណបក្សប្រជាជនកម្ពុជា កំពុងធ្វើឱ្យមានការប្រេះស្រាំផ្ទៃក្នុងរវាងលោក ហ៊ុន សែន និងលោក ស ខេង យ៉ាងខ្លាំងតាមរយៈល្បិចកលផ្ទេរអំណាចទៅឲ្យលោក ហ៊ុន ម៉ាណែត ស្នងតំណែងជានាយករដ្ឋមន្ត្រីទៅថ្ងៃមុខ។
អតីតគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧...
លោក ស ខេង ផ្អាកចូលរួមកម្មវិធីការងារនានាក្រោយពីធ្វើតេស្ដឃើញវិជ្ជមានកូវីដ-១៩
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃសុក្រ ទី១២ ឧសភា នេះ ស្របពេលដែលកម្ពុជាកំពុងដំណើរការការប្រកួតកីឡាស៊ីហ្គេម ដែលត្រូវជំរុញឱ្យលោកត្រូវលុបចោលកម្មវិធីនានាដែលលោកត្រូវចូលរួមនៅពេលនេះទាំងអស់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ឧសភា នេះថា បន្ទាប់ពីមានអាការៈសុខភាពខុសប្លែកពីធម្មតា លោកបានធ្វើតេស្ដរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់ពីរកឃើញភ្លាម លោកក៏បានណែនាំឲ្យក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនរបស់លោកធ្វើតេស្ដ និងតាមដានសុខភាពដូចគ្នាដែរ។
លោក ស...
ជាង៣ខែក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបង្ក្រាបការជួញដូរគ្រឿងញៀនបានជាង២ពាន់ករណី
រដ្ឋាភិបាលកម្ពុជាអះអាងថា រយៈពេលជាង ៣ខែក្នុងឆ្នាំ២០២៣ នេះ សមត្ថកិច្ចចុះបង្ក្រាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀនបានជាង ២ពាន់ករណី និងឃាត់ខ្លួនជនល្មើស និងអ្នកពាក់ព័ន្ធបានជាង ៥ពាន់នាក់ផងដែរ។
រដ្ឋាភិបាលកម្ពុជាបញ្ចេញរបាយការណ៍ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២០ មេសា នេះថា ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ ខ្លួនបានបង្ក្រាបការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនបាន ២១៣៩ករណី និងឃាត់មនុស្សបាន ៥១១០នាក់ក្នុងនោះមានស្រី ៣៣៦នាក់ផងដែរ។
របាយការណ៍ដដែលបញ្ជាក់ថា...
លោក ស ខេង ថាគ្រឿងញៀនកំពុងបំផ្លាញធនធានយុវជនក្នុងការចូលរួមការពារបូរណភាពទឹកដី
លោក ស ខេង ថ្លែងថា បច្ចុប្បន្ន គ្រឿងញៀនកំពុងបំផ្លាញធនធានយុវជននៅកម្ពុជាក្នុងការចូលរួមការពារឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសជាតិ ស្របពេលបទល្មើសជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀននៅកម្ពុជាមិនថយចុះ។
ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំទៅអាជ្ញាធរឲ្យពង្រឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងបទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ព្រមទាំងប្រឆាំងនឹងការជួញដូរ...
កម្ពុជាត្រៀមកម្លាំងនគរបាលជាង១០ម៉ឺននាក់សម្រាប់ធានាសុវត្ថិភាពបោះឆ្នោតជាតិឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមកងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទចំនួនជាង ១សែននាក់ សម្រាប់ធានាសុវត្ថិភាពក្នុងដំណើរការនៃការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នេះថា ក្រៅពីកម្លាំងសមត្ថកិច្ច រដ្ឋាភិបាលក៏បានប្រើប្រាស់កម្លាំងប្រជាការពារភូមិប្រមាណជាង ២ម៉ឺននាក់ផងដែរ...