30 C
Phnom Penh

TAG

សម រង្ស៊ី

លោក ហ៊ុន សែន៖ ការ​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម​កាលពី​៤៦​ឆ្នាំ​មុន មិនមែន​រត់​ចោល​ទឹកដី​ខ្មែរ​នោះ​ទេ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ លោក ហ៊ុន សែន អះអាង​ថា ការ​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ មិនមែន​លោក​មាន​បំណង​រត់​ចោល​ទឹកដី​ខ្មែរ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ។ បុរស​ខ្លាំង​សល់​ពី​របប​ខ្មែរក្រហម លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​រំលឹក​ថ្ងៃ​ឆ្លងដែន​ទៅ​កាន់​ប្រទេស​វៀតណាម កាលពី ៤៦​ឆ្នាំ​មុន នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា...

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​សញ្ញា​ខ្វែង​លើ​ឈ្មោះ​បក្ស​ទាំងអស់​លើ​សន្លឹកឆ្នោត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​គូស​សញ្ញា​ខ្វែង​ឈ្មោះ​គណបក្ស​ទាំងអស់​លើ​សន្លឹកឆ្នោត​ចោល ទោះបី​លោក ហ៊ុន សែន បាន​កែ​ច្បាប់​បោះឆ្នោត​បិទ​ផ្លូវ និង​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ក៏ដោយ។ ការ​បន្ត​អំពាវនាវ​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ ខណៈ​លោក​កំពុង​ស្នាក់នៅ​ប្រទេស​បារាំង ចាប់តាំងពី​មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្នាំ​២០១៧។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើកឡើង​ថា នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ការ​ប្រកួតប្រជែង​មែនទែន​ដែល​ពិភពលោក​ទាំង​មូល​រង់ចាំ​មើល​លទ្ធផល គឺ​ការ​ប្រកួតប្រជែង​រវាង​សន្លឹកឆ្នោត​តែ ២​ប្រភេទ​ប៉ុណ្ណោះ ក្នុង​នោះ សន្លឹកឆ្នោត​ដែល​មាន​គូស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា...

អ្នក​នយោបាយ​ល្បី​ពីរ​រូប​នៅ​អាស៊ី​អាគ្នេយ៍​ប្រកាស​ចូល​ប្រទេស​វិញ​ទោះ​ជា​ប្រឈម​ការ​ចាប់​ខ្លួន​ក៏ដោយ

នៅ​តំបន់​អាស៊ីអាគ្នេយ៍ អ្នក​នយោបាយ​ល្បីៗ​ជាច្រើន​កំពុងតែ​ស្ថិតនៅ​ក្នុង​ការ​បិទ​សេរីភាព​ក្នុង​កំហុស​ដែល​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​មើល​ឃើញ​ថា ជា​រឿង​នយោបាយ​ដែល​បក្ស​កាន់​អំណាច​ព្យាយាម​កម្ចាត់​គូប្រកួត។ យ៉ាងតិច​ណាស់​អ្នក​នយោបាយ​ល្បី ៤​រូប​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បក្ស​កាន់​អំណាច​បិទ​សេរីភាព ក្រោម​សាលក្រម​របស់​តុលាការ។ អ្នកស្រី អ៊ុងសាន ស៊ូជី អ្នក​នយោបាយ​ជើងចាស់ និង​ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​អាស៊ី​កំពុង​ស្ថិត​នៅ​ក្នុង​រនាំង​គុក​នៅឡើយ។ អ្នកស្រី​ជាប់​ទោស​ក្រោម​សាលក្រម​របស់​តុលាការ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពួក​យោធា ដែល​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​អ្នកស្រី និង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ពួក​យោធា​ភូមា ធ្វើ​រដ្ឋប្រហារ​នេះ​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ហៅ​ថា​ជា​ព្រឹត្តិការណ៍​បញ្ចប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មួយ​ដែល​ធ្លាប់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា​ជាង ៦០​ឆ្នាំ​ទៅ​ហើយ​នោះ។ ឥឡូវ​នេះ អ្នក​នយោបាយ​ម្នាក់​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ត្រូវ​បាន​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​មាន​ទោស​រហូត​ដល់​ទៅ ២៧​ឆ្នាំ​ពី​បទ​សន្ទិដ្ឋភាព...

លោក សម រង្ស៊ី ថា​ការ​រារាំង​បក្ស​ភ្លើង​ទៀន​ជា​ការ​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​រារាំង​គណបក្ស​ភ្លើង​ទៀន មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​ការ​រំលោភ​យ៉ាង​ងងើល​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ មិថុនា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ចែង​យ៉ាង​ច្បាស់​ដែល​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយ​ឈរ​លើ​ឯករាជភាព និង​អព្យាក្រឹតភាព។ លោក​បន្ថែម​ថា...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​ធ្វើ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​ឈ្មោះ​ទៅ​បោះឆ្នោត​ចូលរួម​ធ្វើ​យុទ្ធនាការ «គូស​ខ្វែង​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា» មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ហិប​ឆ្នោត ដើម្បី​ឆ្លើយតប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​កំពុង​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ថា គណបក្ស​ប្រឆាំង​អាច​ប្រើ​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​បាន​ដើម្បី​បង្ហាញ​ពី​កម្លាំង​គាំទ្រ​របស់​ខ្លួន គឺ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​គូស​ចោល​សន្លឹកឆ្នោត​ចោល​គ្រប់ៗ​គ្នា ព្រោះ​ថា​ការ​ធ្វើ​ឲ្យ​សន្លឹកឆ្នោត​លែង​បាន​ការ​បែប​នេះ គឺជា​ប្រតិកម្ម​របស់​អ្នក​បោះឆ្នោត​ម្នាក់ៗ​ដែល​មិន​សប្បាយ​ចិត្ត ដោយសារតែ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​មិន​មាន​ឈ្មោះ​នៅ​លើ​សន្លឹកឆ្នោត។ លោក សម រង្ស៊ី លើកឡើង​ថា លោក...

លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន បើ​ហ៊ាន​ធ្វើ​សកម្មភាព​តាម​លោក សម រង្ស៊ី

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន បើសិន​បក្ស​នេះ​ហ៊ាន​ទាក់ទង និង​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់​លោក សម រង្ស៉ី ក្នុង​ចេតនា​រារាំង ឬ​អុកឡុក​ការ​បោះឆ្នោត​ខាងមុខ។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មិថុនា នេះ លោក ហ៊ុន សែន ថ្លែង​ថា បើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នៅ​កម្ពុជា​ហ៊ាន​ទាក់ទង និង​ចេញ​ធ្វើ​សកម្មភាព​តាម​ការ​អំពាវនាវ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មន្ត្រី​ផ្សេងៗ​ទៀត​ក្រៅ​ស្រុក​នោះ...

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន កំពុង​វង្វេង​នឹង​ល្បិច​នយោបាយ​ខ្លួនឯង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​វង្វេង​នឹង​ល្បិច​នយោបាយ​ខ្លួនឯង​កាន់តែ​ខ្លាំង​ឡើងៗ ព្រោះ​គាត់​គំរាម​ផង ទិញ​ផង បោក​បញ្ឆោត​ផង ក្នុង​បំណង​ឲ្យ​អ្នកគាំទ្រ​និន្នាការ​ប្រឆាំង​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី នៅ​ពេលនេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​មិន​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​រូបលោក​ឡើយ ប៉ុន្តែ​ពួកគេ​គាំទ្រ​ឧត្តមគតិ ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌​ដែល​លោក​បាន​បំផុស​នៅ​ប្រទេស​កម្ពុជា...

លោក ហ៊ុន សែន ចោទ​លោក សម រង្ស៊ី មួលបង្កាច់​រដ្ឋាភិបាល​កម្ពុជា​និង​បោកប្រាស់​រដ្ឋាភិបាល​បារាំង

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ប្ដេជ្ញា​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​ដល់​ទីបំផុត គឺ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​ការបរទេស​កម្ពុជា​បំភ្លឺ​ទៅ​កាន់​រដ្ឋាភិបាល​បារាំង ដោយ​ចោទ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កំពុង​មួលបង្កាច់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​បាន​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ក៏​កំពុង​បោកប្រាស់​រដ្ឋាភិបាល​បារាំង​ជុំវិញ​ការ​ធានា​អតីត​សមាជិក​របស់​ខ្លួន​ម្នាក់​ឱ្យ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​បារាំង រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​អ្នក​ច្បាប់​សិក្សា​អំពី​ផ្លូវច្បាប់​នូវ​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចុះហត្ថលេខា​ដោយ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន ជាមួយ​នឹង​លិខិត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក...

លោក ហ៊ុន សែន ព្រមាន​រដ្ឋាភិបាល​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​លោក បើ​មិន​ចាប់​លោក សម រង្ស៊ី ឱ្យ​កម្ពុជា

លោក ហ៊ុន សែន គំរាម​រដ្ឋាភិបាល​នៃ​ប្រទេស​ជិតខាង​របស់​កម្ពុជា គឺ​រដ្ឋាភិបាល​វៀតណាម ថា​ប្រសិនបើ​ខ្លួន​មិន​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី ឱ្យ​មក​កម្ពុជា នោះ​វៀតណាម​នឹង​មាន​បញ្ហា​ការទូត​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក។ ទោះជា​យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បាន​ដក ឬ​លុប​សម្ដី​របស់​ខ្លួន​វិញ​ត្រឹម​រយៈពេល​ប្រមាណ ៧​ម៉ោង​ប៉ុណ្ណោះ។ បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ​លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត នៅ​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា លោក សម រង្ស៊ី...

លោក សម រង្ស៊ី៖ កម្ពុជា​បាន​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ​អន្តរជាតិ​និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បើក​ដៃ​ឲ្យ​ក្រុម​ចោរ​ជនជាតិ​ចិន​កុម្មុយនីស្ត និង​ពួក​ម៉ាហ្វៀរ​ចិន ធ្វើ​អ្វីៗ​តាម​ចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ចោរ​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត...

Latest news