26.9 C
Phnom Penh

TAG

សេក សុជាតិ

KMD ប្រកាស​ធ្វើ​បាតុកម្ម ៤​ថ្ងៃ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា​ឡើង​វិញ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ធ្វើ​បាតុកម្ម​រយៈពេល ៤​ថ្ងៃ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពិនិត្យ​អំពី​ការ​អនុវត្ត​កិច្ចសន្យា​អន្តរជាតិ​នេះ​ឡើងវិញ ក្នុង​គោលបំណង​ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២៤ ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​ប្រទេស​នានា​នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់ពី​ថ្ងៃទី​១១ រហូត​ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៤ នេះ...

ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​នឹង​ទទួល​បាន ២០៨​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​ក្នុង​ឆ្នាំ​២០២៥

ក្រសួង​ការងារ ប្រកាស​ថា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ នឹង​ទទួល​បាន ២០៨​ដុល្លារ​អាមេរិក​ក្នុង ១​ខែ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ សម្រាប់​ឆ្នាំ​២០២៥ នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត​បាន​កើន​ឡើង​ចំនួន ៤​ដុល្លារ​អាមេរិក​បន្ថែម​ទៀត បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ចំនួន​ត្រឹមតែ ២០៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង ១​ខែ។ ក្រសួង​ការងារ លើកឡើង​ថា ការ​ចរចា​ត្រីភាគី​រវាង​ភាគី​និយោជក...

កញ្ញា ឈឹម ស៊ីថរ ប្ដេជ្ញា​បន្ត​ជំហរ​ការពារ​សិទ្ធិ​និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា កញ្ញា​មិន​ប្តូរ​ជំហរ​ការពារ​សិទ្ធិ និង​ការងារ​តស៊ូ​មតិ​ឱ្យ​បុគ្គលិក​កម្មករ​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍​ជាដាច់ខាត បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ២​ឆ្នាំ។ កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ ម២ ហើយ​បន្ទាប់ពី​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​តាំងពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ មក ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ កញ្ញា​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល...

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​អ្នក​ប្រឆាំង​គម្រោង CLV មាន​បំណង​ផ្ដួល​រំលំ​របប​រាជា​និយម​និង​រដ្ឋាភិបាល​ស្រប​ច្បាប់

មន្ត្រី​ជាន់ខ្ពស់​ខាង​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ថា​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ដោយសារតែ​អ្នក​ទាំងនោះ​មាន​បំណង​ផ្ដួល​រំលំ​របប​រាជា​និយម ផ្តួល​រំលំ​រាជរដ្ឋាភិបាល និង​វាយប្រហារ​លំនៅឋាន​របស់​ថ្នាក់ដឹកនាំ​ផង​ដែរ។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក Igor Driesmans កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​អាជ្ញាធរ​បាន​រក​ឃើញ​ភស្តុតាង​ជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដប​សាំង កាំភ្លើង​កែច្នៃ...

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ការ​ពិនិត្យ​ឃើញ​ពី​ក្រសែភ្នែក​ជនបរទេស

អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ការ​រំលោភ​សិទ្ធិមនុស្ស​គឺជា​កត្តា​ដ៏​ចម្បង​នាំ​ទៅ​ដល់​ការ​បញ្ចប់​វាសនា​ដឹកនាំ​របស់​រដ្ឋាភិបាល ខណៈ​ការ​បាត់បង់​ផលប្រយោជន៍​របស់​កម្ពុជា​ដែល​នឹង​ទទួល​បាន​ពី​សហគមន៍​អន្តរជាតិ ក៏​កើត​ចេញពី​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ការ​អនុវត្ត​វិធានការ​ចាប់​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​សម្រាប់​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ខណៈ​រដ្ឋាភិបាល​ក៏​នឹង​រង​នូវ​ការ​រិះគន់​ពី​បណ្តា​ប្រទេស​នានា​ដែរ។ លោក​ថា ការ​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​មាន​តែ​បន្ថែម​បញ្ហា​ឱ្យ​រដ្ឋាភិបាល​ខ្លួនឯង និង​ប្រទេស​កម្ពុជា​រួម​ទាំង​ប្រជាពលរដ្ឋ​ទៅវិញ​ប៉ុណ្ណោះ ព្រោះ​ក្រសែភ្នែក​អន្តរជាតិ​តែង​យកចិត្ត​ទុកដាក់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ជានិច្ច។ ប្រភព​ដដែល​លើកឡើង​ថា ពលរដ្ឋ​សម្ដែង​មតិ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ដែល​ស្រប​ទៅ​នឹង​មាត្រា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺជា​សកម្មភាព​ស្រប​ច្បាប់​ដែល​គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត។ លោក...

អ្នក​ឃ្លាំមើល​ថា​ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​ទំនាស់​ដីធ្លី​គឺជា​ដំណឹង​ល្អ ប៉ុន្តែ​មិន​ដឹង​អនុវត្ត​បាន​ឬ​អត់

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី គឺជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​តែង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន​ពី​អ្នក​មាន​អំណាច​សព្វថ្ងៃ​នេះ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​អនុវត្ត​បាន​ដូច​មាត់​ដែរ​ឬ​ក៏​អត់​តែប៉ុណ្ណោះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អំណាច​ពេញ​ដៃ និង​សិទ្ធិ​សម្រេច​គ្រប់គ្រាន់​លើ​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដូច្នេះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី ក៏​មិនមែន​ជា​បញ្ហា​ស្មុគស្មាញ​ដែរ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដោយ​ពិតប្រាកដ​មែន​នោះ។ លោក...

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ទំនាស់​ផ្ទៃក្នុង​ជាតិ​ខ្មែរ​នា​ពេលនេះ តម្រូវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​វិធី​ស្រប​មួយ​ដើម្បី​ដោះស្រាយ​ការ​កើតទុក្ខ​មិន​សុខចិត្ត​របស់​ពលរដ្ឋ រួម​ទាំង​បក្ស​នយោបាយ​គ្រប់​និន្នាការ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ។ លោក សេក សុជាតិ លើកឡើង​ថា...

លោក ហ៊ុន ម៉ាណែត ថា​ក្រុមហ៊ុន​វិនិយោគ​ចិន ៩​ក្រុមហ៊ុន​ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមហ៊ុន​វិនិយោគ​ចំនួន​៩ មកពី​ទីក្រុង​សានថូវ ខេត្ត​ក្វាងទុង ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​ការ​ហោះហើរ​ត្រង់ និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​នឹង​កម្ពុជា​ឱ្យ​បាន​ច្រើន​នៅ​ថ្ងៃ​មុខ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​លេខា​គណៈកម្មាធិការ​បក្ស​នៃ​ទីក្រុង​សានថូវ ខេត្ត​ក្វាងទុង សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក Wen Zhan Bin រួម​ទាំង​ក្រុមហ៊ុន​ឯកជន​ចិន ចំនួន ៩...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​ថា​ប្រទេស​ជាតិ​នឹង​មិន​រីកចម្រើន​ទេ បើ​ពុំ​មាន​ធនធាន​មនុស្ស

នាយករដ្ឋមន្ត្រី​ថ្មី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ប្រទេស​កម្ពុជា​មិន​អាច​ក្លាយ​ជា​ប្រទេស​អ្នក​មាន​បាន​ទេ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​ជា​ធនធាន​មនុស្ស​ដែល​មាន​ចំណេះដឹង និង​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការ​ចូលរួម​កសាង​មូលដ្ឋាន​សង្គម សេដ្ឋកិច្ច និង​ឧស្សាហកម្ម ដែល​ផ្អែក​លើ​ចំណេះដឹង។ ត្រង់​ចំណុច​នេះ មជ្ឈដ្ឋាន​ខ្មែរ​ខ្លះ​មាន​ប្រតិកម្ម​ចេញ​មក​ភ្លាមៗ​ថា តើ​លោក ហ៊ុន ម៉ាណែត ថ្លែង​សំដៅ​ទៅ​ធនធាន​មនុស្ស​ពី​ប្រភព​ណា? ធនធាន​មនុស្ស​ពី​ប្រភព​ក្នុង​បក្ស​កាន់​អំណាច​ត​ត្រកូល ពូជពង្ស បក្ខពួក ឬ​ពី​ប្រភព​ពលរដ្ឋ​ខ្មែរ​ទាំងមូល ដែល​ពួក​លោក​មិន​ផ្តល់​ឱកាស​ឲ្យ​ស្មើៗ​គ្នា? នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​សាកលវិទ្យាល័យ...

ក្រសួង​ព័ត៌មាន​ចេញ​បញ្ញត្តិ​សម្រាប់​អ្នក​សារព័ត៌មាន​ហៅថា​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន

ក្រសួង​ព័ត៌មាន កំណត់​ឱ្យ​អង្គភាព​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវតែ​អនុវត្ត​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ប្រកប​ដោយ​ទំនុក​ចិត្ត។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ចេញ​សេចក្តី​ប្រកាស​ស្ដីពី​ការ​ដាក់​ឱ្យ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ការ​ប្រកាស​ឱ្យ​អនុវត្ត​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ គឺ​ដើម្បី​កំណត់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់ និង​មធ្យោបាយ ក្នុង​បំណង​ធានា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​រួម ទូទាំង​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ត្រូវ​កំណត់​សកម្មភាព​របស់​អ្នក​សារព័ត៌មាន​គ្រប់​ប្រភេទ ដូចជា អ្នក​សារព័ត៌មាន​គ្មាន​អង្គភាព អ្នក​សារព័ត៌មាន​ពលរដ្ឋ​ដែល​សំដៅ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ដែល​ប្រមូល...

Latest news

© 2021, ដេលី. All rights reserved.