TAG
ហ៊ុន ម៉ានី
អ្នកឃ្លាំមើល៖ ការរឹតត្បិតមិនឱ្យសិស្សនិងគ្រូនិយាយពីបញ្ហាក្នុងសង្គមជាកំហុសរដ្ឋាភិបាល
ស្ថាបនិកជាន់ខ្ពស់នៃអង្គការក្រៅរដ្ឋាភិបាល ព្រមានថា ការរឹតត្បិតប្រព័ន្ធអប់រំដែលមិនអនុញ្ញាតឲ្យសិស្ស និងលោកគ្រូអ្នកគ្រូអាចនិយាយឲ្យបានទូលំទូលាយពីបញ្ហាក្នុងសង្គម ដើម្បីកែលំអ គឺជាកំហុសរបស់រដ្ឋាភិបាល។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ធ្នូ នេះថា ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវកែប្រែនូវគុណវិបត្តិមួយចំនួន ដើម្បីជំរុញឲ្យវិស័យនេះមានភាពជឿនលឿនទៅមុខឡើងវិញ ដូចជាការកម្រិតឲ្យសិស្សអាចទទួលយកនូវអ្វីដែលក្រសួងអប់រំបានកំណត់ ជាជាងទទួលយកគំនិតត្រឹមត្រូវថ្មីដែលសិស្សស្រាវជ្រាវឃើញ។ ជាងនេះទៀត គម្លាតនៃការអប់រំនៅទីក្រុង គឺមានភាពខុសគ្នាឆ្ងាយណាស់ពីជនបទ ដែលធ្វើឲ្យសិស្សនៅជនបទមានចំណេះដឹងតិចតួច...
លោក គឹម សុខ៖ លោក ហ៊ុន ម៉ានី បញ្ជាឱ្យគ្រូបង្រៀនស្រង់ឈ្មោះសិស្សព្រមចូល “សសយក” បញ្ជូនទៅក្រសួងអប់រំ
លោក គឹម សុខ ថាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បញ្ជាឱ្យលោកគ្រូអ្នកគ្រូតាមសាលាវិទ្យាល័យមួយចំនួនស្រង់ឈ្មោះសិស្សដែលព្រមចូលជាសមាជិកសហជីពរបស់ខ្លួន ដើម្បីបញ្ជូនទៅក្រសួងអប់រំ ជួយសម្រួលលទ្ធផលនៃការប្រឡង។ មតិខ្លះថាវិធីនេះឆ្លុះបញ្ចាំងអំពីល្បិចទុច្ចរិត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញខ្សែវីដេអូជិត ៥នាទីមុនថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយថ្ងៃថា លោកទទួលបានព័ត៌មានពីលោកគ្រូអ្នកគ្រូតាមសាលាវិទ្យាល័យមួយចំនួនដែលគួរឱ្យទុកចិត្តបាន ដោយអះអាងថា លោក ហ៊ុន ម៉ានី បានបង្ខំឱ្យពួកគេស្រង់ឈ្មោះសិស្សដែលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាសហជីពមួយ និងសិស្សដែលបារម្ភខ្លាចធ្លាក់ពីការប្រឡងនេះ ហើយព្រមចូលជាសមាជិករបស់ខ្លួន...
អ្នកឃ្លាំមើល៖ ការអួតពីលោក ហ៊ុន សែន ថាជោគជ័យដឹកនាំកិច្ចប្រជុំអាស៊ានគឺល្បិចប្រជាភិថុតិ
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ការប្រើយុទ្ធសាស្ត្រអួតអាងរបស់មន្ត្រីរដ្ឋាភិបាល និងកូនៗរបស់លោក ហ៊ុន សែន ដែលសរសើរឪពុកខ្លួនឯងថាដឹកនាំប្រជុំអាស៊ានទទួលបានជោគជ័យដោយសារមេដឹកនាំពិភពលោកទៅចូលរួម គឺជារឿងភូតកុហកទាំងស្រុង ព្រោះមេដឹកនាំពិភពលោកទាំងនោះមកក្រើនរំឭកកម្ពុជាឲ្យបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ វិច្ឆិកា នេះថា កូនៗរបស់លោក ហ៊ុន សែន ដែលសរសើរឪពុកខ្លួនឯងថាដឹកនាំប្រជុំអាស៊ានទទួលបានជោគជ័យដោយសារមេដឹកនាំពិភពលោកទៅចូលរួមកាលពីពេលថ្មីៗនេះ ជារឿងភូតកុហកទាំងស្រុង...
លោក ហ៊ុន ម៉ានី ថាកម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យនិងមាននីតិរដ្ឋយ៉ាងពិតប្រាកដ
លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលតែងចង់ធ្វើជានាយករដ្ឋមន្ត្រីដែរនោះ អះអាងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ឪពុកលោក កម្ពុជាគឺជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងមាននីតិរដ្ឋយ៉ាងពិតប្រាកដ។
លោក ហ៊ុន ម៉ានី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកា ថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់បានញាំញីដោយផេះផង់នៃភ្លើងសង្គ្រាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស...
លោក ហ៊ុន ម៉ានី ប្រាប់សមាជិកបក្សនៅមូលដ្ឋានត្រៀមខ្លួនជានិច្ចក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌
កូនប្រុសពៅរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ ត្រៀមខ្លួនជានិច្ចដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោកឲ្យបានជាដាច់ខាត។
កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលចង់បានតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានចេញមុខការពារឪពុករបស់ខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនៅមូលដ្ឋានថា សមាជិកបក្សរបស់ខ្លួននៅមូលដ្ឋានទាំងអស់ត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់គម្រោងការធ្វើបដិវត្តន៍ពណ៌ណាមួយដែលប្រឆាំងនឹងការដឹកនាំរបស់ឪពុករបស់លោក និងដើម្បីធានាឱ្យបាននូវសុខសន្តិភាពយូរអង្វែងទៅថ្ងៃអនាគត។
កូនប្រុសរបស់មេដឹកនាំដែលក្រាញអំណាចរូបនេះ...
លោក ហ៊ុន ម៉ានី ចំអកឱ្យអ្នកវិភាគដែលថាក្រុមគ្រួសារត្រកូលហ៊ុនប្រជែងអំណាចគ្នា
លោក ហ៊ុន ម៉ានី កូនប្រុសពៅបុរសខ្លាំងក្រាញអំណាចរបស់កម្ពុជា លោក ហ៊ុន សែន ចាត់ទុកការវិភាគដែលថារូបលោក និងបងបង្កើតរបស់លោក គឺលោក ហ៊ុន ម៉ាណែត ប្រជែងអំណាចគ្នា គ្រាន់តែជាការបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការភិតភ័យរបស់ក្រុមអ្នកវិភាគចំពោះកម្លាំងសាមគ្គីដ៏រឹងមាំរបស់ត្រកូល «ហ៊ុន» និងគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលប្រាថ្នាកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣១ ខែសីហា...
លោក ហ៊ុន សែន ថាកូនរបស់លោកមិនប្រជែងគ្នាធ្វើនាយករដ្ឋមន្ត្រីដូចអ្នកវិភាគលើកឡើងឡើយ
បុរសខ្លាំងកម្ពុជាដែលកាន់អំណាចជិត ៤០ឆ្នាំ លោក ហ៊ុន សែន អះអាងថា កូនប្រុសរបស់លោកមិនបានប្រជែងគ្នាដើម្បីដណ្តើមតំណែងធ្វើនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគតដូចអ្នកវិភាគលើកឡើងនោះទេ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន បានប្រតិកម្មអត្ថបទអត្ថាធិប្បាយរបស់អ្នកវិភាគមួយរូបនៅលើសារព័ត៌មាន The Cambodia Daily ដែលថា កូនប្រុសលោកពីរនាក់ គឺលោក ហ៊ុន ម៉ាណែត...
អ្នកឃ្លាំមើលថាលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងដណ្តើមយកប្រជាប្រិយភាពគ្នា
លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រីដែលជាកូនប្រុសច្បងរបស់បុរសខ្លាំងប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានប្រកាសចែកសៀវភៅរបស់លោកដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត»។
សៀវភៅនេះត្រូវបានចែកចាយដោយឥតគិតថ្លៃ ស្របពេលដែលក្រុមអ្នកឃ្លាំមើលខ្លះចាត់ទុកថាជាសកម្មភាពប្រជែងប្រជាប្រិយភាពគ្នាជាមួយលោក ហ៊ុន ម៉ានី។
លោក ហ៊ុន ម៉ាណែត បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ សីហា នេះថា ការចែកជូនសៀវភៅដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន...
មន្ត្រីបក្សប្រឆាំងថាលោក ហ៊ុន សែន គំរាមនិងបង្ខំអង្គសន្និបាតបក្សឱ្យផ្ទេរអំណាចទៅកូនប្រុស
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា លោក ហ៊ុន សែន បានគំរាមកំហែងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឱ្យអង្គសន្និបាតបក្សបោះឆ្នោតជាចំហដោយលើកដៃគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ខណៈលោក ហ៊ុន ម៉ានី ដែលប្រាថ្នាចង់បានតំណែងនេះបង្ហាញពីការច្រណែនបងប្អូនខ្លួនឯងក្នុងវង្សត្រកូលបន្តវេន។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...
លោក ហ៊ុន ម៉ានី អន់ចិត្តដែលលោក ហ៊ុន សែន បាត់បង់ទំនុកចិត្តលើខ្លួននាពេលកន្លងមក
លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន ទម្លាយនូវការអន់ចិត្តរបស់ខ្លួនដែលលោក ហ៊ុន សែន ជាឪពុកបាត់បង់ទំនុកចិត្តលើរូបលោកជាច្រើនឆ្នាំ បន្ទាប់ពីលោកធ្វើឱ្យខកខានកិច្ចការរបស់លោក ហ៊ុន សែន ដែលដាក់ឲ្យនាពេលកន្លងមក។
កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ដែលប្រាថ្នាកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានលើកឡើងក្នុងពិធីផ្សព្វផ្សាយសៀវភៅ...