TAG
ហ៊ុន សែន
កម្ពុជានិងថៃបញ្ឈប់ការប៉ះទង្គិចប្រដាប់អាវុធគ្នាមួយប្រាវកាលពីសប្តាហ៍មុន
ការប្រឈមមុខដាក់គ្នាមួយស្របក់រវាងកងកម្លាំងប្រដាប់អាវុធខ្មែរ និង ថៃការពារព្រំដែន នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនិង ស្រុកគោកស៊ូងស្រះកែវ បានរំសាយទៅវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីមានកិច្ចចរចាសម្រុះសម្រួលគ្នា។
គ.ជ.ប. ប្រកាសថា កម្ពុជានឹងធ្វើការបោះឆ្នោតថ្នាក់មូលដ្ឋាននៅចុងខែឧសភាខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធទី១៣កុម្ភៈសប្តាហ៍មុនអំពីការត្រៀមលក្ខណៈបោះឆ្នោតក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង ស្រុក និង ខណ្ឌ នៅថ្ងៃទី២៦ខែឧសភាខាងមុខ ដោយបង្ហាញអំពីចំនួនបេក្ខជនឈរឈ្មោះចំនួនពលរដ្ឋបោះឆ្នោតនិង ចំនួនអាសនៈ។
កម្មវិធីIdea Talk៖តើវិស័យការទូតរបស់កម្ពុជាទទួលភាពជោគជ័យយ៉ាងណាទប់ទល់មិនឱ្យសហភាពអឺរ៉ុប
កម្មវិធីIdea Talk តាមបណ្តាញ Facebook Liveរបស់The Cambodia Daily ថ្ងៃទី១៩កុម្ភៈឆ្នាំ២០១៩។
អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន១៨នាក់ពីបទកាប់ឈើក្រញូងខុសច្បាប់
សមត្ថកិច្ចថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៨នាក់ពីបទកាប់ឈើក្រញូងខុសច្បាប់ក្នុងទឹកដីថៃក្នុងខេត្តនគររាជសីមា ស្ថិតក្នុងឧទ្យានជាតិ«ថាប់ឡាន»ជាប់ខេត្តឧត្តរមានជ័យរបស់ខ្មែរ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងបំពានច្បាប់ក្នុងការឃុំខ្លួនលោកកឹម សុខា
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ជំហររបស់ខ្លួនថា ការឃុំខ្លួនអតីតប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខាជាការឃុំខ្លួនដោយអយុត្តិធម៌បំផុត។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានថា ការបាត់បង់EBAជាការទទួលខុសត្រូវរបស់លោកហ៊ុន សែន
គណបក្សប្រជាធិបតេយ្យមូលដ្ឋានឬ GDPលើកឡើងថា លោកហ៊ុន សែនគឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះផលប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែររាប់លាននាក់ ប្រសិនបើ EBAត្រូវបានគេដក។
កម្មវិធីIdea Talk៖ទស្សនវិស័យនិងផែនការរបស់ចលនាស្រ្តីនៃគណបក្សសង្រ្គោះជាតិឆ្នាំ២០១៩
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១៨កុម្ភៈឆ្នាំ២០១៩។
ស្ថានទូតសហរដ្ឋអាមេរិក អះអាងថា លោកកឹម សុខាជាប់ឃុំជាង១ឆ្នាំដោយ អយុត្តិធម៌តាមពីការចោទប្រកាន់មិនពិត
គេហទំព័ររបស់ស្ថានទូតអាមេរិកនៅកម្ពុជាបានចុះផ្សាយថា តើអ្នកមានដឹងទេថា លោកកឹម សុខាបានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? រយៈពេលនៃការជាប់ឃុំរបស់គាត់មានចំនួន៥៣០ថ្ងៃមកហើយ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ក្រោមការចោទប្រកាន់មិនពិត។
តុលាការកោះហៅលោករ៉ុង ឈុនចូលបំភ្លឺករណីប្ដឹងក្រសួងអប់រំខណៈលោកកំពុងនៅក្រៅប្រទេស
តុលាការរបបក្រុងភ្នំពេញបានចេញកោះហៅអតីតសមាជិកគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. លោករ៉ុង ឈុនឲ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែកុម្ភៈ ករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់ ដោយលោករ៉ុង ឈុន និងគ្រូទាំងនោះថាជារឿងនយោបាយ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំរុញឱ្យរបបលោកហ៊ុន សែនកាន់ជំហរមិនឱនក្បាលដាក់សហគមន៍អន្តរជាតិ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកសុខ ទូចបានជំរុញឱ្យរបបលោកហ៊ុន សែនបន្តកាន់ជំហរម៉ឹងមាត់មិនឱនក្បាលដាក់បរទេស ដើម្បីជាថ្នូរទៅនឹងការរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។