29.6 C
Phnom Penh

គ.ជ.ប. ​ ប្រកាស​ថា​ កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​ បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣​​កុម្ភៈ​សប្តាហ៍​មុន​អំពី​ការ​ត្រៀម​លក្ខណៈ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ រាជធានី​ខេត្ត ក្រុង​ ស្រុក ​និង​ ខណ្ឌ ​នៅ​ថ្ងៃទី​២៦​ខែ​ឧសភា​ខាង​មុខ​ ដោយ​បង្ហាញ​អំពី​ចំនួន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ពលរដ្ឋ​បោះ​ឆ្នោត​និង ​ចំនួន​អាសនៈ។​

តាម​តារាង​បញ្ជី​ផ្សាយ​ជា​សាធារណៈ​ពី​គ.ជ.ប.​ ក្រុម​ប្រឹក្សា​ រាជធានី​ ខេត្ត​ ក្រុង​ស្រុក ​ខណ្ឌ ​មាន​ចំនួន​សរុប​៣៥៥៥​ មាន​បេក្ខ​ជន​ចំនួន​៥៥៩​នាក់​ មាន​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​ចំនួន​ជិត​១​ម៉ឺន​១​ពាន់​៦​រយ​នាក់​ មាន​ស្ថានីយ៍​បោះ​ឆ្នោត​តាម​ក្រុង​ ខណ្ឌ ​និង​ស្រុក​ចំនួន​២០៣​ស្ថានីយ៍។​

អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ថា​ បក្ស​នយោបាយ​តូចៗ​ មិន​សូវ​មាន​ឈ្មោះ​បោះ​សម្លេង ​មិន​សូវ​មាន​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​រាយ​បេក្ខជន​ឈរ​ឈ្មោះ​ ហើយ​ដោយសារ​​គ្មាន​វត្ត​មាន​បក្ស​សង្រ្គោះ​ជាតិ​ទៀត​នោះ ​បក្ស​ប្រជាជន​កម្ពុជា​ អាច​នឹង​គ្រប់គ្រង​ក្រុម​ប្រឹក្សា​ថ្នាក់ ​រាជ​ធានី ​ខណ្ឌ ​ខេត្ត​ស្រុក​ ក្រុង​ទាំង​ស្រុង​ សឹងតែ​មិន​បាច់​បោះ​ឆ្នោត​ផង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស