29 C
Phnom Penh

ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​សហ​រដ្ឋ​អាមេរិក​នឹង​ធ្វើ​បាតុកម្ម​នៅមុខ​សេតវិមាន​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​គាំទ្រ​ និង​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅក្រៅ​ប្រទេស​គ្រោង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ និង​មុខ​សេតវិមាន​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១៩​ខែ​មករា​ខាង​មុខ​ ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​និង​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​លោក​ហ៊ុន សែន​និង​របប​របស់​លោក​ឲ្យ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ជា​បន្ទាន់។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​សហ​រដ្ឋ​អាមេរិក​អះអាង​ថា ​មហា​បាតុ​កម្ម​នោះ​គឺ​ទាមទារ​ឱ្យ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដាក់​សម្ពាធ​លើ​លោក​ហ៊ុន សែន​ឲ្យ​យល់​ព្រម​តាម​លក្ខខណ្ឌ​ចំនួន​៥​ចំណុច​ដូច​ដែល​សហគមន៍​អឺរ៉ុប​ចង់​បាន។ ​ទី១​ ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ។ ​ទី២​ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​១១៨​រូប​ឡើង​វិញ។​ ទី​៣​ស្តារ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស។​ ទី៤​ផ្តល់​សេរីភាព​ដល់​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ និង​សង្គម​ស៊ីវិល​ឱ្យ​បំពេញ​ការងារ​ដោយ​គ្មាន​ការ​គំរាម​កំហែង។​ ហើយ​ទី​៥​ គឺ​ទាមទារ​ឲ្យមាន​ការ​បោះឆ្នោត​ឡើង​វិញ​ដែល​មាន​វត្តមាន​របស់​បក្ស​សង្គ្រោះ​ជាតិ។​

សហគមន៍​អឺរ៉ុប​តែង​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា ​ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​នេះ​មិន​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​ដោះស្រាយ​ទេ​ ពួក​​គេ​នឹង​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ចេញ​ពី​កម្ពុជា​តែ​ម្តង។​ ចំណែក​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​ធំៗ​​របស់​រដ្ឋាភិបាល​ខ្មែរ ​ដែល​ចូល​រួម​បំផ្លាញ​ប្រជា​ធិបតេយ្យ​កន្លង​មក​នេះ​ដែរ​ ដូច​ជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ពួក​គេជា​ដើម៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស