35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

មន្ត្រី​នគរបាល​ជាច្រើន​នាក់​ចោទ​អធិការ​ស្រុក​ប្រាសាទបាគង​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ

មន្ត្រី​នគរបាល​ជាច្រើន​នាក់ ចោទ​ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប លោក លឹម សម្បត្តិ ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​បង្ក​បាតុភាព​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ទីតាំង​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ។ មន្ត្រី​នគរបាល​ប្រចាំ​ស្រុក​ប្រាសាទបាគង ជាច្រើន​រូប បាន​ផ្សព្វផ្សាយ​ពាក្យ​បណ្តឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ ទី​២០ តុលា នេះ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អធិការ​ស្រុក​ប្រាសាទបាគង លោក លឹម សម្បត្តិ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​លើក​ច្រើនសា​ដែល​ខុស​ទៅ​នឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។ ប្រភព​ដដែល​អះអាង​ថា សព្វថ្ងៃ​នេះ អធិការ​ស្រុក​រូប​នេះ​មិន​ខ្វល់​នឹង​ការ​បង្ក្រាប​បទល្មើស​ដែល​បាន​កើតឡើង​នៅ​ក្នុង​ស្រុក​ដែល​ខ្លួន​បំពេញ​តួនាទី​នោះ​ទេ ប៉ុន្តែ​បែរជា​ចូល​ដៃ​ជាមួយ​ជនល្មើស ដោយ​ការ​ទទួល​ប្រាក់​សំណូក​ជា​ថ្នូរ​នឹង​ការ​បើក​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កើតមាន​នៅ​ក្នុង​ស្រុក​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។ មន្ត្រី​នគរបាល​ទាំងនោះ​បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល៖ ការ​បដិសេធ​លើ​របាយការណ៍​ខេមបូចា​ពី​សំណាក់​ក្រសួង​ព័ត៌មាន​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ដែល​បាន​បដិសេធ​លើ​របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ ខេមបូចា (CamboJA) ដែល​ថា​ជា​របាយការណ៍​គ្មាន​ភាព​ស្មោះត្រង់ ប៉ុន្តែ​អ្នក​ឃ្លាំមើល​អះអាង​ថា ការ​ច្រានចោល​នេះ​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ។ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ តុលា នេះ​ថា ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា...

នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ

នាវា​កងទ័ព​ជើងទឹក​នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព ចែករំលែក​បទពិសោធន៍​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ​កម្ពុជា-អូស្ត្រាលី និង​នាំ​យក​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត​មក​ប្រគល់​ជូន​ប្រទេស​កម្ពុជា ដើម្បី​រួម​ចំណែក​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19។ នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា HMAS Anzac 150 បាន​ចូល​មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ហើយ​បាន​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក អ៊ុក សីហា...

IDEA TALK៖ តើ​សន្តិសុខ​ពិភពលោក និង​តំបន់ មាន​សារសំខាន់​បែប​ណា​សម្រាប់​ភូមិសាស្ត្រ​នយោបាយ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «តើ​សន្តិសុខ​ពិភពលោក និង​តំបន់ មាន​សារសំខាន់​បែប​ណា​សម្រាប់​ភូមិសាស្ត្រ​នយោបាយ?»។

វិភាគ៖ ចិន​គួរតែ​លេប​តៃវ៉ាន់​ដូច​រុស្ស៊ី​លេប​គ្រីមៀរ តែ​ជាង​៧០​ឆ្នាំ​មក​ហើយ​បែរជា​ចិន​មិន​ធ្វើ​ដូចនេះ តើ​មូលហេតុ​អ្វី?

មុន​ចាប់ផ្ដើម​អធិប្បាយ​អំពី​តៃវ៉ាន់ យើង​សូម​រំឭក​ត្រួសៗ​អំពី​ប្រវត្តិ​ដែនដី​គ្រីមៀរ អតីត​តំបន់​ស្វយ័ត​នៃ​ប្រទេស​អ៊ុយក្រែន។ គ្រីមៀរ ជា​ឧបទ្វីប​មួយ​នៃ​ដែនដី​ប្រទេស​អ៊ុយក្រែន តែ​អ៊ុយក្រែន ធ្លាប់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សហភាព​សូវៀត រាប់​ទសវត្ស គឺ​ទើប​តែ​ផ្ដាច់​ចេញពី​សូវៀត​នៅ​ឆ្នាំ​១៩៨៩ ចំ​ពេល​មហាអំណាច​នៃ​សង្គ្រាម​ត្រជាក់​មួយ​នេះ​ដួល​រលំ ដោយសារ​មិន​អាច​ប្រជែង​សព្វាវុធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ស្រប​ពេល​ដែល​ប្រជាជន​រស់នៅ​ក្រោម​របប​សង្គម​និយម​នេះ​បន្ត​ទៀត​បាន។ ក្រោយ​ពី​សហភាព​សូវៀត​ដួល​រលំ គឺ​សហព័ន្ធ​រុស្ស៊ី ក៏​មក​ចាប់​រូបរាង​ឡើងវិញ។ តែ​រុស្ស៊ី នៅតែ​ជា​ប្រទេស​មហាអំណាច​ដដែល។ នៅ​មួយ​ទសវត្ស​ចុងក្រោយ​នេះ រុស្ស៊ី ដែល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ពង្រីក​មាឌ និង​ឥទ្ធិពល​របស់​សូវៀត...

សង្គម​ស៊ីវិល៖ រយៈពេល​២​ឆ្នាំ ពលរដ្ឋ​ជាង​២០​នាក់​ត្រូវ​បាន​ឃាត់​និង​ឃុំ​ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ឱ្យ​ដឹង​ថា រយៈពេល ២​ឆ្នាំ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 យ៉ាង​ហោច​មាន​ពលរដ្ឋ ២១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ដោយសារតែ​ការ​តវ៉ា​រឿង​ដីធ្លី​របស់​ខ្លួន បន្ទាប់ពី​មាន​ការ​រំលោភ​យក​ពី​សំណាក់​អ្នក​មាន​អំណាច និង​មាន​លុយ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ចេញ​ផ្សាយ​វីដេអូ​ឃ្លីប​មួយ​មាន​រយៈពេល​ជាង ៣​នាទី​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដោយ​បាន​លើកឡើង​ថា អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ Covid-19 ចាប់តាំង​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ នេះ ការ​រំលោភ​យក​ដីធ្លី​នៅ​កម្ពុជា​មិន​បាន​ថយ​ចុះ​ឡើយ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រំលោភ​បំពាន​ដីធ្លី។ លើស​ពី​នេះ ការ​ចាប់​ខ្លួន...

ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​ពលរដ្ឋ​វ័យ​ចំណាស់​និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ផ្សេងៗ អ្នក​កំពុង​មាន​ជំងឺ Covid-19 និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដើម្បី​បញ្ចៀស​ពី​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​នេះ​ឱ្យ​បាន​ទាន់​ពេល។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​នេះ​ថា ដើម្បី​កាត់បន្ថយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់បន្ថយ​អត្រា​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ទៅ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះថា​ក្រសួង​បាន​សង្កេត​ឃើញ​ថា អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ Covid-19...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៖ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៥៣៩​ករណី​កាលពី​ខែ​កញ្ញា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ខែ​កញ្ញា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៥៣៩​ករណី ចាប់​យក​គ្រឿងញៀន​ជាង ២៦​គីឡូក្រាម ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១០៣៩​នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស។ ផ្ទុយពី​មោទកភាព​ចំពោះ​ការ​បង្ក្រាប​នេះ ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម​ចាត់ទុក​ថា បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ច្រើន​ជា​រៀងរាល់​ខែ​ជា​បន្តបន្ទាប់​មក​នេះ គឺ​បញ្ជាក់​ថា បទល្មើស​នេះ​មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។ លោក ស ខេង បាន​បង្ហាញ​របាយការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ តុលា នេះ​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បាន​ថយ​ចុះ...

IDEA TALK៖ តើ​បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) ជួប​ឧបសគ្គ និង​បាន​ទទួល​លទ្ធផល​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) ជួប​ឧបសគ្គ និង​បាន​ទទួល​លទ្ធផល​អ្វី​ខ្លះ?»។

មន្ត្រី​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​និយាយ​ឌឺដង​លោក រ៉ុង ឈុន ករណី​រិះគន់​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ក្រោយ​ពី​មាន​ការ​បកស្រាយ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង​ប្រាំ​ម៉ោង​ក្នុង​រដ្ឋសភា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា អ្នក​សារព័ត៌មាន​ខ្លះ​បាន​ដកស្រង់​យក​សម្ដី​មួយ​ម៉ាត់​យក​ទៅ​ធ្វើការ​ចុះផ្សាយ​តាម​គំនិត​របស់​ខ្លួន ដែល​បង្កើត​ទៅ​ជា​បញ្ហា​ខុស​ពី​ខ្លឹមសារ​ដើម ព្រោះតែ​ពួកគេ​មិន​បាន​ស្តាប់​ប្រធានបទ​នៃ​សាច់រឿង​ទាំងមូល។ ការ​អះអាង​របស់​លោក កែវ រ៉េមី ក្នុង​គោលបំណង​បញ្ជាក់​ទៅកាន់​សាធារណជន ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ថា ព្រំដែន​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ជិតខាង​គ្មាន​បញ្ហា​នោះ​ទេ ក្រោយ​ការ​បកស្រាយ​របស់​មេ​បក្ស​កាន់​អំណាច​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នោះ។ កាលពី​អំឡុង​ខែ​សីហា...

Latest news