27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ តើឧកញ៉ាណាខ្លះគួររដ្ឋាភិបាលដកងារជាឧកញ៉ា ហើយបើកការស៊ើបអង្កេតមុនគេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖ «តើឧកញ៉ាណាខ្លះគួររដ្ឋាភិបាលដកងារជាឧកញ៉ា ហើយបើកការស៊ើបអង្កេតមុនគេ?»

បុរសខ្លាំងហ្វីពីនហាមមន្ត្រីនិយាយជាសាធារណៈអំពីជម្លោះដែនទឹកជាមួយចិន ដោយចាត់ទុកថាជាការបង្ករឿង

បុរសខ្លាំងតែមួយគត់នាទសវត្សនេះ នៃប្រទេសហ្វីលីពីន គឺប្រធានាធិបតី Rodrigo Duterte  ដែលត្រូវបាន រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្ម សង្រ្គាមអន្តរជាតិ ICC កំពុងតែកសាងសំណុំរឿង ប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ករណីបុរសនេះ បើកសង្រ្គាមសម្លាប់ប្រជាជនខ្លួន ឯងពាក់ព័ន្ធនឹងគ្រឿងញៀន។ ប្រជាជនហ្វីលីពីន យ៉ាងតិច ៤ពាន់នាក់ ត្រូវបានសម្លាប់ក្នុងសំណុំរឿងគ្រឿងញៀន ដោយការបាញ់បង្រ្កាប របស់ ពួកយោធា និង កងប៉ូលិស។ បុរសនេះ គេហៅថា...

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ មានការកើនឡើង

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺCovid-19 ចម្រុះជាតិសាសន៍ ដែលឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សរុបមានចំនួនជិត ២ពាន់ ៧រយនាក់ (២.៦៩៨) និងព្យាបាលជាសះស្បើយចំនួនជាង  ១ពាន់ ៨រយនាក់ (១.៨១៤) ចំណែកឯអ្នកស្លាប់មានចំនួន ១២នាក់ សុទ្ធតែជនជាតិខ្មែរ។ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា...

ពលរដ្ឋខេត្តកំពង់ធំ រកឃើញបទល្មើសព្រៃឈើ ក្នុងឃុំចំនួន ៣ ជាប់ព្រៃអភិរក្ស

ប្រជាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ រកឃើញបទល្មើសព្រៃឈើ ក្នុងឃុំចំនួន ៣ ជាប់ព្រៃអភិរក្សមួយនេះ បន្ទាប់ពីកម្លាំងប្រជាសហគមន៍ ចុះល្បាត នៅក្រៅដែនព្រៃឡង់ ដើម្បីតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។ ក្រុមសហគមន៍ព្រៃឡង់ខេត្តកំពង់ធំជាង ២០នាក់  បានបើកយុទ្ធនាការ ចុះល្បាត នៅក្រៅដែនជម្រកសត្វព្រៃឡង់ ក្នុងស្រុកសណ្តាន់ រយៈពេល ៣ថ្ងៃ កាលពីដើមសប្តាហ៍មុន។ ដំណើរបេសកកម្មនេះ ក្រុមល្បាត បានពង្រាយកម្លាំងស៊ើបអង្កេត ក្នុងឃុំចំនួន ៣ គឺ...

ការបន្តបើកឱ្យអ្នកមានអំណាច និងឧកញ៉ាធ្វើអាជីវកម្មឈើ ព្រៃឈើកម្ពុជា នឹងវិនាស

អង្គអន្តរជាតិមួយកាលពីឆ្នាំ២០២០ បានរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជា បាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិ ទោះបីជារដ្ឋាភិបាលតែងតែអះអាងក្ដែងៗថា ខ្លួនបាន និងកំពុងខិតខំទប់ស្កាត់បទល្មើសព្រៃឈើក្ដី។ សកម្មជនបរិស្ថាន អះអាងថា ព្រៃឈើនៅតំបន់ការពារក្នុងប្រទេសកម្ពុជា កំពុងឈានទៅដល់ការវិនាសអស់ ដោយសារ ការធ្វើអាជីវកម្មឈើរបស់អ្នកមានអំណាចនិងឧកញ៉ាធំៗនៅបន្ត។ តំណាងជនជាតិដើមភាគតិច និងក្រុមសកម្មជនការពារព្រៃឈើ បង្ហាញសេចក្ដីបារម្ភ អំពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ ដោយសារការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារក្នុងពេលបច្ចុប្បន្ន នៅតែបន្តកើនឡើងខ្លាំង ខណៈរដ្ឋាភិបាលក៏នៅតែបើកភ្លើងខៀវ ឱ្យអ្នកមានអំណាច និងឧកញ៉ាធ្វើអាជីវកម្មឈើដ៏ទូលំទូលាយ។ អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តព្រះវិហារ...

អ្នកវិភាគថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងគ្មានវាសនាល្អនោះទេ

អ្នកឃ្លាំមើលរិះគន់ថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងមិនមានវាសនាល្អនោះទេ ព្រោះពួកគេ លែងមានជំហរតស៊ូដើម្បីសិទ្ធិសេរីភាព និងដើម្បីប្រជាធិបតេយ្យ តទៅទៀតហើយ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ២រូបបន្ថែមទៀតបានសម្រេចដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីពេលថ្មីៗនេះ ក្រោយពេល តុលាការរបស់លោក ហ៊ុន សែន ហាមពួកគេមិនឲ្យធ្វើនយោបាយតាំងពីឆ្នាំ២០១៧ មក។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨...

ក្រុមអ្នកតស៊ូរមតិថា ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញ គឺធ្វើឡើងតាមច្បាប់ មិនមែនជាការរើសអើង នោះទេ

បញ្ញវន្តខ្មែរនៅក្រៅស្រុក អះអាងថា ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញ មិនមែនជាការរើសអើងជាតិសាសន៍នោះទេ តែផ្ទុយទៅវិញ គឺជាអនុវត្តច្បាប់ និងជាការរក្សាអធិបតេយ្យជាតិរបស់ខ្លួនតែប៉ុណ្ណោះ។ ការអាងនេះធ្វើឡើងបន្ទាប់ពីស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានចេញសេចក្តីជូនដំណឹងដល់ ពលរដ្ឋខ្មែរដែលកំពុងបម្រើការនៅប្រទេសវៀតណាម អំពីគម្រោងនៃការបណ្តេញជនបរទេសខុសច្បាប់ឲ្យត្រឡប់ទៅប្រទេសកំណើតវិញពីសំណាក់រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែឧសភា នេះថា ប្រសិនបើ...

មន្ត្រីបក្សខ្មែរស្រលាញ់ជាតិ ជំរុញឲ្យរដ្ឋាភិបាលបើកដំណើរការផ្សាររដ្ឋក្នុងទីក្រុងភ្នំពេញឡើងវិញ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពលរដ្ឋ

មន្ត្រីបក្សខ្មែរស្រលាញ់ជាតិ ទាមទារឲ្យលោក ហ៊ុន សែន បើក ផ្សាររដ្ឋ និងឯកជនក្នុងទីក្រុងភ្នំពេញ ដំណើរការឡើងវិញឲ្យបានឆាប់ចំពោះតំបន់ដែលមានការឆ្លងវីរុស Covid-19 តិចតួច ត្បិតកសិករកំពុងប្រឈមនឹងការបិទទ្វារអាជីវកម្មយ៉ាងធ្ងន់ធ្ងរ។ អគ្គហិរញ្ញិកគណបក្សខ្មែរស្រលាញ់ជាតិ និងជាកសិករចញ្ចឹមទាយកពងប្រចាំស្រុកខ្សាច់កណ្តាល លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលមិនបង្ហាញពីភាពច្បាស់លាស់ក្នុងការបើកផ្សារតូច ធំ ផ្សាររដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ ឡើងវិញទេ ទាំងឈ្មួញកណ្តាល...

ពលរដ្ឋខេត្តកណ្តាលរងគ្រោះ អភិវឌ្ឍវាលយន្តហោះថ្មីខ្លាចការសម្លុត និងគំរាមកំហែង

ពលរដ្ឋរងគ្រោះពីគម្រោងកសាងសង់ព្រលានយន្តហោះថ្មី ក្នុងខេត្កណ្តាល នៅតែស្ទាក់ស្ទើរ និងខ្លាចអាជ្ញាធរធ្វើបាប មិនហ៊ានទៅជួបអាជ្ញាធរជំនាញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ពលរដ្ឋខ្លះនៅតែបន្តដេកយាមដី និងបិទផ្លូវទំនប់ក្បែរដីស្រែ រយៈ ៥ថ្ងៃ មកហើយ។ ពលរដ្ឋរងគ្រោះឱ្យដឹងថា  អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងឱ្យក្រុមពលរដ្ឋ ជួបអាជ្ញាធរ តែពលរដ្ឋបដិសេធ ព្រោះភ័យខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង។ ពលរដ្ឋជាច្រើននាក់ រស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងបាននាំគ្នាតវ៉ា ដេកយាមដីស្រែ ៥ថ្ងៃជាប់ៗគ្នា បន្ទាប់ពីក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា  អូ.ស៊ី.អាយ.ស៊ី(OCIC)...

មន្ត្រីរដ្ឋាភិបាលថា កម្ពុជា នឹងនាំចេញប្រេងកាតទៅទីផ្សារអន្តរជាតិនៅខែឧសភា ឆ្នាំ២០២១ នេះ

កម្ពុជា នឹងនាំចេញប្រេងកាត ដែលក្រុមក្រុមហ៊ុន Kris Energy កំពុងដំណើរការបូមជាប្រចាំរៀងរាល់ថ្ងៃ នៅអណ្តូងអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១ នេះហើយ បើមិនមានការប្រែប្រួលណាមួយបន្ទាន់ទេនោះ។ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត របស់ក្រសួងរ៉ែ និងថាមពល គឺលោក ជៀប សួរ បានប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលថា ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ទៅទីផ្សារអន្តរជាតិ ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណចន្លោះពី ២៧ម៉ឺន បារ៉ែល ទៅ ៣០ម៉ឺនបារ៉ែល...

Latest news