27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ ៖តើយុទ្ធសាស្ត្ររបស់បក្សប្រឆាំងនៅក្រៅប្រទេសក្នុងអំឡុងពេលពលរដ្ឋខ្មែរជួបវិបត្តិកូវីដ១៩

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្តីអំពី៖តើយុទ្ធសាស្ត្ររបស់បក្សប្រឆាំងនៅក្រៅប្រទេសក្នុងអំឡុងពេលពលរដ្ឋខ្មែរជួបវិបត្តិកូវីដ១៩ មានភាពមិនប្រក្រតីអ្វីខ្លះ

អុីស្រាអែល និងប៉ាឡេស្ទីនបន្តបាញ់ផ្ដោងដាក់គ្នាចូលដល់ថ្ងៃទី៨ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើរដល់ចំណុចទាស់ច្រក

កងកាំភ្លើងធំ កងកាំជ្រួច និងកងយន្តហោះចម្បាំង របស់អ៊ីស្រាអែល បន្តបាញ់ស្រោច លើ ដែនដី រដ្ឋប៉ាឡេស្ទីន នៅតំបន់កាហ្សាស្ទ្រីព ដោយវាយកំទេច ទីក្រុងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ ប៉ាឡេស្ទីន រាបដល់ដី ដល់ទៅ១៥គីឡូម៉ែត្របួនជ្រុង គឺសុទ្ធ ជាអាគារធំៗ របស់រដ្ឋការពួកហាម៉ាស់កំពុងកាន់អំណាចនៅដែនដី រងការកំទេចជាលំអងធូលីនេះ។ ទោះជាធ្លាក់ក្នុងភាពខ្លោចផ្សាក៏ដោយ សម្រាប់ហាម៉ាស់ប៉ាឡេស្ទីនមិនបានទំលាក់អាវុធ សុំសន្តិភាព ពីអ៊ីស្រាអែលឡើយ ។ រដ្ឋាភិបាលហាម៉ាស់ប៉ាឡេស្ទីន...

ក្រុមអ្នកមតស៊ូរមតិថា ការប្រមូលលុយអំណោយ គឺមិនខុសពីជួយសម្រួលនយោបាយលក់ជាតិ របស់មេដឹកនាំកាន់អំណាចសព្វថ្ងៃនេះទេ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា បើអ្នកនយោបាយខ្មែរ ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ បែរជាប្រឹងធ្វើនយោបាយប្រមូលអំណោយ និងចែកអំណោយនោះ ពួកគេកំពុងតែជួយសម្រួលនយោបាយលក់ជាតិរបស់មេដឹកនាំកាន់អំណាចសព្វថ្ងៃយ៉ាងពិតប្រាកដ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៧ ខែឧសភា នេះថា មេដឹកនាំកម្ពុជាសព្វថ្ងៃនេះ កំពុងលេងល្បែងចែកអំណោយជាកញ្ចប់តូចៗសម្រន់ក្រពះប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាការពារអំណាច ដោយមធ្យោបាយលក់ជាតិ ដែលជាការលាក់ពុតនូវល្បិចបោកប្រាស់ ពលរដ្ឋខ្លួនឯងប៉ុណ្ណោះ។ លោកអះអាងថា មេដឹកនាំទាំងនោះកំពុងតែពង្វក់ពលរដ្ឋឲ្យវង្វេងច្រឡំថា អ្នកផ្តល់អំណោយ...

អ្នកវិភាគថា គោរមងាររ ឧកញ៉ា អស់តម្លៃហើយ ព្រោះគោរមងារនេះបានក្លាយជាទំនិញសម្រាប់អ្នកមានលុយតែប៉ុណ្ណោះ

អ្នកឃ្លាំមើលសង្គម រិះគន់ថា គោរមងារជា ឧកញ៉ា លែងមានតម្លៃតទៅទៀតហើយ គឺដោយសារតែយន្តការផ្តល់គោរមងារនេះ បានប្រែក្លាយគ្រឿងឥស្សរិយយសពិសេសមួយនេះ ទៅជាទំនិញមួយប្រភេទដែលនរណាៗក៏អាចទិញបាន ឲ្យតែមានលុយតាមការកំណត់របស់រដ្ឋាភិបាល។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះថា រឿងអាស្រូវរបស់ឧកញ៉ានៅកម្ពុជា ដែលបានបែកធ្លាយជាសាធារណ: ក្នុងពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃ...

លោក ហ៊ុន សែន បង្កើតក្រុមការងារ ដើម្បីរៀបចំច្បាប់សម្រាប់គ្រប់គ្រងឧកញ៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ សេចក្តីសម្រេចចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន សែន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងដែលរដ្ឋាភិបាលបង្កើតឡើងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា គឺមានសមាសភាព១២ នាក់។ សេចក្ដីសម្រេចដដែលថា សមាសភាពទាំង ១២ នាក់...

គណបក្សក្រៅរដ្ឋាភិបាលថា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ កម្ពុជា ត្រូវតែបើកទ្វារទទួលទេសចរណ៍អន្តរជាតិជាបន្ទាន់

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP លើកឡើងថា ដើម្បីឲ្យកម្ពុជា អាចស្ដារសេដ្ឋកិច្ចឡើងវិញស្របតាមបរិបទការរីករាលដាលនៃជំងឺCovid-19 រដ្ឋាភិបាលគួរមានផែនការបើកទ្វារទទួលទេសចរណ៍អន្តរជាតិ ដែលចាក់វ៉ាក់សាំងរួចរាល់ឲ្យចូលមកកម្ពុជា បានកាន់តែឆាប់ កាន់តែល្អ។ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ខែឧសភា នេះថា រដ្ឋាភិបាលកម្ពុជា គួរតែពិចារណាស្រោចវ៉ាក់សាំងចូលទៅក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងខេត្តសៀមរាប ឲ្យបានរួចរាល់ក្នុងខែមិថុនា...

សាធារណជនបន្តបង្ហាញភាពអស់ជំនឿទៅលើប្រពន្ធតុលាការ កម្ពុជា ខណៈសាលាឧទ្ធរណ៍បានដោះលែង ឧក្រិដ្ឋជនគ្រឿងញៀន

សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បង្ហាញការភ្ញាក់ផ្អើល និងសង្ស័យលើប្រពន្ធតុលាការនៅកម្ពុជា ដែលជាអ្នក               អនុវត្តច្បាប់មួយចំនួន នៅក្នុងស្ថាប័ននេះ បានបំពេញតួនាទីរបស់ខ្លួនប្រាសចាកពីវិជ្ជាជីវៈ បង្កើតឲ្យមានបក្ខពួកនិយម អំពើពុករលួយ ឬជម្រះក្តីអនុវត្ត ទៅតាមតែអំណាច និងទឹកលុយពុករលួយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នតុលាការកម្ពុជា ធ្ងន់ធ្ងរ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចដោះលែង មេឈ្មួញគ្រឿងញៀនដ៏ធំមួយនៅកម្ពុជា ឈ្មោះ គិត ធាង ថៅកែក្លិបកម្សាន្តរ៉ក ដែលជាប់ចោទក្នុងសំណុំរឿងឧក្រិដ្ឋកម្មគ្រឿងញៀនជិត ៥០គីឡូក្រាម កាលពីឆ្នាំ២០១៩...

ប្រទេសប្រជាធិបតេយ្យនាំគ្នាថ្កោលទោសចិន ករណី រំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង

ចិនទំនងបាក់មុខបន្តិចទេ ដែលប្រទេសជាង៥០និងអង្គការអន្តរជាតិជាច្រើន បានថ្កោលទោស ប្រទេសអាស៊ីធំមួយនេះ ករណី រំលោភសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំងប្រទេសចិន លើជាតិសាសន៍ភាគតិច នៃសហគមន៍វីហ្គ័រ ។ ការថ្កោលទោសចិន ធ្វើឡើងក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនៅ ក្រុងញូយ៉កសហរដ្ឋអាមេរិក ទោះបីចិន បានព្យាយាម ទទូចដល់ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិអោយ កុំទៅ ចូល រួមនឹងព្រឹត្តិការណ៍នេះក៏ដោយ។ កាសែត The Washington Post បានចុះផ្សាយថា វេទិកានេះ បានប្រព្រឹត្តទៅតាមអនឡាញដោយ...

គណបក្សក្រៅរដ្ឋាភិបាល ជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាបើកទូលាយនូវសិទ្ធិសេរីភាពសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាននៅ កម្ពុជា

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យពួកគេអាចបំពេញ   តួនាទីកាន់តែងាយស្រួល ស្របតាមវិជ្ជាជីវៈ ដោយគ្មានការរំខានពីអាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តទៀត។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត សាម អ៊ីន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ឧសភា នេះថា តួនាទីរបស់អ្នកសារព័តមានពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋនូវសកម្មភាពរបស់អ្នកតំណាងគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យម្ចាស់ឆ្នោតបានដឹងពីសកម្មភាពរបស់ពួកគេ បន្ទាប់ពីអ្នកទាំងនោះទទួលបានការគាំទ្រពីប្រជាពលរដ្ឋហើយនោះ។ លោកអះអាងថា...

បញ្ញវន្តខ្មែរនៅក្រៅស្រុកថា ការវិលចូលស្រុករបស់មន្ត្រីបក្សប្រឆាំង គឺដើម្បីប្រមូលផលប្រយោជន៍ខ្លួន

ក្រុមអ្នកតស៊ូរមតិ រិះគន់ថា ការវិលចូលស្រុករបស់មន្ត្រីបក្សប្រឆាំងបានបង្ហាញថា ពួកគេសុទ្ធតែជាក្រុមអ្នកនយោបាយកំសាក ដែលប្រើប្រាស់នយោបាយ ជាជំនួញអាជីវកម្ម និងដើម្បីប្រមូលប្រយោជន៍ផ្ទាល់តែប៉ុណ្ណោះ។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ បានត្រឡប់មកដល់កម្ពុជាវិញហើយ នៅនៅថ្ងៃសុក្រនេះ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះថា ក្រៅពីបន្ទន់ឥរិយាបថ ដើម្បីការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅក្នុងស្រុក។ ពួកគេទំនងជា...

Latest news