35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

សកម្មជន​បក្ស​ប្រឆាំង​បង្ហាញ​ការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ឆ្មក់​ចាប់​ខ្លួន​អ្នក​រិះគន់​លោក ជា សុផារ៉ា

សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​ឆ្មក់​ចាប់​ខ្លួន​លោក គង់ ឃៀង ទាំងស្រុង​ក្នុង​ករណី​លោក​ចោទ​ប្រកាន់​លោក ជា សុផារ៉ា ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្កើន​នូវ​ការ​សង្ស័យ​លើ​លោក ជា សុផារ៉ា កាន់តែ​ខ្លាំង​ទៅវិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ​ទាំង​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុវត្ត​ច្បាប់​គ្មាន​ការ​បែងចែក​ឋានៈ​បុណ្យ​ស័ក្តិ​អ្វី​នោះ​ទេ ជាពិសេស​ក្នុង​ករណី​លោក...

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​ជា​សំណួរ​ថា តើ​អាច​ទៅ​រួច​ទេ​ដែល​កម្ពុជា​ប្ដេជ្ញា​ដោះស្រាយ​វិបត្តិ​រំលោភ​អំណាច​របស់​មេ​យោធា​ផ្ដាច់ការ​ភូមា ខណៈ​កម្ពុជា​ខ្លួនឯង​គ្មាន​ភាព​ជា​គំរូ​បន្តិច​សោះ ទាំង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រំលាយ​បក្ស​ប្រឆាំង ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ចំណាប់​ខ្មាំង ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ស្អុយ​អសោច​នៅ​លើ​ឆាក​អន្តរជាតិ​សព្វថ្ងៃ​នេះ។ អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា មុន​នឹង​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ភូមា ប្រទេស​កម្ពុជា​ត្រូវតែ​ដឹកនាំ​នយោបាយ​រក​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ឯកភាព​ជាតិ​ខ្មែរ​និង​ខ្មែរ​ជា​មុន​សិន ដើម្បី​បង្ហាញ​ភាព​ជា​គំរូ​ល្អ​ដល់​ប្រទេស​ដែល​ខ្លួន​ចង់​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ឱ្យ​ពួកគេ​នៅ​ពេលនេះ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​ប្ដេជ្ញា​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​ប្រទេស​ភូមា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន តើ​អាច​ធ្វើ​ទៅ​កើត​ដែរ​ឬ​ទេ...

IDEA TALK៖ តើ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន បារម្ភ​ជាងគេ​ក្នុង​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​អ្វី​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន បារម្ភ​ជាងគេ​ក្នុង​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២?»។

ក្រុមហ៊ុន Facebook ប្ដូរ​ឈ្មោះ​ថ្មី​ថា Meta

ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក លោក Mark Zuckerberg បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​តុលា ថា ឈ្មោះ​សាជីវកម្ម ឬ​ក្រុមហ៊ុន​មេ​នៃ​ទម្រង់​បណ្ដាញ​សង្គម​របស់​ខ្លួន នឹង​ត្រូវ​ប្ដូរ​ទៅជា Meta។ លោក​អះអាង​ថា ការ​ផ្លាស់ប្ដូរ​នេះ​គឺ​ដើម្បី​ផ្ដោត​លើ​ចក្ខុវិស័យ Metaverse ក៏ប៉ុន្ដែ​ទង់​និមិត្តសញ្ញា និង​កម្មវិធី Facebook ដែល​ប្រើ​ដោយ​មនុស្ស​ជិត ៣​ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់​ខែ នឹង​នៅតែ​រក្សា​ឈ្មោះ​ដដែល។ ថ្លែង​នៅ​ក្នុង​សន្និសីទ​របស់​ក្រុមហ៊ុន លោក Zuckerberg បាន​និយាយ​ថា វា​ដល់​ពេល​ហើយ​ក្នុង​ការ​កែលំអ​អត្តសញ្ញាណ​របស់​សាជីវកម្ម...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​លើ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពត

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​លោក ដាញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពត ដែល​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​រំលោភ​ដី​បរិវេណ​អាង​ទឹក​ដងទង់ និង​ដី​កម្មសិទ្ធិ​ពលរដ្ឋ ១៩​គ្រួសារ​លក់​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុង​ពេល​វិវាទ​មិន​មិន​ទាន់​ដោះស្រាយ​ចប់។ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សេង សម្បត្តិ បាន​ចោទ​លោក ដាញ់ សារី...

បទវិភាគ៖ កម្ពុជា​គួរ​ទម្លាក់​បទ​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​និង​សកម្មជន​សង្គម ដើម្បី​សាទរ​ធ្វើ​ជា​ប្រធាន​អាស៊ាន

ភ្លាមៗ​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី​២៨ តុលា ញញួរ​អាស៊ាន​ដែល​ត្រូវ​ប្រគល់​ឱ្យ​សម្រាប់​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ធ្លាក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​មោទកភាព​ដែល​លោក​អះអាង​ថា លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចំនួន​បី​លើក​មក​ហើយ។ ជាមួយ​នឹង​ការ​បង្ហាញ​មោទកភាព​ដូច​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​ញញួរ គឺ​ដៃ​របស់​លោក​កាន់​ញញួរ​ដែល​ជា​និមិត្តរូប​អំពី​កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​ញញួរ​នេះ​មើល​ទៅ​លោក ហ៊ុន សែន ចង់​ប្រាប់​ថា​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​អំណាច​អាច​វះកាត់​នូវ​បញ្ហា​ទាំងឡាយ​ក្នុង​តំបន់។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ ក៏​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន។...

មន្ត្រី​សាលាក្រុង​ថា​ទឹកជំនន់​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា ស្ថានភាព​ទឹកជំនន់​នៅ​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ស្រក​ចុះ​វិញ​បណ្ដើរៗ​ហើយ។ លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ និង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ទប់​ទំនប់​ការពារ​ទឹកជំនន់ និង​ជួសជុល​ទំនប់​បាក់​ធ្លាយ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកជំនន់​នៅ​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង។ លោក​បន្ថែម​ទៀត​ថា ទឹកជំនន់​នៅ​ពេលនេះ​នឹង​មិន​មាន​វិសាលភាព​លិចលង់​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ទៀត​ឡើយ ប៉ុន្តែ​ផ្ទុយ​មកវិញ ទីតាំង​ដែល​បាន​លិច​ក៏​កំពុង​ស្រក​ទឹក​ជា​បណ្តើរៗ និង​ឈាន​ទៅ​ដំណើរការ​ជីវភាព​រស់នៅ​ធម្មតា​ឡើងវិញ​នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។ ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា...

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ​ត្រូវ​សមត្ថកិច្ច​កម្ទេច​ចោល​ដោយ​គ្មាន​សំណង

លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ តាម​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ឬ​មហាវិថី​វិមាន​ឈ្នះៗ​ក្នុង​ភូមិ​ចែងម៉ែង និង​ភូមិ​សំរោងក្រោម សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​កម្ទេច​ដោយ​គ្មាន​សំណង និង​ចាប់​ម្ចាស់​ផ្ទះ​ឃុំ​ខ្លួន​ថែម​ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ជា​ទង្វើ​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ពលរដ្ឋ​រងគ្រោះ​បាន​ថត​វីដេអូ​ផ្ទះ​របស់​ខ្លួន​ដែល​សមត្ថកិច្ច​បាន​វាយកម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រៀបរាប់​ថា សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​មក​បញ្ឈរ​រង់ចាំ​ធ្វើ​សកម្មភាព​តាំងពី​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ប្រហែល​ម៉ោង ៣​ទៀបភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា សមត្ថកិច្ច​ក៏​បាន​ធ្វើ​សកម្មភាព​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋ​ស្លូតត្រង់​ដែល​រងគ្រោះ​ទាំងនោះ​បាន​ត្រឹមតែ​ស្រែក​យំ និង​នាំគ្នា​អង្វរ​អាជ្ញាធរ​ទាំងនោះ​តែប៉ុណ្ណោះ ហើយ​ទីបំផុត ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី​ដដែល។ ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយ​អាជ្ញាធរ​ទាំងនោះ​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​នាំគ្នា​ចាប់​សមាជិក​ប្រុសៗ...

តុលាការ​ខេត្ត​ពោធិ៍សាត់​កោះហៅ​អភិបាល​រង​ស្រុក​វាលវែង​ចូល​បំភ្លឺ​តាម​បណ្ដឹង​មេបញ្ជាការ​រង​ម្នាក់

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​កោះ​ហៅ​អភិបាល​រង​ស្រុក​វាលវែង ម្នាក់​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ តាម​បណ្ដឹង​របស់​មេបញ្ជាការ​រង​វរៈ​លេខ​១៤៤ ពាក់ព័ន្ធ​នឹង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ខាំ វណ្ណមុន្នីរ័ត្ន បាន​កោះហៅ​អភិបាល​រង​ស្រុក​វាលវែង លោក ចាន់ វិចិត្រ ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​នេះ​នា​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ថា​បាន...

IDEA TALK៖ តើ​ឧបសគ្គ ឬ​វិបត្តិ​អ្វី​ខ្លះ​ដែល​កម្ពុជា​នឹង​ជួប​ប្រទះ​ខណៈ​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ឧបសគ្គ ឬ​វិបត្តិ​អ្វី​ខ្លះ​ដែល​កម្ពុជា​នឹង​ជួប​ប្រទះ​ខណៈ​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន?»។

Latest news