29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ពលរដ្ឋ​ជិត ២​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​កាលពី​ពេល​ថ្មីៗ​នេះ

ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល កាលពី​សប្ដាហ៍​មុន​នេះ បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ​រង​ផល​ប៉ះពាល់ បើ​ទោះបីជា​ទឹកជំនន់​បាន​ស្រក​ហើយ​បន្តិច​ក៏ដោយ។ ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​ហក់​ឡើង​ដល់​ចំណុច​កំពូល​អតិបរមា ៦,៥៨​ម៉ែត្រ កាលពី​ពេល​កន្លងទៅ បង្ក​គ្រោះ​ទឹកជំនន់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខណ្ឌ​កំបូល និង​ខណ្ឌ​ដង្កោ ជាដើម ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​ទំនប់​ទប់ស្កាត់​បាន​ជោគជ័យ​ហើយ ខណៈ​ទឹកជំនន់​ចេះ​តែ​ស្រក​ចុះ​ជាលំដាប់ ប៉ុន្តែ​វិធី​ទប់ស្កាត់​ទឹកជំនន់​របស់​អាជ្ញាធរ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មិនមែន​ជា​ដំណោះស្រាយ​បញ្ចៀស​ទឹកជំនន់​នោះ​ទេ គ្រាន់តែ​ជា​វិធានការ​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ។ ស្ទឹង​ព្រែកត្នោត​ដែល​តែងតែ​បង្ក​ជា​គ្រោះ​ទឹកជំនន់​ជា​រៀងរាល់​ឆ្នាំ បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវវស្សា ខណៈ​អាជ្ញាធរ​នៅ​មិនទាន់​មាន​វិធានការ​ជាក់លាក់​ណា​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​នៅឡើយ​ទេ។ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១ ជំនន់​ដែល​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ក្នុង​ស្ទឹង​ព្រែកត្នោត បាន​ស្ទុះ​ឡើង​រយៈពេល...

ស្ថានទូត​អាល្លឺម៉ង់៖ ការ​វាយប្រហារ​លើ​អ្នក​សារព័ត៌មាន​គឺ​រំលោភ​សិទ្ធិ​បុគ្គល​និង​សិទ្ធិ​សមូហភាព​សង្គម

ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា អះអាង​ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​រង​ការ​វាយប្រហារ​ដោយសារ​ការងារ​របស់​ខ្លួន មិនមែន​ត្រឹមតែ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការ​រំលោភ​សិទ្ធិ​សមូហភាព​របស់​សង្គម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ផង​ដែរ។ ស្ថានទូត​របស់​ប្រទេស​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នេះ​ថា ការ​បំបិទ​មាត់​អ្នក​សារព័ត៌មាន មិន​ត្រឹមតែ​ជា​កង្វល់​សម្រាប់​បុគ្គល​ម្នាក់ ឬ​អាជីព​អ្នក​សារព័ត៌មាន​តែ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែល​ប៉ះពាល់​ដល់​សង្គម​ដ៏​ធំធេង​នា​ពេល​បច្ចុប្បន្ន និង​អនាគត​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ប្រភព​ដដែល​បាន​ចាត់ទុក​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​លើកឡើង​ថា តើ​ហេតុ​អ្វី​បាន​ជា​មាន​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន? ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ពួកគេ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ឥត​ឈប់ឈរ​នា​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ គឺជា «ទិវា​អន្តរជាតិ​បញ្ចប់​និទ្ទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន» ដែល​តែង​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​២...

តុលាការ​សម្រេច​ឃុំ​ខ្លួន​មេបញ្ជាការ​ប៉េអិម​ក្រុង​ក្រចេះ​និង​គូកន​ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​កុមារី​២​នាក់

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ សម្រេច​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​កុមារី​ចំនួន ២​នាក់​នៅ​ខេត្ត​ក្រចេះ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នគរបាល​យុត្តិធម៌ និង​កងរាជ​អាវុធហត្ថ​នៃ​ខេត្ត​នេះ ក៏​កំពុង​បន្ត​នីតិវិធី​ដើម្បី​កសាង​សំណុំរឿង​បន្ថែម​ទៀត​ដាក់​បន្ទុក​ប្រឆាំង​ជន​ជាប់ចោទ​ក្នុង​ករណី​អំពើ​ហិង្សា​នេះ។ ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ខេត្ត​ក្រចេះ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា របស់​លោក ឡេង ស៊ុនសុជាតិ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ក្រចេះ ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ទេព ហ៊ុយ ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ក្រចេះ និង​ជន​ជាប់ចោទ ២​នាក់​ទៀត រួម​មាន​ឈ្មោះ វុធ និង គឹម...

ប្រធាន​បក្ស​ប្រឆាំង​សម្រេច​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​ទីលំនៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​ប្រាប់​សមាជិក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ដាក់​លក់​គេហដ្ឋាន​ផ្ទាល់ខ្លួន ដើម្បី​ផ្លាស់ប្ដូរ​ពី​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​រស់នៅ​ជាយក្រុង​វិញ​ម្តង ក្នុង​នោះ​ក៏​ដើម្បី​រំលែក​ថវិកា​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ គេហដ្ឋាន​ជា​វីឡា​មួយ​ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​បាន​ប្រកាស​ដាក់​លក់​ក្នុង​តម្លៃ​ជាង ២​លាន​ដុល្លារ​អាមេរិក​លើ​ទំព័រ Facebook អចលនទ្រព្យ The Century 21 Advance Property For Sale ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

IDEA TALK៖ តើ​ទីក្រុង​ភ្នំពេញ​អាច​ក្លាយ​ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​ទៅ​ថ្ងៃ​អនាគត​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ទីក្រុង​ភ្នំពេញ​អាច​ក្លាយ​ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​ទៅ​ថ្ងៃ​អនាគត​ដែរ​ឬ​ទេ?»។

ភាគ​៩៖ តើ​អ្វី​ទៅ​ជា​បណ្ដាញ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា កូចាម៉ា (KOJAMA)?

តើ​បក្ស​ប្រជាជន​កម្ពុជា បង្កើត​បណ្ដាញ​សាខា​យុវជន​បក្ស​ក្រៅ​ប្រទេស យក​ធនធាន​បាន​មកពី​អ្វី​ទៅ​ជួយ​ឧបត្ថម្ភ? ក្នុង​ភាគ​ទី​៩ លោក ហាស់ សាន សូម​ពិនិត្យ​មើល​របៀប​រៀបចំ​នៅ​អាស៊ី និង​អាស៊ី​អគ្នេយ៍ ហើយ​មនុស្ស​បែប​ណា​គ្រប់គ្រង​ត្រួតត្រា​បណ្ដាញ​ក្រៅ​ប្រទេស​ទាំងនោះ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ពង្រីក​បណ្ដាញ​សាខា​របស់​ខ្លួន​ទៅ​ខាងក្រៅ​ប្រទេស ដោយ​ប្រើ​ធនធាន​បាន​មកពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ គ្រប់គ្រង​សេដ្ឋកិច្ច​ក្នុង​ផ្ទៃ​ប្រទេស ហើយ​បែង​ក្រឡា​ចែកចាយ​ទៅ​ឲ្យ​កូនចៅ សាច់ញាតិ គូកន មិត្តភ័ក្ដិ គ្រប់គ្រង ចាត់ចែង ដើម្បី​រក​ប្រយោជន៍​ចែក​គ្នា។ ក្នុង​រយៈកាល​រាប់​ទសវត្ស​កន្លងមក​នេះ បក្ស​ក្តោបក្តាប់​អំណាច​ផ្ដាច់មុខ​នេះ បាន​ជាប់​ឈ្មោះ​អាស្រូវ​ទាក់ទង​នឹង​អំពើពុករលួយ គ្រឿងញៀន​រត់​ពន្ធ​ឆ្លងកាត់​ប្រទេស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​ទឹក...

វិភាគ៖ តើ​យោធា​ចិន​ខ្លាំង​ដល់​កម្រិត​ណា​ដែល​ធ្វើ​ឲ្យ​មហាអំណាច​យោធា​អាមេរិក​បារម្ភ?

ចិន​មិន​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ច្រើន​ដូច​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​នោះ​ទេ។ នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ ឆ្នាំ​១៩៥០-១៩៥៣ កងទ័ព​ចិន ចូល​ពាក់ព័ន្ធ​ផង​ដែរ តែ​មិន​ចេញ​មុខ​ចំហ​នោះ​ទេ។ យ៉ាងណាក៏ដោយ កងទ័ព​ចិន​ស្លាប់​ច្រើន​ជាង​កងទ័ព​កូរ៉េ​ខាងជើង​ទៅទៀត។ ក្រៅពី​នេះ ចិន​ធ្លាប់​ធ្វើ​សង្គ្រាម​ធំៗ​ជាមួយ​នឹង​ឥណ្ឌា​ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​១៩៦៧ គឺ​សង្គ្រាម​ព្រំដែន។ ចាប់ពី​ពេល​នោះ កងទ័ព​ចិន និង​ឥណ្ឌា​ប៉ះ​គ្នា​ជា​ញឹកញាប់ ប៉ុន្តែ​ពុំ​ដែល​មាន​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ជាមួយ​ឥណ្ឌា​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០ នោះ​ទេ។ ចំពោះ​ជាមួយ​ប្រទេស​រុស្ស៊ី វិញ ក៏​កងទ័ព​ចិន​ធ្លាប់​ប៉ះ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី​ផង​ដែរ ដែល​គេ​ហៅ​ថា​ជម្លោះ​ព្រំដែន គឺ​នៅ​ឆ្នាំ​១៩៦៩។ សង្គ្រាម​នៅ​ពេល​នោះ​មាន​រយៈពេល...

ព្រឹទ្ធសភា​អាមេរិក​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​សិទ្ធិមនុស្ស​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស

ព្រឹទ្ធសភា​អាមេរិក បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.៣០៥២ ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ នេះ ក្រោយ​សភា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ជា​លើក​ទី​២។ សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052 ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា លោក Marco Rubio មកពី​រដ្ឋ Florida និង​លោក Edward Markey ដែល​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​ការបរទេស...

តុលាការ​កាត់​ទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​ពី​បទ​ញុះញង់ និង​ប្រមាថ​អ្នក​រាជការ​សាធារណៈ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​កូនប្រុស​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ ដោយ​ទោស​នៅ​សល់​ជិត ៤​ខែ នឹង​ត្រូវ​ព្យួរ។ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​មក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ» បន្ទាប់ពី​កុមារ​រូប​នេះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម Facebook និង Telegram។ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ...

កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ក្រោយ​ពី​ជួប​វិបត្តិ​ជំងឺ Covid-19 ជិត ២​ឆ្នាំ​មក​នេះ

រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ហើយ​អនុញ្ញាត​ឱ្យ​រដ្ឋ និង​ឯកជន​អាច​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​ការងារ​ជា​ធម្មតា ក្រោយ​ពី​រង​ការ​យាយី​ដោយ​ជំងឺ Covid-19 អស់​រយៈពេល​ប្រមាណ​ជិត ២​ឆ្នាំ​កន្លងទៅ​នេះ។ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នេះ​តទៅ រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ហើយ​ពលរដ្ឋ​ក៏​អាច​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដោយ​មិន​មាន​ជាប់​បម្រាម​អ្វី​ទៀត​ដែរ។ បើ​តាម​លោក ហ៊ុន សែន ការ​បើក​ប្រទេស​ឱ្យ​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​នេះ មិន​មែន​តែ​កម្ពុជា​ទេ...

Latest news