31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5858 POSTS
0 COMMENTS

IDEA TALK៖ លទ្ធផល​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «លទ្ធផល​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បណ្ឌិត កែម ឡី»។

លោក ហ៊ុន សែន៖ បើ​អាមេរិក​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែន នោះ​អ្នក​រងគ្រោះ​ជា​ប្រជាជន​អ៊ុយក្រែន

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិត​ជា​ផ្តល់​គ្រាប់បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយក្រែន មែន​នោះ អ្នក​រងគ្រោះ​ពិតប្រាកដ​គឺ​ជា​ប្រជាជន​អ៊ុយក្រែន ព្រោះ​រឿង​នេះ​គឺជា​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​កើតឡើង​រួច​មក​ហើយ​កាលពី​ជាង ៥០​ឆ្នាំ​មុន។ បុរស​ខ្លាំង​ដែល​អួត​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សព្វផ្សាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ដូច្នេះ​ប្រសិនបើ​រឿង​នេះ​ជា​ការពិត វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​រាប់​សិប​ឆ្នាំ ឬ​រហូត​ដល់​រយ​ឆ្នាំ​ទៀត​ផង ប្រសិនបើ​គ្រាប់បែក​ចង្កោម​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់​ក្នុង​ទឹកដី​អ៊ុយក្រែន។ មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ដឹកនាំ​បែប​កុម្មុយនីស្ត លោក...

ឈាម​ដែល​ហូរ​ចេញពី​ខ្លួន​បណ្ឌិត កែម ឡី គឺជា​ឈាម​តំណាង​ឱ្យ​យុត្តិធម៌​សង្គម

ក្រុម​យុវជន​បរិស្ថាន និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ឈាម​ក្រហម​ឆ្អិនឆ្អៅ​ដែល​បាន​ហូរ​ចេញពី​ខ្លួន​បណ្ឌិត កែម ឡី គឺជា​ឈាម​នៃ​ការពិត តំណាង​ឲ្យ​យុត្តិធម៌​សង្គម និង​បាន​ដាស់​ស្មារតី​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ បើ​ទោះបីជា​រូបលោក​បាន​ឃ្លាត​ឆ្ងាយ​ពី​ជន​រួម​ជាតិ​ខ្មែរ​ទៅ​ហើយ​ក្តី។ ក្រុម​យុវជន​បរិស្ថាន រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ស្តុប​ស្តារម៉ាត កាល់តិច ក្រោម​ប្រធានបទ «ឈាម​នៃ​ការពិត» ដោយ​អាន​នូវ​លិខិត​ចំហ​របស់​ពួកគេ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១០ កក្កដា...

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​រួបរួម​គ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​យុត្តិធម៌​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ រួបរួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ​នេះ ដើម្បី​ជួយ​ជាតិ​ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​គ្រួសារ​បំផ្លាញ​ជាតិ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ កក្កដា នេះ​ថា ការ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ក្នុង​គោលដៅ​ទម្លាក់​លោក ហ៊ុន សែន...

ភរិយា​និង​កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​គោរមងារ​ជា​អ្នកឧកញ៉ា​និង​ឧកញ៉ា

ភរិយា និង​កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​គោរមងារ​ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១០ កក្កដា នេះ​ថា កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ដែល​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» នោះ​ឈ្មោះ​លោក គិត...

IDEA TALK៖ តើ​ចលនា​រួបរួម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​អំណាច​ត្រកូល​ហ៊ុន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ចលនា​រួបរួម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​នឹង​ជះ​ឥទ្ធិពល​បែប​ណា​ដល់​អំណាច​ត្រកូល​ហ៊ុន?»។

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​មាន​លទ្ធភាព​កម្រិត​ណា​ក្នុង​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​មាន​លទ្ធភាព​កម្រិត​ណា​ក្នុង​ទាមទារ​ឱ្យ​មាន​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា?»។

មេដឹកនាំ​ណាតូ​នៅតែ​ប្ដេជ្ញា​ជួយ​យក​អ៊ុយក្រែន​ឱ្យ​បាន​ក្លាយ​ជា​សមាជិក​ណាតូ

នៅ​ថ្ងៃទី​១១-១២ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ គឺជា​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ​យោធា​អាត្លង់ទិច​ខាងជើង ហៅ​កាត់​ថា​ណាតូ។ ជំនួប​កំពូល​នៃ​មេដឹកនាំ ៣១​ប្រទេស ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​វិលនីញូស ប្រទេស​លីទុយអានី។ របៀបវារៈ​មួយ​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​សំណើ​របស់​អ៊ុយក្រែន ដែល​សុំ​ជា​សមាជិក​នៃ​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ​នៅតែ​លេចធ្លោ​ជាងគេ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​គៀវ កំពុង​ជំរុញ​សម្ព័ន្ធមិត្ត​ណាតូ ឲ្យ​ពន្លឿន​សំណើ​របស់​ខ្លួន។ ដោយសារតែ​រឿង​នេះ​ហើយ អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ ថា ការ​ពន្យារ​អាណត្តិ​របស់​លោក​មួយ​ឆ្នាំ​ទៀត​បាន​នាំ​ឱ្យ​លោក​ខិតខំ​ថែម​ទៀត​ស្វះស្វែង​រក្សា​សាមគ្គីភាព​ក្នុង​សម្ព័ន្ធភាព​ប្រឆាំង​នឹង​រុស្ស៊ី ហើយ​រក​ការ​ស្រុះស្រួល​ឱ្យ​បាន​ដើម្បី​ផ្ដល់​ការ​យល់ព្រម​ឱ្យ​អ៊ុយក្រែន ជា​សមាជិក​ណាតូ។ អ៊ុយក្រែន​ជា​ប្រទេស​មួយ​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​រុស្ស៊ី​យ៉ាង​ទូលំទូលាយ។ រុស្ស៊ី​ដែល​ឈ្លានពាន​ប្រទេស​ជិតខាង​មួយ​នេះ...

អាមេរិក​សម្រេច​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​បើក​ការ​វាយបក​រំដោះ​ទឹកដី​រុស្ស៊ី​វិញ​ជិត​មួយ​ខែ​ហើយ

សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម​ដែល​ប្រទេស​ជាង ១២០ បាន​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​បង្កើត​ជា​ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ។ តាម​សារព័ត៌មាន​អាមេរិក New York Times បាន​ឲ្យ​ដឹង​ថា ជំនួយ​យោធា​ថ្មី​ដែល​អាមេរិក​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន​នេះ គឺ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ដែល​ចូល​ដល់ ២៦​ថ្ងៃ​ហើយ​នៃ​យុទ្ធនាការ​វាយបក។ គ្រាប់បែក​ចង្កោម គឺជា​អាវុធ​ដែល​ប្រទេស​ជាង ១២០ បាន​ហាមឃាត់​ការ​ប្រើប្រាស់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ទាំង​រុស្ស៊ី ពុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អន្តរជាតិ​នេះ​ទេ។ គ្រាប់បែក​ចង្កោម​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ផ្តល់​ដល់​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​កក្កដា។ ជំនួយ​យោធា​ទាំងនេះ​នឹង​ត្រូវ​បញ្ចេញ​ពី​ឃ្លាំង​ស្តុក​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។...

វៀតណាម​ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ដើម្បី​ឱ្យ​បន្ទាត់​ព្រំដែន​ក្លាយ​ជា​ព្រំដែន​សន្តិភាព​យូរ​អង្វែង

រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​បន្ត​រក្សា​ព្រំដែន​សន្តិភាព​ជាមួយ​កម្ពុជា​ជុំវិញ​ការ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឱ្យ​មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តំបន់​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឱ្យ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត។ សារព័ត៌មាន​យុវជន (Tuoi Tre) នៃ​ប្រទេស​វៀតណាម បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម លោក Pham Thu Hang កាលពី​ដើម​សប្តាហ៍​នេះ​ថា ប្រទេស​វៀតណាម និង​កម្ពុជា​តែងតែ​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​នៃ​ការ​គ្រប់គ្រង និង​ការ​ការពារ​ព្រំដែន សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នៅ​តាម​តំបន់​ព្រំដែន​តាំងពី​ដើម​រហូត​មក មិន​ដែល​មាន​បញ្ហា​នឹង​គ្នា​នោះ​ទេ។ ការ​អះអាង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​វៀតណាម​នេះ...

Latest news