28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5953 POSTS
0 COMMENTS

ក្រុម​អ្នក​ច្បាប់៖ គម្រោង​ផ្ទះល្វែង​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត ដោយសារ​មិន​គោរព​តាម​កិច្ចសន្យា​ទិញ​លក់

អត្ថបទ​ដោយ៖ តាំង សារ៉ាដា បុគ្គលិក​ក្នុង​ក្រុមហ៊ុន Galaxy Navatra មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជួល​ក្រុម​ការងារ​របស់​ខ្លួន​ឱ្យ​ថត​សម្ដែង និង​ដើរ​តួ​ជា​អតិថិជន និយាយ​អួត និង​ជឿជាក់​អំពី​គម្រោង​ផ្ទះល្វែង​ខ្យល់​របស់​ខ្លួន ដើម្បី​បោកប្រាស់​អតិថិជន​ពិតប្រាកដ។ យុទ្ធនាការ​បោកប្រាស់​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន​ដទៃ​ទៀត​មើល​ឃើញ​អំពី​គម្រោង​របស់​លោក ឡេង ណាវ៉ាត្រា មាន​សកម្មភាព​អំពី​សកម្មភាព​សាងសង់​ផ្ទះ​ដែល​សម្រេច​រួច និង​ផ្ទះ​កំពុង​សាងសង់។ ក្រុម​អ្នក​ច្បាប់​ចាត់ទុក​ថា យុទ្ធនាការ​បោកប្រាស់​ជា​ប្រព័ន្ធ​នេះ ជា​បទល្មើស «រំលោភ​លើ​ទំនុកចិត្ត» បន្ទាប់ពី​អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិនទាន់​ឃើញ​ផ្ទះ...

បក្ស​ប្រជាធិបតេយ្យ​អាច​ស្នើ​លោក អាភីសីត ធ្វើ​ប្រធាន​បក្ស​វិញ​ខណៈ​លោក​គាំទ្រ​លោក ភីថា ជា​នាយករដ្ឋមន្ត្រី​ថៃ

នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​ថៃ​មួយ កំពុងតែ​បែកបាក់​គ្នា​បន្ទាប់ពី​ការ​បោះឆ្នោត​រួច ដែល​បក្ស​ធំ​នេះ​ទទួល​បាន​អាសនៈ​តែ ២៥ ប៉ុណ្ណោះ។ តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍ គណបក្ស​ចាស់​វស្សា​មួយ​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​៩ កក្កដា ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ស្នើ​លោក អាភីសីត វេចាជីវ៉ា មក​កាន់​តំណែង​ប្រធាន​បក្ស​នេះ​វិញ។ លោក អាភីសីត ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​រយៈពេល ១០​ឆ្នាំ។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ខែ​មីនា ឆ្នាំ​២០១៩ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ខណៈ​បក្ស​របស់​លោក​បាន ៥៣​អាសនៈ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤។ តែ​ពេលនេះ បក្ស​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​៦ ហើយ​បាន​តែ ២៥​អាសនៈ​នៃ​អាសនៈ​សរុប​ចំនួន ៥០០​នៃ​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​២០​ស្ថាប័ន​ស្នើ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​រហូត​បោះឆ្នោត​ជាតិ​រួច​រាល់

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន ស្នើ​ឱ្យ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ចប់​រួចរាល់ ដើម្បី​ធានា​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​២៦ មិថុនា ថា ផ្អែក​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ រាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មិន​ត្រូវ​រារាំង​ការ​ចូលរួម​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ត្រូវតែ​បើក​លំហ​សេរីភាព​គ្រប់​ដំណាក់កាល​ដល់​ពលរដ្ឋ​គ្រប់​រូប​ទាំងអស់ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ អង្គការ​សង្គម​ស៊ីវិល​ខាងលើ រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្តារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល

រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ក្រុមហ៊ុន អង្គរ ផ្លាយវូត ដែល​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្ដារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល ទោះបីជា​កន្លងមក សកម្មជន​ការពារ​ព្រៃឈើ​ធ្លាប់​ស្នើ​ឲ្យ​បិទ​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ក៏ដោយ។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បើក​ដំណើរការ​អាជីវកម្ម​កែច្នៃ​ឈើ​ប្រណិត​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ ការ​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម​នេះ ធ្វើឡើង​តាម​សំណើ​របស់​លោក ជា...

បុរស​ខ្លាំង​កម្ពុជា​ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​ដូច​ខ្មែរក្រហម

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឱ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​កាលពី​ពេល​កន្លងទៅ ហើយ​លោក​ក៏​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួកគេ​ផង​ដែរ បើ​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ក្រុម​ជ្រុល​និយម​ដាច់ខាត ហើយ​អ្នក​ណា​ក៏ដោយ​ដែល​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ នឹង​មិន​ទទួល​បាន​ការ​រាប់រក ឬ​អត់ឱន​ពី​រូបលោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ឡើយ។ បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា ទាំង​ក្រុម​ជ្រុល​និយម និង​ក្រុម​ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម កុំ​សង្ឃឹម​ថា​នឹង​អាច​សុំ​ឲ្យ​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​ពួកគេ​ឲ្យ​សោះ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ពួកគេ​មាន​ទោស គឺ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ការ​គំរាម​នេះ...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​សំខាន់ៗ​ត្រៀម​កាំភ្លើង​សម្រាប់​បាញ់​យន្តហោះ​យ៉ាងតិច​ឱ្យ​បាន ១០០​គ្រឿង ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្តហោះ​បញ្ជា​ដ្រូន (Drone) គ្មាន​ប្រភព​ជាច្រើន​គ្រឿង ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម នៅ​ភូមិភាគ​ឦសាន​ក្នុង​ខេត្ត​រតនគិរី ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ចុងក្រោយ​នេះ។ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​នៅ​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន និង​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក...

IDEA TALK៖ តើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​គួរ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បែប​ណា​ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​គួរ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បែប​ណា​ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា?»។

IDEA TALK៖ តើ​ជន​ណា​ខ្លះ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភេរវករ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ជន​ណា​ខ្លះ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភេរវករ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា?»។

ពួក​បស្ចិម​ប្រទេស​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​លោក ពូទីន

អំពើ​ចលាចល​យោធា​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បង្ក​នៅ​ក្នុង​ទឹកដី​រុស្ស៊ី បាន​នាំ​ទៅ​រក​ការ​បញ្ចេញមតិ​របស់​ក្រុម​បស្ចិម​ប្រទេស និង​អ្នក​សង្កេតការណ៍​ដែល​ថា យុទ្ធសាស្ត្រ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន របស់​លោក ពូទីន ដើរ​ដល់​ចំណុច​ធាក់​ថយក្រោយ​វិញ​ហើយ ព្រោះតែ​អស់​លទ្ធភាព​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន។ កាលពី​ថ្ងៃទី​២៥ មិថុនា ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ហៅ​ថា Wagner group ដែល​បាន​លើក​ទ័ព​ជាង ២​ម៉ឺន ៥​ពាន់​នាក់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បើក​ការ​វាយប្រហារ​ជាមួយ​ទ័ព​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​ចំនួន​ពីរ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

លោក ហ៊ុន សែន៖ បើ​គិត​តែ​ជេរ​វៀតណាម​ដូច​ក្រុម​ជ្រុល​និយម ពេល​នេះ​កម្ពុជា​នឹង​គ្មាន​វត្តមាន​រោងចក្រ​វៀតណាម​ទេ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​នយោបាយ​សន្តិភាព​របស់​កម្ពុជា​ស្រប​គ្នា​ទៅ​នឹង​នយោបាយ​សន្តិភាព​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (MANHATTAN) ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ព្យាយាម​ប្រែ​ក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​មាន​ទីផ្សារ​នៅ​គ្រប់​ទីកន្លែង។ នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​នៅ​ក្រោម​បង្គាប់​វៀតណាម លោក ហ៊ុន...

Latest news