36 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5831 POSTS
0 COMMENTS

IDEA TALK៖ តើ​សម្ពាធ​សង្គម​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​នៅ​ពេល​ដែល​ពលរដ្ឋ​កាន់តែ​រង​នូវ​ការ​ឈឺចាប់ និង​អស់​សង្ឃឹម​នៃ​ជីវិត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​សម្ពាធ​សង្គម​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​នៅ​ពេល​ដែល​ពលរដ្ឋ​កាន់តែ​រង​នូវ​ការ​ឈឺចាប់ និង​អស់​សង្ឃឹម​នៃ​ជីវិត?»។

IDEA TALK៖ តើ​វិបត្តិ​សង្គម​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​វាំងនន​សន្តិភាព​របស់​លោក ហ៊ុន សែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​វិបត្តិ​សង្គម​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​វាំងនន​សន្តិភាព​របស់​លោក ហ៊ុន សែន?»។

អ៊ុយក្រែន​សច្ចា​វាយ​យក​គ្រីមៀរ​មក​វិញ ខណៈ​ប្រាប់​ប្រេសិត​ចិន​ថា​កុំ​បង្ខំ​ឱ្យ​អ៊ុយក្រែន​កាត់​ដី​ឱ្យ​រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ឧសភា បាន​សច្ចា​វាយ​រំដោះ​ដែនដី​នៃ​ឧបទ្វីប​គ្រីមៀរ ពី​រុស្ស៊ី​មក​វិញ​ដោយ​បញ្ជាក់​ថា ការ​វាយ​រំដោះ​ដែនដី​នេះ​នឹង​ត្រូវ​ធ្វើឡើង​អំឡុង​ទ័ព​អ៊ុយក្រែន​ត្រូវ​បើក​វាយបក​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខាងមុខ​នេះ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា លោក ហ្សេឡេនស្គី ធ្វើការ​កត់សម្គាល់​ដូចនេះ​នៅ​ឯ​ពិធី​មួយ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​គៀវ ដើម្បី​រំឭក​ខួប​នៃ​ការ​បណ្ដេញ​ចេញ​ជនជាតិ​តាតា ចេញពី​តំបន់​គ្រីមៀរ ដោយ​អាជ្ញាធរ​សហភាព​សូវៀត កាលពី​ឆ្នាំ​១៩៤៤។ ក្នុង​ឱកាស​នោះ លោក ហ្សេឡេនស្គី បាន​បង្កើត​ក្រុមប្រឹក្សា​បង្រួបបង្រួម​ជាតិ​មួយ​ដែល​មាន​តួនាទី​ប្រឹក្សា​យោបល់​ស្ដីពី​ការ​ស្ដារ​ឡើងវិញ​នូវ​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន លើ​តំបន់​គ្រីមៀរ។ លោក​ប្រកាស​ថា ការ​រំដោះ​ឧបទ្វីប​មួយ​នេះ​ដែល​ត្រូវ​បាន​រុស្ស៊ី​ដណ្ដើម​យក​កាលពី​ឆ្នាំ​២០១៤...

លោក ថេង សាវឿន និង​សហការី​២​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះលែង ខណៈ​ពលរដ្ឋ​តវ៉ា​ឱ្យ​ដោះលែង​វិញ

សមត្ថកិច្ច​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​សហការី ២​នាក់​ចូល​ជួប​កូនក្ដី​នៅឡើយ ខណៈ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជិត ២០០​នាក់ បាន​ប្រមូលផ្ដុំ​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​បី​នាក់​វិញ។ ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ចូល​ជួប​កូនក្ដី​ចាប់តាំងពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​ឧសភា នេះ សមត្ថកិច្ច​អះអាង​ថា ខ្លួន​ធ្វើការ​សាកសួរ​អ្នក​ទាំង​បី​នៅ​មិនទាន់​បញ្ចប់។ លោក សំ ទិត្យសីហា មេធាវី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ឧសភា នេះ​ថា ក្រុម​បណ្តា​មេធាវី​របស់​អង្គការ​អាដហុក និង​អង្គការ​លីកាដូ...

កម្ពុជា-ឡាវ​និង​វៀតណាម​គ្រោង​រៀបចំ​ជំនួប​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី​១​នៅ​តំបន់​ត្រីកោណ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ឡាវ និង​វៀតណាម ជួប​ពិភាក្សា​គ្នា​ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី​១ នៅ​តំបន់​ត្រីកោណ​មរកត ឬ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​ជា​ព្រំដែន​ប្រសព្វ​របស់​ប្រទេស​ទាំង​បី។ ក្រសួង​ការពារ​ជាតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​នោះ​ភាគី​កម្ពុជា​តំណាង​ដោយ​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ចំណែក​ភាគី​ឡាវ តំណាង​ដោយ​លោក វង្សខាំ ភូម៉ាកន អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ឡាវ និង​ភាគី​វៀតណាម តំណាង​ដោយ​លោក ហ័ង ស៊ុនជៀន...

លោក សារ៉ូ សុវិជ័យ ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ប្រើ​អំណាច​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដាច់ខាត ដោយ​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ បើ​ទោះបីជា​សាច់ញាតិ និង​មិត្តភ័ក្ដិ​របស់​ខ្លួន​សម្រុក​ចូល​ដូច​ហ្វូង​គោ​ក៏ដោយ។ លោក សារ៉ូ សុវិជ័យ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា លោក​មិន​អាច​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ធ្វើ​បាប​ប្រជាពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស​ដូច​សព្វថ្ងៃ​នេះ​បាន​ទេ។ លោក​បន្ថែម​ថា លោក​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ​វិញ​ប្រសើរ​ជាង ព្រោះ​ថា​បើ​លោក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទាំង​ដែល​បក្ស​នេះ​នៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ចំពោះ​ជាតិ​បែប​នេះ លោក​ច្បាស់​ជា​វេទនា​ដូច​ស្លាប់​ទាំង​រស់​អ៊ីចឹង។ លោក សារ៉ូ...

មន្ត្រី​បក្ស​ប្រឆាំង៖ សន្តិភាព​ពិតប្រាកដ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង គោរព​សិទ្ធិមនុស្ស ត្រូវ​ធានា​ឲ្យ​បាន​នូវ​នីតិរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ធាតុ​នាំ​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួល​ស្គាល់​ថា​សង្គម​មួយ​មាន​សន្តិភាព​ពិតប្រាកដ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកាស​របស់​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​វាយតម្លៃ​លើ​ស្ថិរភាព​នៃ​ការ​ដឹកនាំ​ក្នុង​សង្គម​នោះ​ប៉ុណ្ណោះ ថា​តើ​គ្រប់​ផ្នែក​នៃ​សង្គម​នោះ​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​បាន​ពេញលេញ​ឬ​ក៏​អត់ មិនមែន​គ្រាន់តែ​ជា​ការ​អះអាង​របស់​ក្រុម​ណា​មួយ​នោះ​ឡើយ។ លោក...

តុល្យការ​នៃ​សង្គ្រាម​៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ហក់​ឡើង​ជាង​២០​ម៉ឺន​នាក់

តុល្យការ​នៃ​សង្គ្រាម​ឈាន​ដល់ ៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​នៅ​លើ​សមរភូមិ​ហក់​ឡើង ២០១១០០​នាក់ ដែល​ចំនួន​នេះ​ធំ​ជាង ២០​ដង បើ​ធៀប​នឹង​សង្គ្រាម​សហភាព​សូវៀត​លើក​ទ័ព​ជួយ​ការពារ​រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​ដែនដី​អាហ្វហ្គានីស្ថាន កាលពី​អំឡុង​ទសវត្ស​១៩៨០។ អ្នក​ស្រាវជ្រាវ​ឱ្យ​សារព័ត៌មាន Forbes លោក Volodymyr Dacenko បាន​និយាយ​ថា ការ​បាត់បង់​ទ័ព​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​ប្រទេស​អ៊ុយក្រែន មាន​ទំហំ​យ៉ាង​ធំ​នេះ គឺ​ច្រើន​ជាង​សហភាព​សូវៀត​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន ប្រហែល​ជាង ២០​ដង។ នៅ​ក្នុង​សង្គ្រាម​រយៈពេល ១០​ឆ្នាំ​ដែល​វា​ចាប់ផ្ដើម​ផ្ទុះឡើង​នៅ​ចុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ សហភាព​សូវៀត​បាត់បង់​ទ័ព​ជិត ២៥០០០​នាក់។ លោក​បញ្ជាក់​ថា...

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ៖ ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០២៣​គ្រាន់​ជា​ការ​បោះឆ្នោត​កំប្លុក​កំប្លែង

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​កំប្លុកកំប្លែង​សម្រាប់​ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ ឧសភា ថា...

ស្នងការដ្ឋាន​ខេត្ត​រតនគិរី​សាកសួរ​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត

ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី កំពុង​ធ្វើការ​សាកសួរ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ឧសភា អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី មក​រាជធានី​ភ្នំពេញ​វិញ។ លោក ថេង សាវឿន បាន​ដឹកនាំ​បុគ្គលិក រួម​ទាំង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ចំនួន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ក៏​នាំគ្នា​ត្រឡប់​មក​ភ្នំពេញ​វិញ ប៉ុន្តែ​លុះ​មក​ដល់​ខេត្ត​ក្រចេះ...

Latest news