30 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5831 POSTS
0 COMMENTS

មេដឹកនាំ​ថ្មី​មួយ​នៃ​អាស៊ាន​បាន​ជួប​លោក បៃដិន ផ្ដោត​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

នៅ​ក្រៅ​ជំនួប​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គេ​សង្កេត​ឃើញ​មេដឹកនាំ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន។ ជំនួប​នេះ ភាគច្រើន​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន ករណី​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​អំពី​អនុត្តរភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង រួម​ទាំង​បញ្ហា​វិបត្តិ​នៅ​ភូមា។ កាលពី​ថ្ងៃទី​២២ កញ្ញា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ធំ​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​មិន​ក្លែងក្លាយ បាន​ជួប​សន្ទនា​គ្នា​យ៉ាង​រាក់ទាក់​ជាមួយ​លោក ចូ បៃដិន នៅ​ក្រៅ​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក។ ជំនួប​រវាង​លោក បៃដិន និង​លោក Ferdinand...

IDEA TALK៖ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ តើ​កម្ពុជា​រស់​បាន​រហូត​ដល់​ពេល​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ តើ​កម្ពុជា​រស់​បាន​រហូត​ដល់​ពេល​ណា?»។

សារ​ធ្ងន់ៗ​របស់​លោក បៃដិន អ្នកស្រី ត្រាស និង​លោក ហ្សេឡេនស្គី វាយ​សំពង​លោក ពូទីន

កាលពី​ថ្ងៃទី​២០ កញ្ញា ជា​ថ្ងៃទី​ពីរ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​រយៈពេល​មួយ​សប្ដាហ៍ មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ចំនួន​ពីរ គឺ​អាល្លឺម៉ង់ និង​ជប៉ុន វាយប្រហារ​លើ​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន យ៉ាង​ខ្លាំង ដោយសារ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​វាយ​ចំអក​ថា រុស្ស៊ី​លែង​សម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​ហើយ។ មេដឹកនាំ​ប្រទេស​ពីរ​នេះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ធម្មនុញ្ញ​របស់​អង្គការ​ពិភពលោក​នេះ​ឡើងវិញ។ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ជា​ថ្ងៃទី​៣ នៃ​ដំណើរការ​ប្រជុំ​នៃ​មេដឹកនាំ ១៩៣​ប្រទេស គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​យ៉ាងតិច ២​ប្រទេស​ទៀត បាន​ថ្លែង​វាយប្រហារ​ធ្ងន់ៗ​ថែម​ទៀត​ទៅ​លើ​របប​លោក ពូទីន។ គ្រាន់តែ​ចាប់​កាន់​ក្បាល​មេក្រូ​ភ្លាម ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ...

សមត្ថកិច្ច​ទទួល​សំណើ​១៦​ករណី​ទៀត​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស​៥២​នាក់​ដែល​ត្រូវ​បាន​ជួញដូរ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា សមត្ថកិច្ច​កម្ពុជា​បាន​ទទួល​សំណើ​ចំនួន ១៦​ករណី​ទៀត​ដែល​បាន​ស្នើ​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស ៥២​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ជួញដូរ​នៅ​លើ​ទឹកដី​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា សំណើ​ដែល​ស្នើ​ឲ្យ​ជួយ​ជនរងគ្រោះ​ទាំង ១៦​ករណី​ដែល​សមត្ថកិច្ច​ទទួល​បាន​ម្សិលមិញ (ថ្ងៃទី​២១ កញ្ញា) ក្នុង​នោះ​ស្នើ​ឲ្យ​សង្គ្រោះ​ជនជាតិ​ចិន ២៨​នាក់ ហើយ​ចិន​តៃវ៉ាន់​ម្នាក់ ខណៈ​ជនជាតិ​ឥណ្ឌា​ចំនួន ៦​នាក់ និង​វៀតណាម ៦​នាក់ ព្រមទាំង​ជនជាតិ​ស៊ូដង់​ម្នាក់ និង​បង់ក្លាដេស ១១​នាក់។ លោក​បញ្ជាក់​ថា...

ទូត​អាមេរិក​ថ្លែងការណ៍​អំពី​ករណី​ក្ដី​ចុងក្រោយ​និង​ការ​តម្កល់​សាលក្រម​លើ​លោក ខៀវ សំផន

តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​នៅ​កម្ពុជា (ECCC) នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​បាន​សម្រេច​តម្កល់​សាលក្រម និង​ទោស​ជាប់​ពន្ធនាគារ​ជា​លើក​ទី​២ នៃ​អតីត​ប្រធាន​រដ្ឋ​ខ្មែរក្រហម​ឈ្មោះ ខៀវ សំផន ពី​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ហើយ​និង​បទ​រំលោភ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។ សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា ក្នុង​ពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​បិទ​បញ្ចប់​ករណី​ចុងក្រោយ​របស់​ខ្លួន​នៅ​ក្នុង​ដំណើរការ​ក្តី​ដែល​អូស​បន្លាយ​អស់​ជាង ១៧​ឆ្នាំ​មក​នេះ ECCC បាន​បន្សល់​ទុក​ជា​កេរដំណែល​មួយ​ដែល​បង្ហាញ​ច្បាស់លាស់​នូវ​បទឧក្រិដ្ឋ​ដ៏​អាក្រក់​បំផុត​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប និង​ការ​រួម​វិភាគទាន​ចំពោះ​ការ​ស្វែងរក​ការពិត ការ​ផ្សះផ្សា​គ្នា និង​យុត្តិធម៌​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយ​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ...

អគ្គស្នងការ​រង​ណែនាំ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​រក្សា​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​គោរព​សិទ្ធិ​ពលរដ្ឋ

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ណែនាំ​ឱ្យ​មន្ត្រី​នគរបាល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជិត ៣០០​នាក់ រក្សា​ឲ្យ​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​លើកឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាល​ចំនួន ២៥៧​នាក់​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ភាព​ស្អាតស្អំ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ស្មើភាព ដើម្បី​ថែរក្សា និង​លើក​កម្ពស់​ជា​ប្រចាំ​នូវ​ជំនឿ​របស់​ពលរដ្ឋ​មក​លើ​កម្លាំង​នគរបាល​ជាតិ...

លោក កឹម សុខា ថា​នឹង​មិន​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​កាន់​បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២ វត្ត​សម្តេច​ពាន់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ នៅ​ថ្ងៃទី​២២ កញ្ញា នេះ​ថា លោក​មិន​ថ្លែង​សារ​ណា​មួយ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ឡើយ គឺ​លោក​អញ្ជើញ​ទៅ​ចូលរួម​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ។ លោក កឹម សុខា បាន​ដឹកនាំ​សហការី​របស់​ខ្លួន​ទៅ​ចូលរួម​ពិធី​វេន​កាន់បិណ្ឌ​ទី​១២ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វត្ត​សម្តេច​ពាន់ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ...

លោក ហ៊ុន សែន អួត​ថា​នយោបាយ​ឈ្នះ​ឈ្នះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ

មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​គំរាម​ធ្វើ​សង្គ្រាម​នៅ​ពេល​ខ្លួន​ចាញ់​ឆ្នោត លោក ហ៊ុន សែន អួតអាង​ថា ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា និង​ទទួល​បាន​សន្តិភាព​ពេញលេញ គឺ​ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ខណៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​ត្រឹមតែ​ត្រួសត្រាយ​ផ្លូវ​ស្វែងរក​សន្តិភាព​តែប៉ុណ្ណោះ។ បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​រូប​នេះ បាន​ចេញ​លិខិត​មួយ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ថា ក្រោយ​ដួល​រលំ​របប​ខ្មៅ​ងងឹត​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​កម្ពុជា​បាន​ខំប្រឹង​កសាង​ប្រទេស​ជាតិ​ពី​ផេះផង់​នៃ​សង្គ្រាម និង​វិនាសកម្ម​ក្នុង​ថ្លុកឈាម​ផង និង​ទប់ស្កាត់​ការ​វិល​មកវិញ​នៃ​របប​ពិឃាត ប៉ុល...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​របប​សភា​និយម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​របប​សភា​និយម?»។

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​ឱ្យ​ជួយ​សម្រួល​ជនជាតិ​វៀតណាម​អាច​រស់នៅ​កម្ពុជា​គឺ​រំលោភ​អធិបតេយ្យ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យ​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ឲ្យ​មាន​សិទ្ធិ​រៀនសូត្រ និង​ធ្វើការ​ដូច​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​រំលោភ​អធិបតេយ្យ​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប រួម​ទាំង​មន្ត្រី​រាជការ​ខ្មែរ​ភាគច្រើន​តែង​ព្រួយបារម្ភ​ពី​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដែល​ត្រូវ​បរទេស​ជិតខាង​រំលោភ​បំពាន​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ​ដែល​វៀតណាម​កំពុង​បង្ហូរ​ជនជាតិ​របស់​ខ្លួន​ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា...

Latest news