29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5888 POSTS
0 COMMENTS

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​បក្ស​ភ្លើង​ទៀន​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​លោក សុន ឆ័យ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន ចេញ​មុខ​តវ៉ា​ជា​សាធារណៈ ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា សើរើ​សំណុំ​រឿង​ក្តី​ដ៏​អយុត្តិធម៌​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​ថ្កោលទោស​សេចក្តី​សម្រេច​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន...

IDEA TALK៖ តើ​មន្ត្រី​ណា​ខ្លះ​គួរ​ដក​តំណែង​ដើម្បី​ស្ដារ​ព្រៃឈើ បរិស្ថាន និង​សន្តិសុខ​សង្គម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​មន្ត្រី​ណា​ខ្លះ​គួរ​ដក​តំណែង​ដើម្បី​ស្ដារ​ព្រៃឈើ បរិស្ថាន និង​សន្តិសុខ​សង្គម?»។

រុស្ស៊ី​បាញ់​មីស៊ីល​ស្រោច​លើ​ទីក្រុង​គៀវ​ដែល​មើល​ទៅ​ជា​ការ​សងសឹក​ករណី​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ

នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ ហេតុការណ៍​ផ្ទុះ​បន្តបន្ទាប់​ដែល​ជា​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល បាន​កើតមាន​ឡើង​នៅ​រដ្ឋធានី​គៀវ រួម​ទាំង​ទីក្រុង​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ទីក្រុង​មូស្គូ ចោទ​អ៊ុយក្រែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ។ បញ្ជាការ​កណ្ដាល​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាងតិច​ណាស់ ៧៥​គ្រាប់​មក​លើ​ទឹកដី​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានី​គៀវ។ លោក​ឧត្តមសេនីយ៍​អ៊ុយក្រែន Valeriy...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំពារ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំពារ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ?»។

ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​តាម​សំណើ​លោក ហ៊ុន សែន

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​លោក វេង សាខុន ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្រោយពី​លោក ហ៊ុន សែន បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ខណៈ​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​លោក ហ៊ុន សែន ចាត់តាំង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​កសិកម្ម។ ក្នុង​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២២ ដែល​ឡាយព្រះហស្ដលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​លោក វេង...

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ស្នើ​វៀតណាម​កុំ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឆ្លងដែន​ចូល​នេសាទ​ក្នុង​ដែន​ទឹក​ខ្មែរ

អាជ្ញាធរ​ខេត្ត​ស្វាយរៀង សំណូមពរ​ដល់​អាជ្ញាធរ​វៀតណាម កុំ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឆ្លងដែន​ខុស​ច្បាប់​ចូល​មក​នេសាទ​ត្រី​ក្នុង​ខេត្ត​ស្វាយរៀង បន្ទាប់ពី​រក​ឃើញ​ថា ទូក​នេសាទ​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង បាន​ឆ្លងដែន​ចូល​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ អភិបាល​ស្រុក​ស្វាយជ្រំ លោក ហែម សារិទ្ធ នៅ​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២២ នេះ បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ព្រែកនៀល ស្ថិត​នៅ​ភូមិ​បាយ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​កំពង់រោទិ៍ និង​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម...

IDEA TALK៖ ផែនការ​រួបរួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «ផែនការ​រួបរួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន»។

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ពីរ​នាក់​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស

សកម្មជន​សង្គម​ពីរ​នាក់​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍ និង​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្តាល ចាប់​ខ្លួន​ហើយ ដោយ​ចោទ​ថា​ពួកគេ​បាន​លួច​លក់​អចលនទ្រព្យ​អ្នក​ដទៃ។ ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ពីរ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​គម្រោង​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែ​តុលា នេះ។ សកម្មជន​សង្គម លោក អ៊ំ ឈុម ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក VOD ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ តុលា នេះ​ថា ក្រោយ​ពេល​ពួកគេ​ជួប​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នក​ទាំងនោះ​ក៏​ត្រៀម​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​ទៀត ប៉ុន្តែ​ពេល​ចេញ​មក​ដល់​មុខ​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ...

មហាអំណាច​រុស្ស៊ី​និង​ចិន​បាក់​អំនួត​ដែល​អួត​ថា​ខ្លួនឯង​ជា​អ្នក​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៧ កញ្ញា បាន​បន្សល់​ទុក​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​មិន​អាច​ដោះស្រាយ​បាន។ សំណុំរឿង​មហា​អំណាច​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​មេដឹកនាំ​បស្ចិម​ប្រទេស និង​មេដឹកនាំ​នៃ​ប្រទេស​ដែល​ប្រកាន់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ មេដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ឡើង​វាយប្រហារ​ប្រទេស​មហាអំណាច​រុស្ស៊ី និង​ចិន ជាពិសេស​ប្រទេស​រុស្ស៊ី ដែល​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ពលរដ្ឋ​អ៊ុយក្រែន។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​មេដឹកនាំ​ចិន និង​រុស្ស៊ី​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ូបេគីស្ថាន នៅ​ក្រៅ​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ ពេល​នោះ លោក វ៉្លាឌីមៀរ ពូទីន និង​លោក ស៊ី ជីនពីង បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស...

សង្គម​ស៊ីវិល​ថា​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ រំលោភ​គោលការណ៍​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជិត ១០០​ស្ថាប័ន រិះគន់​ថា ការ​ចោទប្រកាន់​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវសែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ គឺ​រំលោភ​បំពាន​ទៅ​នឹង​គោលការណ៍​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​គោលការណ៍​មន្ត្រី​របស់​រដ្ឋ​ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ចំនួន ៨៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ពួកគេ​បារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ទំនាស់​ដីធ្លី​ដ៏​រាំរ៉ៃ​រវាង​ក្រុមហ៊ុន Oversea...

Latest news