42.2 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5822 POSTS
0 COMMENTS

ប្រធាន​រដ្ឋសភា​អាមេរិក​អាច​នឹង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​យោធា​ទៅ​តៃវ៉ាន់

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល អ្នកស្រី Nancy Pelosi អាច​នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​របស់​កងទ័ព​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ កក្កដា នេះ។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មន្ទីរ​ប៉ុងតាហ្គូន​កំពុង​តែ​រៀបចំ​យន្តហោះ​ចម្បាំង​ដើម្បី​ដឹក​អ្នកស្រី Pelosi និង​គណៈប្រតិភូ​សមាជិក​សភា ប្រសិនបើ​អ្នកស្រី Pelosi សម្រេច​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះបី​មាន​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​ចិន ក៏ដោយ​នោះ។ មន្ត្រី​អាមេរិក​និយាយ​ថា អាមេរិក​ពុំ​មាន​ការ​ភ័យ​ច្រើន​ទេ​ចំពោះ​ការ​គំរាម​កំហែង​របស់​ចិន ដែល​ថា​នឹង​ចាត់​វិធានការ​ដោយ​កម្លាំង និង​ដោយ​បង្ខំ​ទៅ​លើ​យន្តហោះ​ដែល​ដឹក​អ្នកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់ នៅ​ខែ​សីហា...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្កោលទោស​របប​សឹក​ភូមា​ដែល​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​៤​រូប

អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ថ្កោលទោស​លើ​របប​យោធា​ភូមា ដែល​បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ ៤​រូប​មកពី​គណបក្ស​សម្ពន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រុម​ខ្មែរ​ថាវរៈ ចលនា​មាតា​ធម្មជាតិ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចេញ​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២។ អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​សោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ភូមា ៤​រូប​ពី​សំណាក់​របប​យោធា​ភូមា ដោយ​ថា​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។ សកម្មជន​នយោបាយ​ដែល​របប​សឹក​ភូមា​ប្រហារ​ជីវិត​នោះ​មាន​លោក ភ្យូ ហ្សេយ៉ា លោក...

ពលរដ្ឋ​សង្កាត់​ជើងឯក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​បារម្ភ​មាន​ការ​បណ្ដេញ​ចេញ

ពលរដ្ឋ​ប្រមាណ ៤០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ​រស់នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ ដោយ​បារម្ភ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ក្រោយពី​លោក ហ៊ុន សែន កាត់​ដី​ផ្ទៃ​បឹង​ជើងឯក​ប្រគល់​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ឧកញ៉ា​ល្បី​ឈ្មោះ​ខាង​រំលោភ​យក​ដីធ្លី​ម្នាក់។ ការ​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ ៤០​នាក់​ដែល​តំណាង​ពលរដ្ឋ​ចំនួន ៨៤​ខ្នង​ផ្ទះ នា​ថ្ងៃទី​២៧ កក្កដា នេះ បន្ទាប់ពី​អាជ្ញាធរ​មិន​ទាន់​បាន​ឆ្លើយតប​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​កាលពី​អំឡុង​ឆ្នាំ​២០២០។ ក្រៅពី​ដាក់​ញត្តិ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រុម​ពលរដ្ឋ​ទាំងនោះ​ក៏​បាន​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផង​ដែរ។ ពលរដ្ឋ​សហគមន៍​ដូនឪ សង្កាត់​ជើងឯក លោកស្រី វង់...

IDEA TALK៖ តើ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ត្រូវ​មាន​វិធានការ​បែប​ណា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រហារ​ជីវិត​ពលរដ្ឋ​ភូមា ៤​រូប​ដោយ​របប​សឹក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ត្រូវ​មាន​វិធានការ​បែប​ណា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រហារ​ជីវិត​ពលរដ្ឋ​ភូមា ៤​រូប​ដោយ​របប​សឹក?»។

ADB ផ្តល់​ប្រាក់​កម្ចី​១៥​លាន​ដុល្លារ​អាមេរិក​ដល់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​នៅ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក​ដល់​ក្រុមហ៊ុន ឌី ហឹស្ស ធី អិម អេច (De Heus TMH) ដែល​ជា​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា ដើម្បី​ធានា​ក្នុង​ការ​ប្រមូល​ទិញ​វត្ថុធាតុដើម​របស់​កសិករ​ខ្មែរ​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ការ​រួម​ចំណែក​ការពារ​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ ADB បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្រុមហ៊ុន De Heus TMH Company Limited...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ដោះស្រាយ​សំណុំរឿង​លោក កឹម សុខា តាម​ផ្លូវ​នយោបាយ​ជំនួស​វិញ

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​សវនាការ​លើក​ទី​៥០ របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​២៧ កក្កដា នេះ ជំរុញ​ឱ្យ​អ្នក​នយោបាយ​ដោះស្រាយ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា តាម​ផ្លូវ​នយោបាយ ជាជាង​យក​មក​រក​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​ដែល​នឹង​បន្ត​អូស​បន្លាយ​ពេលវេលា​កាន់តែ​យូរ។ មន្ត្រី​ឃ្លាំមើល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នេះ គឺ​មាន​ភាព​តានតឹង​ខ្លាំង​ចាប់តាំងពី​ចាប់ផ្តើម​សំណួរ​របស់​តំណាង​អយ្យការ​ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រង់​ចំណុច​ទីតាំង​ស្ទឹងមានជ័យ កាលពី​ឆ្នាំ​២០១៣...

ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ​បារម្ភ​ថា​កម្ពុជា​នៅតែ​បង្កើន​ការ​ខ្ចី​បុល​ពី​បរទេស​កាន់តែ​ច្រើន

ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន បារម្ភ​ថា​កម្ពុជា​នឹង​នៅតែ​បង្កើន​ការ​ខ្ចី​បុល​ពី​បរទេស​កាន់តែ​ច្រើន​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​នេះ​មិន​ធានា​នូវ​តម្លាភាព​ចំណូល និង​ចំណាយ​ថវិកា​ជាតិ​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ។ ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ២០​ស្ថាប័ន បាន​បង្ហាញ​ជំហរ​រួម​គ្នា​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ ថា កម្ពុជា​គួរតែ​បន្ត​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ថវិកា​ជាតិ និង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ផង​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​ថវិកា​ជាតិ​ឱ្យ​បាន​ពេញលេញ​សម្រាប់​ពលរដ្ឋ និង​បង្កើត​ឱ្យ​មាន​ការ​ពិភាក្សា​រវាង​រដ្ឋសភា ស្ថាប័ន​រដ្ឋ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ផង​ដែរ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​នឹង​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​តម្លាភាព​ថវិកា​ជាតិ​ក្នុង​ការ​កសាង​ផែនការ​ជាតិ និង​ផែនការ​ថ្នាក់​ក្រោម​ជាតិ​ទៅ​ថ្ងៃ​មុខ។ ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ អំពាវនាវ​ឱ្យ​រដ្ឋសភា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល...

សង្គម​ស៊ីវិល​ជាង​១០០​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ស្នើ​ដោយ​លោក ហ៊ុន សែន

អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ១០០​ស្ថាប័ន សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ដែល​បាន​ស្នើ​ដោយ​លោក ហ៊ុន សែន ថា​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​អំណាច​រដ្ឋ អំណាច​នីតិប្រតិបត្តិ និង​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ។ សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល សហជីព សមាគម និង​សហគមន៍​ចំនួន ១០៤​ស្ថាប័ន ក្នុង​នោះ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ខុមហ្វ្រែល គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា...

ពិភពលោក​ថ្កោលទោស​របប​សឹក​ភូមា ប៉ុន្តែ​ចិន​មិនទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​រឿង​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នៅឡើយ

ដំណឹង​នៃ​ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​របប​សឹក នាំ​ឱ្យ​ពិភពលោក​ប្រតិកម្ម និង​ថ្កោលទោស​ពួក​យោធា​ដោយ​ហៅថា​ជា​អំពើ​ឃោរឃៅ​បំផុត និង​ជា​ការ​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ភូមា គេ​អាច​រាប់​ពី​ប្រទេស​នៃ​សមាគម​អាស៊ាន ដែល​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​នេះ​ធ្វើឡើង​ដោយ​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា​នៅ​ឆ្នាំ​២០២២ ជា​ប្រធាន​អាស៊ាន។ គេ​អាច​រាប់​បញ្ជូន​ថែម​ទៀត​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន ដូចជា​ប្រទេស​កាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េ​ខាងត្បូង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ចំណែក​សហភាព​អឺរ៉ុប​ដែល​ជា​សហគមន៍​មួយ​ដ៏​ធំ​មាន ២៧​ប្រទេស ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ជា​ខ្លាំង​ផង​ដែរ។ ក្រៅ​ពី​នេះ​មាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន រួម​មាន​អង្គការ Human Rights Watch អង្គការ...

ប្រធាន​អាស៊ាន​ថា​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​នឹង​របប​ខ្លួន​ជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន

កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ នេះ ព្រមាន​ថា ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​ខ្លួន គឺជា​ទង្វើ​មិន​អាច​អត់ឱន​ឱ្យ​បាន និង​បង្ខំ​ឲ្យ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច និង​ធម្មនុញ្ញ​របស់​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន និង​បំបាត់​នូវ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ភូមា។ ប្រធាន​អាស៊ាន​ប្តូរ​វេន លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រធាន​អាស៊ាន​ពិត​ជា​មាន​ក្តី​តក់ស្លុត និង​សោកសៅ​យ៉ាង​ក្រៃលែង ដោយសារ​ការ​ប្រហារ​ជីវិត​លើ​អ្នក​ដែល​ប្រឆាំង​នឹង​របប​សឹក​ភូមា​ចំនួន ៤​រូប​នៅ​ពេលនេះ ហើយ​បញ្ហា​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់​បំផុត​មួយ​ដែល​អាស៊ាន​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ មេដឹកនាំ​កម្ពុជា លោក...

Latest news