26 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

4995 POSTS
0 COMMENTS

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​ហាមឃាត់​សកម្មភាព​ក្រុម​យុវជន ដែល​រៀបចំ​តាំង​ពិព៍​រណ៌​រូបភាព​សម្រស់​កោះកុង​ក្រៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ហាមឃាត់​សកម្មភាព​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន ដែល​គ្រោង​នឹង​រៀបចំ​តាំង​ពិព៍​រណ៌​រូបភាព​សម្រស់​កោះកុង​ក្រៅ ដើម្បី​បង្ហាញ​ឱ្យ​សាធារណៈ​ជន​មានការ​ចាប់អារម្មណ៍ និង​ចូលរួម​តំបន់​កោះ​មួយ​នេះ។ សកម្មភាព​រារាំង​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃច័ន្ទ​នេះ នៅ​សួន​ច្បារ​វត្ដ​បទុម​វត្ថី ដោយ​អាជ្ញាធរ​ខណ្ឌដូនពេញ​អះអាង​ថាស​កម្ម​ភាព​ដែល​ក្រុម​យុវជន​ធ្វើជា​រឿង​ខុសច្បាប់ ព្រោះ​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន។យ៉ាងនេះ​ក្តី តាមរយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក​អា​ឡិច ហ្គន់​សា​ឡេស ដេ​វិ​តសុន នៅ​រសៀល​នេះ​ក្រុម​យុវជន​បង្ហាញ​ការ​ខកចិត្ត និង​មិន​ពេញចិត្ត​ឡើយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​អះអាង​ថាស​កម្ម​ភាព​របស់​ពួក​គាត់​មិនបាន​ខុសច្បាប់​ទេ និង​មិន​មាន​អ្វី​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សង្គម​នោះ​ដែរ។​ពួក​គេ​បាន​ហៅ​សកម្មភាព​នេះ ថា​ជា​ការ​គំរាមកំហែង​ដល់​ពួក​គាត់ និង​ជា​ការ​បំបាក់ស្មារតី នៃ​ការចូលរួម​ការពារ​បរិស្ថាន​កម្ពុជា​ថែមទៀត​ផង។ កាលពី​ថ្ងៃទី ៣ មិថុនា​ក្រុម​យុវជន​ដែល​មាន​គ្នា​ប្រមាណ២០នាក់ បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះកង់...

រដ្ឋាភិបាល​លោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិការដ្ឋ​ចំនួន ២៥លាន​ដុល្លារ​ក្នុង​មួយ​ខែៗ ជួយ​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​កូ​វីដ១៩​

លោក​ហ៊ុន សែន អះអាង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ចំណាយ​ថវិការ​ជាតិប្រមាណ២៥លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩។ ថ្លែង​ក្នុង​ពិធី​ពិនិត្យមើល​ដំណើរការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា លោក ហ៊ុន សែន មានប្រសាសន៍​ថា នៅ​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ១៩ រដ្ឋាភិបាល​លោក​គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ​ប្រមាណ ២៥លាន​ដុល្លារ​ជា​រៀងរាល់​ខែ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ។លោក​បន្ត​ថា ថវិការ​ដែល​គ្រោង​ចំណាយ​នោះ គឺ​បាន​មក​ពី​ចំណូល​ចរន្ត​របស់​រដ្ឋ​ប្រចាំខែ​ដែល​ជា​ចំណូល​ធម្មតា។ លោក​អះអាង​ថា​ចំណូល​ធម្មតា​នេះ ប្រមូល​បាន​យ៉ាងហោចណាស់៤០០លាន​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ត្រូវ​ចំណាយ​លើ​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ​ជាង២០០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។លោក​ហ៊ុន...

លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា​ថវិកា​រក​សាង​ស្នាក់​ការ​បក្ស​ប្រជាជន​កម្ពុជា​ជាង៣០លាន​ដុល្លារ ជា​ថវិកា​ររបស់​សមាជិក​ខ្លួន

ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​លោក ហ៊ុន សែន អះអាង​ជាថ្មី​ទៀត​ថា ថវិកា​រក​សាង​ស្នាក់​ការ​គណបក្សប្រជាជន​កម្ពុជា​ជាង៣០លាន ដុល្លារ សហរដ្ឋអាមេរិក គឺជា​ថវិកា​ររបស់​សមាជិក​បក្ស​របស់​ខ្លួន​ប៉ុណ្ណោះ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​នៅ​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ។លោក ហ៊ុន សែន បញ្ជាក់​ថា វា​គ្មាន​រឿង​អ្វី​ពិបាក​រកលុយ​ត្រឹម​ជាង ៣០លាន​ដុល្លារ ដើម្បី​យក​មក​កសាង​ស្នាក់​គណបក្ស​នោះ​ឡើយ ព្រោះ​សមាជិក​បក្ស​របស់​ខ្លួន​មាន​រាប់​លាន​នាក់ តាំងពី​កូន​កសិករ រហូតដល់​អ្នក​សេដ្ឋី និង​កូន​សេដ្ឋី​ថែមទៀត​ផង។ ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​រូប​នេះ លើកឡើង​ថា​លោក​មិន​ខ្វល់​នឹង​ការរិះគន់​នោះ​ឡើយ ដោយ​ថា​នៅ​ថ្ងៃទី២៨...

លោក​ហ៊ុន សែន ថា​បច្ចុប្បន្ន​គ្មាន​អ្នក​មក​ជំនួស​តំណែង​លលោ​កបាន​ឡើយ​

​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​ថា​លោក​ខកចិត្ត ព្រោះ​មិនបាន​សម្រេច​ផែនការ​ផ្ទេរអំណាច​ទៅ​កូនប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​តំណែង​របស់​លោក​បច្ចុប្បន្ន។ ថ្លែង​នៅក្នុង​ពិធី ចុះទៅ​ត្រួតពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី នៅ​ព្រឹក​នេះ លោក ហ៊ុន សែន អះអាង​ថា បច្ចុប្បន្ន​គ្មាន​នណា​មាន​សមត្ថភាព​មក​ជំនួស​តំណែង​របស់​លោក​បាន​ឡើយ សូម្បី​ក្នុង​ជួរ​គណបក្សប្រជាជន​កម្ពុជា​ក៏​គ្មាន​អ្នក​ចង់​មក​ជំនួស​តំណែង​របស់​លោក​នោះ​ដែរ។ បើ​មាន​មែន​លោក​ប្រាប់​ឱ្យ​អ្នក​ទាំងនោះ​ចេញមុខ ដើម្បី​បង្ហាញ​ដល់​លោក​ឱ្យ​បានដឹង​ទៀតផង។លោក​ថា​អ្នក​ស្រ​ម៉ៃ​កាន់​តំណែង​របស់​លោក​បច្ចុប្បន្ន គឺ​មានតែ​ក្រុមប្រឆាំង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ប្រាប់​ថា​ពួក​គេ​អាច​មាន​សមត្ថភាព​កាន់​តំណែង​របស់​លោក​បាន គឺ​មានតែ​ត្រូវ​រង់ចាំ​ជាតិក្រោយ​ប៉ុណ្ណោះ។ លោក​ហ៊ុន សែន បញ្ជាក់​ថា...

IDEA TALK៖ តើអាថ៌កំបាំងអ្វីខ្លះនៅពីក្រោយការទិញរថយន្តយោធាពីចិនចំនួន២៩០ គ្រឿង?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្តីអំពី៖ តើអាថ៌កំបាំងអ្វីខ្លះនៅពីក្រោយការទិញរថយន្តយោធាពីចិនចំនួន២៩០ គ្រឿង ស្របពេលដែលពលរដ្ឋខ្មែរក្រីក្រកំពុងដាច់បាយ?

កូរ៉េខាងជើង​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​តាម​ព្រំដែន​ខណៈ​គំរាម​បាញ់​កំទេច​ក្រុង​សេអ៊ូល​អោយ​ក្លាយជា​សមុទ្រ​ភ្លើង​

សង្រ្គាម​ឃោសនា និង​ចលនា​កងទ័ព​ទាំង​ប្រទេស​កូរ៉េខាងជើង​និង​ខាងត្បូង កំពុង​មាន​ភាព​សកម្ម​នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ។ នេះ​ជាញ្ញានៃ​ការ​រុញ​អោយ​មាន​រលក​សង្រ្គាម​លើ​ឧបទ្វីប​កូរ៉េ។ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃសុក្រ ទី១៩ ខែមិថុនា​នេះ ម៉ាស៊ីន​ឃោសនា​នៃ​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​បាន​បញ្ចេញ សំឡេង របស់​ខ្លួន​ដោយធ្វើ​ការ​ព្រមាន​ធ្ងន់​ៗវាយ​កំទេច​រដ្ឋធានី​សេអ៊ូល​អោយ​ទៅជា​សមុទ្រ​ភ្លើង​ដោយ​ការ​បាញ់​កាំ​ជ្រូច​ហ្វូង និង​កាំ​ភ្លើង​ត្បាល រាប់ពាន់​គ្រាប់ ប្រសិនបើ​ប្រទេស​ទាំងពីរ​ធ្លាក់​ក្នុង​សង្រ្គាម​មែន​នោះ។ មុននឹង​ស្ថានការណ៍​នៃ​ត្រៀមខ្លួន​បើក​សមរភូមិ​ដើម្បី​ប្រយុទ្ធ​គ្នា​នេះ រប​បកុម្មុយ​និ​សក្រុង​ព្យុងយ៉ាង បាន​សម្ដែង​កំហឹង​ដាក់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ដោយ​ចោទ​ថា បាន​បណ្ដោយ អោយ​អ្នកភៀសខ្លួន ពី​កូរ៉េខាងជើង​បង្ហោះ​បាឡុង ភ្ជាប់​ដោយ​បដា​ឃោសនា វាយប្រហារ​របប​ក្រុង​ព្យុងយ៉ាង។ ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​គ្រួសារនិយម​មួយ​នេះ បាន​ព្រមាន​អោយ​បញ្ឈប់​ជាបន្ទាន់...

ភរិយា​លោក​គង់ រ៉ៃ​យ៉ា សោក​ស្តាយ​ដែល​តុលាការ​មិន​ហ៊ាន​បង្ហាញ​ភាព​ស្អាតស្អំ ដល់​ស្វាមី​ខ្លួន​

ភរិយា​របស់​លោក គង់ រ៉ៃ​យ៉ា សម្តែង​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​តុលាការក្រុង​ភ្នំពេញ​នៅតែ​មិន​ហ៊ាន​បង្ហាញ​ភាព​ស្អាតស្អំ​ជូន​ស្វាមី​ខ្លួន។អ្នកស្រី សុខ ស្រី​និច្ច ភរិយា​របស់​យុវជន​កែម ឡី និយម គឺ​លោក គង់ រ៉ៃ​យ៉ា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​នៅ​ថ្ងៃនេះ ដោយ​សម្តែង​ការ​សោក​ស្តាយ​ដែល​តុលាការ​មិនបាន​ផ្តល់​ភាព​ស្អាតស្អំ​ដល់​ស្វាមី​របស់​គាត់។ អ្ន​កស្រី​ងថែមទាំង​ហៅ​ការសម្រេច​ប្រកាស​សាលក្រម​កាត់ទោស​ប្តី​របស់​អ្នកស្រី​ឱ្យ​ជាប់ពន្ធ​នា​គារ២ឆ្នាំ ដោយ អនុវត្តន៍​ទោស​រយៈពេល ៤ខែ១៨ថ្ងៃនេះ ជា​រឿង​អយុត្តិធម៌​បំផុត។អ្នកស្រី​បន្ត​ថា​បី្ត​របស់​អ្នកស្រី​គ្រាន់តែ​ពាក់ព័ន្ធ​រឿង​លក់​អាវយឺត​មាន​រូប​និង​ទស្សនៈ​របស់​លោក​បណ្ឌិត កែម ឡី ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​មានទោស​ទៅវិញ។...

អតីត​មេ​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ថា លោក ហ៊ុន សែន កំពុង​ធ្លាក់​ចូល​អន្ទាក់​របស់​ខ្លួន

​អតីត​មេ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក សម រង្ស៊ី បាន​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​ខ្លួន។ការ​លើកឡើង​នេះ ក្រោយពេល​ចៅក្រម​ស៊ើបសួរ​ប្រទេស​បារាំង សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ពី​បទ​បរិ​ហា​កេរ្តិ៍ កាលពី​ថ្ងៃទី៨ ខែមិថុនា តាម​បណ្តឹ​ងរ​បស់​កូនប្រសា​ររបស់​លោក ហ៊ុន សែន គឺ លោ​កឌី វិជ្ជា។ លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​លោក សម រង្ស៊ី...

អ្នកជំនាញ​សេដ្ឋកិច្ច​អះអាង​កម្ពុជា​អាច​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ កូ​វីដ១៩ ដោយ​ពឹងផ្អែក​ទៅលើ​វិស័យ​សំខាន់​ចំនួន៣

​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា បាន​អះអាង​ថា មាន​វិស័យ​សំ​ខាន់​ៗចំនួន៣ ដែល​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​វិល​ទៅ​រក​ភាព​ប្រសើរ​ឡើយ​ក្រោយ​បញ្ចប់​វិបត្តិ​ជំងឺ​កូ​វីដ១៩ គឺ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក វិស័យ​កសិកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​ធម្យម ឬហៅ​ថាSME ។ ថ្លែង​ក្នុង​វេទិកា​តុមូល​អំពី ការរៀបចំ​ខ្លួន​របស់​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​រៀបចំឡើង​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា នេះ អ្នកជំនាញ​សេដ្ឋកិច្ច​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ មានប្រសាសន៍​ថា វិស័យ សំ​ខាន់​ៗចំនួន៣រួមមាន វិស័យ​ទេសចរណ៍​ក្នុង​ស្រុក...

ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រែ​កអញ្ទា​ញរាប់​រយ​នាក់​ផ្ទុះ​ការ​តវ៉ា ក្រោយ​មានការ​រំលោភ​ដី​យក​ដី​វត្ត​

ត​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រមទាំង​ព្រះសង្ឃ​នៃ​វត្ត​រតនៈ​បុប្ផារាម ហៅ​វត្ត​ព្រែកអញ្ចាញ ស្ថិតនៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល រាប់​រយ​នាក់​ផ្ទុះ​ការ​តវ៉ា រហូត​ឈាន​ទៅ​បិទផ្លូវ​ជាតិ​លេខ៦A នៅ​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា​នេះ ដើម្បី​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដេប៉ូ លក់​ខ្សាច់​និង​ថ្ម ប្រគល់​ដី​មួយ​កន្លែង​ដែល​ពួក​គេ​អះអាង​ថា​ជា​ដី​វត្ត ឱ្យមក​វត្ត​វិញ។ ការ​តវ៉ា​នេះ បន្ទាប់ពី​ពលរដ្ឋ​អះអាង​ថា​ម្ចាស់​ដេប៉ូ លក់​ខ្សាច់​បាន​ជួល​ដី​វត្ត ដើម្បី​ស្តុក​ទុក​ខ្សាច់ សម្រាប់​លក់​បន្ត​ឱ្យ​អា​តិថិ​ជន ប៉ុន្តែ​ទីតាំង​នោះ​ត្រូវ​បាន​ថៅកែ​ខ្សាច់​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​តែម្តង និង​បាន​កាយដី​របស់​វត្ត លក់​ឱ្យ​ឈ្មួញ​ថែមទៀត។ក្រុម​អ្នក​តវ៉ា និយាយ​ថា ដំបូង​ឡើយ​វត្ត​រតនៈ​បុប្ផារាម ហៅ​វត្ត​ព្រែកអញ្ចាញ បាន​ជួល​ទីតាំង​នោះ​ឱ្យទៅ​ម្ចាស់​អាជីវកម្ម​សម្រាប់​ដាក់​ស្តុក​ខ្សាច់...

Latest news