28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

ពលរដ្ឋរស់នៅសង្កាត់១ ក្រុងព្រះសីហនុ ចោទក្រុមហ៊ុនអានកូបិទទ្វារទឹក នាំឲ្យជំនន់ទឹកភ្លៀងលិចផ្ទះពួកគាត់រាប់រយគ្រួសារ

ពលរដ្ឋរស់នៅភូមិ១ សង្កាត់១ បានចោទក្រុមហ៊ុនផលិតទឹកស្អាត អានកូ ដែលមានទីតាំនៅតំបន់ក្បាលឆាយ ក្រុងព្រះសីហនុ ថាជាដើមហេតុបង្ករឲ្យមានជំនន់ទឹកភ្លៀងជនលិចលំនៅដ្ឋាន របស់អ្នកភូមិពួកគាត់រាប់រយគ្រួសារ។ ផ្តើមពីបញ្ហានេះ ក្រុមពលរដ្ឋបានសំណូមពរដល់ លោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅប្រធានក្រុមហ៊ុនអានកូ មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ឲ្យបើកប្រឡាយ ឬទំនប់ស្តុកទឹករបស់ខ្លួនដើម្បីឲ្យជំនន់ទឹកភ្លៀង ហូរចេញត្បិតរាល់ថ្ងៃនេះ ភ្លៀងបានបន្តធ្លាក់មកយ៉ាងខ្លាំង ជាហេតុធ្វើឲ្យជំនន់ទឹកភ្លៀង បានជន់លិចលំនៅដ្ឋានពួកគាត់កាន់តែធ្ងន់ធ្ងរឡើងៗ។ ពួកគេថាក្រុមហ៊ុនអានកូ បានចាក់ដីទប់ទំនប់មិនឲ្យទឹកទឹកភ្លៀងហូរធ្លាក់ចុះទៅក្រោមបណ្តាលឲ្យជំនន់ទឹកភ្លៀងជន់លេចផ្ទះសម្បែង របស់ពួកគាត់...

ជប៉ុន ត្រៀមចុះកិច្ចព្រមព្រៀងលក់អាវុធទៅអោយវៀតណាម ចំពេលចិន វាតទីកាន់ដែនកោះវៀតណាម

នៅសប្ដាហ៍ក្រោយនេះ នាយករដ្ឋមន្ត្រីជប៉ុនដែលទើបចូលកាន់តំណែង ជំនួសលោកស៊ីនហ្សូអាបេ នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដែលក្នុងនោះមានការរំពឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងចុះកិច្ចព្រមព្រៀងរួមគ្នាមួយ អំពីការទិញអាវុធពីប្រទេសជប៉ុន។ តាមសារព័ត៌មាន The South China Morning Post ដែលមានមូលដ្ឋាននៅ ក្រុងហុងកុង លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ក្រោយពីបញ្ជប់ទស្សនកិច្ចនៅវៀតណាម លោកនឹងធ្វើទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ កាសែត ជប៉ុន Nikkei បានចុះផ្សាយថា នាយករដ្ឋមន្ត្រីវៀតណាម...

បំណងប្រាថ្នារបស់ព្រះបរមរតនកោដ្ឋឱ្យខ្មែររួបរួមសាមគ្គីនិង ឯកភាពជាតិនៅមិនទាន់បានសម្រេច

បើទោះបីជា អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ សោយទីវង្គត់ អស់រយៈពេល៨ឆ្នាំទៅហើយក្តី ប៉ុន្តែបំណងប្រាថ្នាចុងក្រោយរបស់ព្រះអង្គ ដែលចង់ឃើញអ្នកដឹកនាំខ្មែរមានការរួបរួមឯកភាពជាតិ និងសាមគ្គីគ្នាជាធ្លុងមួយ  នៅមិនទាន់បានសម្រេចនៅឡើយទេ។ បំណងប្រាថ្នានេះ ត្រូវបានព្រះអង្គកាលនៅមានព្រះជន្ម តែងលើកឡើងអំពីព្រះរាជបន្ទូលថា ការរួបរួម ឯកភាពជាតិ និងសាមគ្គីគ្នាជាធ្លុងមួយ គឺជាអាវុធដ៏សំខាន់ ដើម្បីឱ្យជាតិកាន់តែរឹងមាំ។ ទាំងការថ្លែងជាសាធារណៈ និងស្នាមព្រះហស្ថសៀវភៅរបស់ទ្រង់ ព្រះបរមរតនកោដ្ឋ មិនភ្លេចឡើយ ក្នុងការដាស់ទឿនកូនខ្មែរ ពិសេសអ្នកដឹកនាំ មិនត្រូវធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងដែលជាហេតុធ្វើឱ្យ សត្រូវមើលងាយ...

សហរដ្ឋអាមេរិកជំរុញឱ្យគោរពសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំនៅកម្ពុជា

សហរដ្ឋអាមេរិក បានលើកយកបញ្ហាយុត្តិធម៌សម្រាប់ជនជាប់ចោទនិងសិទ្ធិមនុស្ស ទៅជជែកពិភាក្សាទល់មុខជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ព្រមទាំងជំរុញឱ្យកម្ពុជាគោរពសេរីភាពបញ្ចេញមតិ និងការប្រមូលផ្តុំផងដែរ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងលើបណ្តាញសង្គម Twiter របស់លោកថា ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធិកាលពីថ្ងៃ ទី១៤ ខែតុលា ភាគីទាំងពីរបានពិភាក្សាលើប្រធានបទមួយចំនួន។ លោកបន្តថា ប្រធានបទសំខាន់ៗទាំងនោះ រួមមានការជំរុញការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំនៅកម្ពុជា។ ការការពារកុមារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងការជជែកគ្នាអំពីការផ្តល់យុត្តិធម៌ដល់ជនជាប់ចោទ...

ឯកអគ្គរដ្ឋទូតអាមេរិកថា៖ រដ្ឋាភិបាលលោក ហ៊ុន សែន គួរទទួលការរិះគន់ដើម្បីឲ្យកម្ពុជាកាន់តែមានភាពរឹងមាំ

អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា កម្ពុជាតែងបើកចំហក្នុងការទទួលយកការរិះគន់ និងការផ្ដល់យោបល់ ប៉ុន្តែកម្ពុជាមិនទទួលយកការវាយប្រហារបែបប្រមាថ និងញុះញង់ ដែលនាំឲ្យកម្ពុជាបាត់បង់នៅសណ្តាប់សាធារណៈក្នុងសង្គមនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលយកសន្តិភាពជាអាទិភាពនៅក្នុងការរក្សាសណ្ដាប់ធ្នាប់សន្តិសុខសង្គម និងការទទួលខុសត្រូរបស់មន្ត្រីរាជការ ព្រមទាំងពលរដ្ឋផងដែរ ដូច្នេះ            រដ្ឋាភិបាលបានរៀបចំឲ្យមានអ្នកនាំពាក្យ ដើម្បីឆ្លើយឆ្លងការរិះគន់ និងទទួលយកការរិះគន់ទាំងនោះ។ លោកបញ្ចាក់ថា រដ្ឋាភិបាលនឹងមិនទទួលយកជាដាច់ខាតចំពោះការញុះញង់ ការធ្វើឱ្យមានចលាចលដល់អសន្តិសុខសង្គម។ លោកបន្តថា កម្ពុជាមិនមែនអត់ធន់ដូចសហរដ្ឋអាមេរិកទេ ក្នុងការឆ្លើយតបនឹងភាពវឹកវរដែលគ្មានសបណ្តាប់ធ្នាប់ទាំងនោះ ត្បិតកម្ពុជាតែងរក្សាអធិបតេយ្យជាតិជានិច្ចទោះក្នុងកាលទេសៈណាក៏ដោយ។ ការអះអាងនេះធ្វើឡើងក្រោយពេល...

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជានឹងត្រូវរងឥទ្ធិពលព្យុះទី ១៧ បន្តទៀត ខណៈទឹកកាន់តែបន្តឡើងឥតឈប់

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថាព្យុះទី១៧ ឈ្មោះ សូឌែល នឹងមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលនឹងបង្ករឲ្យមានភ្លៀងធ្លាក់កាន់តែខ្លាំងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ពីមធ្យមទៅច្រើននៅទូទាំងប្រទេស។ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃនេះ ថា សម្ពាធទាបសកម្មមួយ កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០...

IDEA TALK៖ តើវត្តមានលោក វ៉ាង យី នៅកម្ពុជានាំឲ្យមាន ការរំជើបរំជួលយ៉ាងណាដល់សមាគមអាស៊ាន?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើវត្តមាននៃរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅកម្ពុជានាំឲ្យមាន ការរំជើបរំជួលយ៉ាងណាដែរដល់សមាជិកសមាគមអាស៊ាន?

បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃចាប់ផ្ដើមខណៈបាតុកម្មគាំទ្រព្រះរាជាក៏ចាប់ផ្ដើមដែរ

ទិដ្ឋភាពបាតុកកម្មចំនួន២បានកើតឡើងនៅទីក្រុងបាងកក រាជាណាចក្រថៃ នៅថ្ងៃទី១៤តុលានេះ។ គោលដៅនៃការធ្វើបាតុកម្មទាំង២នេះ មានសកម្មភាព និងចលនាខុសគ្នា ។ ក្រុមបាតុករពាក់អាវខ្មៅ មានផែនការបីគោលដៅ គឺទីមួយ រំលឹកខូប៤៧ឆ្នាំនៃការសម្លាប់រង្គាល ទៅលើបាតុករ ទាមទារអោយរុះរើរដ្ឋធម្មនុញ្ញ និងបញ្ចប់ការគ្រប់គ្រងបែបផ្ដាច់ការ។ ទី២ ទាមទារអោយ លោកប្រាយុទ្ធចុះចេញពីតំណែង រំលាយរដ្ឋសភាបោះឆ្នោតឡើងវិញ និង កាត់បន្ថយអំណាចព្រះមហាក្សត្រ ពាក់ព័ន្ធនឹងវិស័យយោធា។ ចំណែក បាតុកម្មរបស់ក្រុមអាវលឿង គឺជាបាតុកម្មមិនមានការព្រៀងទុក ប៉ុន្តែក្រុមនេះ...

Human Rights Watch ជំរុញឱ្យរដ្ឋាភិបាលដោះលែងអតីតជំទប់ឃុំគណបក្សសង្រ្គោះជាតិម្នាក់នៅខេត្តពោធិ៍សាត់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchទាមទារឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនិងដោះលែងអតីតជំទប់ទី២ ឃុំអន្លង់រាប ខេត្តពោធិ៍សាត់ មកពីគណបក្សសង្រ្គោះជាតិមួយរូប។ កាលពីថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចាប់ខ្លួនលោកជុំ សារ៉ាត់ អតីតជំទប់ទី២ឃុំអន្លង់រាប មកពីគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធវិវាទដីធ្លីតាំងពីឆ្នាំ២០១៤ រវាងអ្នកភូមិដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនMDS របស់ឧកញ៉ាទ្រីភាព។ ក្រុមហ៊ុន M.D.S....

ជំនន់ទឹកភ្លៀងបណ្តាលឲ្យមនុស្សស្លាប់១២នាក់ និងជិត១៦ម៉ឺននាក់រងការប៉ះពាល់

ជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់ ស្លាប់ និងពលរដ្ឋជិត១៦ម៉ឺននាក់ទៀត រងផលប៉ះពាល់។ របាយការណ៍ស្តីពីការប៉ះពាល់ដោយសារគ្រោះទឹកជំនន់ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃនេះឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ស្ថានភាពទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់បណ្តាលឱ្យមានរាជធានី-ខេត្តចំនួន១៩ រងផលប៉ះពាល់។ ក្នុងនោះមានប្រជាជនជិត៤ម៉ឺនគ្រួសារ ដែលស្មើនឹងចំនួនប្រជាជនជាង១០ម៉ឺននាក់រងផលប៉ះពាល់។ ដោយឡែក មានពលរដ្ឋចំនួន១២នាក់ បានស្លាប់ដោយសារជំនន់ទឹកភ្លៀង ហើយផ្ទះសម្បែងរបស់ពលរដ្ឋជិត៤០ម៉ឺនខ្នង រងការប៉ះពាល់។ លើសពីនេះ ដំណាំស្រូវ និងដំណាំផ្សេងទៀតរាប់ម៉ឺនហិកតា រួមនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតខូចខាតផងដែរ។  ប្រភពដដែលបន្តថា រាជធានី-ខេត្តទាំង១៩ គឺមានខេត្តនិងរាជធានីចំនួន៦...

Latest news