36.6 C
Phnom Penh

CATEGORY

បទវិភាគ

បទវិភាគ៖ តើបញ្ហាកូវីដអាចឆ្លុះបញ្ជាំងអ្វីខ្លះអំពីការដឹកនាំរបស់លោកហ៊ុន សែន ចំពោះជាតិនិងពលរដ្ឋខ្មែរ?

ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា និងលោកហ៊ុន សែន ក្នុងរយៈពេលជិត៤០ឆ្នាំកន្លង មកនេះ កម្ពុជាជាប្រទេសមួយដែលកំពុងប្រណាំងប្រជែងយ៉ាងស្វិតស្វាញជាមួយបណ្តាប្រទេសផ្តាច់ការ មួយចំនួនក្នុងពិភពលោកក្នុងការដណ្តើមយកចំណាត់ថ្នាក់អាក្រក់ជាងគេ ដូចជា ជាប្រទេសដែលក្រីក្រជាងគេ...

បទវិភាគ៖ តើហេតុអ្វីលោកហ៊ុន សែន មិនអាចជួយសំរាលបន្ទុក ប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរក្នុងគ្រាមានវិបត្តិ កូវីដ១៩ ឲ្យមានប្រសិទ្ធិភាព?

ការផ្ទុះមេរោគកូវីដ១៩មិនមែនជាវិបត្តិសង្គមលើកទីមួយដែលបាន កើតឡើងក្នុងប្រទេសកម្ពុជានោះទេ។ តាមពិតកម្ពុជាធ្លាប់ជួបវិបត្តិ សង្គមជាច្រើន ដូចជា ការផ្ទុះឡើងនៃជំងឺសារ ក្នុងឆ្នាំ២០០៣ ការផ្អុះជំងឺផ្តាសសាយបក្សីក្នុងឆ្នាំ២០១៣ និងការផ្ទុះជំងឺប៉េសជ្រូកក្នុងឆ្នាំ២០១៩ ជាដើម។ ការផ្ទុះឡើងនៃមេរោគទាំងនោះបានធ្វើឲ្យ មានការស្លាប់មនុស្ស មាន់ទារ និងជ្រូក របស់ពលរដ្ឋខ្មែរ ហើយប៉ះទង្គិចដល់សេដ្ឋកិច្ចជាតិ និង ប្រាក់ចំណូលគ្រួសារដែលរងគ្រោះដោយផ្ទាល់ និងប្រយោល។ ក្នុងគ្រាមានការផ្ទុះជំងឺឆ្លងដូចខាងលើ ពលរដ្ឋខ្មែរ ជាពិសេសកសិករដែលរងផលប៉ះពាល់ដោយផ្ទាល់ តែងត្អូញត្អែ អំពីវិបត្តិគ្រួសារដែលកំពុងក្រស្រាប់ ហើយកំពុងជំពាក់បំណុលគេ វណ្ឌ័ករ កាន់តែបាត់បង់ប្រាក់ចំណូលគ្រួសារ ក្នុងពេលមាន វិបត្តិសង្គមនេះថែមទៀត។ ពលរដ្ឋរងគ្រោះ តែងតែលើកជាសំណូមពរដល់រដ្ឋាភិបាលឲ្យជួយដោះស្រាយវិបត្តិទាំងនេះ ប៉ុន្តែពួកគេមិនដែលមានការ ឆ្លើយតបពី លោកហ៊ុន សែន ម្តងណានោះឡើយ។ តើអ្វីទៅជាមូលហេតុ ដែលនាំឲ្យលោកហ៊ុន សែន មិនដែលជួយសំរួលបន្ទុកគ្រួសាររបស់ពលរដ្ឋ ខ្មែរដែលបាត់បង់ចំណូលក្នុងពេលមានវិបត្តិសង្គម ដូចបញ្ហា កូវីដ១៩នេះ? មុននឹងឆ្លើយសំណួរនេះ គេគួរពិនិត្យមើលថា តើរដ្ឋាភិបាលលោកហ៊ុន សែន បានបំពេញកាតព្វកិច្ច និងមានឆន្ទៈក្នុងការលើកកំពស់ជីវភាព របស់ពលរដ្ឋខ្មែរដែរទេ? យោងតាមមាត្រា៣៥...

បទវិភាគ៖ តើវិធីអហិង្សាជាមធ្យោបាយល្អសំរាប់ការផ្លាស់ប្តូរនៅកម្ពុជាឬទេ?

កម្ពុជាក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក សុទ្ធតែធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូររបប ឬអំណាចនយោបាយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយប្រទេសទាំងនោះក៏មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា                    អំពីមូលហេតុនៃការនៃការផ្លាស់ប្តូរសង្គមរបស់គេដែរ។ អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកមួយរូបគឺ លោក Samuel Phillips Huntington...

បទវិភាគ៖ រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកហ៊ុន សែន ធ្វើឲ្យមន្រ្តីថ្នាក់ក្រោម ក្រខ្លាំង ហើយមន្រ្តីថ្នាក់លើមានហួសហេតុ

ទិដ្ឋភាពជាក់ស្តែងក្នុងសង្គមខ្មែរបច្ចុប្បន្ន គេសង្កេតឃើញក្រុមមនុស្សថ្នាក់ក្រោម រួមមាន កសិករ កម្មករ មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធដែលមានឋានៈទាប សុទ្ធតែរស់ក្នុងស្ថានភាពក្រីក្រតោកយ៉ាក ខ្វះមុខខ្វះក្រោយ...

តើអ្នកនយោបាយគួរធ្វើខ្លួនបែបណាដែលដើម្បីអាចបន្សល់ឈ្មោះ និងស្នាដៃជាវីរជនរបស់ប្រទេស?

នណាក៏ដឹងដែរថា ខ្មែរធ្លាប់មានប្រវត្តិជាប្រទេសខ្លាំងក្លា ដូចដែលបានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ថា “យើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើង រុងរឿង...

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៤នាក់ ដោយក្នុងនោះមានជនជាតិចិន៧នាក់ទៀត

ពលរដ្ឋខេត្តព្រះសីហនុ សម្តែងកង្វល់ និងផ្អើលឆោរឡោពេញ ក្រុងទេសចរណ៍មួយនេះនៅគ្រាពួកគាត់ បានទទួលបានព័ត៌មានថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល...

បទវិភាគ៖ អរគុណសន្តិភាពគឺជាយុទ្ធសាស្ត្របំបាត់តម្លៃខ្មែរ និងជាការពង្រឹងលទ្ធិកុម្មុយនិស្ត

សៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) ដែលមានឈ្មោះថា ប្រវត្តិសាស្រ្តខ្មែរ បោះពុម្ពផ្សាយ លើកទី៣ ក្នុងឆ្នាំ២០០៩ បានសរសេរថា បក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងទីក្រុង ហុង កុង ក្នុងឆ្នាំ១៩៣០ ដោយពុំមានការចូលរួមសម្រេចពីជនជាតិខ្មែរណាម្នាក់ឡើយ បើទោះបីមានជនជាតិ ខ្មែរមួយចំនួនជាសមាជិកបក្សនេះនាពេលនោះក៏ដោយ។ សៀវភៅដដែលបន្តថា  បក្សកុម្មុយនិស្តឥណ្ឌូចិន បានប្រែក្លាយទៅជាបក្ស កុម្មុយនិស្តរៀងៗខ្លួនក្នុងប្រទេសលាវ កម្ពុជា និង វៀតណាម វិញក្នុងឆ្នាំ១៩៥១។   របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ឬ CPP ដែលវៀតណាមលើកបន្តុបឲ្យគ្រប់គ្រងអំណាចក្នុងឆ្នាំ១៩៧៩ បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានឈ្មោះថា អ្នកឃោសនា  ក្នុង ឆ្នាំ១៩៨៣។ ក្នុងផ្នែកទី១ ស្តីពី ប្រភពកំណើតរបស់បក្ស នៃសៀវភៅនោះ បានសរសេរថា៖ បក្សប្រជាជនបដិវត្តន៍កម្ពុជា “មុននោះមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ” បានចាប់បដិសន្ធិ ក្នុងមហាសន្និបាតលើកទី១នាថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១  ហើយបានបន្តបុព្វហេតុតស៊ូបដិវត្តន៍ដ៏ត្រចះត្រចង់ និងរុងរឿង ព្រមទាំងរក្សាប្រពៃណីដ៏ប្តូរផ្តាច់របស់បក្សកុម្មុយនិស្តឥណ្ឌូចិន។ បន្ថែមលើការអះអាងរបស់អ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិក លោក ដេវិឌ ឆាណ្ឌល័រ និងឯកសារផ្លូវការណ៍របស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៨៣នោះ គេក៏សង្កេតឃើញCPP តែងតែធ្វើ ពិធីគំរប់ខួបកំណើតរបស់ខ្លួនជារៀងរាល់ឆ្នាំនៅថ្ងៃទី២៨ ខែមិថុនា។ ក្រុមអ្នកសង្កេតការណ៍បានធ្វើសេចក្តីសន្និដ្ឋានថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សនយោបាយមួយដែលមាន ដើមកំណើតពីបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយដែលកំពុងបន្តបេសកកម្មនៃបក្សកុម្មុយនិស្ត នេះនៅកម្ពុជា។ ឯកសារប្រវត្តិសាស្រ្តមួយចំនួនបានឲ្យដឹងថា ដោយមានការបារម្ភអំពីឥទ្ធិពលវៀតណាម...

អ្នកវិភាគចាស់វស្សាសោកស្តាយដែលបានទាមទារឱ្យដកនិគមជនវៀតណាម បញ្ចូលក្នុងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍

អ្នកវិភាគនយោបាយចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលាឆ្នាំ១៩៩១  គឺនៅមានចំណុចខ្វះខាត ដោយមិនបានកំណត់ឱ្យដកនិគមជន វៀតណាមចេញពីកម្ពុជា។ លើកឡើងលើគណនីហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី...

សង្គមស៊ីវិលថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ បានធ្វើឲ្យការចូលរួមរបស់ពលរដ្ឋក្នុងសង្គមធ្លាក់ចុះ

ក្រុមអង្គការសង្គមស៊ីវិល បានរកឃើញថា យុទ្ធសាស្ត្របណ្តឹងផ្លូវច្បាប់ ប្រឆាំងនឹងការចូលរួមជាសាធារណៈ គឺជាបណ្តឹង ដែលធ្វើឡើងដោយចេតនា ដើម្បីបំបាក់ស្មារតី បំភិតបំភ័យ រំខាន...

តើក្បួនសឹក ស៊ុន អ៊ូ មានប្រសិទ្ធិភាពយ៉ាងណាក្នុងការដណ្តើមភាពជាមហាអំណាចពិភពលោក?

ក្បួនសឹក ស៊ុន អ៊ូ មានប្រវត្តិ ២៥០០ឆ្នាំមកហើយ តែនៅតែមានតម្លៃសម្រាប់ការសិក្សា និងការពិចារណាក្នុងយុទ្ធសាស្រ្តសង្គ្រាមសម័យទំនើប។  ស៊ុន អ៊ូ...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.