34.8 C
Phnom Penh

CATEGORY

ប័ណ្ណសារ

បេក្ខជន​ដែល​គេ​តែងតាំង​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គ.ជ.ប.​នឹង​ឡើង​តុលាការ

យោង​តាម​លិខិត​មួយ​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​តែងតាំង​បួន​រូប​របស់​គណបក្ស​ប្រឆាំង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នឹង​ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​ទាក់ទិន​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​នៃ "អំពើ​ហិង្សា​ដោយ​ចេតនា"។ លោក រ៉ុង ឈុន មេដឹកនាំ​សហជីព ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ជា​សមាជិក​មួយ​រូប​នៃ​សមាជិក​គណៈកម្មាធិការ​ប្រាំបួន​រូប​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត...

ធនាគារ​​​​​​ពិភព​​​លោក​​​​​​នឹង​​​បោះ​​​ឆ្នោត​​​លែង​​​បង្កក​​​​​​មូលនិធិ​​​​​​ទណ្ឌកម្ម​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ

គណៈ​​​​​​​​​នាយក​​​របស់​​​ធនាគារ​​​ពិ​​​ភព​​​លោក​​​​​​អាច​​​បោះ​​​ឆ្នោត​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​​​​ផ្តល់​​​គម្រោង​​​ជា​​​ថ្មី​​​ដល់​​​គ្រួសារ​​​ដែល​​​គ្មាន​​​ដី​​​ធ្លី​​​​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​ដែល​​​បាន​​​​​​ជួប​​​បញ្ហា​​​ធំៗ​​​ ជា​​​វិធាន​​​ការ​​​មួយ​​​ដែល​​​​​​លើក​​​​​​​​​​​​​​​​​​ដោយ​​​ប្រសិទ្ធ​​​ភាព​​​​​​លើ​​​​​​ការ​​​បង្កក​​​រយៈពេល​​​៥​​​ឆ្នាំ​​​​​​មិន​​​ឲ្យ​​​​​​ប្រទេស​​​នេះ​​​ខ្ចី​​​ប្រាក់​​​របស់​​​ខ្លួន​​​​​​ ក្នុង​​​​​​​​​ការ​​​តវ៉ា​​​នឹង​​​​​​ការ​​​បណ្តេញ​​​​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ដោយបង្ខំ​​​​​​របស់​​​រដ្ឋាភិបាល។​​​ ធនាគារ​​​​​​បាន​​​បន្ត​​​​​​គ្រប់​​​គ្រង​​​គម្រោង​​​ដែល​​​មាន​​​តាំង​​​ពី​​​មុន​​​​​​នៅ​​​ក្នុង​​​ប្រទេសនេះ ហើយ​​​ចាប់​​​ផ្តើម​​​​​​គម្រោង​​​ថ្មី​​​ដោយ​​​ប្រើ​​​​​​ប្រាក់​​​បម្រុង​​​​​​​​​ទុក​​​សម្រាប់​​​ប្រទេស​​​ដទៃ។ ប៉ុន្តែ​​​​​​ខ្លួន​​​មិន​​​បាន​​​ចំណាយ​​​​​​ប្រាក់​​​របស់​​​ខ្លួន​​​​​​នៅ​​​កម្ពុជា​​​​​​ចាប់​​​តាំង​​​ពី​​​​​​ឆ្នាំ​​​២០១១​​​ទេ ដោយ​​​សារ​​​តែ​​​អាក់​​​អន់​​​ចិត្ត​​​នឹង​​​​​​ការ​​​បណ្តេញ​​​ចេញពី​​​លំនៅ​​​ដ្ឋាន​​​ដ៏​​​ច្រើន​​​ដោយ​​​រដ្ឋាភិបាល​​​ក្នុង​​​តំបន់​​​បឹងកក់​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ពេលនោះ​​​​​​ក៏​​​​​​មាន​​​គម្រោង​​​ធនាគារ​​​បន្ត​​​ទៀត ដើម្បី​​​​​​ផ្តល់​​​​​​ឲ្យ​​​សហគមន៍​​​បែបនេះ​​​នូវ​​​​​​ប្លង់​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ឯក​​​ជន​​​ដែរ​​​។​​​ ទោះ​​​បី​​​មាន​​​ការ​​​អំពាវ​​​នាវ​​​បន្តបន្ទាប់​​​​​​សុំ​​​ឲ្យ​​​​​​ធនាគារ​​​នេះ​​​ជួយ​​​អ្នក​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ មុន​​​នឹង​​​​​​​​​ទាក់ទង​​​​​​ជា​​​ថ្មី​​​​​​​​​ជាមួយ​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​គណៈ​​​​​​នាយក​​​​​​អាច​​​​​​លែង​​​​​​បង្កក​​​មូលនិធិ​​​ទៀត​​​ហើយ​​​​​​ នៅ​​​ពេល​​​ដែល​​​​​​ខ្លួន​​​​​​ជួប​​​គ្នា​​​នៅ​​​ថ្ងៃ​​​នេះ​​​ក្នុង​​​ក្រុង​​​វ៉ាស៊ីន​​​តោន។​​​ នៅ​​​ក្នុង​​​របៀប​​​វារៈគឺ​​​មាន​​​​​​កំណត់​​​ចូល​​​រួម​​​ប្រទេស​​​ដែល​​​ស្នើ​​​ឡើង​​​សម្រាប់​​​កម្ពុជា ជា​​​គម្រោង​​​នៃ​​​​​​​​​ផែនការ​​​ធនាគារ​​​​​​សម្រាប់​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ឆ្នាំ​​​បន្ទាប់​​​មក​​​​​​ទៀត​​​ និង​​​​​​សំណើ​​​ដំណាក់​​​ការ​​​ទី​​​ពីរ​​​នៃ​​​គម្រោងបែង​​​ចែកដី ដើម្បីសង្គម​​​កិច្ច និងការ​​​អភិវឌ្ឍសេដ្ឋកិច្ច​​​​​​មាន​​​ទឹក​​​ប្រាក់​​​២៥​​​លាន​​​ដុល្លារ​​​អាមេរិក។​​​​​​ ដំណាក់​​​ការ​​​ទី​​​មួយ​​​នៃ​​​គម្រោង​​​នេះ​​​ដែល​​​បាន​​​បញ្ចប់​​​ក្នុង​​​ឆ្នាំ​​​២០១៥ ក្រោយ​​​ពី​​​​​​​​​ដំណើរ​​​ការ​​​រយៈ​​​ពេល​​​​​​៧​​​ឆ្នាំ គឺ​​​បាន​​​ចំណាយ​​​អស់​​​​​​១៣​​​លាន​​​ដុល្លារ​​​ ដើម្បី​​​បង្កើត​​​​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ចំនួន​​​៨​​​កន្លែង​​​សម្រាប់​​​​​​គ្រួសារ​​​ក្រី​​​ក្រ​​​រាប់​​​ពាន់គ្រួសារ​​​ដែល​​​មាន​​​ដី​​​តិចតួច ឬ​​​គ្មាន​​​​​​ដី​​​សោះ។​​​ ធនាគារ​​​ពិភព​​​លោក​​​​​​បាន​​​សាទរ​​​​​​គម្រោង​​​នេះ​​​ថា​​​ជា​​​ជោគ​​​ជ័យ​​​ទាំង​​​​​​ស្រុង។​​​​​​ ប៉ុន្តែ​​​​​​ការ​​​ស្ទង់​​​​​​នៃ​​​ទី​​​តាំង​​​​​​ទាំង​​​ឡាយ​​​ដោយ​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ លីកាដូ​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​២០១៥​​​បាន​​​រក​​​ឃើញ​​​ថា ក្រុម​​​គ្រួសារ​​​ដែល​​​បាន​​​ជ្រើស​​​រើស​​​រាប់​​​ពាន់​​​គ្រួសារ​​​​​​មិន​​​អាច​​​ចូល​​​មក​​​រស់​​​នៅ​​​ទី​​​តាំង​​​នោះ​​​បាន​​​ទេ ដោយសារ​​​តែ​​​​​​មាន​​​បញ្ហា​​​ជា​​​ច្រើន តាំង​​​ពី​​​​​​ដី​​​គ្មាន​​​ជី​​​ជាតិ​​​រហូត​​​ដល់​​​​​​មាន​​​ពល​​​រដ្ឋ​​​ដទៃ​​​អះអាង​​​ថា​​​ដី​​​នៅ​​​ទី​​​នោះ​​​ជា​​​ដី​​​របស់​​​ខ្លួន​​​ទៅ​​​វិញ​​​។ ការ​​​ស្ទង់​​​នេះ​​​និយាយ​​​ថា ​​​ធនាគារ​​​ពិភព​​​លោក​​​​​​មិន​​​គួរ​​​​​​យល់​​​ព្រម​​​លើ​​​​​​ដំណាក់​​​ការ​​​ទី​​​ពីរ​​​ឡើយ​​​ ដរាប​​​ណា​​​​​​ដំណាក់​​​ការ​​​ទី​​​មួយ​​​​​​មិន​​​បាន​​​កែ​​​​​​ខៃ​​​​​​ និង​​​ផ្តល់​​​នូវ​​​​​​ការវា​​​យ​​​តម្លៃ​​​ដោយ​​​ស្មោះ​​​ត្រង់​​​ទេ​​​នោះ។ សំណើ​​​ដំណាក់​​​ការ​​​ទី​​​ពីរ​​​ គឺ​​​កំពុង​​​លើក​​​ឡើង​​​ពី​​​ការ​​​​​​បារម្ភ​​​ខ្លាច​​​មាន​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ ពី​​​ព្រោះ​​​ក្រុម​​​គ្រួសារ​​​រាប់​​​ពាន់​​​គ្រួសារ​​​​​​កំពុង​​​តែ​​​ដាំដុះ​​​លើ​​​ទី​​​តាំង​​​នោះ​​​រួច​​​ហើយ ដែល​​​​​​ជា​​​កន្លែង​​​គេ​​​​​​បាន​​​ជ្រើស​​​រើ​​​ស​​​ជា​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ថ្មី។​​​​​​​​​​​​​​​ ក្រុម​​​​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​របស់​​​ធនាគារ​​​ពិភព​​​លោក​​​​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​ទាក់​​​ទង​​​នឹង​​​គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬការត្រៀម​​​ខ្លួន​​​ទាក់​​​ទង​​​ជា​​​ថ្មី​​​ជាមួយ​​​កម្ពុជា​​​ទេ។ គម្រោង​​​គណនេយ្យភាព​​​អន្តរ​​​ជាតិ​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ធ្វើ​​​យុទ្ធនាការ​​​​​​ប្រឆាំង​​​នឹង​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ គឺ​​​បាន​​​សរសេរ​​​​​​ទៅ​​​គណៈ​​​នាយក​​​ធនាគារ​​​ពិភព​​​លោក ដោយ​​​ជំរុញ​​​ឲ្យ​​​​​​ធនាគារ​​​នេះ​​​ផ្អាក​​​ការ​​​យល់​​​​​​ព្រម​​​លើ​​​គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​​​ ក្នុង​​​ដំណាក់​​​ការ​​​ពីរ​​​សិន​​​។​​​​​​​​​​​​​​​ អង្គការ​​​នេះ​​​បាន​​​សរសេរ​​​ថា "​​​ក្នុង​​​ពេល​​​ដែល​​​ធនាគារ​​​ពិភព​​​លោក​​​ចាត់​​​ទុក​​​​​​ដំណាក់​​​ការ​​​ទី​​​មួយ​​​នៃ​​​គម្រោង​​​បែងចែកដី ដើម្បីសង្គមកិច្ច...

​នាយក​រដ្ឋមន្ត្រី​៖ គម្រោង​​​នុយក្លេអ៊ែរ​របស់កម្ពុជា​ក្នុងគោល​បំណង​សន្តិវិធី

មួយ​ថ្ងៃ​បន្ទាប់​ពី​ចុះ​​​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ជាមួយ​​រុស្ស៊ីដើម្បី​ស្វែង​រក​លទ្ធ​ភាព​សាង​សង់​រោងចក្រ​នុយក្លេអ៊ែរ​​ក្នុង​ប្រទេស​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធានា​​​អះ​អាង​​ប្រាប់​និស្សិត​​សាកល​​​វិទ្យាល័យ​មួយ​ក្រុម​នៅទី​ក្រុង​មូស្គូថា ​បច្ចេក​​​វិទ្យា​នេះ​​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​មធ្យោ​​​បាយ​​សន្តិវិធី​​។ លោកហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​និស្សិត​​ខ្មែរ​មួយ​ក្រុម​​ប្រមាណ​ជាង​៣០០​នាក់ ដែល​កំពុង​សិក្សា​ក្នុង​ប្រទេស​រុស្ស៊ី​ថា...

ការ​​​បំភិត​​​បំភ័យ​​​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ដល់ក្រៅ​រាជធានី​​​ភ្នំពេញ​​​ហើយ​

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុម​សកម្មជន​ដែល​អំពាវនាវ​​ឱ្យដោះលែង​​អ្នក​ទោស​នយោបាយ​​ បាន​រាល​ដាល​ដល់​ក្រៅ​រាជ​ធានីហើយ​ ខណៈដែល​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ កាលពី​ម្សិលមិញ​​បាន​ព្រមាន​តំណាង​​អង្គការ​មិនមែនរដ្ឋាភិបាល​ចំនួន​១០ឱ្យ​បញ្ឈប់​​ការ​រៀបចំការ​តវ៉ា "​ថ្ងៃច័ន្ទ​​​ពណ៌ខ្មៅ" ​ បើ​មិន​ដូច្នោះទេ​ ប្រឈម​នឹងការ​​ចាត់វិធានការ។ ការ​​​ព្រមាន​​​នេះ​​​បាន​​ធ្វើ​ឡើង​​​បន្ទាប់ពី​​​អ្នក​​​ភូមិ​​​៤​​​នាក់​​​ត្រូវ​​​បាន​​​ហៅ​​​មក​​​សាក​​​សួរ​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បន្ទាប់​​​ពី​​​រូប​​​ថត​​​មួយសន្លឹក​​​​​​​ត្រូវ​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​សហគមន៍​​​បង្ហាញពី​​​​អ្នក​​​ភូមិ​​​មាន​​​កាន់​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​៤​​​នាក់​​​និង​​​មន្ត្រី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ម្នាក់​​​ដែលជាប់​​​ពន្ធនាគារ​​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ ។ លោក អាង ជាតិ​​​ឡោម នាយក​​​ប្រតិបត្តិ​​​អង្គការ​​​ពន្លក​​​ខ្មែរ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បានមាន​​​ប្រសាសន៍​​​ថា...

កាសែត​​គាំទ្រ​​គណបក្ស​ប្រជា​ជន​​ សរសេរ​អត្ថបទ​ចុះ​ផ្សាយ​ស្ដីពី​ករណី​​អ្នក​នាង​ ពិសិដ្ឋ ពិលិកា

កាលពី​ម្សិលមិញ កាសែត​មួយ​ដែល​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​ចុះ​ផ្សាយ​​តាម​ប្រព័ន្ធ​អុីនធឺណិត ហើយ​​ដក​ចេញវិញ​​ភ្លាមៗ​នូវ​អត្ថបទ​​មួយ​ ដែល​​ចោទ​សួរ​​ពី​មូលហេតុ​​​​​​​គ្មាន​​​​​​ការ​​ចាប់​ខ្លួន​ជន​ល្មើស​នៅ​ក្នុង​ករណី​ឃាត​កម្ម​លើ​តារាសិល្បៈ​ ​ក្នុង​នោះ​​រួម​មាន​ទាំង​​អ្នក​នាង​ ​​​ពិសិដ្ឋ ពិលិកា ​​តាម​ចោទ​ថា​ជា​ស្រីកំណាន់​របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​របាយការណ៍​មួយ​នៅ​ឆ្នាំ​១៩៩៩​​ អះអាង​ថា​ត្រូវ​​បាន​សម្លាប់​តាម​បញ្ជា​​របស់​ភរិយា​លោក​ផង​ដែរ​។ កាសែត​កម្ពុជា​​ថ្មី​ប្រចាំ​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​លោកស្រី ហ៊ុន មា៉ណា ដែល​ជា​កូន​ស្រី​​​បង្កើត​របស់​​លោក ហ៊ុន សែន បាន​បង្ហោះ​អត្ថបទ​រិះគន់ធ្ងន់ៗ​នេះ​នៅ​លើ​គេ​បង្អស់​នៃ​គេហ​ទំព័រ​​របស់​ខ្លួន​​អម​ដោយ​រូប​​ថត​អ្នក​នាង​ ពិសិដ្ឋ ពិលិកា ​នៅ​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​​ភ្លាមៗ​នៅ​ម៉ោង​១១និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

ជំងឺ​​​មន្ទិល​​​សង្ស័យ​​​កើត​​​មាន​​​ ក្នុង​​​ខណៈ​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាជញ្ជឹង​​​គិត​​​លើ​​​វាសនា​​​របស់​​​ខ្លួន​​​​​​​​​​​​​​​

អស់​​​រយៈ​​​ពេល​​​រាប់​​​ទសវត្សរ៍​​​មក​​​នេះ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​គ្រប់​​​គ្រង​​​ប្រទេស​​​កម្ពុជា​​​យ៉ាង​​​ស្រួល​​​​​​​​​រំភើយ​​​តាម​​​រយៈ​​​​​​​​​បំបែក​​​និង​​​យក​​​ឈ្នះ​​​លើ​​​​​​ ដោយ​​​ផ្តល់​​​​​​​​​រង្វាន់​​​​​​ជា​​​ការ​​​ដំឡើង​​​សក្តិ​​​​​​​​​យស​​​សំខាន់​​​​​​ដល់​​​ជន​​​ឋានៈ​​​ខ្ពង់​​​ខ្ពស់​​​ ដែល​​​​​​​​​បើ​​​មិន​​​ដូច្នេះ​​​ទេ​​​​​​ គឺ​​​អាច​​​ជំទាស់​​​នឹង​​​បក្ស​​​នេះ ក្នុង​​​ពេល​​​ដែល​​​ប្រើ​​​ហិង្សា​​​និង​​​ធ្វើ​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ដទៃ។​​​​​​​​​​​​​​​​​​​​​​​​​​​ យុទ្ធសាស្ត្រ​​​​​​នេះ​​​បាន​​​បំផ្លាញ​​​ចលនា​​​​​​រាជានិយម​​​របស់​​​ប្រទេស​​​នេះ​​​ គឺ​​​កាលពី​​​មុន​​​ធ្លាប់​​​ជា​​​ការ​​​គំរាម​​​​​​ដ៏​​​ធំ​​​បំផុត​​​​​​ចំពោះ​​​អំណាច​​​របស់​​​ខ្លួន ​​​​​​ហើយ​​​តំណាង​​​​​​ដោយ​​​​​​សម្តេច​​​ព្រះ នរោត្តម សីហនុ​​​​​​ដ៏​​​មាន​​​ប្រ​​​ជា​​​ប្រិយ​​​ភាព នា​​​ទសវត្សន៍​​​ឆ្នាំ​​​​​​២០០០ និង​​​រារាំង​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​ដទៃ​​​ទៀត​​​មិន​​​​​​ឲ្យ​​​ចូលមក​​​​​​ជិត​​​​​​ រហូត​​​ទាល់​​​តែ​​​​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០១៣។​​​​​​​​​ ក្រោយ​​​មក ​​​ខ្លួន​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​ភ្ញាក់​​​ផ្អើល​​​ដល់​​​មនុស្ស​​​មួយ​​​ចំនួន នៅ​​​ពេល​​​​​​​​​ដែល​​​​​​គណបក្ស​​​កាន់​​​អំណាច​​​នេះ​​​​​​​​​បាន​​​បោះ​​​បង់​​​ចោល​​​​​​វប្បធម៌​​​សន្ទនា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​បាន​​​​​​បញ្ជា​​​ឲ្យ​​​​​​​​​គេ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​​​ចំពោះ​​​​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ លោក សម រង្ស៊ី ​​​ដោយ​​​ប្រើ​​​​​​ពេល​​​​​​បើក​​​ការ​​​វាយ​​​ប្រហារ​​​ផ្នែក​​​នយោបាយ​​​យ៉ាង​​​ខ្លាំង​​​​​​​​​ទៅ​​​លើ​​​អនុប្រធាន​​​ដ៏​​​មាន​​​ប្រជា​​​​​​ប្រិយ​​​របស់​​​លោក គឺ​​​លោក កឹម សុខា។​​​​​​​​​​​​​​​​​​ ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​ធ្វើ​​​នៅ​​​​​​មួយ​​​ឆ្នាំ​​​ទៀត ហើយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​នា​​​ឆ្នាំ​​​២០១៨​​​​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​​​​ជាង​​​ពីរ​​​ឆ្នាំ​​​ទៀត​​​នោះ ​​​កម្រិត​​​ថ្មី​​​នៃភាព​​​ច្របូក​​​ច្របល់​​​​​​បាន​​​ឈាន​​​ដល់​​​កម្រិត​​​ ក្នុង​​​ពេល​​​ដែល​​​​​​តំណាង​​​រាស្ត្រ អ្នក​​​ប្រើ​​​ហ្វេស​​​ប៊ុក​​​និង​​​អ្នក​​​ឃ្លាំ​​​មើល​​​​​​សិទ្ធិមនុស្ស​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ មាន​​​មន្ត្រី​​​អង្គការ​​​សហប្រជាតិ​​​មួយ​​​រូប​​​ត្រូវ​​​ចោទ​​​ប្រកាន់ ហើយ​​​​​​មាន​​​អ្នក​​​វិភាគ​​​នយោបាយ​​​ម្នាក់​​​​​​ត្រូវ​​​បានគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ប្តឹង​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​​​​។ ទោមនស្ស​​​របស់​​​ពលរដ្ឋ​​​​​​នឹង​​​រដ្ឋាភិបាល​​​​​​ក៏​​​​​​បាន​​​ជួប​​​​​​នឹង​​​​​​ជំងឺ​​​មន្ទិល​​​សង្ស័យ​​​​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ ក្នុង​​​ខណៈ​​​​​​ដែល​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​គំរាម​​​​​​ប្រើ​​​វិធានការ​​​​​​​​​ផ្លូវ​​​ច្បាប់​​​​​​ប្រឆាំង​​​នឹង​​​​​​អ្នក​​​ដែល​​​ពាក់​​​អាវ​​​ខ្មៅ​​​​​​គាំ​​​ទ្រ​​​អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន ដោយ​​​​​​ផ្តល់​​​យោបល់​​​ថា ពួកគេ​​​អាច​​​ជា​​​ប្រផ្នូល​​​​​​នៃ​​​"បដិវត្តន៍​​​ពណ៌"។​​​​​​​​​​​​​​​ លោក ឆាំង សុង អតីត​​​សមាជិក​​​​​​ព្រឹទ្ធសភា​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​សំដៅ​​​លើ​​​​​​ប្រធាន​​​ស្ថាបនិក​​​​​​គណបក្ស​​​កាន់​​​អំណាច​​​​​​ដែ​​​ល​​​បាន​​​ទទួលអនិច្ច​​​កម្ម​​​​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ ហើយ​​​បាន​​​ក្លាយ​​​ជា​​​គូបដិបក្ស​​​របស់​​​លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន ថា "តាមត្រង់​​​ទៅ ​​​ខ្ញុំ​​​មិន​​​ដឹង​​​ថា នរណា​​​គឺ​​​ជា​​​​​​អ្នក​​​រៀប​​​ផែនការ​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​សព្វ​​​ថ្ងៃ​​​នេះទេ​​​ ​​​ចាប់​​​តាំង​​​ពី​​​មរណភាព​​​របស់​​​ ជា ស៊ីម មក"។​​​ លោក សុង បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ហ៊ុន សែន ទំនង​​​ជា​​​ដោះ​​​ស្រាយ​​​​​​ជាមួយ​​​​​​គណបក្ស​​​ប្រជាជន​​​ទាំង​​​អស់​​​ដោយ​​​ខ្លួន​​​លោក​​​ផ្ទាល់​​​ ដោយ​​​ប្រើ​​​​​​មន្ត្រី​​​បន្ទាប់​​​ៗ​​​​​​និង​​​មនុស្ស​​​ស៊ី​​​​​​ឈ្នួល​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​ដ៏​​​រសើប​​​បំផុត"។​​​​​​​​​​​​​​​ តាមពិត​​​ទៅ ​​​ដំណាល​​​គ្នា​​​នោះ ​​​​​​គណបក្ស​​​នេះ​​​​​​​​​គួរ​​​ប្រមូល​​​ផ្តុំ​​​​​​គ្នា​​​ដើម្បី​​​​​​​​​ជម្រះ​​​​​​នូវ​​​ការ​​​ថ្នាក់​​​ថ្នាំង​​​ចិត្ត​​​ ជា​​​ការ​​​ស្ទាប​​​ស្ទង់​​​​​​​​​ដោយ​​​មូលនិធិអាស៊ី​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​បាន​​​រក​​​ឃើញ​​​ត្រឹម​​​តែ​​​៣២​​​ភាគ​​​រយ​​​នៃ​​​ពលរដ្ឋ​​​ទាំង​​​អស់​​​​​​ប៉ុណ្ណោះ​​​ដែល​​​ពេញ​​​ចិត្ត​​​នឹង​​​​​​ទិសដៅ​​​របស់​​​ប្រទេសជាតិ​​​ គឺ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ខ្លួន​​​​​​បាន​​​បើក​​​ការ​​​វាយ​​​ប្រហារ​​​លើ​​​អ្នករិះ​​​គន់​​​ ដោយ​​​​​​ធ្វើ​​​កិច្ចការ​​​តិច​​​តួច​​​ដើម្បីពង្រឹង​​​​​​មតិ​​​សាធារណៈ។​​​​​​​​​ លោក សម រង្ស៊ី​​​​​​ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿថា គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បាត់​​​បង់​​​​​​គោលបំណង​​​ដ៏​​​សកម្ម​​​​​​ ក្រៅ​​​​​​តែ​​​ពី​​​​​​រក​​​​​​បាន​​​អំណាច​​​​​​នៃ​​​​​​មេដឹកនាំ​​​របស់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​ការគំរាមដែល​​​​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​យុទ្ធនាការ​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ទល់​​​នឹង​​​ភាពព្រងើយ​​​កន្តើយ​​​​​​​​​របស់​​​រដ្ឋាភិបាល​​​រាប់​​​ឆ្នាំ​​​មក​​​ហើយ។ លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​សារ​​​អ៊ីម៉េល​​​ថា "​​​គណបក្ស​​​សម័យ​​​សង្គ្រាម​​​ត្រជាក់​​​ដែល​​​មាន​​​​​​ការ​​​ជំរុញ​​​ទឹក​​​ចិត្ត​​​​​​​​​លុប​​​បំបាត់​​​​​​របប​​​ខ្មែរ​​​ក្រហម​​​​​​កាល​​​ពី​​​៣៧​​​ឆ្នាំ​​​មុន​​​ គឺ​​​​​​ពិត​​​ជា​​​កំពុង​​​ខំ​​​ត្រដរ​​​ដើម្បី​​​​​​រស់​​​រាន​​​មាន​​​ជីវិត​​​របស់​​​ខ្លួន​​​​​​ប៉ុណ្ណោះ"។ លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ប្រហែល​​​ជា​​​៨០​​​ភាគ​​​រយ​​​​​​នៃ​​​​​​ប្រជាពលរដ្ឋ​​​កម្ពុជា​​​​​​បច្ចុប្បន្ន​​​បាន​​​កើត​​​​​​ក្រោយ​​​​​​​​​​​​ឆ្នាំ​​​១៩៧៩ ឬ​​​មាន​​​វ័យ​​​ក្មេង​​​ពេក​​​​​​ពេល​​​នោះ​​​មិន​​​អាច​​​ចង​​​ចាំ​​​នូវ​​​អ្វី​​​ទាក់​​​ទង​​​នឹង​​​​​​ខ្មែរ​​​ក្រហម​​​បាន​​​​​​ទេ។ ដោយសារ​​​តែ​​​មាន​​​​​​ការ​​​អនុវត្ត​​​អភិបាល​​​កិច្ច​​​ទន់​​​ខ្សោយ​​​ តាមការ​​​យល់​​​ឃើញ ​​​គណបក្ស​​​​​ប្រជា​​​ជន​​​កម្ពុជា​​​មើល​​​ឃើញ​​​​​​​​​ការ​​​បាត់​​​បង់​​​​​​នូវ​​​មូលដ្ឋាន​​​ប្រជាប្រិយភាព​​​របស់​​​ខ្លួន​​​​​​​​​កាន់​​​តែ​​​បន្ត​​​​​​កើត​​​មាន​​​និង​​​ដ៏​​​​​​គំហុក​​​"។ តាម​​​ពិត ប្រជា​​​សាស្ត្រានុវត្តន៍​​​​​​កំពុង​​​តែ​​​​​​ផ្លាស់​​​ប្តូរ​​​យ៉ាង​​​គំហុក​​​ដែល​​​​​​ថា អ្នក​​​ដែល​​​​​​ដល់​​​អាយុ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​​​​ គឺនឹង​​​កើត​​​ក្រោយ​​​​​​​​​ការ​​​​​​ប្រយុទ្ធ​​​ប្រដាប់​​​អាវុធ​​​រវាង​​​បក្ស​​​និង​​​បក្ស​​​​​​​​​​​​កាល​​​ពី​​​ខែ​​​កក្កដា​​​​​​​​​ ឆ្នាំ​​​១៩៩៧​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ក្នុង​​​ពេល​​​នោះលោក ហ៊ុន សែន បាន​​​បណ្តេញ​​​ព្រះអង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ​​​​​​ ឲ្យ​​​ចេញ​​​ពី​​​អំណាច​​​។ វា​​​ជា​​​​​​ជំនាន់​​​​​​នៃ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​ដែល​​​ឃើញ​​​មាន​​​មនុស្ស​​​កាលីបៗ​​​​​​ស្លៀក​​​ពាក់​​​យោធា​​​​​​​​​លេងល្បែង​​​បាញ់​​​គ្រាប់​​​ពណ៌​​​​​​​​​ដាក់​​​គ្នា​​​រាល់​​​ពេល​​​ចុង​​​សប្តាហ៍ ជាជាង​​​ចូល​​​ឆាក​​​​​​​​​ប្រយុទ្ធ​​​​​​ក្នុង​​​សង្គ្រាម​​​ស៊ីវិល ចំណែក​​​ឯ​​​​​​អ្នក​​​ផ្សេង​​​ទៀត​​​នាំគ្នាពពាក់​​​ពពូន​​​ចេញ​​​ក្រៅ​​​ប្រទេស​​​​​​រាប់​​​រយ​​​រាប់​​​ពាន់​​​នាក់​​​ ដើម្បី​​​ស្វែង​​​រក​​​ការងារ​​​ធ្វើ​​​ ដោយ​​​មើល​​​ឃើញ​​​ឱកាស​​​​​​ការងារ​​​តិច​​​តួច​​​នៅ​​​ក្នុង​​​ប្រទេស​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​រដ្ឋាភិបាល​​​មួយ​​​​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​​​​ជំងឺ​​​សង្គម​​​និង​​​សេដ្ឋកិច្ច​​​​​​ដ៏​​​រាល​​​ដាល​​​​​​​​​ គឺ​​​គួរ​​​​​​ធ្លាក់​​​​​​​​​យូរ​​​ណាស់​​​មក​​​ហើយក្នុង​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​​ ហើយ​​​ថា​​​មាន​​​ការ​​​យល់​​​ដឹង​​​កាន់​​​តែ​​​ច្រើន​​​ថា ក្នុង​​​គោល​​​បំណង​​​​​​បន្ត​​​​​​ឲ្យ​​​មាន​​​ជីវិត​​​រស់​​​នៅ​​​ គឺ​​​"គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ត្រូវ​​​តែ​​​លុប​​​បំបាត់​​​ ឬ​​​សម្លាប់​​​ប្រជា​​​ធិបតេយ្យ​​​​​​ដោយ​​​យឺតៗ"។ មេដឹក​​​នាំ​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​​​​នេះ​​​ជា​​​ឈ្មោះ​​​ល្បែង​​​​​​ក្នុង​​​ពេល​​​អនាគត​​​ដែល​​​អាច​​​ដឹង​​​ជាមុន។ មាន​​​សេណារីយ៉ូ​​​​​​ជា​​​ច្រើន​​​​​​នៅ​​​ក្នុង​​​បរិបទ​​​នេះ គឺ​​​ការ​​​បង្ក្រាប​​​កាន់​​​តែ​​​ខ្លាំង ឃាតកម្ម​​​ផ្នែក​​​នយោបាយ​​​ ភេរវកម្ម​​​​​​រដ្ឋ ភាព​​​មាន​​​អាសន្ន​​​ រដ្ឋ​​​ប្រហារ​​​ជាដើម"។​​​​​​​​​​​​​​​ លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ការ​​​បោះ​​​ឆ្នោត​​​​​​គ្រោង​​​ធ្វើ​​​​​​នៅ​​​ឆ្នាំ​​​២០១៧​​​និង​​​ឆ្នាំ​​​២០១៨​​​​​​អាច​​​លុប​​​ចោល ឬ​​​ពន្យារ​​​ពេល ឬ​​​​​​ក្លាយ​​​ជា​​​រឿង​​​លេង​​​សើច​​​​​​ដោយ​​​មាន​​​​​​របប​​​​​​ដែល​​​បាត់​​​បង់​​​​​​ភាព​​​ស្របច្បាប់​​​របស់​​​ខ្លួន  ហើយ​​​កម្ពុជា​​​ក្លាយ​​​ជា​​​​​​រដ្ឋ​​​ក្រៅ​​​ច្បាប់"។​​​​​​​​​ ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី លោក សុផល អ៊ា អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ស្តី​​​ពី"​​​ការ​​​ពឹង​​​ជំនួយ​​​នៅ​​​កម្ពុជា៖​​​​​​របៀប​​​ដែល​​​ជំនួយ​​​បរទេស​​​ធ្វើ​​​ឲ្យ​​​អន្តរាយ​​​ដល់​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ"​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រវត្តិ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​ការ​​​កម្ទេច​​​​​​អ្នក​​​ប្រឆាំង​​​ ទន្ទឹម​​​នឹង​​​រក្សា​​​ឲ្យ​​​មាន​​​សភាព​​​ស៊ើៗ​​​នៃ​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ គឺ​​​គេ​​​​​​​​​មិន​​​គួរ​​​ភ្លេច​​​ទេ ជា​​​ពិសេស​​​ដោយ​​​សារ​​​តែ​​​​​​មាន​​​កំណត់​​​ត្រា​​​នៃការ​​​​​​​​​​​​បន្ទន់​​​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឲ្យ​​​ធ្វើ​​​តាម​​​​​​បំណង​​​របស់​​​ខ្លួន ពេលណា​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​មក​​​ដល់។​​​​​​​​​​​​ អ្នក​​​និពន្ធ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ការ​​​លុបចោល​​​ការ​​​បោះ​​​ឆ្នោត​​​នឹង​​​ទាញ​​​យក​​​​​​របស់​​​មួយ​​​ចេញ ដែល​​​គេ​​​​​​អាច​​​នៅ​​​តែ​​​អះអាង​​​ថា​​​នឹង​​​កើត​​​ឡើង​​​នៅ​​​កម្ពុជា ​​​គឺ​​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​តាម​​​កាលកំណត់​​​ ដោយឥត​​​គិត​​​អំពី​​​​​​ថា​​​តើ​​​ការ​​​បោះ​​​ឆ្នោត​​​នោះ​​​អាច​​​​​​ជួនកាល​​​មិនត្រឹម​​​ត្រូវ​​​និង​​​មិន​​​សេរី​​​យ៉ាង​​​ណា​​​នោះទេ"។​​​​​​​​​ អ្នក​​​និពន្ធ​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា "​​​ក្នុង​​​ករណី​​​ណា​​​ក៏​​​ដោយ លោក​​​អ្នក​​​​​មិន​​​ចាំ​​​ចាច់​​​​​​ត្រូវ​​​ការ​​​​​​ពន្យារ​​​ពេល ឬ​​​​​​លុប​​​ចោល​​​ការ​​​បោះ​​​ឆ្នោត​​​ទេ។ យើង​​​ដឹង​​​ថា គ.ជ.ប.​​​នឹង​​​​​​ក្លាយ​​​ជា​​​អាជ្ញាកណ្តាល​​​ផ្តាច់​​​ព្រ័ត្រ ហើយ គ.ជ.ប.​​​​​​​​​ក៏​​​ទំនង​​​ជា​​​​​​ត្រូវ​​​គេ​​​ចាប់​​​​​​បាន​​​​​​រួច​​​ហើយ​​​ដែរ"។​​​ គ.ជ.ប.​​​​​​បាន​​​ប្រកាស​​​​​​រួច​​​ហើយ​​​ចំពោះ​​​ការ​​​ពន្យារ​​​ពេល​​​បួន​​​លើក​​​​​​​​​​​​តាំង​​​ពី​​​ការ​​​ចាប់​​​ផ្តើម​​​​​​​​​បំពេញ​​​ភារកិច្ច​​​សំខាន់ៗ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​កសាង​​​​​​ឡើង​​​វិញ​​​នូវ​​​បញ្ជី​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាតិ មុន​​​នឹង​​​​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​នៅ​​​ឆ្នាំ​​​ក្រោយ។​​​ ទោះ​​​បី​​​មាន​​​ការ​​​កែទម្រង់​​​ក្រោយ​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ក៏​​​ដោយ ក៏​​​អង្គភាព​​​រដ្ឋបាល​​​របស់​​​ខ្លួន​​​​​​នៅ​​​តែ​​​ដឹក​​​នាំ​​​ដោយ​​​​​​មន្ត្រី​​​​​​​​​ជើង​​​ចាស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា គឺ​​​លោក ទេព នីថា ដែល​​​​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​នោះ​​​ដដែល។​​​​​​​​​​​​ មនុស្ស​​​​​​ដែល​​​​​​​​​គេ​​​​​​ធ្លាប់​​​សន្មត​​​ថា​​​ជា​​​អ្នក​​​តាម​​​ដាន​​​អំណាច​​​លោក នីថា គឺ​​​​​​លោក នី ចរិយា អនុប្រធាន​​​របស់​​​លោក ជា​​​អតីត​​​មន្ត្រី​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស គឺ​​​ស្ថិត​​​ក្នុង​​​បណ្តា​​​​​​មនុស្ស​​​ដែល​​​រដ្ឋាភិបាល​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ក្នុង​​​ការ​​​បោស​​​សម្អាត​​​នៃ​​​​​អ្នក​​​រិះ​​​គន់​​​ដ៏​​​លេចធ្លោ។​​​​​​​​​​​​ ប៉ុន្តែ​​​​​​សាធារណជនបោះ​​​ឆ្នោត​​​​​​វ័យ​​​ក្មេង​​​និង​​​​​​មិន​​​សប្បាយ​​​ចិត្ត​​​​​​ដែល​​​ឥឡូវ​​​នេះ​​​ត្រូវ​​​គេ​​​សន្យា​​​ថា​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​សេរី​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨ គឺ​​​មិន​​​អាច​​​ទោរ​​​ទន់​​​ទទួល​​​យក​​​​​​យុទ្ធនាការ​​​នៃ​​​កល្បិច​​​កខ្វក់​​​​​​ដែល​​​ឃើញ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ឈ្នះ​​​ឆ្នោត ដោយ​​​​​​គ្រាន់​​​តែ​​​បំបែក​​​គណបក្ស​​​ប្រឆាំង​​​នោះ​​​ទេ។​​​​​​​​​​​​ លោក អ៊ូ ឫទ្ធី អ្នក​​​សរសេរ​​​ប្លុក​​​នយោបាយ​​​​​​ដ៏​​​លេចធ្លោដែល​​​​​​រៀប​​​ចំ​​​ការ​​​ជួបជុំ​​​​​​ប្រចាំ​​​សប្តាហ៍ដែល​​​មាន​​​ឈ្មោះ​​​ថា "កាហ្វេនយោបាយ"​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​បាន​​​និយាយ​​​អំពី​​​ភាពជ្រួល​​​ច្របល់​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​ថា "​​​បញ្ហា​​​ធំ​​​មិន​​​ទាន់​​​កើត​​​ឡើង​​​នៅ​​​ឡើយ​​​ទេ"។ អ្នក​​​សរសេរ​​​ប្លុក​​​នយោបាយរូប​​​នេះ​​​បាន​​​និយាយ​​​ថា "បញ្ហា​​​ធំ​​​​​​គឺ​​​នៅ​​​ពេល​​​ដែល​​​​​​រដ្ឋាភិ​​​បាល​​​​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​ជា​​​មួយ​​​ពល​​​រដ្ឋ​​​​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ចាត់ចែង​​​​​​ការ​​​បោះ​​​ឆ្នោត។ ឥឡូវ​​​នេះ សាធារណជន​​​​​​រំពឹង​​​ថា​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​សេរី ត្រឹមត្រូវ​​​និង​​​​​​​​​​​​ដោយ​​​តម្លាភាព​​​​​​នៅ​​​ឆ្នាំ​​​២០១៧ ​​​និង​​​ឆ្នាំ​​​២០១៨"។​​​ លោក​​​បាន​​​និយាយ​​​ថា "ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​បន្ត​​​បំបែក​​​​​​គណបក្ស​​​ប្រឆាំង​​​ដោយ​​​ខុស​​​ច្បាប់ បញ្ហា​​​គឺ​​​មិន​​​ចប់​​​ទេ ព្រោះ​​​សាធារណជន​​​​​​ដែល​​​គាំទ្រ​​​​​​គណបក្ស​​​ប្រឆាំង​​​​​​នឹង​​​ក្រោក​​​ឈរ​​​ឡើង"។​​​​​​ លោក វណ្ណា ហៃ វ័យ​​​២៩​​​ឆ្នាំ ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​និង​​​​​​ជា​​​អ្នក​​​ជំនាញ​​​​​​ខាង​​​ថាមពល​​​​​​ដែល​​​ធ្វើ​​​ការ​​​​​​នៅ​​​ប្រទេស​​​ជប៉ុន​​​​​​បាន​​​និយាយ​​​ថា ​​​ទោះ​​​បី​​​ជា​​​មាន​​​សក្តានុពល​​​​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​លែង​​​មាន​​​ប្រសិទ្ធភាព​​​ទាំង​​​បង្ខំ​​​ក៏​​​ដោយ ក៏​​​ចលនា​​​​​​ប្រឆាំង​​​នឹង​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ គឺ​​​ធំ​​​ជាង​​​គណបក្ស​​​មួយ​​​ដែរ។​​​ លោក ហៃ ដែល​​​មាន​​​គម្រោង​​​វិល​​​ត្រឡប់​​​មកធ្វើ​​​​​​យុទ្ធនាការ​​​​​​​​​​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​២០១៨ បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​មិន​​​គិត​​​ថា រដ្ឋាភិបាល​​​​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​អាច​​​បំបែក​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ទេ។ ប៉ុន្តែ​​​ប្រសិន​​​បើ​​​​​​យើង​​​​​​ត្រូវ​​​និយាយ​​​ថា ពួក​​​គេ​​​​​​ទទួល​​​ជោគ​​​ជ័យ​​​ក្នុង​​​ការ​​​បំបែក​​​គណបក្ស​​​ប្រឆាំង​​​នោះ បញ្ហា​​​របស់​​​គេ​​​​​​នឹង​​​មិន​​​ចប់​​​ឡើយ"។ លោក ហៃ បាន​​​និយាយ​​​បន្ថែម​​​ថា "​​​ពលរដ្ឋ​​​នឹង​​​ក្រោក​​​ឈរ​​​ឡើង ហើយ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​​​​រដ្ឋា​​​ភិបាល រហូត​​​ទាល់​​​តែ​​​យើង​​​មាន​​​មេដឹក​​​នាំ​​​ថ្មី។ ទោះ​​​បី​​​ជា​​​គេ​​​អាច​​​ទាត់​​​ប្រធាន  លោក  សម រង្ស៊ី ឬ​​​អនុប្រធាន ​​​កឹម សុខា ចេញ​​​ក៏​​​ដោយ ក៏​​​យុវជន​​​និង​​​មនុស្ស​​​ដូច​​​ជា​​​ខ្ញុំ​​​​​​នឹង​​​ក្រោក​​​ឈរ​​​ឡើង"។​​​ តាម​​​វិធី​​​ណាមួយ លោក ហៃ បាន​​​និយាយ​​​ថា លោក​​​ជឿ​​​ថា​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មិន​​​អាច​​​​​ប្រើ​​​​​​​​​យុទ្ធសាស្ត្រ​​​​​​ដដែល ​​​​​​​​​ដែល​​​ខ្លួន​​​​​​បាន​​​ប្រើ​​​កាល​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​មុន​​​បាន​​​ទៀត​​​ទេ ពីព្រោះ​​​ខ្លួន​​​​​​លែង​​​គ្រប់​​​គ្រង​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ទាំង​​​អស់​​​ទៀត​​​ហើយ។​​​​​​ លោក ហៃ បាន​​​និយាយ​​​ថា "​​​​​​ស្ទើរ​​​តែ​​​​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា​​​​​​ឥឡូវ​​​នេះ​​​ គឺ​​​ខក​​​ចិត្ត​​​នឹង​​​​​​បណ្តាញ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​ ដូចជា​​​វិទ្យុ ទូរទស្សន៍​​​និង​​​កាសែត​​​​​​ក្នុង​​​​​​​​​​​​ស្រុក ហើយ​​​ពួក​​​គេ​​​ពឹង​​​ផ្អែក​​​លើ​​​ហ្វេស​​​ប៊ុក​​​ ដែល​​​មាន​​​អ្វីៗ​​​ស្ទើរ​​​គ្រប់​​​បែបយ៉ាង​​​ត្រូវ​​​គេ​​​ចែក​​​រំលែក​​​ឲ្យ​​​គ្នា"។​​​ លោក ហៃ បាន​​​និយាយ​​​ថា "គេ​​​ក៏​​​តាម​​​ដាន​​​ព័ត៌មាន​​​តាម​​​វិទ្យុ​​​អាស៊ី​​​សេរី សំឡេង​​​សហរដ្ឋ​​​អាមេរិក ឬ​​​វិទ្យុ​​​បារាំង​​​អន្តរជាតិ គឺ​​​ទាំង​​​អស់​​​ហ្នឹង​​​ជា​​​វេទិកា​​ព័ត៌មាន​​​ឯករាជ្យ​​​​​​ដែល​​​នាំ​​​មក​​​នូវ​​​ព័ត៌មាន​​​ពិត​​​​​​ដល់​​​ពួកគេ"។​​​ លោក ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​ព្រួយ​​​បារម្ភ​​​នឹង​​​​​​របាយការណ៍​​​ជា​​​ញឹក​​​ញាប់​​​​​​និង​​​​​​ការ​​​និយាយ​​​អំពី​​​អំពើ​​​ហិង្សា​​​​​​រដ្ឋ​​​និង​​​ពុក​​​រលួយ​​​​​​ដែល​​​បង្កើត​​​ឲ្យ​​​មាន​​​ការ​​​ផ្សព្វផ្សាយ​​​យ៉ាង​​​ច្រើន​​​​​​តាម​​​ស្ថានីយ៍​​​ទាំង​​​នោះទេ​​​ ដោយ​​​​​​លោក​​​លើក​​​ឡើង​​​ថា មាន​​​មនុស្ស​​​តិច​​​តួច​​​ណាស់​​​ខ្វល់​​​។​​​​​​ លោក ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​វិទ្យុអាស៊ី​​​សេរី​​​និង​​​សំឡេង​​​សហរដ្ឋ​​​អាមេរិក​​​​​​គ្រាន់​​​តែ​​​​​​​​​និយាយ​​​ដដែល​​​ៗ​​​អំពី​​​ពុក​​​រលួយ​​​និង​​​ការ​​​រំលោភ​​​អំណាច​​​ ប៉ុន្តែ​​​នៅ​​​ថ្នាក់​​​ឃុំ​​​សង្កាត់​​​ ពល​​​រដ្ឋ​​​​​​ព្រួយ​​​បារម្ភ​​​អំពី​​​ទឹក សន្តិសុខ​​​និង​​​តម្លៃ​​​សេវាកម្ម។ យើង​​​កំពុង​​​តែ​​​បំពេញ​​​ចិត្ត​​​ប្រជា​​​ពល​​​រដ្ឋ​​​លើ​​​បញ្ហា​​​ទាំង​​​នេះ"។ ប៉ុន្តែ​​​​​​វា​​​ជា​​​ក្តី​​​ព្រួយ​​​បារម្ភ​​​អំពី​​​ពុក​​​រលួយ​​​ដ៏​​​រាល​​​ដាល​​​និង​​​ការ​​​រំលោភ​​​អំណាច​​​របស់​​​​​​រដ្ឋា​​​ភិបាល​​​​​​​​​ដែល​​​ចែក​​​រំលែក​​​ឲ្យ​​​ដឹង​​​​​​​​​តាម​​​បណ្តាញ​​​សង្គម ​​​ដែល​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ច្រើន​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​២០១៣ ហើយ​​​​​​​​​ដែល​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា​​​ជា​​​បញ្ហា​​​សំខាន់​​​បំផុត​​​​​​នៅ​​​ក្នុង​​​​​​ការស្ទង់​​​មតិ​​​នា​​​ឆ្នាំ​​​២០១៤​​​របស់​​​មូល​​​និធិ​​​អាស៊ី។​​​​​​​​​ អំពើ​​​ពុក​​​រលួយ​​​ត្រូវ​​​បាន​​​គេ​​​​​​លើក​​​ឡើង​​​ថា​​​ជា​​​បញ្ហា​​​ធំ​​​បំផុតបស់​​​កម្ពុជា​​​​​​ ដោយ​​​មាន​​​អ្នក​​​ឆ្លើយ​​​តប​​​ច្រើន​​​បំផុត​​​ គឺ​​​២៩​​​ភាគ​​​រយ​​​ ដែល​​​នៅ​​​បន្ទាប់​​​​​​មក​​​គឺ​​​​​​​​​ការ​​​អត់​​​ការងារ​​​ធ្វើ​​​​​​និង​​​ភាព​​​ក្រី​​​ក្រ​​​​​​​​​មាន​​​១៧​​​ភាគ​​​រយ "សេដ្ឋ​​​កិច្ច​​​ជា​​​ទូទៅ"​​​មាន​​​១៣​​​ភាគ​​​រយ និង​​​ជម្លោះ​​​នយោ​​​បាយ​​​និង​​​ការ​​​ប្រ​​​ជែង​​​​​​គូបដិបក្ស​​​មាន​​​៨​​​ភាគរយ។​​​​​​​​​ លោក សាម អ៊ិន មេដឹកនាំ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​យូរ​​​ឆ្នាំ​​​​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​ជួយ​​​​​​បង្កើត​​​គណបក្ស​​​ប្រជាធិបតេយ្យ​​​មូល​​​ដ្ឋានបាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ប៉ុន​​​ប៉ង​​​នាពេល​​​ថ្មីៗ​​​នេះ​​​ដើម្បី​​​រារាំង​​​ការ​​​អប់​​​រំ​​​​​​សាធារណជន ដោយ​​​តាម​​​ដាន​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​និង​​​អ្នក​​​វិភាគ​​​នយោបាយ​​​ គឺ​​​​​​ហាក់ដូច​​​ជា​​​​​​​​​រឿង​​​មួយ​​​លំបាក​​​នឹង​​​មាន​​​ប្រសិទ្ធភាព។​​​​​​ លោក អ៊ិន បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ខ្ញុំ​​​សង្ស័យ​​​ថា ​​​យុទ្ធសាស្ត្រ​​​​​​ពួកគេ​​​មិន​​​អាច​​​មាន​​​ប្រសិទ្ធភាព​​​បាន​​​ទេ។...

រដ្ឋាភិបាល​ពង្រីក​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ព្រៃ​ឡង់​និង​បន្ថែម​ខេត្ត​ព្រះវិហារ

រដ្ឋាភិបាល​បាន​កែប្រែ​ផែនការ​ទាក់ទិន​នឹង​សេចក្តី​សម្រេច​ដ៏​ចម្រូងចម្រាស​ក្នុង​ការ​កាត់​បន្ថយ​ព្រំ​ប្រទល់​ដែល​ស្នើ​ឡើង​នៃ​តំបន់​ការពារ​ដែល​រង់ចាំ​យូរ​មក​ហើយ សម្រាប់​ព្រៃ​ឡង់​ដែល​រង​ការ​គំរាម​កំហែង ជា​ព្រៃ​ធំ​បំផុត​ខៀវ​​ស្រងាត់​គ្រប់​រដូវ​ដែល​នៅ​សល់​នៅ​អាស៊ី​អាគ្នេយ៍។ កាលពី​ខែ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​បង្កើត​តំបន់​ការពារ​ថ្មី​ប្រាំ​កន្លែង​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​តំបន់​ការពារ​ទំហំ​៣០៥.០០០​ហិកតា​ក្នុង​ព្រៃ​ឡង់ ដែល​នៅ​តែ​ជា​ជម្រក​សត្វ​ដំរី​ព្រៃ​មួយ​ចំនួន...

គ្រួសារ​នៅ​ខេត្ត​កោះកុង​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន UDG

យោង​តាម​ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល​១០០​គ្រួសារ​ទៀត​បាន​ទទួល​យក​កញ្ចប់​សំណង​ពី​ក្រុមហ៊ុន Union Development Group (UDG) ​ដើម្បី​រើ​ទី​លំនៅ និង​បើក​ផ្លូវ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​តាម​បណ្តោយ​ឆ្នេរ​ខេត្ត​កោះកុង។ ក្រុមហ៊ុន...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចេញ​​​ដំណើរ​​​ទៅកាន់​​​​​​ទីក្រុង​​​មូស្គូ​​​នៅ​​​​​មុន​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្ដើម​ដំណើរ​​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ​ទៅ​កាន់​ទីក្រុង​មូស្គូ ទីដែល​លោក​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​មួយ​ចំនួន​ ព្រមទាំង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន​ផង​ដែរ​។ យោង​តាម​លោក ស្រី ថាមរុង្គ...

លោក កឹម សុខា អនុប្រធាន​​​​គណបក្ស​​​​សង្គ្រោះ​ជាតិ​​​​មិនអើពើ​​​នឹងដីកា​​​កោះហៅ​​​ទី២​​​របស់​​​តុលាការ

លោក កឹម សុខា អនុប្រធាន​គណ​បក្ស​ប្រឆាំងមិនបានចូលខ្លួនទៅសាលាដំបូងរាជ​ធានីភ្នំពេញទេកាលពីម្សិលមិញ សម្រាប់​ការ​សាកសួរ​ក្នុង​សំណុំរឿងពេស្យាចារពាក់ព័ន្ធ​ស្រីកំណាន់របស់លោកឈ្មោះ ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។ វាជាលើកទី២ហើយដែលលោក កឹម...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.