33 C
Phnom Penh

លោក កឹម សុខា អនុប្រធាន​​​​គណបក្ស​​​​សង្គ្រោះ​ជាតិ​​​​មិនអើពើ​​​នឹងដីកា​​​កោះហៅ​​​ទី២​​​របស់​​​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធាន​គណ​បក្ស​ប្រឆាំងមិនបានចូលខ្លួនទៅសាលាដំបូងរាជ​ធានីភ្នំពេញទេកាលពីម្សិលមិញ សម្រាប់​ការ​សាកសួរ​ក្នុង​សំណុំរឿងពេស្យាចារពាក់ព័ន្ធ​ស្រីកំណាន់របស់លោកឈ្មោះ ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

វាជាលើកទី២ហើយដែលលោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​​អើពើនឹងដីកាកោះ​ហៅ​របស់​តុលា​ការ​ក្នុង​រយៈពេល៦ថ្ងៃមកនេះ ដោយ​លោក​មិន​បាន​​ចូលខ្លួនទៅតុលាការ​សម្រាប់​សាក​សួរ​ទេ​នៅ​ក្នុងសំណុំរឿងបរិហារកេរ្តិ៍​ពាក់​ព័ន្ធមួយ​កាល​ពីសប្តាហ៍មុន។

ព្រះរាជអាជ្ញារង សៀង សុខ ដែល​​ទទួល​​​បន្ទុក​ដោះស្រាយ​សំណុំរឿង​​ពេស្យាចារ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក លី សុផាណ្ណា អ្នក​​នាំ​ពាក្យ​អយ្យការ​។

លោក លី សុផាណ្ណា បានមាន​ប្រសាសន៍​ថា “​ព្រះរាជអាជ្ញារង​ដែល​​ទទួល​បន្ទុក​សំណុំ​រឿង​នេះ​កំពុង​​ពិនិត្យ​​ឯកសារ​​ដើម្បី​ស្វែង​យល់​​ថា ​អ្វី​ជា​នីតិវិធី​បន្ទាប់​ដែល​ត្រូវ​ធ្វើ​”។

​ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​បាន​​លើក​​​​ឡើង​ថា លោក កឹម សុខា គួរ​តែ​រួច​ផុត​​​ពី​ការ​ចោទ​ប្រកាន់​​ក្នុង​នាម​ជា​តំណាង​រាស្ត្រ ហើយ​​​​បាន​ចោទ​ប្រកាន់​​​រដ្ឋាភិបាល​​ថា លេង​ល្បែង​​នយោបាយ​តាម​រយៈ​ការ​ចោទ​ប្រកាន់​អនុ​ប្រធាន​គណបក្ស​រូប​នេះ​ពាក់​ព័ន្ធ​ជីវិត​ឯកជន​​របស់​លោក។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​​​​ទៀត​ដែល​ត្រូវ​បាន​កោះ​ហៅ​ពាក់ព័ន្ធ​សំណុំ​​រឿង​​ពេស្យាចារ គឺ​លោក តុ វ៉ាន់ចាន់ និង​​​​លោក ពិន រតនា ក៏​មិន​បាន​ចូល​ខ្លួន​​ទៅ​តុលាការ​ដែរ​កាលពី​ថ្ងៃ​ច័ន្ទ។​ ចំណែក​ឯ​លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់​ទង​សុំ​​ការ​បំភ្លឺ​បាន​ទេ៕ សុខុម​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស