37 C
Phnom Penh

CATEGORY

ប័ណ្ណសារ

កាហ្វេនៅ​មណ្ឌល​គិរីឡើងថ្លៃក្នុងពេលតម្រូវការកើន​ឡើងក្នុងចរន្តផ្គត់ផ្គង់នៅមានកម្រិត

យោងតាម​មន្ត្រី និងកសិករ ក្នុងខេត្តមណ្ឌលគិរី បានឲ្យ​ដឹងថា​ កាហ្វេខេត្តមណ្ឌល​គិរី  ដែល​ជាខេត្តមានផ្ទៃដីសម្រាប់ ដាំកាហ្វេច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​ កំពុងបន្តឡើងថ្លៃ ដោយសារ​បរិមាណ ប្រើប្រាស់ផលិតផលកាហ្វេ​កំពុង​កើន​ឡើង។​ លោក ឆាយ ម៉ៅ ម្ចាស់​ចម្ការ​កាហ្វេ​ទំហំ ប្រាំហិកតា នៅក្រុង​សែន​មនោរម្យ​ បាន​មាន​ប្រសាសន៍ថា ឥឡូវនេះគាត់​អាចលក់ទិន្នផល​​កាហ្វេ បានចំនួន១០តោន ក្នុង​តម្លៃ៨.០០០​រៀល ឬ ប្រហែលពីរដុល្លារក្នុងមួយ​គីឡូក្រាមហើយ​១ភាគ៣ នៃបរិមាណទិន្នផលត្រូវបាន​លក់ក្នុង​តម្លៃ​ជាង ៦.០០០រៀល ក្នុងមួយគីឡូក្រាមកាលពីពាក់កណ្តាលឆា្នាំមុន។​ លោក ឆាយ ម៉ៅ​ បន្តទៀត​ថា  "ឆ្នាំ​នេះ ​តម្លៃ​កាហ្វេ​​កើនឡើង ​ដោយសារតែ​ប្រជា​ជន​​គាំទ្រ​កាហ្វេ​ ក្នុងស្រុក​ ដោយពួកគេ​ឲ្យតម្លៃ​​ថ្លៃជាង​កាហ្វេ​នាំចូល​ពីប្រទេស​ជិតខាង"។​ លោក ហេង សុខម មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថាប្រជា​ជនក្នុងខេត្តមណ្ឌល​គិរី​ដាំ​កាហ្វេ​បាន ១៥៣​តោនលើផ្ទៃដី​ចម្ការ​កាហ្វេ​ទំហំ៤១​ហិកតា​ ជាបរិមាណទិន្នផល​ប្រហាក់​ប្រហែល​នឹង​ឆ្នាំមុន។​ លោកហេងសុខមបានបន្ថែមថា"យើង​គិតថា ​ផលិតផល​កាហ្វេ​របស់យើង​ អាចផ្គត់​ផ្គង់​ទៅ​ទីផ្សារ​គ្រប់គ្រាន់​ក្នុងពេល​​បច្ចុប្បន្ន​ ដូច្នេះ យើង​មិនចំបាច់នាំចូល​កាហ្វេពីប្រទេស​ដទៃទៀតទេ"។ លោក​មានប្រសាសន៍បន្ថែមទៀតថាខេត្តមណ្ឌលគិរី  បាននាំចេញកាហ្វេ ប្រហែល​ជា១០ភាគរយ នៃ​បរិមាណ​សរុប ​ទៅលក់ នៅ​ប្រទេសថៃ​ ប្រទេសវៀតណាម និងសា​ធារណៈ​រដ្ឋ​ប្រជាមានិត​ចិន"។ លោក ហេង សុខម​ ក៏បាន​បន្តថា​ កសិករ​ខេត្តមណ្ឌលគិរីជាច្រើន​កំពុងដំា​ដើមកាហ្វេ​ថ្មីឡើងវិញ​ ស្របពេល​ដើម​កាហ្វេជាច្រើន​កំពុងឈានដល់អាយុ២០ឆ្នាំ​។ យោងតាមម្ចាស់ហាងកាហ្វេ ដូចជា ​អ្នក ស្រីអួន​ ចន្ធី​...

ក្រុម​​​មន្ត្រី​​​ភ្ញាក​​​់​​​ផ្អើល​​​ដោយ​​​សារ​​​ប្រទេស​​​ថៃ​​​កែ​​​សម្រួល​​​តំបន់​​​ដែល​​​បាន​​​ធ្វើ​​​វិសោធនកម្ម

ប្រព័ន្ធ​​​ផ្សព្វផ្សាយថៃ​​​បាន​​​រាយការណ៍​ថាអគ្គ​​​មេ​​​បញ្ជាការ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​សុំ​​​ឲ្យ​​​មាន​​​​កា​​​រ​​​ចរចា​​ឡើងវិញ​​​អំ​​​ពី​​​តំបន់​​​គ្មាន​យោធា​ ដែល​​​​តុលា​​​ការ​​​យុត្តិធម៌អន្តរ​​​ជាតិ​​​(ICJ)បាន​​​បញ្ជា​​​ឲ្យ​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នៅ​​​ជុំ​​​វិញ​​​តំបន់​​​ប្រាសាទ​​​ព្រះ​​​វិហារ។ តុលាការ​យុត្តិធម៌អន្តរជាតិ​បាន​​​បង្កើត​តំបន់​គ្មាន​យោធា​ទំហំ​​​១៧,​​​៣​​​គីឡូ​​​ម៉ែត្រ​​​ក្រឡា​នៅ​​​​ជុំ​​​វិញ​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​​​​និង​​​តំបន់​ព្រំ​​​ដែន​​​មាន​​​ជម្លោះ​​​នៅ​​​ក្នុង​​​សេចក្ដី​​​សម្រេច​​​ចុះ​ថ្ងៃ​​​ទី​​​១៨​​​ខែក​​​ក្កដា។ តុលាការ​​​នេះ​​​បាន​​​កំណត់​​​កូអរដោនេ​​​ច្បាស់​លាស់​សម្រាប់​មុំ​​​ទាំង​​​បួន​​នៃ​​​តំ​​​បន់​​​នេះ​​​និង​​​បាន​​​បង្គាប់​ឲ្យ​​​ថៃ​​​និង​​​កម្ពុជា​​​ដក​​​កង​​​ទ័ព​​​របស់​​​ខ្លួន​​​ជា​​​បន្ទាន់។វិធាន​​​ការ​​​នេះ​​​ គឺ​​​ជា​​​មធ្យោ​​​បាយដើម្បី​ជួយ​​​ទប់​ស្កាត់​មិនឲ្យ​​​មាន​​​ការ​​​បាញ់​គ្នា​​ដដែល​​​ៗ​​​នៅ​​​ទី​​​នោះ​ដូច​​​កាល​​​ពី​​​ខែ​​​មេសា និង​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១១​​​ទៀត។ ប្រទេស​​​ទាំង​​​ពីរ​​​បាន​​ប្តេជ្ញាថា​​​នឹង​​​អនុវត្ត​​តាម​​​​សេចក្ដី​​​សម្រេច​​​នេះប៉ុន្តែ​​​មិន​​​ទាន់មាន​​​ប្រទេស​​​ណា​​​មួយ​អនុវត្ត​​​តាម​​​សេចក្តី​សម្រេច​នេះ​​​នៅ​​​ឡើយ​​​ទេ។កាលពីខែ​ធ្នូប្រទេស​ទាំង​​​​ពីរ​​បាន​​​យល់​​​ព្រម​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​រួម​​​មួយ​​​ដើម្បី​​​រក​វិធី​​​​ដក​​កង​ទ័ព​​​ ប៉ុន្តែ ក្រុមការងារ​​​​នេះ ​​​មិន​​​ទាន់​​​បាន​​​ជួប​​​គ្នា​​​នៅ​​​ឡើយ​​​ទេ។ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍បា​​​ន​រាយការណ៍​ថា លោក​​​ ថាណាសាក់ ប៉ាទីម៉ាប៉ាកន អគ្គ​​​មេ​​​បញ្ជា​​​ការ​​​កង​​​ទ័ព​​​ថៃ​​​បាន​​​ថ្លែង​​​ក្នុង​​​សប្ដាហ៍​​​​នេះ​​​ថាពេល​​​នេះ​​​ក្រុម​​​ការ​​​ងារ​​​​នេះ​នឹង “ពិចារណា​​​ឡើង​​​វិញ​​​”អំពី​តំបន់​គ្មាន​យោធានេះ។ យោងតាម​អត្ថបទ​មួយ​ចុះ​ផ្សាយ​តាម​​​​កាសែត​​​ ឌឹណេសិន ​​​របស់​​​ថៃ ​ដែលមាន​​​​ចំណង​​​ជើងថា​​​ “ថៃព្យាយាម​ឲ្យ​មាន​​​ការ​​​កែ​​​សម្រួល​​​តំ​​​បន់​​​គ្មាន​ព្រំដែន​នៅ​ជំុវិញ​ប្រាសាទ​​​​ព្រះ​​​វិហារ”មាន​ខ្លឹម​សារ​ថា​ “​​​ យើង​​​មិន​​​ដឹង​​​ថានរណា​​​ជា​​​អ្នក​​​​បង្កើត​​​តំបន់​​​នេះ​​​ ឬនរណា​​​ជាអ្នក​​​កំណត់​​​ចំណុច​...

ការព្រាងផែនទី​ស្នើសុំ​ដាក់់​ព្រៃឡង់​ជាតំបន់​ការពារថយមក​ត្រឹម ៤៨០.០០០​ហិកតា

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាននិយាយ​ថា​ សំណើរ​របស់​រដ្ឋបាល​ព្រៃឈើក្នុង​ការ​ដាក់​បញ្ចូល​ព្រៃឡង់​​ ដែលជា​ព្រៃ​ចុង​ក្រោយ​ឲ្យ​​​ជា​តំបន់ការពារត្រូវបាន​កាត់បន្ថយ​ជាង​២០​ភាគរយដោយសល់​ត្រឹមតែ​៤៨០.០០០​​​ហិកតា​​​​ប៉ុណ្ណេាះ។ ក្នុង​ពេលបើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​នៅទីក្រុង​ភ្នំពេញកាលពី​ខែមុនរដ្ឋបាលព្រៃឈើនិងអ្នកភូមិបានពិភាក្សា​គ្នាសុំរក្សាទុកព្រៃ ឡង់ទំហំ ៦១៥.០០០​ហិកតា​ជាតំបន់ការពារក៏ប៉ុន្តែកាល​​​ពីម្សិល​​​មិញ​ លោកធនសារ៉ាត់អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​បាន​មានប្រសាសន៍ថាឥឡូវនេះ​គេបាន​កាត់​តំបន់​ព្រៃឡង់​មកនៅ​ត្រឹមតែ​ចំនួន៤៨៤.៨៧២​ហិកតា​ប៉ុណ្ណេាះ​ដើម្បី​​​ដាក់​ជាតំបន់​ការពារ​ ដែលស្ថិតនៅ​ជាប់​ខេត្តក្រចេះកំពង់ធំព្រះវិហារនិងស្ទឹងត្រែង។ លោកសារ៉ាត់​ បានមានប្រសាសន៍ថារដ្ឋបាល​ព្រៃឈើ​បានរៀប​ចំសំណើ​រួច​​​រាល់​​​ហើយដោយគ្រោងបញ្ជូន​សំណើនេះ​ទៅ​​​ក្រសួងកសិកម្ម​ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះប​ន្ទាប់មកបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធ​ផ្សេងៗទៀតដើម្បី​​​ធ្វើ​​​ការ​​​​​​អនុម័ត។ លោកសារ៉ាត់បាន​បន្ថែមទៀតថាកាល​​​ពី​​​ម្សិល​​​មិញ ​រដ្ឋបាល​ព្រៃឈើ​បាន​ទទួល​ការ​​​ស្នើសុំរបស់អ្នកភូមិ​...

អតីតអភិបាល​ក្រុង​ មាន​សេរី​ភាព​វិញ​បន្ទាប់ពី​សារភាព​ថា ខ្លួន​បាន​ដក​កាំភ្លើង​បាញ់​

បើ​ទោះ​ជា​​​សា​​រ​​ភា​ព​​ កា​ល​ពី​​​ម​្សិ​ល​មិញ​​ថាខ្លួន​​បា​ន​ដក​កាំ​ភ្លើ​ង​​​បាញ​​់ស្ត្រី​បីនាក់អំ​ឡុ​ង​​កា​រ​តវ៉ា​​​ កា​ល​ព​ី​​​ខែ​​ម​ុន​ នៅ​​ឯ​តំ​​ប​ន​់​​សេដ្ឋ​​​ក​ិ​ច្ច​​​ពិ​សេស ​ក្នុ​ង​​ខេត្ត​ស្វា​យ​​រៀ​ង(SEZ) ​​​ក៏​​ដោ​យក​៏​លោកឈូក បណ្ឌិត អតីត​​​អភិ​​បា​ល​​​ក្រ​ុ​​​ង​បា​​​វិត នៅ​តែមា​ន​​​សេ​​រី​ភា​ពអាច​​វិល​ត្រឡ​​ប​់​​ម​ក​​ផ្ទ​ះ​​​​រប​ស់​​​ខ្លួ​ន​​វិញ​​ដែ​រប​ន្ទាប់​ពី​​​​បា​​​​ន​សារ​ភាព​នៅចំ​​ពោះ​មុ​​ខ​​តុ​លា​​​កា​រ។ លោក ហ៊ឹង ​​ប៊​ុន​​ជា ព្រះ​​រា​ជ​អាជ្ញា​​អមសា​លា​​​ដំ​ប​ូ​​ង​​​ខេត្ត​​ស្វា​យ​រៀង ​​បា​ន​​ថ្លែង​​ថា “លោក បណ្ឌិត បា​ន​​ចូល​មកឆ្លើយ​​ទល់មុខ​ខ្ញុំ ហើយបា​ន​​សារ​ភា​ព​ថា លោក​បា​ន​​ទៅ​ដល់​​ទី​កន្លែង​ធ្វើ​​បាតុ​កម្ម​​ ដើម្បី​ចរចា​​​ជា​​មួ​យ​កម្មក​​​រដែ​ល​​ត​​វ៉ា​ និ​ង​បា​​ន​​​បាញ់​ឡើ​​ង​​លើ”។ េព​ល​​​សួ​រ​​ថា ​តើ​លោក​​ បណ្ឌិត សារ​ភាព​​​ថា​​ គ្រាប​់​កាំ​ភ្លើ​​ង​ ដែ​ល​​គា​ត់បាញ​់​​ចេញ​ពី​កាំ​ភ្លើ​ង​​រប​ស់​គាត់​​ បានត្រូវ​​កម្មកា​​រិ​នី ​ដែ​ល​តវ៉ា​បី​នាក​់​ ដោ​យ​​របៀបណា​នោះ​ លោក ប៊ុ​នជាបាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ។​ ព្រះ​រាជ​អាជ្ញា​រូប​នេះបាន​បន្ថែម​ថា​​ “ ពេល​នេះ​គាត់​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ”។ លោកបណ្ឌិតគ្រោង​នឹង​ចូល​ខ្លួនមកបំភ្លឺជំុ​វិញការ​ចោទ​ប្រ​កាន់​ថា​ លោក​បាន​បាញ់​ស្ត្រី​​បី​នាក់អំឡុង​ការ​តវ៉ា​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​...

ក្រុម​ហ៊ុន រ៉ូយ៉ាល់​ គ្រុប បដិសេធ​ថា​ ក្រុម​ហ៊ុន​ ថុល ហូលឌីង មិន​បាន​ចាក​ចេញ​​ពី​គម្រោង​ផ្លូវ​ដែកទេ

កាល​ពី​ម្សិល​មិញ លោក គិត ម៉េង អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​បដិសេធ​​របាយ​ការណ៍​ដែល​ថា ក្រុម​ហ៊ុន​អូស្ត្រាលីថុលហូលឌីង នឹង​ចាក​ចេញ​ពី​គម្រោងសហការ​​ ស្តារ​ប្រព័ន្ធ​ផ្លូវ​ដែក​កម្ពុជា​ឡើង​វិញដែលត្រូវចំណាយ​ថវិកា​១៤០​លាន​ដុល្លារ។ ក្រុម​ហ៊ុនថុលហូលឌីងដែល​ជា​ដៃ​គូ​ពាណិជ្្ជ​កម្ម​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុបបាន​ចុះ​ហត្ថ​លេខារយៈ​ពេល​៣០​ឆ្នាំ​ ជាមួយ​រាជ​រដ្ឋា​ភិបាល​ កាល​ពី​ខែ​មិថុនាឆ្នាំ​២០០៩ដើម្បី​អនុត្ត​​ការ​ងារ​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ការក្នុង​បណ្តាញ​ផ្លូវ​ដែក​កម្ពុជា។​ នៅ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​នោះសារ​​​ព័ត៌​មាន​​​ស៊ីដនីម៉ណីងហ័ររ៉ាល់បាន​រាយ​ការណ៍​​ដោយ​យោង​តាម​ប្រ​ភព​គួ​រឲ្យ​ទុក​ចិត្ត​មួ​ថាក្រុម​ហ៊ុន​ ថុលហូលឌីងនឹង​បោះ​បង់​គម្រោង​​​​អា​ជីវកម្ម​នេះដោយដកខ្លួនចេញ។ មុន​ពេល​បដិសេធ​ មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែមលោកគិតម៉េងបាន​មាន​ប្រសាសន៍ថា"ទេមិន​ពិត​ទេ។វា​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ​"។ ប៉ុន្តែ​លោកផៃស៊ី​ផានអ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​មិញ​ថាក្រុម​វិនិយោគិន​បរទេសដទៃ​ទៀត​...

ក្រុម​អ្នកភូមិ​បឹងកក់​​ប្រហែល​១០០​នាក់តវ៉ា​សុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​បន្ថែម​នៅ​សាលា​រាជ​ធានី​ភ្នំ​ពេញ

កាលពី​ម្សិលមិញ​អ្នកភូមិ​បឹងកក់​ប្រមាណ​១០០នាក់​ បានមក​ប្រមូលផ្តុំគ្នា​តវ៉ា នៅមុខ​សាលារាជធានីភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលផ្តល់ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​លំនៅ​ដ្ឋានដល់អ្នក​ភូមិបឹង​កក់​ចំនួន​៥៨​គ្រួសារ​ទៀត ​​ដែល​​ត្រូវបាន​​បណ្តេញ​ចេញ។​ កាល​ពីខែសីហា លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន​ បានបញ្ជាឲ្យកាត់​ដី​សហគមន៍​នេះ​ទំហំ​​ ១២,៤៤ហិកតា ចេញ​​ពី​គម្រោង​​អចលន​ទ្រព្យ​របស់ក្រុម​ហ៊ុន​លោក ឡៅ ម៉េងឃិនដែលជា​សមាជិកព្រឹទ្ធសភាមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បញ្ជាឲ្យ​អាជ្ញាធរ​ ប្រគល់ប័ណ្ណ​កម្ម​សិទ្វិ​ដីឲ្យប្រជាជន​រស់នៅ​ក្នុង​តំបន់នេះ។ នៅ​ពេល​មន្ត្រី​ ខណ្ឌដូនពេញ​ ប្រគល់​ប័ណ្ណ​កម្មសិទ្ធិកាន់កាប់ដី​ ដល់​អ្នកភូមិ​បឹងកក់ ចំនួន​៦៣៨​គ្រួសារ កាលពី​សប្តាហ៍មុន​ ក្រុម​មន្ត្រី​ទាំងនោះ​ បាននិយាយ​ថា គ្រប់​គ្រួសារ​ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់កាប់​ដីធ្លី​​ តាម​បទ​បញ្ជា​ របស់​លោក​នាយក​រដ្ឋមន្ត្រី​  ហ៊ុន សែន អាច​រស់​នៅ​ទី​នោះ​បាន។  ប៉ុន្តែ​អ្នក​ភូមិ​បឹង​កក់​ រួមទាំង អ្នក​មានប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់ដីធ្លី​ផង​នោះ និយាយថា អ្នកភូមិ​ចំនួន៥៨គ្រួសារ ​​ត្រូវ​បាន​​​ដក​ចេញ​ដោយ​គ្មាន​ហេតុផល។​ អ្នកស្រី ហេង មុំ  ដែល​នៅក្នុង​ចំណោម​អ្នក​ភូមិ​បឹង​កក់ ដែលទាមទារ​សិទ្ធិ​ កាន់កាប់​ដីធ្លី​ដែរ​នោះ​ បាន​និយាយ​ថា "យើង​ចង់ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​អ្នកភូមិ​ទាំង​៥៨​​គ្រួសារ​​នេះ ចូល​ទៅ ក្នុង​ដីទំហំ ១២,៤៤​ហិកតា​ដែរ ពីព្រោះ​ក្រុម​គ្រួសារ​ទំាងនេះ​ក៏ជាអ្នក​ភូមិបឹង​កក់ដែរ​។ ពួកគេ​មាន​សិទ្ធិ​​ ស្នើសុំ​​​ប័ណ្ណ​កម្មសិទ្ធិ​ដី​"។ ប្រជាជនទាំង​នេះ​កំពុង​​ស្នើឲ្យ​រដ្ឋាភិបាល​​កំណត់ព្រំ​ដីទំហំ១២,៤៤​ហិកតា​​នេះ ឲ្យ​បានច្បាស់លាស់​ ព្រោះ​អាជ្ញាធរ ​​មិនដែលបាន​កំណត់​ព្រំដីនេះ​ទ េ​ និងស្នើ​សុំឲ្យ​រដ្ឋា​ភិបាល​សាងសង់​ប្រព័ន្ធ​លូ  ដើម្បី​​រំដោះ​ទឹក​ជំនន់​ ដែលធ្លាប់តែ​ជន់លិច​សហគមន៍​នេះចាប់តាំង​ពី ក្រុមហ៊ុន​របស់​លោក ឡៅ ម៉េង​ឃិន គឺក្រុមហ៊ុន ស៊ូកាគូ អីុន​ បានចាប់ផ្តើម​​បូម​​ខ្សាច់​លុប​បឹងកក់​នេះក្នុងឆ្នាំ២០០៨​។ អ្នកស្រី មុំ​ បាននិយាយថា រូបគាត់ និង​អ្នក​តវ៉ា​ប្រមាណ​៩នាក់​ផ្សេងទៀត ​បាន​ជួប​ជា​មួយលោក លី សាវេត ប្រធាន​រដ្ឋបាល​សាលា​​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគាត់បានទាមទារ។ អ្នកស្រី មំុ បានមាន​ប្រសាសន៍ថា  "លោកលី សាវេត បានទទួល​យក​ញត្តិ​របស់យើងហើយ​លោកបាន​សន្យាថា​​ នឹង​ឆ្លើយ​តបក្នុងរយៈ ពេលមួយសប្តាហ៍ក្រោយ​ពេល​លោក​ជូនដំណឹង​ទៅ​ថ្នាក់​លើ​។ អ្នកស្រី​បានមាន​ប្រសាសន៍បន្តថា  "ក្នុង​រយៈ​ពេលមួយ​សប្តាហ៍ ប្រសិនបើ​នៅមិន​មាន​ការឆ្លើយ​តប​​ពី​សាលារាជធានី​ទេនោះ យើង​នឹងធ្វើ​ការ​តវ៉ា រហូតទាល់​តែទទួល​បាន​ដំណោះ​ស្រាយ"​។ អ្នកភូមិបឹងកក់ម្នាក់​ទៀត​ ឈ្មោះ ទេពវណ្ណី ដែល​បានទទួលប័ណ្ណកម្ម​​សិទ្ធិ​ កាន់​កាប់​​ដីធ្លី​រួចហើយ តែបាន​មកចូល​រួមជា​មួយ​​អ្នក​តវ៉ា​ក្នុង​កិច្ចពិភាក្សាកាលពី​ម្សិលមិញ​​ដែរ នោះ បាននិយាយ​ថា បន្ទាប់​មក​អ្នកភូមិ បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានទូត​អាមេរិក​ បារាំង​និង​អង់គ្លេស ដើម្បី​ដាក់ញត្តិ​របស់​ខ្លួន​ស្វែងរក​ការ​គាំទ្រ​ពីស្ថាន​ទូតទាំង​នេះ។​ អ្នស្រី​បានបន្តថា ពួកគាត់​មាន​គម្រោង​​ទៅ​កាន់​ស្ថានទូត​ផ្សេងៗ​ទៀត​នៅ​រសៀល​នេះ ប៉ុន្តែ​ពួកគាត់​បាន​ទទួល​ទូរស័ព្ទ​ពីលោកសាវេត អង្វរ​សុំឲ្យពួក​គាត់​ឈប់​តវ៉ា និង​ទុក​ពេលឲ្យ​លោកដោះស្រាយ​សំណើ​របស់ពួក​គាត់ ហើយ​ពួក​គាត់ ​ក៏​បាន​យល់​ព្រមតាម​លោកទៅ៕​ ប្រែ​សម្រួល​ដោយ ស៊ា សុ៊យឈាង

សាលាឧទ្ធរណ៍តម្កល់​សាលក្រមនៅ​ក្នុង​រឿង​ក្តី​ដំបូង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

កាលពីម្សិលមិញសាលាឧទ្ធរណ៍បាន​តម្កល់​​​​សាលក្រម​ផ្តន្ទាទោស​លោកតុបច័ន្ទ​សិរីវុធអតីត​​​​​​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​​ពោធិ៍សាត់និងអង្គរក្ស​របស់​លោក​ពីរនាក់​ទៀតឲ្យជាប់​ពន្ធនារគារចាប់​ពី១៥ឆ្នាំដល់​១៩ឆ្នាំពីបទទទួលសំណូកបង្ខាំង​​​មនុស្ស​​​ខុស​​​ច្បាប់​និង​ជំរិតទារប្រាក់​។ សាលាដំបូងខេត្តពោធិ៍សាត់​បាន​​ផ្តន្ទា​​​ទោស​​​លោកតុបច័ន្ទសិរីវុធ ​ឲ្យជាប់​ពន្ធ​នាគារ​១៩ឆ្នាំនិង​អង្គរក្ស​របស់​លោក​ឈ្មោះរស់​ សំណាង​​​ឲ្យជាប់​ពន្ធនា​គារ​១៥ឆ្នាំហើយ​​​ឈ្មោះឈិតវុទ្ធីឲ្យជាប់​ពន្ធ​នាគារ​១៦ឆ្នាំ​​​កាលពីខែ​ឧសភាជា​រឿង​​ក្តីដំបូងដែល​អង្គភាព​​​​ប្រឆាំង​អំព​ើពុក​រលួយ​របស់​រដ្ឋាភិបាល​បាន​ប្តឹង​ទៅ​តុលាការ។ អ្នកទាំងបីត្រូវបាន​ចាប់ខ្លួនកាលពីខែ​វិច្ឆិកា​ ឆ្នាំ២០១០​បន្ទាប់​ពីការ​ស៊ើប​អង្កេត​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​រកឃើញថាអតីត​ព្រះរាជ​អាជ្ញា​រូបនេះ​និង​អង្គរក្សរបស់​លោក​បាន​បង្ខាំង​​មនុស្ស​ខុស​ច្បាប់​ និង​ប៉ុនប៉ង​ជំរិត​ទារប្រាក់​ពី​មនុស្ស​​ដែល​ខ្លួន​បង្ខាំង​ទាំង​នោះ​ជា​ថ្នូរនឹង​ការ​ដោះលែង។ អង្គរក្សទីបីម្នាក់ទៀត​​ឈ្មោះពេជ្រគង់​យូដែល​ត្រូវជាប្អូន​ថ្លៃរបស់​លោកតុបច័ន្ទ​សិរីវុធនោះកំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ​ ប៉ុន្តែ​ត្រូវ​បាន​​​ ​កាត់ទោស​កំបាំង​មុខ​តាម​ការ​ចោទ​​​ប្រកាន់​ពី​​​បទ​ល្មើស​ដូចគ្នា​នេះនិង​ត្រូវបាន​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​រយៈពេល​១៨ឆ្នាំ។ បន្ទាប់​ពី​តុលាការ​ចេញ​សាលក្រម​ដើមអ្នកទាំងបួន​នាក់​នេះត្រូវបាន​បង្គាប់​ឲ្យសង​ប្រាក់​សរុប​ចំនួន​បួន​លានរៀល (ប្រហែល១.០០០​ដុល្លារ)...

អ្នក​ភូមិ​ជនជាតិ​ដើមភាគតិចនាំគ្នាដើរល្បាត ដើម្បី​ការពារ​​ព្រៃ កុំឲ្យ​មាន​ការ​​កាប់​ឈើខុស​ច្បាប់​

ដោ​យ​ប្រឈម​ម​ុ​​ខ​នឹង​​កា​រ​បាត់​បង​់​​យ៉ាង​ឆាប់​រហ័ស​​នូវ​​ត​ំបន់​ព្រៃ​​ដ៏ធំ​​នៅ​​ទូ​ទាំង​​​ប្រ​ទេសកម្ពុជា សហគមន៍ក្នុង​​​ស្រុ​ក​​​បាន​​​​ចាប់​ផ្ដើមនាំ​គ្នា​ទប់ស្កាត់​ ហើយ​ពេល​នេះ​អ្នកភូមិ​កាន់​តែ​ច្រើន​ឡើង​កំពុងនាំគ្នាដើរល្បាត​ការពារព្រៃ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ព្រៃ​ឈើ​ ​សម្រាប់​ទុកដល់​អ្នក​ជំនាន់​ក្រោយ​។ សកម្ម​ជន​មូលដ្ឋាន​ និង​បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ បាននិយាយ​កាលពី​ម្សិល​មិញ​ថា អ្នកភូមិ​បាន​និង​កំពុង​តែដើរ​ល្បាត ចាប់​តាំង​ពី​ឆ្នាំ​ទៅ ដោយ​រឹបអូស​បាន​ឧបករណ៍​កាប់​​ឈើ​ និង​បានជួប​ពួក​អ្នក​កាប់​ឈើ ហើយ​កំពុង​​បន្តល្បាតនៅ​ក្នុង​ព្រៃ​ឡង់ទៀត ​និង​​ក្នុង​​ខេត្ត​​ក្រចេះ​ ព្រម​ទាំង​ខេត្ត​មណ្ឌល​គិរី​ ផងដែរ​។ លោកសានស៊ីយ៉ាន់តំណាង​ឲ្យ​អ្នក​ភូមិ​បាន​​ឲ្យដឹង​ថា កាលពី​ថ្ងៃ​អង្គារ​ អ្នក​ភូម​ិ​ជន​ជាតិ​​ដើម​ភាគតិច​ព្នង​ និង​ស្ទៀង មួយ​ក្រុម​ មាន​គ្នា​ប្រហែល​៦០ ​នាក់​ នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ រឹបអូស​បាន​រណារអារឈើ​ចំនួន​បីនិង​​ឈើ​រាប់​រយ​ម៉ែត្រគូបដែល​គេបាន​កាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​មួយ​ និង​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល។ លោក​ ស៊ីយ៉ាន់ បាន​មាន​ប្រសាសន៍​ថា“​យើង​បាន​ឃើញ​កម្ម​ករ​ជាច្រើន​ស៊ី​ឈ្នួល​កាប់​ឈើ​...ប៉ុន្តែ​យើង​អាច​រឹប​អូស​បាន​ត្រឹម​តែរណារ​បី​ និង​ឃាត់​ខ្លួន​កម្ម​ករ​ប្រាំបីនាក់​ ហើយ​ឃុំខ្លួនពួកគេអស់រយៈ​ពេល​មួយម៉ោង​ រីឯ​អ្នក​កាប់​ឈើ​រាប់​សិប​នាក់ បាន​គេច​ខ្លួនរួច​”។ លោក​បានបន្ថែម​ថា អ្នកភូមិ​បាន​ជូន​ដំណឹង​ដល់​រដ្ឋបាល​ព្រៃ​ឈើ​មូល​ដ្ឋាន​ អំពី​ការ​កាប់ឈើ​​ ហើយ​បាន​ដោះលែងអ្នកកាប់​ឈើ​ទាំងនោះ ​បន្ទាប់​ពី​ធ្វើ​ការ​​ព្រមាន​រួច។ លោក ស៊ិន សាន តំណាងឲ្យ​អង្គការ​បណ្ដាញ​​ប្រជាជន​ព្រៃ​ឡង់​​ បាន​និយាយថា អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​រាប់​រយ​នាក់ នឹង​ដើ​រល្បាត​ក្នុងព្រៃ​រយៈ​ពេល​១៥​ថ្ងៃម្តងទៀត ដោយ​ចាប់ផ្តើមនៅ​ថ្ងៃ​អង្គារ​ សប្តាហ៍ក្រោយ ​...

ទាហា​​នថៃ​​​បានបាញ់​​​បុរសម្នាក់ និងឃុំខ្លួន​​​បុរស​​​ជាង​​​២០នាក់ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ឧប្បត្តិហេតុ​​​កាប់ឈើ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុរស​​​ម្នាក់ត្រូវបាន​បាញ់ចំ​​​ស្មា និង​ម្នាក់ទៀត​ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់​​​ពី​​​​ទាហាន​​​ថៃ​​​បាន​​​ធ្វើការ​​​បាញ់​​​ប្រ​​​ហា​​​រទៅ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​កម្ពុជា​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​ឆ្លង​​​​​ចូល​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃតាម​ខេត្ត​​​ឧត្តរមានជ័យ  ​​​។ លោក ម៉ៅ សំណាង​​​​​​ នាយប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​កូនគ្រៀល ក្នុង​​​ស្រុក​​​សំរោង បាន​​​មាន​​​ប្រសាសន៍​​​ថា“បុរស​​​ប្រាំពីរ​​​នាក់បាន​លួច​ចូល​​​​​​​ទៅ​​​ក្នុង​​​ព្រៃក្នុងទឹក​​​ដី​​​ថៃ​ចម្ងាយ​​​ប្រហែល​​​ពីរ​​​គី​​​ឡូម៉ែត្រពី​​​បង្គោល​​​ព្រំ​​​ដែន​​​កម្ពុជា-ថៃ លេខ​​​១៨ប៉ុន្តែ​​​ពួកគេ​​​បាន​​​វង្វេង​​​​ផ្លូវ​​​នៅ​​​ក្នុង​​​ព្រៃ។​​​នៅ​ពេលដែល​​​ពួក​គេ​​​​​​ត្រឡប់​​​មក​​​ផ្ទះវិញពួក​​​គេ​​​បាន​​​ជួប​​នឹង​​​ទាហាន​​​ថៃដែល​កំពុង​​​​ដើរ​​​ល្បាត​​​ក្នុងព្រៃ​នោះ​ ហើយ​​​ទាហាន​​​ថៃក៏បាន​​​បាញ់រះ​​មក​លើពួកគេតែម្តងដោយ​​​ធ្វើ​​​ឲ្យ​​​បុរសម្នាក់​​​រង​​​របួសនិង​​​ម្នាក់​​​ទៀត​​​បាត់​​​ខ្លួន។ ក៏ប៉ុន្តែ​កាល​​​ពី​​​ម្សិល​​​មិញ ​​​យើងបាន​​​ឮថាបុរស​​ដែលបាន​​​បាត់​​​ខ្លួន​​​នោះ ​​​ត្រូវបាន​​​ទាហាន​​​ថៃ​​​ចាប់​​​ខ្លួន”។ លោក​​​ លីឡាដាប្រធាន​​​ផ្នែក​ព័ត៌មាននៃ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ឧត្ត​​​រមាន​​​ជ័យបាន​​​មាន​​​ប្រ​​​សាសន៍​​​ថាបុរសឈ្មោះរីថៃរាប​​​អាយុ២០ឆ្នាំ​បាន​​​រង​​​របួស​​​ត្រង់ស្មា​ជា​ទម្ងន់និងត្រូវ​​​​បាន​​​បញ្ជូន​​​ទៅព្យាបាល​នៅ​មន្ទីរ​​​ពេទ្យ​​​​​​ស្រុក​​​មង្គលបុរី​​​។​​​ លោក​​​ សំ​​ណាង​​​ បា​​​ន​​​មាន​​​ប្រ​​​សាសន៍​​​ថាបុរស ឈ្មោះ រៀម រាប អាយុ​​​២៧​​​ឆ្នាំ​​​...

បុរស​​​ពិការ​ត្រូវគេ​វាយធ្វើបាប​ក្នុងជម្លោះ​ដីធ្លី​នៅឧត្តរមានជ័យ

ឧត្តមសេនីយ៍​យោធា​ផ្កាយ២​ម្នាក់នៅ​​​ខេត្ត​​​​ឧត្តរមានជ័យ ​និង​ប្រធានភូមិ​ម្នាក់​មកពី​គណ​​​បក្សប្រជាជន​កម្ពុជាត្រូវបាន​អ្នកភូមិ​ចោទថា​បានវាយ​បុរស​ពិការពីរនាក់​ឲ្យ​សន្លប់​ នៅ​ពេល​​​​មាន​ការ​ប្រឈមមុខ​គ្នា​​រឿង​​ជម្លោះ​ដីធ្លី​ នៅ​​​ព្រំប្រទល់ខេត្ត​ព្រះវិហារ ​​និង​ឧត្តរ​​មានជ័យ​ហើយ​កាលពី​ម្សិលមិញ​​ ឧត្តមសេនីយ៍ ​និង​ប្រធាន​ភូមិ​រូបនេះ​បាន​បដិសេធ​យ៉ាងដាច់​អហង្ការ​ចំពោះ​ការ​អះអាងនេះ។​ លោកជាតិពេញ ​ប្រធាន​សាខាសមាគម​អភិវឌ្ឍន៍​ជនពិការ​ខេត្ត​ព្រះវិហារ​ ​...

ព័ត៌មានថ្មីៗ