25.8 C
Phnom Penh

CATEGORY

សុខភាព

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្គ្រង ផ្សារ​ព្រៃទទឹង

ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ឈ្មោះ ដើម​អង្គ្រង (ផ្សារ​ព្រៃទទឹង) បន្ទាប់ពី​រក​ឃើញ​ថា ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​នេះ​បាន​ប្រើប្រាស់​បុគ្គលិក​គ្មាន​ការ​បណ្តុះបណ្តាល​តាម​វិជ្ជាជីវៈ​សុខាភិបាល ដែល​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន...

ក្រសួង​នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​ឯកជន​ដើម​អង្ក្រង​ដែល​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​ម្តាយ​បណ្ដាល​អ្នក​ជំងឺ​រង​របួស​ធ្ងន់ធ្ងរ

ក្រសួង​សុខាភិបាល អះអាង​ថា នឹង​ចាត់​វិធានការ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯកជន ដើម​អង្ក្រង ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វេសប្រហែស​ក្នុង​ការ​វះកាត់​យក​កូន​ស្លាប់​ចេញពី​ផ្ទៃ​បណ្ដាល​អ្នក​ជំងឺ​កាន់តែ​របួស​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។ ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​សហជីព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​រិះគន់ និង​ទទូច​ឲ្យ​ក្រសួង​ចាត់​វិធានការ​ចំពោះ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ឯកជន...

សហជីព CUMW ស្នើ​ក្រសួង​ស៊ើប​អង្កេត​មន្ទីរ​សម្ភព​ដើម​អង្ក្រង​ក្រោយ​វះកាត់​ស្ត្រី​ពពោះ​៥​ខែ​ម្នាក់​រង​គ្រោះថ្នាក់

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ហៅ​កាត់​ថា CUMW ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «ដើម​អង្ក្រង» ផ្សារ​ព្រៃទទឹង ក្រោយពី​កម្មករ​ស្ត្រី​ម្នាក់​បាន​រងគ្រោះ​បន្ទាប់ពី​វះកាត់​យក​ទារក​អាយុ​ប្រហែល ៥​ខែ​ដែល​ខូច​ចេញពី​ផ្ទៃ​ម្តាយ។ ការ​អំពាវនាវ​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ...

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​ជា​អគារ​និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​សម្រាប់​ខេត្ត​ព្រះវិហារ

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​សម្រេច​ផ្តល់​ជំនួយ​ជា​អគារ និង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​ថ្មី​មួយ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជិត ៣​សែន​នាក់។ រោងចក្រ​នេះ​មាន​ទីតាំង​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ១៦ មករា និង​ជា​មូលនិធិ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ...

ក្រសួង​សុខាភិបាល​ព្រមាន​បិទ​និង​ផាក​ពិន័យ​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ​១០​លាន​រៀល

ក្រសួង​សុខាភិបាល ព្រមាន​បិទ និង​ផាក​ពិន័យ​អន្តរកាណ៍​មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ចំនួន ១០​លាន​រៀល ករណី​យក​រថយន្ត​គិលាន​សង្គ្រោះ​របស់​ខ្លួន​ទៅ​ដឹក​អ្នក​រង​របួស​ពី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​មក​ព្យាបាល​នៅ​ទីកន្លែង​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ ជាង​នេះ​ទៅ​ទៀត ក្រសួង​សុខាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​គិលាន​សង្គ្រោះ​ខុសពី​ការ​ណែនាំ​របស់​ខ្លួន​លើ​ម្ចាស់​គ្លីនិក​ឯកជន។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃទី​១៥ ខែ​សីហា...

លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​រឿង​នេះ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃ​ទី​២១...

លោក ហ៊ុន សែន អះអាង​ថា​មិន​ឱ្យ​ប្រើ​វ៉ាក់សាំង​ហួស​សុពលភាព​ចាក់​ឱ្យ​ពលរដ្ឋ​ឡើយ

លោក ហ៊ុន សែន ថ្លែង​ថា ទោះបី​អត់​មាន​វ៉ាក់សាំង​ក៏ដោយ តែ​កម្ពុជា​មិន​ប្រើ​វ៉ាក់សាំង​ហួស​សុពលភាព​មក​ចាក់​ឱ្យ​ពលរដ្ឋ​នោះ​ដែរ ព្រោះ​កម្ពុជា​មិនមែន​ជា​កន្លែង​ប្រមូល និង​ស្តុក​ទុក​វ៉ាក់សាំង​ហួស​សុពលភាព​របស់​ម្ចាស់​ជំនួយ និង​ដៃគូ​ណា​មួយ​ឡើយ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន...

ពលរដ្ឋ​ខេត្ត​បាត់ដំបង​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ចិន​ប្រើ​បច្ចេកទេស​កុំ​ឲ្យ​ហុយ​ដី​ប៉ះពាល់​សុខភាព​ពលរដ្ឋ

ពលរដ្ឋ​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង រាប់​រយ​នាក់ នាំគ្នា​តវ៉ា ៣​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​គោរព​សន្យា​កសាង​ផ្លូវ​ចាក់​បេតុង...

ពលករ​ខ្មែរ​ម្នាក់​បម្រើ​ការ​នៅ​ជប៉ុន ធ្វើ​អត្តឃាត​ដោយសារ​រង​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ពី​ខាង​រោងចក្រ

សហជីព General Support Union-NPO/POSSE ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សម្ពាធ​ការងារ​បន្ទាប់ពី​ពលករ​ខ្មែរ​ម្នាក់​ធ្វើ​អត្តឃាត ក្រោយ​ទទួល​រង​នូវ​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ដោះស្រាយ​បាន។ សមាជិក​សហជីព...

ពលករ​ខ្មែរ​យក​អាកុល​លាយ​ជាមួយ​តែ​អូអ៊ិឈិ​និង​ទឹកក្រូច​ផឹក​ពុល​ស្លាប់​៧​នាក់ និង​សង្គ្រោះ​ជិត​២០​នាក់

ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​កូបធំ សង្កាត់​និមិត្ត បាន​ពុល​ទឹកក្រូច​លាយ​ជាមួយ​អាល់កុល និង​ទឹកតែ​ស្លាប់​ចំនួន ៧​នាក់ និង​កំពុង​សង្គ្រោះ​បន្ទាន់​ជិត ២០​នាក់​ផ្សេង​ទៀត​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ របាយការណ៍​ដដែល​បញ្ជាក់​ថា...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.