33 C
Phnom Penh

CATEGORY

នយោបាយ

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិន​មាន​ភាព​ជឿនលឿន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត ឲ្យ​មាន​ភាព​ជឿនលឿន​តាម​អ្វី​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បាន​នោះ​ទេ។ ការ​អះអាង​របស់​លោក...

អ្នក​នាំពាក្យ​ថា​បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​មិន​ហ៊ាន​ជជែក​ទល់​មុខ ខណៈ​សង្គម​ស៊ីវិល​ថា​គ្មាន​ភាព​ចាំបាច់

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ចាត់ទុក​អវត្តមាន​របស់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មិន​ហ៊ាន​ចូល​ទៅ​ជជែក​ទល់​មុខ ដោយសារ​ការ​លើកឡើង​កន្លងទៅ​ខ្វះ​មូលដ្ឋាន​ច្បាប់ ខណៈ​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា គ្មាន​ភាព​ចាំបាច់​ទៅ​ចូលរួម​ស្ដាប់​ដោយសារ​យន្តការ​របស់​ក្រសួង​ដើរ​បញ្ច្រាស​ទិស។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម...

វេទិកា​ពលរដ្ឋ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០

វេទិកា​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ជាជាង​អញ្ជើញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ទៅ​ស្ដាប់​ការ​បកស្រាយ​ដដែលៗ​របស់​ក្រសួង​យុត្តិធម៌ ដែល​នឹង​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២ ទី​៣ និង​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។ ការ​ជំរុញ​របស់​វេទិកា​ពលរដ្ឋ...

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣...

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច...

លោក ហ៊ុន សែន ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥​នៅ​ចុងខែ​កក្កដា

ក្រសួង​ការបរទេស​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្កដា...

បក្ស​នយោបាយ​មួយ​ចំនួន​គាំទ្រ​ការ​កែ​រដ្ឋធម្មនុញ្ញ ខណៈ​អង្គការ​ជាតិ​និង​អន្តរជាតិ​សម្ដែង​ក្ដី​បារម្ភ

គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រកាស​គាំទ្រ​រដ្ឋសភា ដែល​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ទាំង ៨​មាត្រា ដោយ​អះអាង​ថា​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោលការណ៍​របប​សភា​និយម ខណៈ​អង្គការ​ជាតិ និង​អន្តរជាតិ​ថា​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រកាស​គាំទ្រ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ក្រោយពី​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ...

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ

តុលាការ​កំពូល​កាលពី​ថ្ងៃទី​២៧ កក្កដា បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដោយ​សំអាង​ថា ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ នឹង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក...

សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស

ការ​ចង​សម្ពន្ធភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ជួប​បញ្ហា​ចម្រូងចម្រាស​ដោយសារ​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន នៅ​មិន​ទាន់​ទុកចិត្ត​គណបក្ស​ផ្សេងៗ​ទៀត បើ​ទោះជា​មាន​ការ​អំពាវនាវ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​សហការ​គ្នា​ដើម្បី​ឱ្យ​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ច្រើន និង​អាសនៈ​តិច​ក្លាយ​ទៅ​ជា​កម្លាំង​មួយ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​រដ្ឋសភា​ក៏ដោយ។ សកម្មជន​សកម្មៗ​របស់​គណបក្ស​ភ្លើង​ទៀន បេក្ខជន​ចៅសង្កាត់​អូរចារ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត...

ព័ត៌មានថ្មីៗ