26.2 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

លោក​ហ៊ុន សែន​ប្រកាស​លុប​ចោល​គម្រោង​ទិញ​នាវា​ផលិត​អគ្គិសនី​ពី​ប្រទេស​តួកគី​

លោក​ហ៊ុន សែន​ប្រកាស​លុបចោល​គម្រោង​ទិញ​នាវា​ផលិត​អគ្គិសនី​ដែល​មាន​កម្លាំង​២០០​មេហ្កាវ៉ាត់​ពី​ប្រទេស​តួកគី​​​បន្ទាប់​ពី​លោក​យល់​ឃើញ​ថា​ ដំណើរ​ការ​នាំ​នាវាពី​ប្រទេស​តួកគី​គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ម្យ៉ាង​ទៀត​ដោយសារ​ភាគី​ទាំងពីរ​ មិនត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ។​

ក្រសួង​សុខាភិបាល​ប្រកាស​អំពី​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្ត​រតនគិរី​

រដ្ឋាភិបាល​អះអាង​អំពី​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​បាន​កើត​ឡើង​នៅ​ភូមិ​សោមកានិញ ​ឃុំ​សោមធំ​ ស្រុក​អូរយ៉ាដារ ​ខេត្ត​រតនគិរី​ ជាប់​ព្រំដែន​វៀតណាម​ព្រម​ទាំង​បាន​បញ្ជាក់​ពី​វិធាន​ការ​ទប់ស្កាត់​ការ រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ជា​បន្ទាន់​ផង​ដែរ។​

កម្មការិនី​ជាង​១0​នាក់​រង​របួស​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​កម្មការិនី​៥​នាក់​ដាច់​ដៃ​ម្ខាង​

កម្មការិនី​ចំនួន​១២​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ​ និង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​កាលពី​ព្រឹក​មិញ។ ​ក្នុង​ចំណោម​កម្មការិនី​រង​គ្រោះ​ទាំង​នោះ​មាន​កម្មការិនី​ចំនួន​៥​រង​គ្រោះ​ថ្នាក់​ដាច់​ដៃ​ម្ខាង​ក្នុង​ឧបទ្ទវ​ហេតុ​នេះ​ផង​ដែរ។​

រដ្ឋាភិបាល​ច្រាន​ចោល​អនុសាសន៍​សមាជិក​អ.ស.ប.​ ដែល​ទាមទារ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​

រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​សម្រេច​ទាត់​ចោល​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។​  ​

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ឧកញ៉ា​លី យ៉ុងផាត់​មកពី​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​នាំ​គ្នា​ឡើង​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ពិសេស​ពី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយ​កម្ម​និង​សំណង់​ដោយ​ស្នើ​ឱ្យ​ក្រសួង​នេះ​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​ពួក​គាត់​ពីព្រោះ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ដោះស្រាយ​កន្លង​មក។​

លោក​ហ៊ុន សែន​ប្រកាស​ជា​ថ្មី​ទៀត​ថា​ គ្មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ទេ​

មេដឹក​នាំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថ្លែង​ជា​ថ្មី​ទៀត​ថា ​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​គឺ​មិន​អនុញ្ញាត​ឱ្យ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជា​ដាច់​ខាត​ ពីព្រោះ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ។​

លោក​ហ៊ុន សែន​ប្រកាស​ឱ្យ​ក្រុម​ហ៊ុន​លោក​គិត ម៉េង​បន្ត​អាជីវកម្ម​ផ្លូវ​ដែក​ដដែល​ក្រោយ​ពេល​លោក​ប្រកាស​បញ្ចប់​បាន​៣​ថ្ងៃ​

លោក​ហ៊ុន សែន​បាន​សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​គិត ម៉េង​បន្ដ​ប្រតិបត្តិ​ការ​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ដដែល​ក្រោយ​ពី​លោក​បាន​បញ្ជា​ដោយ​ផ្ទាល់​មាត់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ឲ្យដក​សិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​មួយ​នេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ។​

កម្មវិធី​Idea Talk៖​តើ​ការ​ចូល​រួម​របស់​យុវជន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មាន​ភាព​សំខាន់​យ៉ាង​ណា​ខ្លះ?​

កម្មវិធី​Idea Talk  តាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​១​មេសា​​ឆ្នាំ​២០១៩។​

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​សម្រេច​លុបចោល​ថ្ងៃ​សម្រាក​ប្រឆាំ​ឆ្នាំ​ចំនួន​៧​ ថ្ងៃ​ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ទុន​

រដ្ឋាភិបាល​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ ​បាន​សម្រេច​លុប​ចោល​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​៧​ថ្ងៃ​ដើម្បី​សម្រួល​ដល់​អ្នក​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា។  ​

លោក​គិត ម៉េង​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ពិចារណា​ពង្រីក​ទីផ្សារ​ទៅ​ប្រទេស​លោក​សេរី​បន្ថែម​ទៀត​

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក​ឧកញ៉ា​គិត ម៉េង​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ពិចារណា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​​ទៅកាន់​ប្រទេស​លោក​ខាង​លិច​ ឬ បណ្តា​​ប្រទេស​ប្លុក​លោក​សេរី។​

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.