35 C
Phnom Penh

កម្មការិនី​ជាង​១0​នាក់​រង​របួស​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​កម្មការិនី​៥​នាក់​ដាច់​ដៃ​ម្ខាង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មការិនី​ចំនួន​១២​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ​ និង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​កាលពី​ព្រឹក​មិញ។ ​ក្នុង​ចំណោម​កម្មការិនី​រង​គ្រោះ​ទាំង​នោះ​មាន​កម្មការិនី​ចំនួន​៥​រង​គ្រោះ​ថ្នាក់​ដាច់​ដៃ​ម្ខាង​ក្នុង​ឧបទ្ទវ​ហេតុ​នេះ​ផង​ដែរ។​

គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​នៅថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​៤៤​ ស្ថិត​ក្នុង​ភូមិ​ខ្នុរ​អំពិល​ឃុំ​វាលពង់​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ។​

ប្រភព​ដដែល​បាន​លើក​ឡើង​ថា​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ​កើតឡើង​ក្រោយ​ពេល​រថយន្ត​១​គ្រឿង​ម៉ាកHyundai ​ពណ៌​ខៀវ ​ បើក​បរ​ដឹក​កម្មករ​ចំនួន​៤៩​និង​មាន​ស្រី​៤៤​នាក់​ ដែល​ជា​កម្មករ​ធ្វើ​ការ​នៅ​រោងចក្រ​ ចំនួន​៣​ដែល​មាន​ទីតាំង​នៅ​ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។ ​រថយន្ត​នេះ​បើក​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ហើយ​បាន​ទៅ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាកHino​ពណ៌​បៃតង​ចាស់​ដែល​ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា។​

ក្នុង​ឧបទ្ទវ​ហេតុ​នោះ​បណ្តាល​ឲ្យ​កម្មការិនី​ចំនួន​១២​នាក់​រង​របួស​ ​ហើយ​រង​របួសធ្ងន់​ចំនួន​៨​នាក់​ស្រី​ និង​ដាច់​ដៃ​ម្ខាងៗ​ចំនួន​៥​នាក់​ចំណែក​របួស​ស្រាល​មាន​ចំនួន​៤​នាក់។​

ប្រភព​ដដែល ​បាន​ឲ្យ​ដឹង​ទៀត​ថា  ​កម្មការិនី​រង​គ្រោះ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​ស្ថិត​ក្នុង​ស្រុក​ឧត្ដុង ​ហើយ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​រួច​ហើយ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស