31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រសួង​ហិរញ្ញវត្ថុ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០១៦

ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ចេញ​ឲ្យ​ដឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​ថវិកា​ឆ្នាំ​បន្ទាប់ អំឡុង​វេទិកា​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីស្តីការ​ក្រសួង ក្នុង​ក្រុង​ភ្នំពេញ ដោយ​ផ្តោត​លើ​ការ​បង្កើន​ចំណូល​រដ្ឋ បង្កើន​ផលិតភាព​សេដ្ឋកិច្ច និង បែងចែក​ផល​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច។ លោក អូន ព័ន្ធមុនីរ័ត្ន...

ពល​រដ្ឋ​ខ្មែរ​៥៨​នាក់​​ស្ថិត​ក្នុង​ចំណោម​​អ្នក​នេសាទ​ទាសករ​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ឥណ្ឌូណេស៊ី​

ស្ថាប័ន​ទេសន្តរប្រវេសន៍​​អន្តររដ្ឋាភិបាល​មួយ​​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ​ពល​រដ្ឋ​​ខ្មែរ​យ៉ាង​ហោច​ណាស់​៥៨​នាក់ បាន​ស្ថិត​​ក្នុង​ចំណោម​អ្នក​នេសាទ​​ទាសករ​ជាង​៣០០​នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ពេលថ្មីៗ​នេះ​ចេញពី​កោះ​ដាច់​ស្រយាល​មួយ​​នៅ​ក្នុង​ខេត្ត​ម៉ាលូគូ (Maluku) ប្រទេស​ឥណ្ឌូណេស៊ី។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ីបាន​ជួយ​សង្គ្រោះ​អ្នក​នេសាទ​ទាំង​នេះ​ចេញ​ពី​ភូមិ​​កោះ​បេន​ជីណា (Benjina) កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ការ​ស៊ើបអង្កេត​រយៈ​ពេល​រាប់​ឆ្នាំ​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន​...

បេក្ខជន​ដាក់ពាក្យ​សម្រាប់​សមាជិក​គ.ជ.ប.​ថ្មី​កំពុង​ដំណើរការ​ទៅ​មុខ​

យោង​​​តាម​​​បញ្ជី​​​ឈ្មោះ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​ដោយ​​​​​​រដ្ឋ​​​សភា​​​កាល​​​ពីម្សិលមិញ​​​ បាន​​​ឲ្យដឹង​​​ថា បេក្ខជន​ដាក់​​​ពាក្យ​​​សម្រាប់​​​សមាជិក​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.)​​​ថ្មី រួមមាន​​​សមាជិក​​​​សភា​​​គណបក្ស​​​កាន់​​​អំណាចម្នាក់​​​ សមាជិក​​​បច្ចុប្បន្ន​​​បួន​​​រូប​​​របស់​​​គ.ជ.ប.​​​ មេ ដឹក​​​នាំ​​​សហជីព​​​ដែល​​​និយាយ​​​ឥត​​​សំចៃម្នាក់ និង​​​ប្រធាន​ទីប្រឹក្សា​​​របស់​​​លោក កឹម សុខា​​​ អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​។ រដ្ឋ​​​សភា​​​នឹង​​​កោះ​​​ប្រជុំ​​​ពេញ​​​អង្គ​​​នៅថ្ងៃ​​​ច័ន្ទ ដើម្បីជ្រើស​​​រើស​​​សមាជិក​​​ប្រាំ​​​បួន​​​រូប​​​របស់​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ ដែលការ​​​​បង្កើត​​​ឡើងនេះ​​​​សំខាន់ណាស់​ចំពោះ​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​ប្រជុំ​​​សភា​​​ ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ កាល​​​ពី​​​ចុង​​​ខែ​​​មុន ​​​រដ្ឋ​​​សភា​​​បាន​​​អំពាវ​​​នាវ​ដល់បេក្ខជន​ទាំងអស់​ដែល​​​មាន​​​បទ​​​ពិសោធន៍​ការ​​​ងារពាក់ព័ន្ធ​រយៈ​​​ពេល​​​១០​​​ឆ្នាំ​​​ ហើយ​មាន​​​​​​សញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ​​​​ ។ បេក្ខ​​​ជន​​​បួន​​​រូប​​​​នៅក្នុង​​​គ.ជ.ប.​​​ថ្មី ដែល​​​នឹង​​​ត្រូវ​​​ជ្រើស​​​ដោយ​​​គណបក្ស​​​នីមួយ​​​ៗ​​​ជាមួយ​នឹង​​​​តួនាទី​​​ចុងក្រោយ​ដែល​កាន់​​​កាប់​​​ដោយ​​​លោក​​​ ហង្ស ពុទ្ធា នាយក​​​ប្រតិបត្តិ​​​​​គណៈកម្មាធិការ​​​អព្យាក្រឹត​​​ និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា​​​។ លោក ហង្ស ពុទ្ធា បាន​​​មានប្រសាសន៍​​​ថា លោក​​​មាន​​​បំណង​​​ជំរុញ​​​ឲ្យ​​​មាន​​​​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​​​​មិន​​​ត្រូវ​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រយៈ​​​ពេល​​​ប្រាំ​​​បីខែ​​​​​​ចុងក្រោយ​នេះ​ និង​​​បេក្ខ​​​ជន​​ផ្សេង​​​​ទៀត​​​ក្នុង​​​ចំណោម​​​បេក្ខ​​​ជន​​​២៤​​​រូប​​​ដែល​​​បា​​ន​​​ដាក់​​​ពាក្យ​​​សម្រាប់​​​ស្ថាប័ន​​​នេះ ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​ភាព​ចំាបាច់​សម្រាប់​ការ​ធ្វើ​​​​កំណែ​​​ទម្រង់​​​បន្ថែម​​​ទៀត​​​កាល​​​ពី​​​ម្សិលមិញ​​​ផងដែរ​​​។ លោក ស៊ិក ប៊ុនហុក​​​ សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ ដែល​​​ជា​​​អ្នក​​​ចរចា​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ អំឡុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​​ច្បាប់​​​បោះ​​​ឆ្នោ​​​តថ្មី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ដាក់​​​ពាក្យ​​​សម្រាប់​​​គ.ជ.ប.​​​ នេះ​ដោយ​​​សារ​​​​​​បទ​​​ពិសោធន៍​​​កន្លង​​​មករបស់លោក​​​​ជាទី​​​ប្រឹក្សា​​​ច្បាប់​​​របស់​​​គ.ជ.ប.ចាស់​​​ចាប់​ពី​​​ឆ្នាំ​​​១៩៩៨ ដល់​​​ឆ្នាំ​​​២០០១ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ខ្ញុំ​​​ត្រូវ​​​​បាន​​​ជ្រើស​​​រើស​​​ ខ្ញុំ​​​នឹង​​​ប្រឹងប្រែង​​​​ឲ្យ​​​អស់​​​ពីលទ្ធភា​​​ព​​​ដើម្បី​​​ធ្វើ​​​ការ​​​​​​​​ទាក់ទង​ការ​​​បោះ​​​ឆ្នោត​​​ដើម្បី​​​ធានា​​​ថា នឹង​​​គ្មាន​​ភាព​​​ទាល់​​​ច្រក​​​នយោបាយ​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ទៀត​​​ឡើយ​​​។  ខ្ញុំ​​​មិន​​​ចង់​​​បាន​​​តួ​​​នាទី​​​ខ្ពស់​​​នៅ​​​គ.ជ.ប.​​​ទេ​​​ ប៉ុន្តែ ខ្ញុំ​​​ចង់​​​ឃើញ​​​គណបក្ស​​​នីមួយ​​​ៗ​​​ពេញ​​​ចិត្ត​​​នឹង​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​គ.ជ.ប.ថ្មី​​​"។ លោក ជូង ជូងី មេធាវី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​​​​ពិរុទ្ធភាព​​​ថា​​​បាន​​​ជួយ​​​ឲ្យ​​​មាន​​​ការ​​​រត់​​​ចេញ​​​ពី​​​ពន្ធនាគារ​​​​​​នៅ​ក្នុង​​រឿងក្តី​​​​នយោបាយ​​​មួយ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​សង្ឃឹម​​​ថា នឹង​​​ចូល​​​រួម​​​ក្នុង​​​​គ.ជ.ប.​​​ថ្មី​​​។ លោក ជូង ជូងី បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ជា​​​សមាជិក​​​គ.ជ.ប.​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​  ខ្ញុំ​​​នឹង​​​ប្រើ​​​ប្រាស់​​​ចំណេះ​​​ដឹង​​​របស់​​​់​​​ខ្ញុំ​​​​​​តតាំង​​​នឹង​​​អ្វី​​​ៗ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ការ​​​បោះ​​​ឆ្នោ​​​តនឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌"។ បេក្ខ​​​ជន​​​បួន​​​រូប​​​ក្នុង​​​ចំណោម​​​បេក្ខ​​​ជន​​​ទាំងអស់​ ដែល​បច្ចុប្បន្ន​​​របស់​​​​​គ.ជ.ប. នោះគឺ​​​លោក មាន សាទិក លោក ឯម សុផាត លោក សោម ចាន់​​​ឌីណា និង​​​លោក ម៉ៅ សុភិរិទ្ធ ​​​ដែល​​​លោក សោម ចាន់​​​ឌីណា និង​​​លោក ម៉ៅ សុភិរិទ្ធ ត្រូវ​​​បាន​​​តែង​​​តាំង​​​ដោយ​​​គណបក្ស​​​សម​​​រង្ស៊ី ។ លោក គួយ​​​ ប៊ុនរឿន​​​ មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែលជា​សមាជិក​គ.ជ.ប.​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពី​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​២០០០​​​របស់​​​គណបក្ស​​​សម​​​រង្ស៊ី​​​នោះ ត្រូវ​​​បាន​​​ប្រកាស​​​រួច​​​ហើយ​​​ថា ជា​​​សមាជិក​​​ គ.ជ.ប.​​​ថ្មី​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។ លោក អឹុម សួស្តី មន្ត្រី​​​គណបក្ស​​​កាន់​​​អំណាច​​​ ដែល​​​បាន​​​ធ្វើ​​​ជា​​​ប្រធាន​​​គ.ជ.ប.​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០២​​​​​​មក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​សម្រេច​​​មិន​​​ដាក់​​​ពាក្យ​​​សម្រាប់​​​​​​គណៈ​​​កម្មាធិការ​បោះ​​​ឆ្នោត​​​ថ្មី​​​​​​ឡើយ​​​​​​​​​។ លោក អឹុម សួស្តី បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​ធ្វើ​​​ការ​​​ជិត​​​២០​​​ឆ្នាំមក​​​ហើយ​​​ ដូច្នេះ​​​វា​​​គ្រប់​​​គ្រាន់​​​សម្រាប់​ខ្ញុំ​ហើយ​​។ទុក​​​ឱកាស​​​ឲ្យ​​អ្នក​ជំនាន់​​​ក្រោយ​​​ធ្វើ​​​ការ​​​នេះ​​​ចុះ​​​​​​​​​​​​ ពីព្រោះឥឡូវ​នេះ​​​​ខ្ញុំ​​​ចាស់​​​ហើយ​​​​​​។ ខ្ញុំ​​​ចង់​​​សម្រាក​​​"។ លោក រ៉ុង​​​ ឈុន ប្រធាន​​​សមាគម​​​គ្រូ​​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បើ​​​ទោះ​​​​​ជា​​​លោក​​​ខ្វះ​​​បទ​​​ពិសោធន៍​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​បាន​​​ដាក់​​​ពាក្យ​​​សម្រាប់​​​សមាជិក​​​ គ.ជ.ប.​​​ដែរ​​​ ពីព្រោះ​​​​​ការ​ងារ​របស់​​​លោក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​។ លោក​​​ រ៉ុង ឈុន បាន​​​មាន​ប្រសាសន៍ថា "ខ្ញុំ​​​បាន​​​សម្រេច​​​ដាក់​​​ពាក្យ​​​​​សម្រាប់​​​​​​តួនាទី​​​នេះ ពីព្រោះ​​​ខ្ញុ​​ំ​​​សង្ឃឹម​​​ថា ខ្ញុំ​​​អាច​​​ជួយ​​​​​​រក​​​យុត្តិធម៌​​​សម្រាប់​​​អ្នក​​​បោះ​​​ឆ្នោតបាន​​​​។ បើ​​​ទោះ​​​ជា​​​ខ្ញុំ​​​មិ​​​នបាន​​​​ធ្វើ​​​ការ​​​ដោយ​ផ្ទាល់​​​ទាក់ទង​ការ​​​បោះ​​​ឆ្នោត​​​ក៏​​​ដោយ ក៏​​​​​​ខ្ញុំ​​​អនុវត្ត​​​ការ​​​ងារ​​​បោះ​​​ឆ្នោត​​​ទាំង​​​អស់​​​ដោយ​​​ប្រយោល​​​ដែរ ហើយ​​​បាន​​​ដឹក​​​នាំ​​​សហជីព​​​​​​ទាម​​​ទារ​​​សិទ្ធិ​​​ ដូច្នេះ​​​ខ្ញុំ​​​មាន​​​ជំនឿ​​​មុត​មាំថា​​​ ខ្ញុំ​​​អា​​​ច​​​ធ្វើ​​​ការ​​​ងារ​នៅ​​​គ.ជ.ប.​​​បាន​​​"។ ​​​លោក ម៉ុត​​​ ចន្ថា ប្រធាន​​​ខុទ្ទកាល័យ​​​របស់​​​លោក កឹម សុខា​...

នគរបាល​ច្រាន​ចោល​របាយ​ការណ៍​ពាក់ព័ន្ធ​ការ​ស្លាប់​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ាថា ជាពាក្យ​ចចាមអារ៉ាម

​​​កាល​​​ពីម្សិលមិញ​​​ អាជ្ញាធរ​​​ខេត្ត​​​រតនគិរី​​​បាន​​​លើក​​​ឡើងថា ​​​អ្នក​​​ភូមិ​​​មូលដ្ឋាន​​​ប្រហែល​​​ជា​​​បាន​​​និយាយ​​​កុហក​​​អំពី​​ការដែល​ថា បាន​​​ឃើញ​​​សាក​​​សព​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​មក​​​ពី​​​ប្រទេស​​​វៀតណាមត្រូវ​បាន​គេកប់​ថ្មី​ៗ​​​​។ លោក ឆាយ​​​ ធី អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្សអាដហុក​​​​ប្រចាំ​​​ខេត្ត​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​​​ថ្ងៃ​​​ច័ន្ទ​​​ថា អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ឃុំ​​​សេសាន​​​ ស្រុក​​​អូរ​​​យ៉ា​ដាវ ​​​រាយការណ៍​​​ថា បាន​​​ឃើញ​​​សាក​​​សព​​​ចំនួន​​​ប្រាំ​​​បី​​​អណ្តែតតាម​​​​ទឹក​​​ទន្លេ​​​សេសាន​​​កាលព​​​ី​​​សប្តាហ៍​​​មុន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រោយ​​​មក​​​អ្នក​​​ភូមិ​​​​​​អះ​​​អាង​​​ថា បាន​​​ឃើញ​​​សក​​​សព​​​មួយ​​​ក្នុ​​​ង​​​ចំណោម​​​សាក​​​សព​​​ទាំង​​​នោះ​​​​​​ដែលជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ាមកពី​ប្រទេសវៀត​ណាម​ ​​​ត្រូ​​​វ​​​បាន​គេ​​​កប់​​​នៅ​មាត់​ទន្លេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ហ៊ាន​​​និយាយថា ព័ត៌មាន​ពី​សាក​​​សព​​​​​​នេះ​ពិត​​​ឬ​​​មិនពិត​នោះ​​​ឡើយ​​​ ពីព្រោះ​​​​​​ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​ដោយ​​​​ផ្ទាល់​​​់​​​ភ្នែក​​​ឡើយ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​នឹង​​​សើុ​​ប​​​អង្កេត​​​ដើម្បី​​​រកមូល​​​ហេតុ​​​នៃ​​​ការ​​​ស្លាប់នោះ ហើយ​​​យើង​​​ក៏​​​នឹង​​​ស្វែង​​​រក​​​អត្ត​​​សញ្ញាណ​​​សាក​​​សព​​​ផង​​​ដែរ​​​ ពីព្រោះ​​​អ្នក​​​ភូមិ​​​បាន​​​ប្រាប់​​​យើង​​​ថា សាក​​​សព​​​នេះ​​​ជា​​​សាក​​​សព​​​ជន​​​ភៀស​​​ខ្លួន​​​"។ ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​តុលា​​​មក​​​ ​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ាជាង​​​៩០​​​នាក់​​​មក​​​ពី​​​ប្រទេស​​​វៀតណាម​​​បាន​​​ឆ្លង​​​ចូល​​​ខេត្ត​​​រតនគិរី​​​ ដោយ​​​អះ​​​អាង​​​ថា រត់គេចពី​​ការ​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​​​​​​​ខាង​សាសនា​​​ និងនយោបាយ​​ពី​សំណាក់អាជ្ញាធរ​នៅប្រទេស​របស់ខ្លួន​។ អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើមភាគតិច​ចារ៉ាយ​​​ម្នាក់​​​ ក្នុង​​​ស្រុក​​​អូរយ៉ាដាវ ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​​​​ដោយ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​អាជ្ញាធរ​​​នោះ​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​ទៅ​​​កាន់​​​កន្លែង​​​​​​នោះ​​​កាល​​​ពីម្សិលមិញ​​​ ដែល​​​អ្នក​​​ភូមិ​​​បាន​​​អះ​​​អាង​​​ថា បាន​​​ឃើញ​​​សាក​​​សព​​​ដែលត្រូវ​​​បាន​​​គេ​​​កប់​​​ ហើយ​​​បាន​​​ឃើញ​​​ថ្នូរ​​​ថ្មី​​​ៗ​​​​​​ដោយ​​​មាន​​​ជើង​​​មនុស្ស​​​លៀន​​​ចេញ​​​ពី​ដី​។ អ្នក​​​ភូមិ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​បាន​​​ឃើញ​​​ថ្នូរមួយ​​​​ត្រូវ​បាន​​​​គេ​​​ជីក​​​នៅ​​មាត់​​​​ទន្លេ​​​ពីរ​​​បី​​​ថ្ងៃ​​​មក​​​ហើយ​​​។ ខ្ញុំ​​​បាន​​​ឃើញ​​​ជើង​​​ម្ខាង បន្ទាប់​​​មក​​​ខ្ញុំ​​​បាន​​​ថត​​​រូប​​​ទៀត​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា អាជ្ញាធរ​​​​មូល​​​ដ្ឋាន​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​ម្សិល​មិញ​​​ថា​​​ ពួកគេ​​​ជឿ​​​ថា អ្ន​​​ក​​​ភូមិ​​​និយាយ​​​កុហក​​​ថា បាន​​​ឃើញ​​​សាក​​​សពនោះ​​​​។ ​​​លោក ម៉ា វិចិត្រ អភិបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យនគរបាល​​​​មូល​​​ដ្ឋាន​​​របស់ខ្ញុំ​ស្វែង​​​រក​​​សាក​​​សព​​​ជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា ហើយ​​​យើង​​​បាន​​​សាក​​​សួរ​​​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ ប៉ុន្តែ ពួក​​​គាត់​​​បាន​​​ប្រាប់​​​យើង​​​ថា ពួក​​​គាត់​​​មិន​​​​​​ដឹង​​​រឿង​​​អ្វី​​​ឡើយ​​​។ ខ្ញុំ​​​គិត​​​ថា​​​នេះ​​​​​​ជា​​​ពាក្យ​​​ចចាម​​​អារ៉ាម ហើយ​​​ខ្ញុំ​​​មិន​​​យល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​គាត់​ប្រឌិត​​​ព័ត៌មាន​​​មិន​​​ពិត​​​នេះ​​​"។ លោក ពយ យ៉ុង នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​សេសាន​​​ បាន​​​មានប្រសាសន៍​​​ថា​​​ មន្ត្រី​​​របស់​​​លោក​​​មិន​ទាន់​​​​រក​​​សាកសព​​​នោះ​​​ឃើញនៅឡើយ​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​កំពុង​​​សើុប​​​អង្កេ​​​ត​​​រក​​​ប្រភព​​​ព័ត៌​​​មាន​​​នោះ ហើយ​​​ធ្វើ​​​របាយការណ៍ជូន​​​លោក​​​អធិការ​​​ស្រុក​​​ ពីព្រោះ​​​យើង​​​គិត​​​ថា អ្នក​​​ភូមិ​​​បាន​ប្រឌិត​​​ព័ត៌មាន​​​ដើម្បី​​​បំពុល​​​បរិយាកាស"។ ជនជាតិ​​​ដើម​ភាគតិច​ចារ៉ាយ​​​រូប​​​នេះ​​​បាន​​​ជួយ​​​លាក់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​មួយ​​​ចំនួន ​​​ ដែល​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ពេល​​​ថ្មីៗនេះ​​​​ ពី​​​​អាជ្ញាធរ​​​មូលដ្ឋាន​ ​​​ដែល​​​បាន​​​និរទេស​​​ពួក​​​គេ​​​មួយ​​​ចំនួន​​​ទៅ​​​ប្រទេស​​​វៀតណាម​​​វិញ​​​៕ សារុន​​​​​​​​​​​​  

​ការ​ហែ​ក្បួន​របស់​ក្រុម​សកម្មជន​​​សិទ្ធិ​​​ស្ត្រី​​​​​​​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​បំបែក

​កាល​ពី​ម្សិល​មិញ សកម្មជន​​​សិទ្ធិ​​​ស្ត្រី​​​​​​ប្រហែល​​​១០០​​​នាក់​​​​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យជិះ​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ឆ្ពោះទៅ​​​​​រដ្ឋសភា និង​​​ទីស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​ ក្នុង​​​រាជធានី​ភ្នំពេញ​​​​​​ តែ​ទោះ​​ជា​យ៉ាង​ណា ក្រុម​នេះ​​​បាន​ដាក់​​​ញត្តិ​​​ដោយ​​​ជោគជ័យ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​​តំណាង​​ស្ត្រី​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​កំណែ​​​ទម្រង់​​​។ នៅ​ពេល​ព្រឹក សកម្មជន​​​ទាំង​​​នេះ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​​​​​​នៅ​​​​ចំណុច​​​​រង្វល់​​​មូល​​​មួយ​​​ក្បែរ​​​រដ្ឋ​​​សភា​​​អម​​ដោយ​​​​ឧបករណ៍​​​​តន្ត្រី ដោយ​​​មាន​​​គម្រោង​​​សម្តែង​របាំ​​​ត្រុដិ​​​អំឡុងការ​​​តវ៉ា​​​របស់​​​ពួកគេ​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​រារាំង។ លោកស្រី ធីតា ឃឹស នាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈកម្មាធិការ​​​ដើម្បី​​​​​​​​​​​​លើក​​​ស្ទួយ​​​ស្ត្រី​​​ក្នុង​​​ឆាក​​​នយោយ ដែល​​​បាន​រៀប​​​ចំ​​​ការ​​​ហែក្បួន​​​នេះ​ឡើង​ មានប្រសាសន៍ថា "គោល​​​បំណង​​​សំខាន់​​​នៃ​​​ការ​​​​​​ប្រមូលផ្តុំ​​​​គ្នា​នៅថ្ងៃ​​​េនះ​​​ គឺ​​​ដើម្បី​​​សម្តែង​របាំ​​​ត្រុដិ​​​​​​សុំ​​​សេចក្តីសុខ​ចម្រើន​​​ និង​​​កម្ចាត់​ឧបទ្រព​​​ចង្រៃ​​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​របស់​​​យើង ហើយ​​​ជា​​​ពិសេស​​​ដើម្បី​​​ដាក់​​​ញត្តិ​​​​​​​​ស្នើសុំ​​​​​​​ឲ្យ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ស្ត្រី​​​​ធ្វើ​ជា​សមាជិក​ថ្មីៗ​របស់​​​​គ.ជ.ប."។ ​តាម​ការរំពឹង​ទុក​​​ថា ​សមាស​ភាព​សមាជិក​​​ទាំង​​​ប្រាំបួន​​​​រូប​របស់​ គ.ជ.ប.ថ្មី​​​ នឹង​ត្រូវ​​​​សម្រេច​​​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​នៅថ្ងៃ​​​ច័ន្ទ។ នៅ​​​ពេល​​​សាក​​​សួរ​​​​​​ថា តើ​​​មូល​​​ហេតុ​​​អ្វី​​​​​​​​​បាន​ជា​​មិន​​​​អនុញ្ញាត​​​​​​ឲ្យ​​​​អ្នក​​ហែ​ក្បួន​ទាំង​នេះ​​ប្រគល់​​​ញត្តិ​​​របស់​​ខ្លួន​​​​​នោះ...

នគរ​បាល​ចាប់​ខ្លួន​មនុស្ស​១២​នាក់​ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ឆ្នោត​វៀតណាម​​ខុស​ច្បាប់​នៅ​ភ្នំពេញ

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​មនុស្ស​១២​នាក់​កាលពី​ថ្ងៃ​ច័ន្ទ អំឡុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ផ្ទះ​មួយ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​បើក​ល្បែង​ឆ្នោត​​ខុស​ច្បាប់​។ យោង​តាម​លោក សុខ សុផល នាយ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​​ទឹក​ថ្លាបាន​ឲ្យ​ដឹង​ថា ដឹកនាំ​ដោយ​​ព្រះរាជអាជ្ញា​រង​ ខំា...

លោក​ កឹម សុខា នឹង​គោរព​ដីកាកោះ​របស់​សាលាដំបូង​រាជ​ធានីភ្នំពេញ

លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រកាស​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​នឹង​​​គោរ​​​ព​​​ដីកា​​​កោះ​​​របស់​​​តុលាការ​​​ឲ្យ​​​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ព្រឹក​​​នេះ​​​ដើម្បី​​​ឆ្លើយ​​​សំណួរ​​​អំពី​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ និង​​​២០១៤។ លោក កឹម សុខា បាន​​​សរសេរ​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុករបស់​​​លោក ដោយ​​​មិន​​​ធ្វើ​​​ការ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ថា "ខ្ញុំ​​​ កឹម សុខា នឹង​​​ទៅ​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​នៅ​​​ម៉ោង​​​៨ និង​​​៣០​​​នាទី​​​ព្រឹក​​​ ថ្ងៃ​​​ទី​​​៨ ខែ​​​មេសា ឆ្នាំ​​​២០១៥​​​"។ ការ​​​ចុះ​​​ផ្សាយ​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​សន្និដ្ឋាន​​​ថា តើ​លោក កឹម សុខា ដែល​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​រួច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​នោះ​​​ នឹង​​​គោរព​​​ដីកា​​​កោះ​​​ ឬ​​​យ៉ាង​​​ណា​​​។ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​នោះ ​​​​​​លោក ចាន់ ចេន មេធាវី​​​របស់​​​លោក កឹម សុខា បានមាន​​​ប្រសាសន៍​​​ថា​​​ លោក​​​មិន​​​ប្រាកដ​​​ថា តើ​​​កូន​​​ក្តី របស់​​លោក​​​នឹ​​​ងទៅឬមិនទៅ​នោះ​​​ឡើយ​​​។ លោក ចាន់ ចេន បាន​មាន​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា "ឥឡូវ​​​នេះ​​​អ្នក​​​អាច​​​និយាយ​​​ថាវា៥០-៥០ "។ កាល​​​ពី​​​ខែ​​​មុន​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​គំរាម​​​ឲ្យ​​​តុលាការ​​​ផ្តន្ទាទោស​​​លោក កឹម សុខា បន្ទាប់​​​ពី​​​អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​ថ្លែង​​​សុន្ទរកថា​​​ថា លោក ​​​ហ៊ុន សែន បាន​​​បក​​​ស្រាយ​​​​​​ថា​​​ជា​​​ការ​​​សារភាព​​​ចំពោះ​​​​​​ផែន​​​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​។ លោកស្រី ម៉េង សុភារី មេធាវី​​​របស់​​​លោក កឹម សុខា មួយ​​​រូប​​​ទៀត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ជឿ​​​ថា តុលាការ​​​នឹង​​​បន្ត​​​រឿង​​​ក្តី​​​នេះ​​វែងឆ្ងាយទៀត​​​ បន្ទាប់​​​ពី​​​ការ​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​េនះឡើយ​​​​។ លោក​​​ស្រី​​​ សុភារី បាន​​​មានប្រសាសន៍​​​ថា "គាត់​​​ជា​​​សមាជិក​​​សភា​​​​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ដែល​​​ចាំ​​​បាច់​​​​​​ត្រូវ​ដក​​​​​​​ដោយ​​​សមាជិក​​​សភា​​​ពីរ​​​ភាគ​​​បី​​​ឯណោះ​​​។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​យើង​​​គិត​​​ថា នឹង​​​គ្មាន​​​ការ​​​ចាប់ខ្លួន​​​​​​កូន​​​ក្តី​​​របស់​​​​​​យើង​​​ឡើយ"៕ សារុន​​​​​​  

នគរ​​​បាល​​​កំពុង​​​តាម​​​ស្វែង​​​រក​​​ “ជន​​​អគតិ” ដែល​​​ដុត​​​ខ្លោងទ្វារ​​​អង្គរ​​​សង្ក្រាន្ត​​​

នគរ​​​បាល​​​នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​កំពុង​​​តាម​​​ស្វែង​​​រក​​​ក្រុម​​​ "ជន​​​អគតិ" ដែល​​​បាន​​​ដុត​​​ខ្លោង​​​ទ្វារ​​​​​​សាង​​​សង់​​​ឡើង​​​សម្រាប់​​​អង្គរ​​​សង្ក្រាន្ត​​​​​​​​​​​​ឆ្នាំ​​​ថ្មី​​​ ដែល​​​​​​សាធារណជន​​​បាន​​​រិះគន់​​​ថា ជា​​​ការ​​​រចនា​​​តាម​​​​​​រចនាបថ​​​ប្រទេស​​​វៀតណាម ឬ​​​ប្រទេស​​​ចិន​​​នោះ។ យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លោងទ្វារ​​​​​​​​​ដែល​​​ត្រូវ​​​បាន​​​​​​សាង​​​សង់​​​​​​នៅ​​​ច្រក​​​ចូលទៅកាន់​​​បរិវេណ​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​ដោយ​​​មាន​​​ពណ៌ក្រហម​​​ស្រាល​​​ និង​​​ពណ៌លឿង និង​​​មាន​​​ចង​​​ភ្ជាប់​​​ដោយ​​​គោម​​​ពណ៌ក្រហម​​​នោះ​​​បាន​​​ឆាប​​​ឆេះ​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​២​​​ទៀប​​​ភ្លឺ​​​​​​​​​ម្សិលមិញ។  លោក ថោង សុខុន ស្នង​​​ការ​​​រង​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​បាន​​​សាក​​​សួរ​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​នេះ ហើយ​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​ទៅ​​​វិញ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​ពន្យល់​​​ថា ហេតុ​​អ្វី​​​បាន​​​ជា​​​ដោះ​​​លែង​​​ទៅ​​​វិញ​​​ឡើយ​​​។ លោក​​​ សុខុន បាន​​​មាន​​​ប្រសាសន៍​​​ថា "នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​បាន​​​សាក​​​សួរ​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​ ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​កន្លែង​​​កើត​​​ហេតុ​​​ ប៉ុន្តែ យើង​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​ពួក​​​គេ​​​ទៅ​​​ផ្ទះ​​​វិញ​​​" ។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​ការ​​​ងារ​​​ពិសេស​​​មក​​​ពី​​​រាជធានី​​​ភ្នំពេញ​​​កំពុង​​​តែ​​​ជួយ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា "មាន​​​ក្រុ​​​ម​​​ការ​​​ងារ​​​មក​​​ពី​​​អគ្គស្នង​​​ការ​​​នគ​​​របាល​​​ជាតិ​​​ ដែល​​​មក​​​ជួយ​​​ស៊ើប​​​អង្កេត​​​ក្នុង​​​ករណី​​​នេះ​​​។ យើង​​​កំពុង​​​តែ​​​សើុប​​​អង្កេត​​​តាម​​​រយៈ​​​ហ្វេសប៊ុក​​​ផង​​​ដែរ​​​"។ ខ្លោងទ្វារ​​​អង្គរ​​​សង្ក្រាន្ត​​​​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ និង​​​រចនា​​​ដោយ​​​សមាជិក​​​នៃ​​​សហភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក ហ៊ុន ម៉ានី តំណាង​​​រាស្ត្រ​​​មណ្ឌល​​​កំពុង​​​ស្ពឺ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ។ លោក សុខុន បាន​​​លើក​​​ឡើង​​​ថា ការរចនា​​​ខ្លោង​​​ទ្វារ​​​នេះ​​​ត្រូវ​​​បាន​​​យល់​​​ព្រម​​​អនុម័ត​​​ដោយ​​​អាជ្ញាធរ​​​អប្សរា​​​ ជា​​​ស្ថាប័ន​​​រដ្ឋា​​​ភិបាល​​​មួយ​​​ដែល​​​គ្រប់​​​គ្រង​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​ ហើយ​​​ថា ការ​​​ឆាប​​​ឆេះ​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​​​​តែ​​​គេ​​​មាន​​​"គំនិត​​​ខ្វែង​​​គ្នា​​​"​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​​​​ដែល​​​ដុត​​​ខ្លោង​​​ទ្វារ​​​នេះ គឺ​​​ជា​​​ជន​​​អគតិ"។ លោក​​​បាន​​​បន្ថែម​​​ថា ខ្លោងទ្វារ​​​នេះ​​​ត្រូវ​​​បាន​​​សាង​​​សង់​​​ឡើង​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​កន្លង​​​មក​​​ហើយ​​​ ហើយ​​​ដំបូង​​​ឡើយ​​​គ្មាន​​​នរណា​​​មក​​​បំផ្លិច​​​បំផ្លាញ​​​ទេ​​​។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ កញ្ញា ធី សុវណ្ណថា ដែល​​​ជា​​​សកម្មជន​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ដ៏លេច​​​ធ្លោ​​​ និង​​​ជា​​​អ្នក​​​​​​តែង​​​តែ​​​សរសេរ​​​សារ​​​រិះគន់​​​​​​តាម​​​រយៈ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​នោះ​​​បាន​​​បង្ហោះ​​​រូប​​​ភាព​​​នៃ​​​ខ្លោងទ្វារ​​​នេះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្លួន​​​ដោយ​​​កាត់​​​ត​​​រូប​​​របស់​​​នាង​​​ដែល​​​​​​លើក​​​មេដៃ​​​ចុះ​​​ក្រោម​​​នៅ​​​ពីមុខ​​​ខ្លោងទ្វារ​​​នេះ​​​។ ការ​​​បង្ហោះ​​​នេះ​​​មាន​​​អ្នក​​គាំទ្រ (Like) ជាង​​​៣៥.០០០នាក់​​​ និង​​​មាន​​​អ្នក​​​បញ្ចេញ​​​យោបល់​​​រាប់​​​រយ​​​នាក់​​​​​​ដែល​​​ភាគ​​​ច្រើន​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​ជាតិ​​​និយម​​​។ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ អ្នក​​​ជាតិ​​​និយម​​​ម្នាក់​​​ទៀត​​​ដែល​​​ប្រើ​​​ហ្វេសប៊ុក​​​ឈ្មោះ ខ្មែរសុវណ្ណភូមិ និង​​​ដែល​​​មាន​​​អ្នក​​​គាំទ្រ​​​រាប់​​​ពាន់​​​បាន​​​បង្ហោះ​​​រូប​​​ភាព​​​នៃ​​​ខ្លោង​​​ទ្វារ​​​នេះ​​​ដោយ​​​មាន​​​សរសេរ​​​សារ​​​ថា "សូម​​​ជួយ​​​ចែក​​​រំលែក​​​ ជាបន្ទាន់​​​ដើម្បីឲ្យ​​​កូន​​​ខ្មែរ​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ ហើយ​​​ទាម​​​ទារ​​​ឲ្យ​​​​​​គ្រួសារ​​​ ហ៊ុន ដក​​​ខ្លោងទ្វារ​​​នេះ​​​ចេញ​​​ជា​​​បន្ទាន់​​​​​​"។ សារ​​​នេះ​​​បាន​​​បន្ត​​​ថា "បន្ទាប់មក​​​យើង​​​នឹង​​​ដឹង​​​ច្បាស់​​​ថា ប្រសិន​​​បើ​​​​​​​​​​​​​​​​​​ពួក​​​គេ​​​ដក​​​វា​​​ចេញ​​​វា​​​មាន​​​ន័យ​​​ថា ពួក​​​គេ​​​នៅ​​​មាន​​​ការ​​​គោរព​​​ខ្លះ​​​ៗ​​​ចំពោះ​​​ម្ចាស់​​​ប្រទេស​​​នេះ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ដក​​​ចេញ​​​ទេ​​​ ពួក​​​គេ​​​មាន​​​ខួរ​​​ក្បាល​​​យួន​​​ បំផ្លាញ​​​ខ្មែរ​​​ និង​​​បម្រើ​​​យួន​​​"។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា លោក សម រតនា អ្ន​​​ក​​​នាំ​​​ពាក្យ​​​ពិធីបុណ្យ​​​​​​​​​​​​អង្គរសង្ក្រាន​​​ឆ្នាំ​​​ថ្មី​​​ និង​​​ជា​​​សមាជិក​​​នៃ​​​សហភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​រចនា​​​ខ្លោង​​​ទ្វារ​​​នេះ​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​ត្រឹមត្រូវ​​​​​​ដោយ​​​អ្នក​​​ជំនាញ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ថា អ្នក​​​ជំនាញ​​​ទាំង​​​នោះ​​​ជា​​​នរណា​​​ឡើយ​​​ ហើយ​​​ថា ការ​​​ដុត​​​ខ្លោងទ្វារ​​នេះ​​​គឺ​​​ជា​​​ការ​​​ប្រមាថ​​​ដល់​​​ប្រពៃណី​​​ខ្មែរ​​​។ លោក​​​បាន​​​និយាយ​​​ថា "ការ​​​ដុត​​​ខ្លោង​​​ទ្វារ​​​អង្គរសង្ក្រាន គឺ​​​វា​​​ស្មើ​​​នឹ​​​ងការ​​​ប្រមាថ​​​វ​​​ប្បធម៌ និង​​​អរិយធម៌​​​ខ្មែរ​​​។ យើង​​​បាន​​​សួរ​​​អ្នក​​​ជំនាញ​​​រួច​​​ហើយ ហើយ​​​​​​ពួក​​​គាត់​​​​​បញ្ជាក់​​​ថា នេះ​​​គឺជា​​​រចនា​​​បទ​​​ខ្មែរ​​​ពិត​​​ៗ"។ ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​ការពារ​​​ដល់​​​ការ​​​រចនា​​​ខ្លោង​​​ទ្វារ​​​នេះ​​​ក៏​​​ដោយ​​​ តែ​​​លោក​​​ រតនា បាន​​​លើក​​​ឡើង​​​ថា ជា​​​ការ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​រិះ​​​គន់​​​ លោក ហ៊ុន ម៉ានី បាន​​​ចុះ​​​មក​​​តំបន់​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​នេះ ហើយ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​កែ​​​រចនាបថ​​​ឡើង​​​វិញ។ លោក​​​ រតនា បាន​​​និយាយ​​​បន្ត​​​ថា "ក្នុង​​​នាម​​​ជា​​​គ្រួសារ​​​ខ្មែរ​​​ដូច​​​គ្នា​​​ យើង​​​មិន​​​ចង់​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់​​​មិន​​​សប្បាយ​​​ចិត្ត​​​ឡើយ ហេតុ​​​ដូច្នេះ​​​យើង​​​សម្រេច​​​កែ​​​រចនា​​​បទ​​​ឡើង​​​វិញ​​​"៕ ស៊ុយ​​​ឈាង​​​​​​​​​​​​  

មន្ត្រី​រដ្ឋាភិបាល​​ច្រាន​ចោល​​របាយការណ៍​​ស្ដីអំពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​

មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​​បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ពីរ​កាលពី​ម្សិលមិញ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​ការ​​បន្ថែម​ទៀត​ដើម្បី​ជួយ​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ  ចំពេល​​​​​អ្វីដែល​​​អង្គការ​​​​​ទាំង​ពីរ​នេះ​​​​ចាត់ទុក​​ថា ជា​ប្រព័ន្ធ​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ស្មុគ​ស្មាញ​​​ដែល​​​មិន​​​គិត​​​គូរ​​​ដល់​​​សហ​​​គមន៍​​​ក្រីក្រ​​​។ នៅ​ក្នុង​របាយការណ៍​រួម​មួយ​ដែល​មាន​ចំណង​ជើង​ថា " ការ​មិន​​​រាប់​​​បញ្ជូល​​​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ក្នុង​​​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​" អង្គការ​ទស្សនៈ​ពិភព​លោក (World Vision)...

រដ្ឋាភិបាល​បញ្ចាំង​ឯកសារ​ចោទ​លោក កឹម សុខា រួម​គំនិត​ធ្វើ​រដ្ឋប្រហារ

មុន​ពេល​ការ​សាកសួរ​ដោយ​តុលាការ​តាម​គ្រោងទុក​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ពុធ ស្ថានីយ​ទូរទស្សន៍​ដែល​គ្រប់គ្រង​ដោយ​កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចាំង​កាលពី​យប់​ថ្ងៃ​អាទិត្យ​នូវ​ភាពយន្ត​ឯកសារ​មួយ​ផលិត​ដោយ​រដ្ឋាភិបាល ដែល​កសាង​សំណុំ​រឿង​មួយ​ថា...

ព័ត៌មានថ្មីៗ