38 C
Phnom Penh

CATEGORY

នយោបាយ

លោក ហ៊ុន សែន ហៅ​លោក ហូរ វ៉ាន់ ឲ្យ​វិល​ចូល​ស្រុក​វិញ​ដោយ​ការ​លើកលែង​ទោស

បុរស​ខ្លាំង​កាន់​អំណាច ៣៨​ឆ្នាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​លោក ហូរ វ៉ាន់ ផ្ដាច់​ខ្លួន​ចេញពី​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​វិល​ចូល​ស្រុក​វិញ ដោយ​លោក​នឹង​លើកលែង​ទោស​ឲ្យ ព្រោះ​គោលបំណង​របស់​លោក...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដឹកនាំ​នយោបាយ​រក​ការ​ឯកភាព​ជាតិ​ដើម្បី​មាន​សន្តិភាព​ពិតប្រាកដ

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អំពាវនាវ​ឱ្យ​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ដឹកនាំ​នយោបាយ​ទៅ​រក​ការ​ឯកភាព​ជាតិ ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព និង​សេចក្តី​សុខ​សុភមង្គល​ពិតប្រាកដ។ អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត...

បុរស​ខ្លាំង​ព្រមាន​ប្រើ​ហិង្សា​និង​ច្បាប់​លើ​អ្នក​ហ៊ាន​ជីក​កកាយ​ប្រវត្តិ​ដើម​កំណើត​បក្ស​ប្រជាជន​កម្ពុជា

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​ប្រើ​អំពើ​ហិង្សា​លើ​មជ្ឈដ្ឋាន​ទូទៅ និង​មេដឹកនាំ​នយោបាយ​ណា​ដែល​ហ៊ាន​ជីក​កកាយ​អំពី​ប្រវត្តិ​ដើមកំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​បង្កើត​ឡើង​ដោយ​វៀតណាម​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ...

តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ឱ្យ​ជាប់​គុក​១៨​ខែ​និង​សង​ជំងឺចិត្ត​ជាង​១​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល

សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​សង​ជំងឺចិត្ត​ចំនួន ៥០​លាន​រៀល ឬ​ស្មើ​នឹង...

ក្រុម​ឃ្លាំមើល​ចាត់ទុក​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ថា​គណបក្ស​ភ្លើង​ទៀន​បាន​ឯកភាព​នូវ​វិធានការ​ច្បាប់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស។ លោក​បន្ថែម​ថា ទង្វើ​បែប​នេះ​គឺជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ដោយ​ច្បាប់ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​នាម​ស្ថាប័ន​ជាតិ។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ប្រគល់​បក្ស​សង្គ្រោះ​ជាតិ​ឱ្យ​លោក កឹម សុខា វិញ​ដើម្បី​រឹត​ចំណង​នយោបាយ​ការទូត

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រគល់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា...

លោក សុន ឆ័យ ថា​បក្ស​នឹង​មិន​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​លោក ថាច់ សេដ្ឋា ទេ ប៉ុន្តែ​ស្វែងរក​ការ​ចរចា​វិញ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រកាស​ជំហរ​ថា​គណបក្ស​ភ្លើង​ទៀន​សម្រេច​ចិត្ត​ជ្រើសរើស​យន្តការ​ជជែក​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​មិន​យក​យន្តការ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ទាមទារ​ឱ្យ​ដោះលែង​លោក ថាច់...

អ្នកវិភាគ៖ ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូច​គ្នា​នឹង​ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរក្រហម

អ្នក​ឃ្លាំមើល​ឯ​នាយ​សមុទ្រ​និយាយ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​មេ​ខ្មែរក្រហម លោក ប៉ុល ពត ដែល​ប្រើ​អំណាច​គ្រប់គ្រង​លើ​វាសនា​របស់​ពលរដ្ឋ...

ក្រុម​តស៊ូ​មតិ​ក្រៅ​ស្រុក​ថា​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន បាន​ពី​ការ​លើក​បន្តុប​របស់​វៀតណាម

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា តំណែង​ជា​នាយករដ្ឋមន្ត្រី ៣៨​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺជា​តំណែង​ដែល​បាន​មកពី​ការ​ប្លន់​អ្នកដទៃ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​វៀតណាម ជា​ថ្នូរ​នឹង​ការ​បម្រើ​មហិច្ឆតា​ឈ្លានពាន​របស់​ពួកគេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ...

លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចេញ​សែក​ស្អុយ ប៉ុន្តែ​មន្ត្រី​បក្ស​នេះ​ថា​ជា​ការ​គំរាមកំហែង​មុន​បោះឆ្នោត

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី​១៦ មករា ក្រោម​ហេតុផល​ថា​ចេញ​សែក​ស្អុយ។ ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃទី​១៦ ខែ​មករា...

ព័ត៌មានថ្មីៗ