28.5 C
Phnom Penh

CATEGORY

ទស្សនៈ

ការ​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​​រឿង​ន​យោ​​​​​បាយ​ បន្ទុចបង្អាក់​​រូប​ភាព​​ទំនាក់​​​ទំនង​ល្អូក​ល្អិន​​រវាង​បក្ស​ទាំង​ពីរ​

ព័ត៌​​មាន​វិភាគ​ ដោយ​​​ប្រយ័ត្ន​ប្រយែងនៅ​ពេល​ប្រឈម​​​មុខ​នឹង​​​គ្រោះ​ថ្នាក់​ខាង​នយោ​បាយ​​​​កាន់​តែ​ខ្លាំង​​ឡើង​​​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​​ឃ្លាំមើល​អស់​​រយៈ​​​ពេល​បី​ខែ​មក​ហើយ ​ក្នុង​ពេល​ដែល​គណ​បក្សសង្គ្រោះ​ជាតិ​​ធ្វើ​យុទ្ធ​នា​ការ​​ប្រទូស​ប្រឆាំង​​ដោយ​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​​របស់​លោក​​ថា​ បាន​​កាត់​ទឹក​ដី​​កម្ពុជា មួយ​ភាគ​ធំ​ឱ្យ​ទៅ​វៀតណាម។

ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​កំហុស​​​​​​

លោក ធារី គ្រូវ៉ែលលីយ៉េ អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា មេ​​​ឆ្លើយ​​​សារភាពផ្លល់​​​នូវ​​​​​​ភាព​​​ស៊ី​​​ជម្រៅ​​​ទៅ​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ដើម្បី​​​យុត្តិធម៌​​​របស់​​​​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ "ការ​​​ពិត​​​គឺ​​​ជា​​​រឿង​​​ពិបាកបញ្ចេញ​​​​​​ឲ្យ​​​​​​​​គេ​​​ដឹង​​​ឮ មិន​​​បាច់​​​និយាយ​​​ដល់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ។​​​ ទោះ​​​បី​​​ជា​​​យើង​​​មាន​​​ហេតុផល​​​ល្អ​​​ក្នុង​​​ការជំទាស់​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​អ្នក​​​ធ្វើ​​​ទារុណ​​​កម្ម​​​មិន​​​និយាយ​​​ការ​​​ពិតក៏​​​ដោយ ក៏​​​​​​ការ​​​ប៉ុនប៉ង​​​​​​​​​​​​លុបចោល​​​និងធ្វើ​​​ឲ្យ​​​លំបាក​​​យល់​​​នូវ​​​អ្វី​​​ដែល​​​គ្មាន​​​រស​​​ជាតិ​​​ នៅ​​​តែ​​​បៀត​​​បៀន​​​ពួក​​​យើង​​​ទាំង​​​អស់​​​គ្នា។

បំណែកនំប័ុង

រូបគំនូរ​​​ថ្មីៗ​​​បំផុត​​​របស់​​​លោក ​​​ព្រហ្ម វិចិត្រ អំពាវ​​​នាវ​​​ឲ្យ​​​ចែក​​​រំលែកអាហារ​​​ដែល​​​ច្រើន​​​លើស​​​លុប​​​​ គំនូរ​​​​​​លោក ព្រហ្ម វិចិត្រ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ខគោ និង​​​នំប័ុង"​​​ រៀបរាប់​​​ពី​​​តុមួយ​​​ដែល​​​មាន​​​នំប័ុង ខគោ​​​មួយចានគោម​​​ជិត​​​ពេញ​​​ ម្អម​​​មួយ​​​ចាន​​​​​​សំប៉ែត​​​ និង​​​ទឹក​​​កន្លះកែវ គឺអាហារ​​​ពេល​​​ព្រឹក​​​ខ្មែរ។​​​ គូរ​​​ដោយ​​​ប្រើ​​​ពណ៌​​​ស្រទន់​​​ ដែល​​​គូស​​​បញ្ជាក់​​​នូវ​​​ភាព​​​កក់​​​ក្តៅ​​​និង​​​សុខុមាល​​​ភាព​​​ដែល​​​អាហារ​​​គ្រប់​​​គ្រាន់នាំ​​​មក រូបគំនូរ​​​វិចិត្រករ​​​រូប​​​នេះ​​​ដែល​​​ដាក់តាំង​​​​​​នៅ​​​ឯ​​​វិចិត្រសាល​​​អិនសាយដឺ ក្នុង​​​សណ្ឋាគារ​​​​​​អ៊ិនធឺ​​​ខុន មាន​​​ឈ្មោះ​​​ថា"សំណល់​​​អាហារ"។​​​ ការបង្ហាញ​​ម្ហូប​​​អាហារ​​​នៅ​​​ក្នុង​​​រូប​​​គំនូរ​​​ គឺ​​​សុទ្ធ​​​តែ​​​ម្ហូប​​​អាហារ​​​សល់ ជា​​​អ្វី​​​ដែល​​​អ្នក​​​បរិភោគ​​​ទុក​​​ចោល​​​ក្នុង​​​ពេលដែល​​​​​​ពួក​​​គេ​​​បាន​​​ដើរ​​​ចេញ​​​ពី​​​តុ។​​​ វិចិត្រករ​​​ អា​​​យុ ៥៩​​​ឆ្នាំ​​​រូប​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ជា​​​ទុក្ខ​​​វេទនា​​​របស់​​​ខ្ញុំ​​​ ដែល​​​ជំរុញ​​​ឲ្យ​​​ខ្ញុំ​​​គូរ​​​គំនូរ​​​បែប​​​នេះ។​​​ ខ្ញុំ​​​បាន​​​រស់​​​នៅ​​​ឆ្លង​​​កាត់់​​​របប​​​ប៉ុល ពត ជាពេល​​​ដែល​​​ខ្ញុំ​​​ពិត​​​ជា​​​ស្រេក​​​ឃ្លាន​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​សារ​​​តែ​​​អត់​​​អាហារ​​​ហូប។ ខ្ញុំ​​​​​​ចាំ​​​មិន​​​ភ្លេច​​​ថា អ្នក​​​ដែល​​​បាន​​​ឲ្យ​​​ដំឡូង​​​ខ្ញុំ​​​មួយ​​​ដុំ​​​តូច និង​​​បាយមួយ​​​ដុំ​​​នៅ​​​​​​ថ្ងៃមួយ​​​.... ដូច្នេះ​​​ខ្ញុំ​​​ពិត​​​ជា​​​យល់​​​អំពី​​​ការ​​​ស្រេក​​​ឃ្លាន​​​"។​​​ លោក វិចិត្រ បាន​​​និយ​​​ាយ​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​សព្វ​​​ថ្ងៃ​​​នេះ ទំនង​​​ជា​​​ប្រើ​​​ទម្លាប់​​​បោះចោល​​​សំណល់អាហារ​​​។ វិចិត្រករ​​​រូប​​​នេះ បាន​​​​​​សោក​​​ស្តាយ​​​ថា ពួក​​​គេ​​​តែង​​​តែ​​​រៀប​​​ចំ​​​អាហារ​​​យ៉ាង​​​ច្រើន​​​សម្រាប់​​​គ្រួសារ​​​ ឬ​​​ពេល​​​ជួប​​​ជុំ​​​គ្នា​​​ចុង​​​សប្តាហ៍​​​ ហើយ​​​​​​ជាញឹកញាប់​​​បន្សល់​​​ទុក​​​ចោល​​​​នូវ​​​​​ម្ហូបយ៉ាង​​​ច្រើន។ វិចិត្រករ​​​រូបនេះ បាន​​​និយាយ​​​បន្ថែម​​​ថា "ម្ហូប​​​នោះ​​​ គឺ​​​ច្រើន​​​ណាស់​​​សម្រាប់​​​​​​គ្រួសារ​​​ក្រី​​​ក្រ។ ចុះ​​​ហេតុអ្វីក៏​​​មិន​​​ខ្ចប់​​​ម្ហូប​​​នោះ ហើយ​​​ប្រាប់​​​មនុស្ស​​​រស់​​​នៅ​​​តាម​​​ចិញ្ចើម​​​ផ្លូវ​​​ថា ម្ហូប​​​នៅ​​​សល់​​​នេះ អាច​​​បរិភោគ​​​បាន មិន​​​មែន​​​ម្ហូបហូប​​​មិន​​​កើត​​​នោះ​​​ទេ?”។​​​​​​​​​​​​​​​​​​​​​ ដូច​​​បង្ហាញ​​​នៅ​​​ក្នុង​​​រូប​​​គំនូរ​​​របស់​​​លោក មាន​​​ចាន​​​សំប៉ែត​​​ និង​​​ចាន​​​គោម​​​ គឺ​​​នៅ​​​សល់​​​ម្ហូបច្រើន នៅ​​​ពេល​​​គេ​​​បរិភោគ​​​រួច។​​​ ជា​​​ឧទាហរណ៍​​​ នៅ​​​ក្នុង​​​រូប​​​គំនូរ​​​មួយ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "សំណល់​​​បាយ​​​និង​​​ក្តាម​​​" សាច់​​​​​​ក្តាម​​​បរិភោគ​​​អស់ ប៉ុន្តែ​​​មាន​​​នៅ​​​សល់​​​បាយ​​​ជា​​​ច្រើន​​​នៅ​​​លើ​​​ស្លឹក​​​ចេក។​​​​​​​​​ ប្រើ​​​ក្នុងពណ៌កក់ក្តៅ​​​និងស្រាល​​​ស្រទន់​​​ ដែល​​​ឆ្លុះ​​​បញ្ចាំង​​​នូវ​​​ភាព​​​សំបូរ​​​ហូរ​​​ហៀរ​​​​​​នៃ​​​អាហារ​​​ជាមួយ​​​មិត្ត​​​ភក្តិ ឬ​​​គ្រួសារ​​​នោះ រូប​​​គំនូរ​​​ទាំង​​​១១​​​ផ្ទាំង ត្រូវ​​​បាន​​​គូរ​​​នៅ​​​លើ​​​ផ្ទាំង​​​ក្រណាត់​​​ដោយ​​​ប្រើ​​​បច្ចេក​​​ទេសប្រេង​​​ជក់​​​ស្ងួត។​​​ លោក វិចិត្រ បាន​​​និយាយ​​​ថា "ជា​​​ធម្មតា យើង​​​បន្ថែម​​​សាំង​​​ ឬ​​​ខ្លាញ់​​​​​​ត្រី​​​ទៅ​​​នឹង​​​ថ្នាំ" ដើម្បីធ្វើ​​​ឲ្យ​​​​​​ឥទ្ធិពល​​​ចាំង​​​រលោង​​​ឃើញ​​​ច្បាស់។ តាមវិធី​​​នេះ ពណ៌​​​នៅ​​​តែ​​​មាន​​​ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ពន្លឺ។​​​​​​​​​​​​ កើតនៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ លោក វិចិត្រ គឺ​​​ជា​​​និស្សិតសាកលវិទ្យាល័យ​​​ភូមិន្ទវិចិត្រ​​​សិល្បៈ នៅ​​​ពេល​​​ដែល​​​ខ្មែរ​​​ក្រហម បានឡើង​​​​​​កាន់​​​​​​អំណាច​​​ក្នុង​​​ឆ្នាំ​​​ ១៩៧៥។ ពី​​​​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ រហូត​​​ដល់​​​ឆ្នាំ​​​ ១៩៩៥​​​ លោកបាន​​​បង្រៀន​​​គណិតវិទ្យា​​​ថ្នាក់​​​បឋមសិក្សា និង​​​មធ្យម​​​សិក្សា។ ​​​​​​ពី​​​ឆ្នាំ​​​១៩៩៥មក លោក​​​បាន​​​បែង​​​ចែក​​​ពេល​​​វេលា​​​រវាងការ​​​បង្រៀន និង​​​ធ្វើ​​​ការ​​​នៅ​​​ឯនាយកដ្ឋាន​​​ស្រាវជ្រាវ​​​និង​​​គរុកោសល្យនៃ​​​ក្រសួង​​​អប់​​​រំ ក៏​​​ដូច​​​ជា​​​គ្រប់​​​គ្រង​​​សៀវ​​​ភៅកុមារ​​​បោះ​​​ពុម្ភ​​​ដោយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល។ ចាប់​​​តាំង​​​ពី​​​ចូល​​​និវត្តន៍​​​​​​ក្នុង​​​ឆ្នាំ​​​២០១៣ លោក វិចិត្រ បង្រៀន​​​សិល្បៈ​​​ដល់​​​កុមារ​​​មកពី​​​តំបន់​​​ក្រី​​​ក្រតាម​​​រយៈ​​​អង្គ​​​ការ​​​វិចិត្រករ​​​ខ្មែរ​​​​​​សម្រាប់​​​កុមារ។​​​ លោក​​​ក៏​​​បង្រៀន​​​គំនូរ​​​បច្ចេក​​​ទេសដល់​​​និស្សិត​​​វិស្វករ​​​នៅ​​​តាម​​​សាកលវិទ្យាល័យ​​​ឯកជន​​​នានាដែរ។​​​​​​​​​ បញ្ជូន​​​សារ​​​សង្គម​​​តាម​​​រយៈ​​​គំនូរ​​​របស់​​​លោក មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ចំពោះ​​​លោក វិចិត្រ​​​ទេ។​​​ ក្នុង​​​ឆ្នាំ​​​ ២០១២ លោកគឺ​​​​​​ស្ថិត​​​ក្នុង​​​វិចិត្រករ​​​​​​ដំបូង​​​គេក្នុង​​​ការ​​​និយាយ​​​អំពី​​​ការ​​​បំផ្លិច​​​បំផ្លាញ ដែល​​​បណ្តាល​​​មក​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​ ហើយ​​​នៅ​​​ក្នុង​​​ការ​​​តាំង​​​ពិព័រណ៍ម្នាក់​​​ឯងនា​​​​​​ឆ្នាំ​​​២០១២​​​ស្តី​​​ពី​​​កម្ពុជាអស់​​​រ​​​យៈ​​​ពេល​​​រាប់​​​ទស​​​វត្សរ៍ វិចិត្រករ​​​រូប​​​នេះ រៀបរាប់​​​អំពី​​​ការ​​​ទាក់​​​ទាញ​​​នៃ​​​ទឹក​​​​​​ប្រាក់​​​​​​នៅ​​​ក្នុង​​​សង្គម​​​ទំនើប​​​ ដោយ​​​បង្ហាញ​​​បុរស​​​ម្នាក់​​​ដោយ​​​មាន​​​សញ្ញាប្រាក់​​​ដុល្លារ​​​ក្នុង​​​ភ្នែក​​​របស់​​​គាត់​​​ និង​​​ការ​​​ញញិម​​​សប្បាយ​​​រីក​​​រាយ​​​នៅ​​​លើ​​​ផ្ទៃ​​​មុខ អង្គុយនៅ​​​ឯ​​​តុដោយ​​​មាន​​​កុំ​​​ព្យូទ័រ​​​យួរ​​​ដៃ​​​ និង​​​ទូរស័ព្ទ​​​ដៃ​​​នៅ​​​កៀក​​​នឹងប៊ិច និង​​​ក្រដាស។​​​​​​ វិចិត្រករ​​​រូប​​​នេះ បាន​​​និយាយ​​​ថា នៅ​​​ពេល​​​នេះ "សារ​​​របស់​​​ខ្ញុំ​​​ គឺ​​​ចង់​​​​​​ឃើញ​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ ដែល​​​រក​​​ប្រាក់​​​កាសបាន​​​បន្តិច​​​បន្តួច ចាប់​​​ផ្តើម​​​គិត​​​ពីការ​​​សន្សំ​​​សំចៃ​​​ដោយ​​​រៀបចំ​​​ម្ហូបទៅ​​​តាម​​​​​​តម្រូវ​​​ការ​​​ពិត​​​ប្រាកដ។​​​ លោក​​​បាន​​​បញ្ជាក់​​​ថា គ្រួសារ​​​ខ្លះចំណាយ​​​ប្រាក់​​​កាស​​​ច្រើន​​​លើ​​​ម្ហូប​​​អាហារ​​​នៅ​​​ដើម​​​ខែ​​​នីមួយៗ​​​ ហើយ​​​​​​ម្ហូប​​​​​​ត្រូវ​​​សល់​​​ចោល ហើយ​​​បន្ទាប់​​​មក​​​មាន​​​នៅ​​​សល់​​​ប្រាក់​​​កាស​​​​​​តិចតួច​​​ស​​​ម្រាប់​​​ទិញ​​​អាហារ​​​​​​រយៈ​​​ពេល​​​បួន​​​អាទិត្យ​​​ក្រោយ​​​មក។​​​​​​​​​​​​ សរុបមក មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ ដែល​​​តែង​​​តែ​​​ចំណាយ​​​ខ្ជះ​​​ខ្ជាយ​​​ ហើយ​​​គ្រវែង​​​ចោល​​​ម្ហូប​​​ ដែល​​​គេ​​​មិន​​​អាច​​​បរិភោគ​​​អស់​​​។​​​ លោក វិចិត្រ​​​ បាន​​​និយាយ​​​ថា"ខ្ញុំ​​​ចង់​​​និយាយ​​​ថា គេ​​​គួរ​​​បញ្ឈប់​​​ទម្លាប់​​​​​​​​​បោះ​​​ចោល​​​ម្ហូប​​​អាហារ​​​ដោយ​​​ខ្ជះខ្ជាយ​​​"។ ការ​​​តាំង​​​ពិព័រណ​​​៍នេះ​​​ធ្វើ​​​​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​​​​៧ ខែ​​​មិថុនា៕​​​រើន  

ការ​ស៊ើប​អង្កេត​លើ​ប្រធាន​តុលាការ​ដែល​​​​ធ្លាក់​ពី​តំណែង​ត្រូវ​ជាប់​គាំង

ការ​ស៊ើប​អង្កេត​រឿង​ចោទ​​ប្រកាន់​ពុករលួយ​លើ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ ដែល​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​​​គឺ លោក អាំង មាលតី បាន​ជាប់​គាំង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​លោក ឱម យ៉ិនទៀង...

ច្បាប់​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​​ត្រូវ​បាន​អនុម័ត​ដោយ​សភា​

កាលពី​ម្សិលមិញ រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួនពីរ​ជា​ឯកច្ឆ័ន​្ទ ដោយ​បើក​ផ្លូវ​ឲ្យ​​មាន​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប.) ដែល​មាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នា​​ពាក់​កណ្ដាល​ខែមេសា។ បន្ទាប់ពី​​កិច្ចពិភាក្សា​រយៈពេល​៧ខែ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​​ដើម្បី​បង្កើត​​ គ.ជ.ប.ថ្មី និង​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ចាស់​ សមាជិក​សភា​ចំនួន​១០៣​រូប​ក្នុង​ចំណោម​សមាជិក​សភា​ចំនួន​១២៣​រូប​ បាន​ចូល​រួម​សម័យ​ប្រជុំ​សភា​ពិសេស​មួយ​កាលពី​ម្សិលមិញ...

កេរ​ដំណែល​ដែល​បាត់បង់?

ចាងហ្វាង​ភាពយន្ត គ្រិសស្តូហ្វឺ រ៉ុមព្រេ ដែល​បាន​ចាប់​ផ្តើម​សម្ភាស​ស្ថាបត្យករ​ដ៏​ល្បី​ល្បាញ​បំផុត​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​ បាន​និយាយ​ថា អង្គុយ​ក្នុង​ផ្ទះ​របស់​លោក​នៅ​ក្រុង​ភ្នំពេញ​ជុំវិញ​ដោយ​ឯកសារ​ស្នាដៃ​របស់​លោក លោក វណ្ណ មូលីវណ្ណ...

អង្គការ​ឃ្លាំ​​​មើលសិទ្ធិ​មនុស្ស៖ ការ​រំលោភ​បំពាន​ការងារ ‘ជា​ប្រព័ន្ធ’ នៅ​រោង​ចក្រ​កាត់ដេរ

អង្គការ​ឃ្លាំ​​​មើលសិទ្ធិ​មនុស្ស Human Rights Watch មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​និយាយ​ក្នុង​របាុការណ៍​ថ្មី​មួយ​ថា ការ​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​លើស​ម៉ោង ពលកម្មកុមារ ការ​បំបែក​សហជីព ការ​រំលោភ​កិច្ចសន្យា​ការងារ​រយៈ​ពេល​ខ្លី...

ក្រុម​​​ហ៊ុន​​​ស្ករអំពៅ​​​និយាយាថា គ្មាន​​​ពលក​​​ម្ម​​​កុមារ​​​ទេ​​​ ប៉ុន្តែ កម្មករ​​​និយាយ​​​ថា មាន​​​

ស្រុក​​​ថ្ពង ខេត្ត​​​កំពង់ស្ពឺ-ក្រុម​​​ហ៊ុន​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​ហ៊ុន​​​ដែល​​​លេច​​​ធ្លោ​​​ជាង​​​គេ​​​បំផុត​​​ ដែល​​​បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ប្រើ​​​ពលកម្មកុមារ​​​ មាន​​​បំណង​​​លុប​​​លាង​​​រូប​​​ភាព​​​បែប​​​នេះ​​​កាលពីម្សិលមិញ ដោយ​​​ធ្វើ​​​សិក្ខា​​​សាលា​​​មួយ​​​ ប្រឆាំង​​​ទៅនឹង​​​ការ​​​ប្រើ​​​ពលកម្មកុមារ​​​ប្រចាំឆ្នាំ​​​​​​លើក​​​ទី៣​​​របស់​​​ខ្លួន​​​នៅទីនេះ​​​។ ប៉ុន្តែ ក្នុង​​​ពេល​​​ដែល​​​នាយក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​នេះ បាន​​​លើក​​​សរសើរ​​​​​​អំពី​​​បរិយាកាស​​​​​​ការ​​​ងារ​​​ ដែល​​​មិន​​​​​​ប្រើ​​​ពលកម្មកុមារ​​​ឲ្យ​​​មន្ត្រី​​​មូលដ្ឋាន​​​ដឹង​​​នៅ​​​ក្នុង​​​ទីស្នាក់​​​ការ​​​ឃុំ​​​អមលាំងរបស់​​​ខ្លួន​​​នោះ​​​ បែរជា​​​កម្មករ​​​នៅ​​​កន្លែង​​​ចម្ការ​​​អំពៅ​​​មាន​​​ចម្ងាយ​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​ពីកន្លែង​​​សិក្ខា​​​សាលានោះ​​​​​​ បាន​​​រៀប​​​រាប់​​​រឿង​​​ផ្សេង​​​ទៅវិញ។ លោក ស៊ីន សត្ថា នាយក​​​ទំនាក់ទំនង​​​សាធារណៈ​​​របស់​​​ក្រុមហ៊ុន​​​​​​ភ្នំពេញ​​​ស៊ូហ្គើរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​អំឡុង​​​ពេល​​​សិក្ខា​​​សាលាមួយ ដែល​​​មាន​​​មន្ត្រីឃុំស្រុក​​​និង​​​ខេត្ត​​​បាន​​​ចូល​​​រួម​​​ថា "យើង​​​មិន​​​មាន​​​ពលកម្មកុមារ​​​ទេ។ ព្រោះ​​​វា​​​ប្រឆាំង​​​នឹង​​​គោល​​​នយោបាយ​​​​​​របស់​​​ក្រុមហ៊ុន​​​"។ ក្រុមហ៊ុន​​​​​​របស់លោក​​​ លី យ៉ុង​​​ផាត់ ​​​ព្រឹទ្ធសភាគណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​ បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រំលោភ​​​យក​​​ដីធ្លី​​​ និង​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ ពី​​​សំណាក់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​និងគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​កន្លង​​​ទៅនេះ​​​។ ចម្ការ​​​អំពៅនេះ​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​មួយ​​​ចំនួន​​​ដែល​​​​​​មាន​​​​​​រហស្សនាម​​​ថា "ស្ករ​​​អំពៅ​​​ឈាម​​​" នៅក្នុង​​​យុទ្ធនាការ​​​បញ្ចុះបញ្ចូល​​​​​​ក្រុមហ៊ុន​​​អន្តរជាតិ​​​ដើម្បី​​​បញ្ឈប់​​​ការ​​​ទទួល​​​ទិញ​​​ពី​​​ក្រុមហ៊ុន​​​ដែល​​​មាន​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស។ ក្រោយ​​​ពីសិក្ខា​​​សាលា​​​ចប់​​​ លោក​​​ សត្ថា​​​ បាន​​​សារភាព​​​ថា "គេ​​​គ្រប់​​​គ្នា​​​ដឹង​​​អំពី​​​រឿង​​​អតីតកាល៉​​​។ លោក​​​មាន​​​ប្រសាសន៍​​​បែប​​​នេះ​​​សំដៅ​​​ទៅលើ​​​ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ពេល​​​កន្លង​​​មក​​​របស់​​​ក្រុមហ៊ុន​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​បញ្ជាក់​​​ថា ការ​​​ប្រើ​​​ពលកម្ម​​​កុមារ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ត្រូវ​​​​​​បាន​​​លុប​​​បំបាត់ចោល​​​​​​អស់​​​ហើយ"។ លោក​​​ សត្ថា បាន​​​និយាយ​​​ថា "មិន​​​មែន​​​ថា ក្រុមហ៊ុន​​​​​​មាន​​​ចេតនា​​​ជួល​​​កុមារ​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​ ក្រុមហ៊ុន​​​មាន​​​ក្រុម​​​ហ៊ុន​​​ជួល​​​បន្ត​​​ជាច្រើន​​​ ដូច្នេះ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី វា​​​មាន​​​កំហុស​​​តូច​​​តាច​​​ខ្លះ​​​។ ក្មេង​​​ខ្លះ​​​មក​​ធ្វើការ​​​ជាមួយឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​"។ លោក សត្ថា​​​ បាន​​​និយាយ​​​ថា ក្មេង​​​អាច​​​នៅ​​​មាន​​​ចូលរួម​​​ជាមួយ​​​ឪពុក​​​ម្តាយ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ក្រុមហ៊ុន​​​ ប៉ុន្តែ លោក​​​បញ្ជាក់​​​ថា នេះ​​​មិនមាន​​​ន័យ​​​ថា ពួកគេ​​​ធ្វើ​​​ការ​​​នៅ​​​ទីនេះ​​​ទេ​​​។ យោង​​​តាម​​​លោក​​​ សត្ថា ឲ្យ​​​ដឹង​​​ថា កម្មករ​​​​​​កាប់​​​អំពៅ​​​ម្នាក់​​​អាច​​​រក​​​កម្រៃ​​​បាន​​​​​​ប្រហែល​​​​​​៤ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។ លោក​​​ អ៊ូ សុផល នាយក​​​រង​​​ផ្នែក​​​រដ្ឋបាល​​​និង​​​ធនធាន​​​មនុស្ស​​​ របស់​​​ក្រុមហ៊ុន​​​​​​​​​ភ្នំពេញស៊ូ​​​ហ្គើរ​​​​​​ បាន​​​និយាយ​​​ថា មិនមាន​​​ការ​​​កំណត់​​​ចំនួន​​​ដើម​​​អំពៅ​​​សម្រាប់​​​កម្មករ​​​ដែល​​​ត្រូវ​​​កាប់​​​ទេ​​​ ប៉ុន្តែថា មាន​​​ការ​​​ឲ្យ​​​​​​កម្រៃ​​​លើក​​​ទឹក​​​ចិត្ត​​​សម្រាប់​​​កម្មករ​​​ណា​​​ដែល​​​កាប់​​​អំពៅ​​​បាន​​​ច្រើន​​​។ ក្រោយ​​​ពី​​​សិក្ខា​​​សាលា​​​ដែល​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​តិច​​​តួចនោះ កម្មករ​​​ដែល​​​កាប់​​​អំពៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​​ភ្នំពេញ​​​ស៊ូហ្គើរ បាន​​​និយាយ​​​ផ្ទុយ​​​គ្នា​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​គេ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ទីស្នាក់ការ​​​ក្រុមហ៊ុន​​​។ កម្មករម្នាក់​​​មាន​​​វ័យ​​​៥២​​​ឆ្នាំ​​​ ដែល​​​គ្រាន់​​​តែ​​​ប្រាប់​​​ឈ្មោះ​​​ឥត​​​មាន​​​នាម​​​ត្រគោល​​​ ព្រោះ​​​ខ្លាច​​​បាត់​​​បង់​​​ការ​​​ងារ​​​ បាន​​​និយាយ​​​ថា កម្មករ​​​កាប់​​​អំពៅ​​​ទទួល​​​បាន​​​​​​ថ្លៃ​​​ឈ្នួល​​​ទៅតាម​​​បាច់​​​អំពៅ​​​ដែល​​​គេ​​​កាប់​​​បាន​​​ ដែល​​​ជាហេតុ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខ្លះ​​​យក​​​កូន​​​មក​​​ធ្វើ​​​ការ​​​ជាមួយ​​​ ដើម្បី​​​រក​​​លុយ​​​ឲ្យ​​​បាន​​​ច្រើន។ កម្មករ​​​រូប​​​នេះ​​​បាននិយាយ​​​ថា "ពិត​​​ហើយ​​​ដែល​​​ក្មេង​​​ៗ​​​មកធ្វើ​​​ការ​​​។ ចំពោះខ្ញុំ​​​ ខ្ញុំ​​​មិន​​​យក​​​កូន​​​របស់​​​ខ្ញុំ​​​មក​​​ធ្វើ​​​ការ​​​ទីនេះ​​​ទេ ប៉ុន្តែ អ្នក​​​ផ្សេង​​​ដែល​​​ក្រ​​​តោក​​​យ៉ាក យក​​​កូន​​​របស់​​​គេ​​​មក​​​ជួយ​​​ធ្វើ​​​ការ​​​"។ កម្មករ​​​ម្នាក់​​​ទៀត​​​ ដែល​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​អាយុ​​​១៥​​​ឆ្នាំ ហើយ​​​ក៏មិន​​​ប្រាប់​​​នាម​​​ត្រគោល​​​ដែរ កំពុង​​​ប្រលែង​​​គ្នា​​​លេង​​​ជាមួយ​​​ក្មេង​​​ជំទង់ៗ​​​ផ្សេង​​​ទៀត​​​ នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​។ យុវជន​​​រូប​​​នេះ ដែល​​​មិន​​​ព្រម​​​និយាយ​​​ថា តើ​​​នរណា​​​ដែល​​​មិន​​​ឲ្យ​​​គាត់​​​ធ្វើ​​​ការ​​​កាលពីម្សិល​​​មិញ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ឈប់​​​កាប់​​​អំពៅ​​​ថ្ងៃ​​​នេះ ដោយ​​​សារ​​​គេ​​​ប្រាប់​​​មិន​​​ឲ្យ​​​ខ្ញុំធ្វើ​​​។ ខ្ញុំ​​​ឃើ់ញ​​​ក្មេង​​​អាយុ​​​១២ទៅ១៣​​​ឆ្នាំ ប្រហែល​​​បួន​​​ប្រាំ​​​នាក់​​​កាប់​​​អំពៅ​​​ជា​​​រៀង​​​រាល់ថ្ងៃ​​​។ ពួក​​​គេ​​​ជិះ​​​ឡាន​​​ជាមួយ​​​ខ្ញុំ​​​មក​​​ទី​​​នេះ"។ អាយុ​​​តិច​​​​​​បំផុត​​​ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​គឺ​​​អាយុ​​​១៥​​​ឆ្នាំ ដែល​​​យោង​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​កម្ពុជា​​​ គឺ​​​អនុញ្ញាត​​​ឲ្យ​​​កុមារ​​​អាយុ​​​១២​​​ឆ្នាំ​​​ធ្វើ​​​ការ​​​ស្រាល​​​ៗបាន​​​​​​ លុះត្រា​​​តែ​​​ការ​​​ងារ​​​នោះ​​​មិន​​​ប៉ះពាល់​​​ដល់​​​ការសិក្សា​​​របស់​​​គេ​​​។ លោក វង់ វែង អាយុ​​​៤៧​​​ឆ្នាំ ជា​​​ក្រុម​​​ប្រឹក្សា​​​ឃុំអមលាំង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ កាលពី​​​ខែ​​​មុន​​​ គឺ​​​ជា​​​រដូវ​​​កាប់​​​អំពៅ​​​ដើម្បី​​​រក​​​ចំណូល​​​បន្ថែម​​​ទៀត​​​សម្រាប់​​​គ្រួសារ​​​គាត់​​​។ លោក វែង បាននិយាយ​​​ថា "ប្រសិន​​​បើ​​​អ្នក​​​ចូល​​​ទៅ​​​ជ្រៅ​​​ក្នុង​​​ចម្ការ​​​អំពៅ​​​ អ្នក​​​នឹង​​​ឃើញ​​​ក្មេង​​​ធ្វើ​​​ការ​​​។ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​១០​​​នាក់​​​ដែរ​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​មួយ​​​ប្លុក​​​ៗ"។​ លោក វែង បាន​​​បញ្ជាក់​​​ថា ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​មាន​​​កម្មករ​​​ជា​​​កុមារ​​​កាលពី​​​ម្សិលមិញ មុន​​​នឹង​​​ការ​​​ធ្វើ​​​សិក្ខា​​​សាលា​​​ស្តីពី​​​...

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តម្លៃ​​​នៃ​​​ការ​​​រស់​​​នៅ

អ្នក​​​ថត​​​រូប​​​ នីកូឡាស អាហ្សែលរ៉ដ ចង​​​ក្រង​​​ជា​​​ឯកសារ​​​នូវ​​​​​​​​​ការ​​​វាយ​​​កម្ទេចចោល​​​លំនៅដ្ឋាន​​​​​​ ​​​និង​​​ការ​​​អភិវឌ្ឍ​​​រយៈ​​​ពេល​​​៧​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ទីក្រុងដែល​​​មាន​​​ការ​​​ផ្លាស់ប្តូរ​​​​​​យ៉ាង​​​ឆាប់​​​រហ័ស ការ​​​ដើរ​​​មើល​​​ទេស​​​ភាព​​​នៅ​​​ក្នុង​​​បឹងកក់​​​នៅ​​​​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០០៨ ដោយ​​​អ្នក​​​ថតរូប​​​ជនជាតិ​​​ស្វីស​​​អូស្ត្រាលី​​​ ​​​លោក នីកូឡាស អាហ្សែលរ៉ដ បាន​​​បង្កើត​​​ឲ្យ​​​មាន​​​គម្រោង​​​រយៈពេល​​​៧​​​ឆ្នាំ​​​ ដែល​​​កត់ត្រ​​​ា​​​ការ​​​បណ្តេញប្រជាពលរដ្ឋ​​​​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​ដោយ​​​បង្ខិត​​​បង្ខំ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ភ្នំ​​​ពេញ ក៏​​​ដូច​​​ជា​​ស្ថាន​​​ភាព​​​ទី​​​ក្រុងដែល​​​កំពុង​​​តែវិវត្តន៍។ ធ្វើ​​​ដំណើរ​​​មក​​​ដល់​​​ក្រុង​​​ភ្នំ​​​ពេញ​​​ពី​​​ទី​​​ក្រុង​​​បាងកក​​​ ដើម្បី​​​យក​​​ព័ត៌មាន​​​ទាក់ទង​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិកាល​​​ពី​​​ខែ​​​កក្កដានៅ​​​ឆ្នាំ​​​នោះ​​​ លោក  អាហ្សែលរ៉ដ ក៏បានសម្រេច​​​ចិត្ត​​​​​​​​​រស់​​​នៅ​​​កម្ពុជា និង​​​​​​​​​ក្រោយ​​​ពី​​​ប្រជាពលរដ្ឋ​​​សហគមន៍​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​​​​ដី​​​ធ្លី​​​ក្នុង​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​២០០០ និង​​​នៅ​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​២០១០ រួម​​​មាន​​​បឹង​​​កក់ ដី​​​ក្រហម​​​ បូរីកីឡា និង​​​ក្រុម​​​៧៨។​​​​​​​​​​​​​​​ អ្នក​​​ថតរូប​​​មាន​​​វ័យ​​​៣២​​​ឆ្នាំ​​​រូប​​​នេះ បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចំណាយ​​​ពេល​​​មួយសប្តាហ៍​​​ធ្វើ​​​ដំណើរ​​​រាល់​​​ព្រឹក​​​នៅ​​​ម៉ោង​​​៦​​​ព្រឹក​​​ទៅ​​​បូរី​​​កីឡា ពី​​​ព្រោះ​​​មាន​​​ពាក្យ​​​ចចាម​​​អារាម​​​ថា​​​ ពួកគេ​​​នឹង​​​ប​​​ណ្តេញ​​​ប្រជា​​​ជន​​​ឲ្យ​​​ចេញ​​​ពីផ្ទះ​​​សំបែង"។​​​​​​ មាន​​​ប្រជាពល​​​រដ្ឋ​​​ចំនួន​​​៥០គ្រួសារ ​​​​​​រស់​​​នៅក្នុង​​លំនៅដ្ឋាន​​​នោះ ហើយ​​​មួយ​​​គ្រួសារ​​​ៗ ក៏​​​មាន​​​សមាជិក​​​ដែល​​​ផ្ទុក​​​មេរោគ​​​អេដស៍ផង​​​ដែរ​​​។​​​ ទី​​​បំផុត ពួកគេ​​​ត្រូវ​​​​​​អាជ្ញា​​​ធរ​​​ដឹក​​​តាម​​​ឡាន​​​ឲ្យ​​​ទៅ​​​រស់​​​នៅ​​​ចម្ងាយ​​​រាប់​​​សិប​​​គីឡូម៉ែត្រ​​​​​ឆ្ងាយ​​​ពី​​​ទី​​​ក្រុង​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​មិន​​​អាច​​​មាន​​​លទ្ធ​​​ភាព​​​រក​​​ស៊ី​​​ចិញ្ចឹម​​​ជី​​​វិត​​​ដូច​​​សព្វដង​​​បាន​​​ទេ ជាពិសេស​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​តែម្តង​​​។ លោក អាហ្សែលរ៉ដ បាន​​​និយាយ​​​ថា​​​  "ការ​​​អភិវឌ្ឍ​​​នេះ....គឺ​​​ជា​​​ការ​​​វិវត្តន៍​​​ធម្មតា​​​របស់​​​ទី​​​ក្រុង​​​មួយ"។ អ្នក​​​ថតរូបរូប​​​នេះ បាន​​​និយាយ​​​ថា "បញ្ហាគឺ​​​ត្រង់ថា​​​អ្វី​​​ដែល​​​គេ​​​​​​បាន​​​ធ្វើ....ប្រសិន​​​បើ​​​ពួកគេពិតជា​​​ធ្វើ​​​ការ​​​បាន​​​ល្អ​​​​​​ប្រសើរ​​​ទាក់​​​ទង​​​នឹង​​​ការ​​​តាំង​​​ទី​​​លំ​​​នៅ​​​ជា​​​ថ្មី​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ វា​​​នឹង​​​ក្លាយ​​​ជាការ​​​​​​​​​អភិវឌ្ឍមួយ​​​ដ៏​​​ធំធេង​​​សម្រាប់​​​ទី​​​ក្រុង​​​ ពី​​​ព្រោះ​​​វា​​​នឹង​​​ផ្តល់​​​ឱកាស​​​​​​ឲ្យ​​​​​​ប្រជា​​ពលរដ្ឋ​​​ដែល​​​គ្មាន​​​ឱកាស​​​កាល​​​ពី​​​មុន​​​មកនោះ"។ លោក អាហ្សែលរ៉ដ ក៏​​​បាន​​​​​​ចង​​​ក្រង​​​ជា​​​ឯកសារ​​​​​​នូវ​​​ការ​​​អភិវឌ្ឍនៅ​​​ក្នុង​​​ទីតាំង​​​ដែល​​​មាន​​​ការ​​​បណ្តេញ​​​ចេញ​​​ វប្បធម៌យុវវ័យ​​ខ្មែរ និង​​​ការ​​​កើន​​​ឡើង​​​នៃ​​​ប្រជាជន​​​វណ្ណៈ​​​កណ្តាល។ រូប​​​ថត​​​ប្រហែល​​​១៥០​​​​​​សន្លឹក​​​​​​នៃ​​​រូប​​​ថត​​​រាប់​​​ពាន់​​​សន្លឹក​​​ ដែល​​​អ្នក​​​ថត​​​រូប​​​នេះ​​​បាន​​​ថត​​​នៅ​​​ក្នុង​​​ប្រទេស​​​ខ្មែរ​​​ នឹង​​​​​​ចង​​​ក្រង​​​​​​ទៅ​​​ក្នុង​​​សៀវ​​​ភៅ​​​របស់​​​គាត់​​​ និង​​​សៀវ​​​ភៅ​​​អេឡិកត្រូនិក​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "ប្រទេស​​​កម្ពុជាដែល​​​កំពុង​​​តែមាន​​​ការ​​​វិវត្តន៍" ដែល​​​នឹង​​​ចេញ​​​ផ្សាយ​​​នៅ​​​ក្នុង​​​ចុង​​​ខែ​​​មេសា​​​ខាង​​​មុខ​​​នេះ៕រើន  

ប្រវត្តិ​អតីតកាល​របស់​ចៅក្រម​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​តិចតួច​ដល់​កំណែ​ទម្រង់​ពិត​ប្រាកដ

ក្នុង​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ដ៏​លេច​ធ្លោ​បំផុត​ចាប់តាំងពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​សំឡេង​ឆ្នោត​ដ៏​ច្រើន​របស់​ខ្លួន ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​នោះ​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​សប្តាហ៍​នេះ ចំពេល​មាន​ការ​អះអាង​ថា ប្រាក់​រាប់​លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែក្រឡាស់​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ។ សេចក្តី​សម្រេច​កាលពី​ថ្ងៃ​អង្គារ...

ព័ត៌មានថ្មីៗ