26.6 C
Phnom Penh

TAG

កម្ពុជា

អសប​ថា ​ទ័ពមួក​ខៀវ​នារី​កម្ពុជា​បាន​លះបង់​យ៉ាង​ធំធេង​ដើម្បី​សន្តិភាព​ពិភពលោក​

UN​ថា​ទ័ព​មួក​ខៀវ​នារី​កម្ពុជា​បាន​លះបង់​យ៉ាង​ធំធេង​ដើម្បី​សន្តិភាព​ពិភព​លោក។ ​អង្គការ​សហ​ប្រជាជាតិ​នៅថ្ងៃ​ទី​២៤​ឧសភា​នេះ​បាន​សរសេរ​និង​ បង្ហោះ​រូបថត​ទ័ព​មួក​ខៀវ​នារី​កម្ពុជា​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​របស់​ខ្លួន​ថា​ ស្រ្តី ​និង​បុរស​ដ៏​ក្លាហាន​មក​ពី​ប្រទេស​កម្ពុជា​បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន ​ហើយ​កំពុង​បម្រើ​ដើម្បី​សន្តិភាព​ ជាមួយ​បេសក​កម្មថែ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​នៅ​ជុំវិញ​ពិភព​លោក។​

សាកលវិទ្យា​ល័យ​South-East Asia​សោក​ស្តាយ​ចំពោះ​និស្សិត​របស់​ខ្លួន​ម្នាក់​ដែល​ច្រៀង​រិះគន់​សង្គម​សព្វថ្ងៃ

សាកល​វិទ្យាល័យ​South-East Asia​បាន​ចេញ​មុខ​ច្រាន​ចោល​រាល់​អត្ថន័យ​របស់​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​«សង្គមនេះ»​ដែល​ច្រៀង​ដោយ​និស្សិត​របស់​ខ្លួន​ម្នាក់​ឈ្មោះ​ឈុន ឌីម៉ី​ដោយ​អះអាង​ថា​មិនមែន​ជា​គោល​ជំហរ​របស់​សាកល​វិទ្យាល័យ​ខ្លួន​ឡើយ។​

សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​រិះគន់​ថា​ សមត្ថ​កិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​

សំណុំ​រឿង​ហូប​នំ​បញ្ចុក​នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​តុលាការ​មិន​ទាន់​បន្ត​កោះ​ហៅ​អតីត​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​សាក​សួរ​បន្ថែម​ទៀត​អំពី​រឿង​ដែល​ពួក​គេ​ហូប​នំ​បញ្ចុក​ក្តី ​ប៉ុន្តែ​ពេល​នេះ​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​ រិះ​គន់​ថា ​សមត្ថ​កិច្ច​ខេត្ត​នេះទៅ​អុកឡុក​ពួក​គេ​ពេល​កំពុង​ជួប​ជុំ​គ្នា​ហូប នំ​បញ្ចុក។

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ដោះ​ស្រាយ​បញ្ហា​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ​

រដ្ឋាភិបាល​តាម​រយៈ​ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

ព្រះ​មហា​ក្សត្រ​យាង​ទៅ​បារាំង​ចូល​រួម​ពិធី​អភិរក្ស​តំបន់​អង្គរ​

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ ​នរោត្តម​សីហមុនី​សព្វ​ព្រះ​រាជ​ហឫទ័យ​ យាង​ទៅ​ប្រទេស​បារាំង​ដើម្បី​​​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​២៥​ឆ្នាំ​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​និង​អភិរក្ស​តំបន់​អង្គរ​ ដែល​ហៅ​កាត់​ថា ​អាយ ស៊ី ស៊ី អង្គរ​(ICC-Angkor)។ ​

សមត្ថ​កិច្ច​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​អំបែង​ដែក​ដែល​ផ្ទុះ​ធ្លាក់​នៅ​ព្រំដែន​កម្ពុជា-ឡាវ​ទៅ​សមត្ថ​កិច្ច​ជំនាញ​

សំឡេង​ផ្ទុះ​នៅ​លើ​អាកាស​លាន់​ឮ​កក្រើក​តំបន់​ព្រំដែន​កម្ពុជា​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មាន​ការ​ធ្លាក់​បំណែក​អំបែង​ដែក​ពី​​លើ​អាកាស​ដែល​គេ​សង្ស័យ​យាន​អវកាស​ផ្ទុះ​ធ្លាក់។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​ទេសចរណ៍​មួយ​ចំនួន ​មិនទាន់​រៀបចំ​ត្រឹមត្រូវ​ ដែល​វា​ជា​ឧបសគ្គ​រារាំង​ភ្ញៀវ​ទេសចរ​

ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ហៅ​កាត់​ថា ​ក.ផ.ផ.​គ្រោង​នឹង​លើក​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​វិស័យ​ទេសចរណ៍​ ដាក់​ជូន​រាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​បន្ថែម​ទៀត។​

គោ​ឧសភរាជ​បរិភោគ​សណ្តែក ​ពោត​ ស្រូវ​ ច្រើន​បង្ហាញ​ថា​ ដំណាំ​ទាំង​នេះនឹង​ទទួល​បា​នល្អ​នៅ​ឆ្នាំ​នេះ​

ព្រះ​រាជពិធី​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​បង្ហាញ​ថា ​ផល​ស្រូវ​ពោត​ និង​សណ្តែក​ទទួល​បាន​ល្អ។​

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា​ សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធ​សភា​អាមេរិកាំង​នឹង​គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​ឡើយ​

មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​អះអាង​ថា ​សេចក្តី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកាំង​ស្តីពី​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​និង​ការវិល​ត្រឡប់​វិញ​នូវ​ការ​វិនិយោគ‍​ឆ្នាំ​២០១៩ ​ហៅ​កាត់​ថា​ CARI Act​និង​គ្មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​នោះ​ឡើយ។​

Latest news

© 2021, ដេលី. All rights reserved.