34 C
Phnom Penh

ព្រះ​មហា​ក្សត្រ​យាង​ទៅ​បារាំង​ចូល​រួម​ពិធី​អភិរក្ស​តំបន់​អង្គរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រ​ព្រះ​បាទ ​នរោត្តម​សីហមុនី​សព្វ​ព្រះ​រាជ​ហឫទ័យ​ យាង​ទៅ​ប្រទេស​បារាំង​ដើម្បី​​​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​២៥​ឆ្នាំ​នៃ​គណៈ​កម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ​និង​អភិរក្ស​តំបន់​អង្គរ​ ដែល​ហៅ​កាត់​ថា ​អាយ ស៊ី ស៊ី អង្គរ​(ICC-Angkor)។ ​

ដូច​សព្វ​ដង​ ថ្នាក់​ដឹកនាំ​កំពូលៗ​រួម​មាន៖​ ប្រធាន​ព្រឹទ្ធ​សភា​ លោក​សាយ ឈុំ ​ប្រធាន​រដ្ឋ​សភា​លោក​ហេង សំរិន​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត ​ព្រម​ទាំង ព្រះ​ញាតិ​វង្ស​ផង​បាន​ចូល​រួម​ថ្វាយ​ដំណើរ​ព្រះ​មហា​ក្សត្រ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្ងៃ​ទី​២៣​ខែ​ឧសភា​នេះ។​

គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​មួយ​នេះ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២១-២២​ខែ​ធ្នូ​ឆ្នាំ​១៩៩៣​ក្នុង​គោលដៅ​អភិរក្ស ​និង​អភិវឌ្ឍ​អង្គរ​បន្ទាប់​ពី​ប្រាសាទ​នៅ​តំបន់​អង្គរ​របស់​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ​កាល​ថ្ងៃទី​១៤​ខែ​ធ្នូ​ឆ្នាំ​១៩៩២។​

ICC-Angkor​មាន​បារាំង​ និង​ជប៉ុន​ជា​សហ​ប្រធានលេខាធិការ​ដ្ឋាន​វិទ្យា​សាស្រ្ត​អចិន្ត្រៃយ៍​ទទួល​បន្ទុក​ដោយ​ការិយាល័យ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​អាជ្ញាធរ​ជាតិ​អប្សរា​តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៣៧​ប្រទេស ​មក​ពី​៥​ទ្វីប ​និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស