33 C
Phnom Penh

TAG

កូដកម្ម

សហភាព​សហជីព​អន្តរជាតិ​ជំរុញ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ដោយ​សំអាង​ថា​មិន​មាន​ភាព​ស្រប​គ្នា​ជាមួយ​នឹង​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។ សហព័ន្ធ​សហភាព​អន្តរជាតិ (ITUC) តំណាង​ឱ្យ​សមាជិក​ជាង ១២០​ប្រទេស​ទូទាំង​ពិភពលោក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ឃុំ​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បន្ទាប់ពី​រូបគេ​វិល​ត្រឡប់​ពី​ការ​ចូលរួម​មហាសន្និបាត​ពិភពលោក​នៃ​សហភាព​សហជីព​អន្តរជាតិ (ITUC) នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី...

កូដករ​ណាហ្គា​៣​នាក់​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ដោយសារ​មិន​ទាន់​មាន​មេធាវី​ការពារ

កូដករ​ណាហ្គា​វើលដ៍ ៣​នាក់​ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ ក្រោយពី​ក្រុមហ៊ុន​បាន​សុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​ទទួលស្គាល់​បញ្ឈប់​ការងារ​រួម។ យោង​តាម​ដីកា​កោះហៅ​ដាច់ដោយឡែក​ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​បង្គាប់​ឲ្យ​អ្នកនាង ឈឹម សុខន ចូល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចូលរួម «នីតិវិធី​សម្រាប់​ទាញ​ហេតុផល» ក្នុង​សំណុំរឿង​ប្ដឹង​សាលក្រម​ទទួលស្គាល់​បញ្ឈប់​ការងារ​រួម។ ប្រាប់​អ្នក​សារព័ត៌មាន​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកនាង ឈឹម...

តំណាង​សមាជិក​សភា​អូស្ត្រាលី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ

តំណាង​សមាជិក​សភា​អូស្ត្រាលី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏​គួរ​ឲ្យ​អស់​សំណើច​នេះ។ លោក Julian Hill តំណាង​សមាជិក​សភា​អូស្ត្រាលី បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​តំណាង​សមាជិក​សភា​អូស្ត្រាលី ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ទៅៗ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ លោក​បាន​បន្ត​ថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ចុងក្រោយ​បំផុត គឺ​ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​ប្រធាន​សហជីព​នៅ​កាស៊ីណូ​ណាហ្គា​វើលដ៍។ លោក​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​ផ្ទាល់​នឹង​ករណី​នេះ។ លោក​ថា កញ្ញា ស៊ីថរ គឺជា​នារី​វ័យក្មេង​ដ៏​អស្ចារ្យ​ម្នាក់​ដែល​បាន​មក​ញ៉ាំ​កាហ្វេ​ជាមួយ​លោក​កាលពី...

HRW៖ សហជីព​ស្និទ្ធ​ថៅកែ​រស់​បាន​ស្រួល ឯ​សហជីព​ការពារ​សិទ្ធិ​កម្មករ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា សហជីព​ដែល​ស្និទ្ធ​ជាមួយ​ថៅកែ ពួកគេ​រស់​បាន​ស្រួល ដែល​ផ្ទុយ​ពី​សហជីព​ការពារ​សិទ្ធិ​កម្មករ តែង​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ពេល​ធ្វើ​សកម្មភាព​ទាមទារ​ការ​គោរព​ច្បាប់​ការងារ។ ការ​រក​ឃើញ​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​ចងក្រង​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​មាន​ចំណងជើង​ថា «មាន​តែ​សហជីព "មី​កញ្ចប់" ឬ​សហជីព​ស្និទ្ធ​នឹង​ថៅកែ​ទេ អាច​បន្ត​រស់រាន​បាន» ដែល​ចេញ​ផ្សាយ​នា​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​បណ្តេញ​ចេញ និង​ការ​កាត់​រំសាយ​ការងារ​ទ្រង់ទ្រាយ​ធំ​ចំនួន ៥​ករណី​ដែល​មិន​យុត្តិធម៌​សំដៅ​ចំពោះ​មេដឹកនាំ​សហជីព និង​សមាជិក​សកម្មជន...

ក្រុម​កូដករ​ណាហ្គា​ប្រមូលផ្ដុំ​មុខ​តុលាការ​ដើម្បី​ធ្វើ​ជា​សាក្សី​ឱ្យ​កូដករ​ពីរ​នាក់​ដែល​ចូល​បំភ្លឺ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ចន្ទ ដើម្បី​ជួយ​ធ្វើ​ជា​សាក្សី​ដល់​កូដករ​ពីរ​នាក់​ដែល​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ ក្រោយពី​ថៅកែ​ណាហ្គា​វើលដ៍​បាន​ប្តឹង​ពួកគេ​ពី​បទ «រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់» អំឡុង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ក្រុមហ៊ុន។ កូដករ​ពីរ​នាក់​ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ​រួម​មាន កញ្ញា សុខ ថាវុធ ចូល​បំភ្លឺ​នៅ​ម៉ោង ៩​កន្លះ​ព្រឹក និង​អ្នកស្រី នេត ចរិយា ចូល​បំភ្លឺ​នៅ​ម៉ោង ២​កន្លះ​រសៀល ក្រោម​បទ​ចោទ «រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស...

កូដករ​ណាហ្គា​ស្នើ​មេដឹកនាំ​ប្រទេស​ប្រជុំ​អាស៊ាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ជិត ១០០​នាក់ នា​ថ្ងៃ​សុក្រ ទី​១១ វិច្ឆិកា នេះ បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម និង​ស្នើ​ឲ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​ចូលរួម​ប្រជុំ​អាស៊ាន ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​ពួកគេ។ ការ​ចេញ​ធ្វើ​កូដកម្ម​នា​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​នាំគ្នា​ស្លៀក​សម្លៀកបំពាក់​បែប​ប្រពៃណី ដៃ​កាន់​បដា​ដោយ​សរសេរ​ថា «ប្រទេស​ជា​សមាជិក​អាស៊ាន​មិន​ត្រូវ​រំលោភ​សេរីភាព​សហជីព​ដូច​ជនជាតិ​ម៉ាឡេស៊ី ដែល​ជា​ថៅកែ​ណាហ្គា​នោះ​ឡើយ»។ ពួកគេ​ក៏​បាន​នាំគ្នា​ទូង​ស្គរ​ដោយ​ស្រែក​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កូដករ។ កូដករ គឺ​អ្នកនាង ម៉ម សុវឌ្ឍិន បាន​លើកឡើង​ថា ការ​ដែល​ពួកគេ​ស្លៀកពាក់​ប្រពៃណី​ធ្វើ​កូដកម្ម​នា​ថ្ងៃ​នេះ ចង់​បង្ហាញ​អំពី​អត្តសញ្ញា​ថា ពួកគាត់​ជា​កម្មករ​ខ្មែរ ហើយ​ធ្វើការ​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​បញ្ឈប់​ពី​ការងារ​ទាំង​អយុត្តិធម៌។ មួយ​វិញ​ទៀត...

កូដករ​ណាហ្គា​ប្ដេជ្ញា​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ខណៈ​អាជ្ញាធរ​ព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់

ក្រុម​កូដករ​ណាហ្គា​វើលដ៍ (NAGA World) បង្ហាញ​ជំហរ​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន បើ​ទោះបីជា​រង​នូវ​ការ​គំរាម​កំហែង និង​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ក្រោម​ហេតុផល​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាង​ណា​ក៏ដោយ។ កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឱ្យ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ផ្អាក​ការ​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នេះ ដោយ​ថា​ការ​តវ៉ា​របស់​កូដករ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ ខណៈ​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នេះ។ ក្នុង​ករណី​នេះ សាលា​រាជធានី​ភ្នំពេញ​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ដល់​ក្រុម​អ្នក​តវ៉ា ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ប្រមូលផ្ដុំ​ជួបជុំ​តវ៉ា ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​ផ្អាក​តវ៉ា​ទេ ពួកគេ​នឹង​ប្រឈមមុខ​តាម​ផ្លូវច្បាប់។ កូដករ​ដែល​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកស្រី សៀក...

កូដករ​ណាហ្គា​៤​នាក់​ស្នើសុំ​តុលាការ​ពន្យារ​ពេល​ចូល​បំភ្លឺ​ដោយសារ​ពុំ​ទាន់​មាន​មេធាវី

កូដករ​ណាហ្គា​វើលដ៍​ចំនួន ៤​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា នេះ បាន​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ ដោយសារ​ពួកគេ​ទើប​ទទួល​បាន​ដីកា​កោះហៅ និង​មិនទាន់​មាន​មេធាវី​ការពារ​សិទ្ធិ។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ចេញ​ដីកា​កោះហៅ​កូដករ​ចំនួន ៤​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែ​តុលា នេះ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ការ​កោះហៅ​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​ប្ដឹង​កូដករ​ជា​ស្ត្រី​ចំនួន ៤​នាក់ ពី​បទ...

កូដករ​ណាហ្គា​ធ្វើ​ពិធី​កាន់ទុក្ខ​ឱ្យ​ក្រសួង​ស្ថាប័ន​៦​ដែល​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ធ្វើ​ពិធី​កាន់ទុក្ខ​ក្រសួង-ស្ថាប័ន​ចំនួន​៦ ដែល​ពួកគេ​អះអាង​ថា អសមត្ថភាព និង​គ្មាន​ឆន្ទៈ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​ដល់​ពួកគេ។ ក្រសួង-ស្ថាប័ន​ទាំង​៦ ដែល​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ធ្វើ​ពិធី​កាន់ទុក្ខ​នា​ថ្ងៃ​សុក្រ​នេះ មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ ក្រសួង​កិច្ចការ​នារី ក្រសួង​យុត្តិធម៌ សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋសភា។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​កូដករ​ណាហ្គា​ជិត ១០០​នាក់​បាន​នាំគ្នា​ធ្វើ​ពិធី​បែប​សាសនា ដោយ​ដង្ហែ​ស៊ុម​ឈ្មោះ​ក្រសួង​ស្ថាប័ន​ទាំង​៦ ដោយ​ភ្ជាប់​ជាមួយ​ភ្លេង​ហែ​សព​អម​ជាមួយ​នឹង​បដា​ទាមទារ​ដំណោះស្រាយ។ ការ​ធ្វើ​ពិធី​កាន់ទុក្ខ​ដោយ​ដង្ហែ​ស៊ុម​ឈ្មោះ​ក្រសួង និង​ស្ថាប័ន​នេះ ចាប់ផ្ដើម​ចេញពី​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​២ ទៅ​កាន់​ណាហ្គា​វើលដ៍​ទី​១ នៅ​ជិត​កោះពេជ្រ។ អ្នកនាង ចាន់ ស្រីរ័ត្ន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ជា​កូដករ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ក្រសួង និង​ស្ថាប័ន​ទាំង...

អ្នក​នាំពាក្យ​ក្រសួង​ការងារ​ថា​ករណី​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដល់​ដំណាក់កាល​ឡើង​តុលាការ

អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាង​ថា ករណី​វិវាទ​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ឈាន​ដល់​ដំណាក់កាល​ត្រូវ​ឡើង​តុលាការ បន្ទាប់ពី​កម្មករ​និយោជិត​បដិសេធ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នា​ពេល​កន្លងមក។ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ថា បញ្ហា​ដែល​ជាប់​គាំង គឺ​នៅ​ត្រង់​ថា ភាគី​បុគ្គលិក​កម្មករ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ចូល​ធ្វើការ​វិញ ចំណែក​ភាគី​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​យក​វិញ​ដាច់ខាត ប៉ុន្តែ​ក្រុមហ៊ុន​សុខចិត្ត​ផ្តល់​សំណង​តាម​ច្បាប់​ជាធរមាន។ លោក ហេង សួរ លើកឡើង​ថា ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៃ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍...

Latest news