TAG
កោះតៃវ៉ាន់
ហេតុអ្វីបានជាចិនមិនលើកទ័ពវាយកាន់កាប់តៃវ៉ាន់នៅពេលនេះ?
មហាយក្សចិនបានបញ្ចេញសកម្មភាពកងទ័ពរបស់ខ្លួន ដោយការធ្វើសមយុទ្ធទ្រង់ទ្រាយធំឡោមព័ទ្ធតៃវ៉ាន់រាប់សិបដងមកហើយ ដែលម្ដងៗធ្វើឱ្យពិភពលោកមានការព្រួយបារម្ភថា ចិនប្រាកដណាស់នឹងលើកទ័ពវាយតៃវ៉ាន់នៅពេលនេះហើយមើលទៅ។
ប្រតិកម្មរបស់ក្រុងប៉េកាំង ព្រោះតែកោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយក្នុងដែនអធិបតេយ្យរបស់ខ្លួន តែងបើកផ្លូវទទួលស្វាគមន៍ទស្សនកិច្ចរបស់សមាជិកសភា ឬមន្ត្រីជាន់ខ្ពស់ប្រទេសមួយចំនួន។
ចុងក្រោយបំផុតដែលគេគិតថា ចិនពិតណាស់នឹងលើកទ័ពវាយយកតៃវ៉ាន់ គឺកាលពីដើមខែសីហា ឆ្នាំ២០២២ នៅពេលដែលអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិក ដឹកនាំគណៈប្រតិភូសមាជិកសភាទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយបានជួបសន្ទនាគ្នាជាមួយអ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតីរបស់ដែនកោះនេះ។ ក្នុងពេលនោះហើយដែលចិនគំរាមតៃវ៉ាន់ផង គំរាមអាមេរិកផង។ ចិនគំរាមលើកទ័ពវាយកាន់កាប់តៃវ៉ាន់ ដោយគំរាមថាបញ្ចេញយន្តហោះចម្បាំងឱ្យហោះបណ្ដេញយន្តហោះដឹកអ្នកស្រី ណាន់ស៊ី...
ការវិវឌ្ឍចុងក្រោយនៅច្រកសមុទ្រតៃវ៉ាន់កំពុងទាញភ្លើងសង្គ្រាមមកដល់មាត់ច្រាំងកោះតៃវ៉ាន់
នៅពេលដែលអ្នកស្រី សាយ អ៊ឹងវិន ចេញដំណើរទៅក្រៅប្រទេសដែលមានគោលដៅជួបប្រធានសភាអាមេរិក មហាយក្សចិនអន្ទះសាជាខ្លាំងគំរាមតៃវ៉ាន់ដោយពាក្យសម្ដីផង បញ្ចេញសព្វាវុធ និងទ័ពធ្វើសកម្មភាពគំរាមផង។
ចិនក៏បានបញ្ចេញយន្តហោះចម្បាំងពី ៤០ ទៅ ៧០គ្រឿងឱ្យហោះចូលដែនអាកាសតៃវ៉ាន់។ ចំណែកទ័ពជើងទឹករបស់ចិន ក៏បានបញ្ចេញនាវាចម្បាំងធំៗយ៉ាងតិចជាង ១០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះទៀតផង ឱ្យធ្វើសមយុទ្ធអមដោយនាវាពិឃាតជាច្រើននៅច្រកសមុទ្រតៃវ៉ាន់។
ចន្លោះពីចិនដីគោកទៅចិនដីកោះ ឬតៃវ៉ាន់ មានរយៈចម្ងាយតែ ១៦០គីឡូម៉ែត្រ ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ រដ្ឋាភិបាលក្រុងប៉េកាំង ព្រមានថា ប្រសិនបើជំនួបនោះកើតឡើងមែន គឺក្រុងប៉េកាំង នឹងមានវិធានការសងសឹកតៃវ៉ាន់...
តៃវ៉ាន់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៅចំពោះមុខចិនមានផែនការលើកទ័ពវាយកាន់កាប់ដែនកោះនេះ
ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន រំពឹងថានឹងមានជំនួបពិសេសមួយជាមួយប្រធានរដ្ឋសភាអាមេរិក លោក Kevin McCarthy នៅលើទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅចំពោះព្រឹត្តិការណ៍នេះ ប្រទេសចិន និងរដ្ឋាភិបាលក្រុងប៉េកាំង ព្រមានថាបើជំនួបកើតឡើងមែន គឺក្រុងប៉េកាំង នឹងមានវិធានការសងសឹកតៃវ៉ាន់ និងសហរដ្ឋអាមេរិក។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃពុធ ទី៥ ខែមេសា នេះបានឱ្យដឹងថា អ្នកស្រី សាយ...
ចិនកាន់តែទាល់ច្រកព្រោះអាមេរិកព្រមានលើកទ័ពជួយតៃវ៉ាន់ ប្រសិនបើចិនហ៊ានឈ្លានពាន
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ ចិនមើលទៅកាន់តែដើរដល់ក្រឡាទាល់ច្រកហើយ ចំពោះសំណុំរឿងតៃវ៉ាន់ ដែលខ្លួនព្យាយាមរាំងខ្ទប់មិនឲ្យប្រទេសផ្សេងៗទៀតមានទំនាក់ទំនងនឹងដែនកោះមួយនេះ ដែលក្រុងប៉េកាំង ចាត់ទុកថាជាដែនដីស្ថិតក្នុងអធិបតេយ្យភាពរបស់ចិន ស្របនឹងដំណោះស្រាយនៃមហាសន្និបាតអង្គការសហប្រជាជាតិលេខ២៧៥៨ កាលពីឆ្នាំ១៩៧១។
ដំណោះស្រាយនេះហើយដែលជាសេចក្ដីសម្រេចបើកសិទ្ធិឲ្យរបបបក្សកុម្មុយនីស្តចិន មកអង្គុយជំនួសសាធារណរដ្ឋចិនរបស់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត មិនបានចាត់ទុកតៃវ៉ាន់ជាដែនដីចំណុះឲ្យរបបកុម្មុយនីស្តចិនម្ដងណានោះទេ ព្រោះតៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យប្រជាធិបតេយ្យ។
ប្រទេសលោកខាងលិចភាគច្រើន រួមមានជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បើទោះជាទទួលស្គាល់គោលនយោបាយចិនតែមួយក៏ពិតមែន ប៉ុន្តែប្រទេសទាំងនេះក៏ទទួលស្គាល់កោះតៃវ៉ាន់ជារដ្ឋអធិបតេយ្យដែលមានកម្លាំងប្រជាធិបតេយ្យរឹងមាំនៅអាស៊ីប៉ាស៊ីហ្វិកដែរ។ ដូច្នេះហើយបានជាសហរដ្ឋអាមេរិក ឈានមុខគេក្នុងការជួយការពារប្រជាធិបតេយ្យនៅតៃវ៉ាន់ ដោយសម្រេចជ្រើសរើសយកភាពតានតឹងជាមួយចិន...
តៃវ៉ាន់ស្នើសុំធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ
នៅថ្ងៃទី២០ កញ្ញា ខាងមុខនេះ មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមដែលមានរយៈពេល ៨ថ្ងៃ ដោយបិទបញ្ចប់នៅថ្ងៃទី២៧ កញ្ញា។
មហាសន្និបាតសម្រាប់ឆ្នាំ២០២២ នេះ ពុំប្រព្រឹត្តតាមវីដេអូ Online ដូចឆ្នាំទៅមិញនោះទ ព្រោះតែឆ្នាំនេះ ពិភពលោកពុំជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរនោះទេ។
ប្រទេសខ្លះត្រូវបញ្ជូនប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋទៅថ្លែងសុន្ទរកថា។ តែប្រទេសខ្លះទៀតចាត់តាំងរដ្ឋមន្ត្រីការបរទេសទៅតំណាងឲ្យប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលរបស់ខ្លួន។ សម្រាប់កោះតៃវ៉ាន់ ពុំមានតំណាងរបស់ខ្លួនឡើងធ្វើសុន្ទរកថានោះទេ ទោះជាដែនកោះមួយនេះមានប្រជាជនជាង ២៣លាននាក់ក៏ដោយ។
ដែនកោះនេះពុំមានអាសនៈរបស់ខ្លួននៅឯមហាសន្និបាតនេះទេ។ អាសនៈរបស់ដែនកោះនេះ ត្រូវបានរបបបក្សកុម្មុយនិស្តចិន...
លោក ចូ បៃដិន នឹងស្នើសភាអាមេរិកអនុម័តការលក់អាវុធទំហំ១១០០លានដុល្លារឱ្យតៃវ៉ាន់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មានផែនការស្នើសុំសភាសហរដ្ឋអាមេរិកអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ១១០០លានដុល្លារឱ្យតៃវ៉ាន់។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះ អាវុធទាំងនោះរួមមានមីស៊ីលប្រឆាំងនាវាចម្បាំងចំនួន ៦០គ្រាប់ និងមីស៊ីលបំពាក់លើយន្តហោះចម្បាំង F-16 ចំនួន ១០០គ្រាប់ និងមីស៊ីលបាញ់យន្តហោះចំនួន ១០០គ្រាប់។
សារព័ត៌មាន Politico បានស្រង់ប្រភពមន្ត្រីអាមេរិក ៣រូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ថវិកាដែលតៃវ៉ាន់ស្នើទិញអាវុធកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការបញ្ជូនទៅគណៈកម្មាធិការព្រឹទ្ធសភា...
ចិនប្រកាសធ្វើសមយុទ្ធជាថ្មីឡោមព័ទ្ធកោះតៃវ៉ាន់ខណៈប្រតិភូសភាអាមេរិកមួយក្រុមទៀតទៅដល់ដែនកោះនេះ
ប្រទេសចិន ប្រកាសបើកធ្វើសមយុទ្ធជាថ្មីទៀតដោយឡោមព័ទ្ធកោះតៃវ៉ាន់ ស្របពេលដែលប្រធានាធិបតីដែនកោះនេះបានទទួលជួបនឹងគណៈប្រតិភូសភាអាមេរិកនៅថ្ងៃចន្ទ ទី១៥ ខែសីហា នេះ។
ការមកដល់របស់ប្រតិភូសភាអាមេរិកមួយក្រុមថ្មីនេះ គឺរយៈពេល ១២ថ្ងៃបន្ទាប់ពីអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានមកជួបប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ក្នុងដំណើរទស្សនកិច្ចដែលនាំឲ្យចិនធ្វើសមយុទ្ធយ៉ាងសម្បើមឡោមព័ទ្ធកោះតៃវ៉ាន់សឹងតែផ្ទុះសង្គ្រាម។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយនៅថ្ងៃទី១៥ សីហា នេះថា ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកមួយក្រុមថ្មីនេះ...
តៃវ៉ាន់ច្រានចោលសំណើរបស់ចិនអំពីការផ្សះផ្សាជាតិក្រោមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ
ក្រោយពីបិទបញ្ចប់ការធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ដ៏គួរឲ្យបារម្ភ មហាយក្សចិន បានទម្លាក់សៀវភៅស ដោយបង្ហាញថា ក្រុងប៉េកាំងចង់ឲ្យតៃវ៉ាន់មកនៅក្រោមដំបូលរបស់ខ្លួនដូចក្រុងហុងកុង គឺទទួលយកគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។
សៀវភៅសនេះបានរៀបរៀងដោយក្រសួងការពារជាតិចិន ហើយការដែលកងទ័ពរំដោះប្រជាជនចិន បញ្ចេញសៀវភៅសនេះ ធ្វើឡើងចំពេលប្រទេសដ៏ធំនេះសម្រេចបិទបញ្ចប់ការធ្វើសមយុទ្ធកងទ័ពឡោមព័ទ្ធកោះតៃវ៉ាន់ ដែលបានប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ។
នៅក្នុងឯកសារនៃសៀវភៅសនេះ រដ្ឋាភិបាលចិន បានសម្រេចលុបចោលនូវឃ្លាមួយដែលនិយាយថា ក្រុងប៉េកាំងនឹងបញ្ជូនក្រុមមន្ត្រីរបស់ខ្លួនឱ្យទៅគ្រប់គ្រងកោះតៃវ៉ាន់ គឺដូចរដ្ឋបាលនៃដែនដីហុងកុង ប៉ុន្តែលើកនេះ ក្រុងប៉េកាំង សន្យាថា កោះតៃវ៉ាន់អាចនៅជាមួយក្រុងប៉េកាំង ដោយមិនដូចក្រុងហុងកុងនោះទេ។
នេះជាសញ្ញាបង្ហាញពីការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការកាត់បន្ថយស្វ័យភាពដែលទីក្រុងប៉េកាំងប្រើគោលនយោបាយថ្មីនេះសម្រាប់កោះតៃវ៉ាន់។
ការបញ្ជាក់របស់បក្សកុម្មុយនីស្តចិន...
បទវិភាគ៖ ចិនថាតៃវ៉ាន់ជាដែនដីរបស់ខ្លួន-ហេតុអ្វីចិនមិនប្ដឹងឧទ្ធរណ៍ទៅ UN បង្ខំតៃវ៉ាន់មកនៅក្រោមអំណាចរបស់ខ្លួន?
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏ដូចជាប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងបក្សកុម្មុយនីស្តចិនទាំងមូល តែងតែថ្លែងនៅគ្រប់វេទិកាអន្តរជាតិថា ដែនកោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន។
មេដឹកនាំចិនអះអាងនេះបើយោងតាមសេចក្ដីសម្រេចនៃដំណោះស្រាយលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១។
នៅក្នុងព្រឹត្តិការណ៍នោះហើយដែលចិនក្រុងប៉េកាំងសព្វថ្ងៃនេះដណ្ដើមបានអាសនៈពីសាធារណរដ្ឋចិន គឺកោះតៃវ៉ាន់។ នៅក្នុងការបោះឆ្នោតរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺមានសំឡេងគាំទ្រដកហូតអាសនៈរបស់រដ្ឋាភិបាលសាធារណរដ្ឋចិនពីតៃវ៉ាន់ ដោយសំឡេង ៧៦គាំទ្រ ៣៥សំឡេងជំទាស់ និង ១៧សំឡេងអនុប្បវាទ។
ដោយផ្អែកតាមមាត្រា១៨...
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមអំពីស្ថានការណ៍ភូមានិងក្នុងតំបន់
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាន បានបិទបញ្ចប់ហើយនៅថ្ងៃទី៥ សីហា ដោយសម្រេចចេញសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាជាច្រើនជុំវិញស្ថានការណ៍ចុងក្រោយនៅក្នុងតំបន់ ហើយក្នុងនោះ សមាគមអាស៊ានបានថ្កោលទោសរបបសឹកដែលប្រហារជីវិតអ្នកទោសនយោបាយ និងសម្ដែងការខកចិត្តជាខ្លាំងចំពោះរបបសឹកដែលមិនព្រមអនុវត្តតាមផែនការប្រាំចំណុចរបស់មេដឹកនាំអាស៊ានកាលពីខែមេសា ឆ្នាំ២០២១។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះផ្ដល់ផែនការប្រាំចំណុចដែលមេដឹកនាំយោធាភូមា ទទួលយកមកអនុវត្តហើយ បែរជាមិនមានភាពរីកចម្រើនទៅមុខ គឺជាការសោកស្ដាយយ៉ាងខ្លាំង។
ផែនការប្រាំចំណុចនេះរួមមាន៖
ការដោះលែងអ្នកទោសនយោបាយបញ្ចប់ហិង្សានយោបាយការចាប់ផ្ដើមចរចាការទទួលយកជំនួយមនុស្សធម៌ការផ្ដល់សិទ្ធិឱ្យប្រេសិតអាស៊ានធ្វើសកម្មភាពសម្របសម្រួលនយោបាយបើកផ្លូវទៅរកការចរចាគ្រប់ភាគីពាក់ព័ន្ធ និងការបង្កើតយន្តការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ។
សេចក្ដីថ្លែងការណ៍រួមនៃជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន បានហៅការដែលពួកយោធាមិនអាចអនុវត្តបាននូវផែនការប្រាំចំណុចនេះ គឺជាការខ្វះឆន្ទៈ និងកាន់តែធ្វើឱ្យស្ថានភាពនៃទុក្ខវេទនារបស់ពលរដ្ឋភូមា និងហិង្សានយោបាយនៅតែបន្ត។
សេចក្ដីថ្លែងការណ៍បានសង្កត់ដូចនេះថា៖ «អាស៊ានសូមរំឭកនូវការប្ដេជ្ញាចិត្តរបស់សមាគមនេះឡើងវិញ គឺភូមាត្រូវតែធ្វើដំណើរទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយសម្រាប់អាស៊ានបានត្រៀមអស់ហើយដើម្បីជួយឱ្យមានកិច្ចចរចាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ អាស៊ានគាំទ្រប្រេសិតរបស់ខ្លួនឱ្យបានជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្របស្ថានការណ៍ទៅរកការចរចា»។
ចំពោះសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនវិញ សេចក្ដីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីការបរទេសបានបញ្ជាក់អំពីការគោរពអធិបតេយ្យភាព ឯករាជភាព...