27 C
Phnom Penh

TAG

កោះតៃវ៉ាន់

បទវិភាគ៖ អាមេរិក​និង​ចិន​ចាប់ផ្ដើម​បង្ក​សង្គ្រាម​វោហារសាស្ត្រ​ធ្ងន់ៗ​ដាក់​គ្នា​ដណ្ដើម​តៃវ៉ាន់

តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក ជា​ដែនដី​ដាច់​ឆ្ងាយ​ពី​គ្នា​រាប់​ពាន់​គីឡូម៉ែត្រ តែ​បើ​ធៀប​រវាង​ចិន និង​តៃវ៉ាន់ វិញ នៅ​កៀក​គ្នា​ដោយ​ឆ្លងកាត់​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ នឹង​មក​ដល់​កោះ​តៃវ៉ាន់ ព្រោះ​មួយ​នៅ​ដីគោក ហើយ​មួយ​នៅ​លើ​ដី​កោះ។ ប៉ុន្តែ​ចិន និង​តៃវ៉ាន់ បើ​ទោះជា​សាច់ឈាម​តែ​មួយ​មែន តែ​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​នឹង​គ្នា​ទៅ​ហើយ។ សាធារណរដ្ឋ​ចិន ដែល​មាន​នៅ​លើ​កោះ​តៃវ៉ាន់ សព្វថ្ងៃ​នេះ គឺជា​ម្ចាស់​គ្រប់គ្រង​ក្រុង​ប៉េកាំង និង​ដែនដី​ចិន​ទាំងមូល ប៉ុន្តែ​ក្នុង​សង្គ្រាម​ត្រជាក់​ពិភពលោក​ផ្ទុះឡើង គឺ​ដែនដី​ប៉េកាំង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ឬ​សង្គ្រាម​សាច់ឈាម​ខ្លួនឯង។ នៅ​ចុង​ទសវត្ស​១៩៤០ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ពេញ​ទំហឹង​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​រវាង​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ចិន និង​កងទ័ព​បដិវត្តន៍​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ...

លោក បៃដិន សច្ចា​ការពារ​តៃវ៉ាន់​ដោយ​លើក​ទ័ព​ជួយ ប្រសិនបើ​រង​ការ​ឈ្លានពាន​ពី​ចិន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) សច្ចា​ថា​កងទ័ព​អាមេរិក​នឹង​ការពារ​តៃវ៉ាន់ ប្រសិនបើ​ចិន​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​មួយ​នេះ ដោយ​លោក​ព្រមាន​ថា ទីក្រុង​ប៉េកាំង នឹង​ជួប​ផលវិបាក​ធ្ងន់ធ្ងរ។ ការ​សច្ចា​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុន​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ចតុ​ភាគី​ហៅថា Quad នៅ​ថ្ងៃ​អង្គារ ទី​២៤ ឧសភា។ ជំហរ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក គឺជា​ចំណុច​ខ្លាំង​បំផុត និង​ជា​សារ​ព្រមាន​ទៅ​ទីក្រុង​ប៉េកាំង​ឲ្យ​ប្រុងប្រយ័ត្ន​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​លើក​ទ័ព​ឈ្លានពាន​ដែន​កោះ​តៃវ៉ាន់។ សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​សម្ពន្ធមិត្ត​ដូចជា​ជប៉ុន...

មេដឹកនាំ​ក្រុម​យោធា Quad សច្ចា​ការពារ​សម្ពន្ធភាព​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​រាប់​ទាំង​កោះ​តៃវ៉ាន់

នៅ​ក្នុង​ជំនួប​កំពូល​តាម​អនឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មីនា មេដឹកនាំ​នៃ​ប្រទេស​ចតុភាគី​ហៅថា Quad បាន​សច្ចា​រួមគ្នា​ដោយ​ប្រកាស​ថា​ត្រូវ​ការពារ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ឱ្យ​មាន​ស្ថិរភាព​រឹងមាំ ហើយ​ប្រឆាំង​កម្លាំង​អនុត្តរភាព​ណា​មួយ​ដែល​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ខណៈ​មេដឹកនាំ​ប្រទេស​៤ នេះ ព្រួយបារម្ភ​អំពី​ដែន​កោះ​តៃវ៉ាន់ ថា​អាច​នឹង​រង​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​ចិន។ ក្រុម​ចតុភាគី​ហៅថា Quad មាន ៤​ប្រទេស គឺ​សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​របស់​ក្រុម​ចតុភាគី​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ព្រមាន​ថា ចិន​កំពុង​សិក្សា​អំពី​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រសិនបើ​ចិន​លើក​ទ័ព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ថា​ជា​អាណា​ខេត្ត​របស់​ក្រុង​ប៉េកាំង...

ចិន​ព្រមាន​តៃវ៉ាន់​ថា​នឹង​ប្រើ​វិធានការ​ក្ដៅ​ភ្លាមៗ បើ​តៃវ៉ាន់​ហ៊ាន​ធ្វើ​សកម្មភាព​សំដៅ​ប្រកាស​ឯករាជ្យ

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​ធ្នូ នេះ បាន​ចេញ​មុខ​ព្រមាន​ថា ចិន​នឹង​ប្រើ​វិធានការ​ក្តៅ​ភ្លាមៗ​ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ធ្វើ​សកម្មភាព​សំដៅ​ទៅ​រក​ការ​ប្រកាស​ឯករាជ្យ ដោយ​បង្ហើប​ថា បញ្ហា​តៃវ៉ាន់​អាច​នឹង​តានតឹង​ខ្លាំង​ថែមទៀត​នៅ​ក្នុង​ឆ្នាំ​២០២២។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ថា លោក Ma Xiaoguang អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​រដ្ឋាភិបាល​ចិន បាន​ថ្លែង​ថា ប្រទេស​ចិន​ខិតខំ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​គ្នា​ជាមួយ​ដែន​កោះ​តៃវ៉ាន់​ដោយ​សន្តិវិធី ក៏ប៉ុន្តែ​នឹង​ចាត់​វិធានការ​ក្តៅ​ភ្លាមៗ​ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ដើរ​រំលង​បន្ទាត់​ក្រហម ហើយ​សំដៅ​ទៅ​រក​ការ​ប្រកាស​ឯករាជ្យ។ លោក ម៉ា បាន​បន្ត​ថា...

ហេតុ​អ្វី​ជប៉ុន​អះអាង​ថា​ត្រូវ​ត្រៀម​ដើម្បី​សង្គ្រាម​ជាមួយ​ចិន ករណី​ចិន​លុកលុយ​កោះ​តៃវ៉ាន់?

ជប៉ុន ធ្លាប់​លុកលុយ​ប្រទេស​ចិន​ក្នុង​រវាង​ឆ្នាំ​១៩៣៧ ដល់​ឆ្នាំ​១៩៤៥។ ក្នុង​អំឡុង​ពេល​នោះ ដែនដី​ដែល​ស្ថិត​ក្រោម​នឹម​អាណានិគម​របស់​ជប៉ុន គឺជា​ដែនដី​ទាសករ​របស់​ជប៉ុន។ ក្នុង​ស្ថានភាព​បែប​នេះ សម្រាប់​ចិន​នៅតែ​ចងចាំ​ការ​ឈឺចាប់​របស់​ខ្លួន។ តែយ៉ាងណាក៏ដោយ ក្រោយពី​សង្គ្រាម​លោក​លើក​ទី​២ ដែល​ជប៉ុន​ចាញ់​សង្គ្រាម​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត ជប៉ុន​បាន​បញ្ចប់​អនុត្តរភាព​របស់​ខ្លួន​ទាំងស្រុង​ទៅលើ​ប្រទេស​ចិន។ ក្រោយពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ភ្លាម ជប៉ុន​ស្ថិតនៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់។ ជប៉ុន​ពេល​នោះ​ត្រូវ​បាន​រួមរឹត​ដោយ​ភាព​សម្អប់​នៃ​ប្រទេស​ដែល​ជប៉ុន​ធ្លាប់​ដាក់​អាណានិគម ជាពិសេស​គឺ​ប្រទេស​ចិន។ ចិន​សឹងតែ​លើក​ទ័ព​សងសឹក​លើ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទៅ​ពុំ​រួច​ដោយសារ​តែ​សហរដ្ឋ​អាមេរិក​ការពារ​ជប៉ុន។ ដូចនេះ​ហើយ​បាន​ជា​ក្រោយពី​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​អនុញ្ញាត​ឱ្យ​កងទ័ព​សហរដ្ឋ​អាមេរិក​មាន​នៅ​លើ​ទឹកដី​របស់​ខ្លួន។ មកទល់​សព្វថ្ងៃ​នេះ កងទ័ព​អាមេរិក​នៅតែ​មាន​លើ​ទឹកដី​ជប៉ុន​នៅឡើយ​ប្រមាណ ៥​ម៉ឺន​នាក់។ ឥឡូវ​នេះ​ទៀត ជប៉ុន​ក្លាយ​ជា​សម្ពន្ធមិត្ត​យោធា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដ៏​រឹងមាំ ហើយ​ក៏​ជា​សម្ពន្ធមិត្ត​យោធា​ជាមួយ​ប្រទេស​ឥណ្ឌា...

ចិន​កោះហៅ​អគ្គរាជទូត​ជប៉ុន​យ៉ាង​បន្ទាន់​ក្រោយ​ពី​លោក អាបេ ប្រាប់​អាមេរិក​ចាប់​ដៃ​នឹង​ជប៉ុន​ប្រឆាំង​ចិន​ករណី​តៃវ៉ាន់

ក្រសួង​ការបរទេស​ចិន បាន​កោះហៅ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​ប្រទេស​ចិន​ភ្លាមៗ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​យ៉ាង​បន្ទាន់​មួយ អំពី​សេចក្ដី​ថ្លែងការណ៍​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ដែល​បាន​ប្រកាន់​ជំហរ​ការពារ​កោះ​តៃវ៉ាន់ និង​ការ​ជំរុញ​ឱ្យ​អាមេរិក​ចាប់​ដៃ​ជាមួយ​ជប៉ុន ប្រឆាំង​អន្តរភាព​របស់​ចិន លើ​ករណី​កោះ​តៃវ៉ាន់។ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​នយោបាយ​នៅ​តៃវ៉ាន់ ហើយ​ត្រូវ​បាន​ស្រង់​មក​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​១ ធ្នូ។ នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន លោក Hideo Tarumi ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ចិន អ្នកស្រី Hua Chunying បាន​ហៅ​ការ​ថ្លែង​របស់​លោក...

កុបកម្ម​ទម្លាក់​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង ផ្ដើម​ទៅជា​ការ​ប្រឆាំង​ឥទ្ធិពល​ចិន​លើ​ដែន​កោះ​មួយ​នេះ

ក្រោយពី​ផ្ទុះ​ការ​តវ៉ា​ជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ វិច្ឆិកា បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចុះ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បាតុករ​ដាច់ខាត។ លោក​នាយករដ្ឋមន្ត្រី​ចោទ​ថា កុបកម្ម​ជាច្រើន​ថ្ងៃ​មកនេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​ចេតនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​ទៅកាន់​ប្រជាជាតិ​ទាំងមូល លោក​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង Manasseh Sogavare បាន​និយាយ​ថា កុបកម្ម​ដែល​កើត​នៅ​ទីក្រុង​ហូនីញ៉ារ៉ា ត្រូវ​បាន​រៀបចំ​គ្រោងទុក និង​ដើម្បី​បង្ខំ​រូបលោក​ឱ្យ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដែល​លោក​ថា​គ្មាន​ហេតុផល​ត្រឹមត្រូវ​ឡើយ។ លោក​បាន​ប្រាប់​ប្រជាជន​របស់​លោក​ថា រដ្ឋាភិបាល​របស់​លោក​បាន​សច្ចា​ថា​នឹង​មិន​ចុះចាញ់​ចំពោះ​សកម្មភាព​របស់​មនុស្ស​ក្រុម​នេះ​ទេ។ បើ​តាម​សារព័ត៌មាន Sputnik របស់​ប្រទេស​រុស្ស៊ី លោក Manasseh...

អាមេរិក​អញ្ជើញ​កោះ​តៃវ៉ាន់​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​ជាមួយ​បណ្ដា​ប្រទេស​ជាង​១១០​ផ្សេង​ទៀត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​អញ្ជើញ​កោះ​តៃវ៉ាន់​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​បណ្តា​ប្រទេស​ជាង ១១០ ដែល​ជា​ចលនា​នយោបាយ​ពិភពលោក​ដ៏​ធំ​មួយ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​វាយប្រហារ​លើ​ប្រទេស​ចិន សាជាថ្មី ព្រោះ​តែ​ប្រទេស​ធំ​នេះ​តែងតែ​ប្រឆាំង​ការ​ជួយ​កោះ​តៃវ៉ាន់​ឱ្យ​មាន​វត្តមាន​នៅ​ឆាក​អន្តរជាតិ។ ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា សន្និសីទ​នេះ​ប្រៀប​បាន​នឹង​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដែល​បាន​កំណត់​ការ​តស៊ូ​រវាង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ និង​ប្រទេស​កុម្មុយនីស្ត និង​ប្រទេស​ផ្ដាច់ការ។ សន្និសីទ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​ពិភពលោក​នេះ នឹង​ប្រព្រឹត្ត​ទៅ​តាម​អ៊ីនធឺណិត​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែ​ធ្នូ។ សន្និសីទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​យូរ​មក​ហើយ ប៉ុន្តែ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ...

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ប្រកាស​ថា​កងទ័ព​ចិន​នឹង​បិទ​ខ្ទប់​ដែន​កោះ​តៃវ៉ាន់​មិន​ឱ្យ​ទាក់ទង​ទៅ​ខាងក្រៅ

ក្រសួង​ការពារ​ជាតិ​កោះ​តៃវ៉ាន់ ប្រកាស​ថា​កងកម្លាំង​យោធា​ចិន​នឹង​ធ្វើ​សកម្មភាព​បិទ​ខ្ទប់​កំពង់ផែ និង​ព្រលាន​យន្តហោះ​សំខាន់ៗ​របស់​ដែន​កោះ​មួយ​នេះ ដែល​ជា​ការ​ដាក់​សម្ពាធ​ចុងក្រោយ​មុន​នឹង​ឈាន​ដល់​ដំណាក់កាល​លើក​ទ័ព​លុកលុយ​កោះ​តៃវ៉ាន់។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​កាលពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា នេះ​ថា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ជូនដំណឹង​ដូចនេះ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ផ្នែក​កងទ័ព​ក្នុង​រយៈពេល ២​ឆ្នាំ​ម្ដង។ កោះ​តៃវ៉ាន់ បាន​អះអាង​ថា សព្វថ្ងៃ​នេះ​យោធា​ចិន​មាន​លទ្ធភាព និង​សមត្ថភាព​ធ្វើ​សកម្មភាព​បិទ​ខ្ទប់​កំពង់ផែ ព្រលាន​យន្តហោះ និង​ផ្លូវ​ហោះហើរ​សំខាន់ៗ​របស់​តៃវ៉ាន់ ដើម្បី​កាត់បន្ថយ​បណ្ដាញ​ទំនាក់ទំនង​តាម​ផ្លូវទឹក និង​ផ្លូវអាកាស ដោយ​បង្ក​ការ​ប៉ះពាល់​ដល់​លំហូរ​សេដ្ឋកិច្ច​របស់​ដែន​កោះ។ ជាង​នេះ​ទៅទៀត ចិន​មិន​ដែល​មាន​គំនិត​ចង់​បោះបង់​ចោល​ជម្រើស​ប្រើប្រាស់​កម្លាំង​បាយ​ដើម្បី​ដណ្តើម​កាន់កាប់​តៃវ៉ាន់​នោះ​ទេ គឺ​រឹត​តែ​បង្កើន​សកម្មភាព​យោធា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្បែរៗ​ដែន​កោះ​មួយ​នេះ ដោយ​បញ្ជូន​យន្តហោះ​យោធា​រាប់​សិប​គ្រឿង​ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់ ដែល​នាំ​ឱ្យ​តៃវ៉ាន់​ប្រកាស​អាសន្ន​ទៅ​ពិភពលោក​អំពី​ចេតនា​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ចិន...

ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​នៅ​ជាមួយ​អាស៊ី​ដើម្បី​ការពារ​សេរីភាព ខណៈ​វាយប្រហារ​ចិន​អំពី​ផែនការ​ឈ្លានពាន​តៃវ៉ាន់

នៅ​ថ្ងៃ​ទី​២៨ តុលា គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​មាន​រយៈពេល ៣​ថ្ងៃ​ជាមួយ​ប្រទេស​ជា​ដៃគូ មាន​ដូចជា​អាមេរិក ចិន អូស្ត្រាលី ជប៉ុន រុស្ស៊ី និង​ឥណ្ឌា ហើយ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម Video-online។ កិច្ចប្រជុំ​ដាច់ដោយឡែក​រវាង​មេដឹកនាំ​អាស៊ាន​ដែល​មាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផ្ដោត​សំខាន់​អំពី​បញ្ហា​ជម្លោះ​ដែនសមុទ្រ បញ្ហា​ប្រជាធិបតេយ្យ​ក្នុង​តំបន់ បញ្ហា​កោះ​តៃវ៉ាន់ និង​បញ្ហា​ជំងឺ​កូវីដ-១៩ ក៏​មេដឹកនាំ​អាមេរិក​លើកឡើង​ផង​ដែរ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សិង្ហបុរី CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​តុលា។ ពី​ទីក្រុង​វ៉ាស៊ីនតោន...

Latest news