28.8 C
Phnom Penh

TAG

កោះតៃវ៉ាន់

ចិន​នៅតែ​សង្ឃឹម​ថា​បក្ស​ប្រឆាំង​នៅ​តៃវ៉ាន់​អាច​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០២៤ តែ​ទំនង​នឹង​ខកចិត្ត​ម្ដង​ទៀត

កោះ​តៃវ៉ាន់ ដែល​ហៅ​ខ្លួនឯង​ជា​សាធារណរដ្ឋ​ចិន នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​អាណត្តិ​នៅ​ឆ្នាំ​២០២៤។ រាល់​ការ​បោះឆ្នោត​ម្ដងៗ ក្រុង​ប៉េកាំង​តែងតែ​ចង់​ឃើញ​បក្ស​ប្រឆាំង គឺ​បក្ស​គូមីនតាំង ឈ្នះ​ឆ្នោត ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្របសម្រួល​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល ឬ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ដែនដី​បងប្អូន​ទាំង​ពីរ​នេះ។ ប៉ុន្តែ​ពីរ​អាណត្តិ​ហើយ​ដែល​គណបក្ស​គូមីនតាំង ពុំ​មាន​លទ្ធភាព​ដើម្បី​ឡើង​កាន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​នោះ​ទេ។ គណបក្ស​កំពុង​កាន់​អំណាច​បច្ចុប្បន្ន គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន។ ប្រធានាធិបតី​ដែល​កើត​ចេញពី​គណបក្ស​នេះ គឺ​អ្នកស្រី សាយ អ៊ឹងវិន។ អ្នកស្រី​គឺ​ជា​ស្ត្រី​ប្រធានាធិបតី​បេះដូង​ដែក​នៃ​ដែនដី​កោះ​តៃវ៉ាន់ ដែល​មិន​ដែល​ពោល​ពាក្យ​ចង់​ធ្វើ​សមាហរណកម្ម​ដែនដី​ទៅ​ជា​ចំណុះ​ក្រុង​ប៉េកាំង នោះ​ទេ។ ស្ត្រី​ដែល​មាន​ទំនោរ​ខ្លាំង​ទៅ​រក​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​នេះ មិន​ត្រឹមតែ​បង្ហាញ​ជំហរ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ទេ អ្នកស្រី​តែងតែ​គំរាម​តប​ចិន​វិញ​ដោយ​ការ​បង្ហាញ​កម្លាំង​ទ័ព​របស់​ដែន​កោះ​តៃវ៉ាន់​ទៀត​ផង។ ថ្មីៗ​នេះ អ្នកស្រី​បាន​ទៅ​ពិនិត្យ​មើល​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​តៃវ៉ាន់ ដែល​ធ្វើឡើង​ចំ​ពេល​ដែល​ដែន​កោះ​នេះ​នៅតែ​ប្រឈមមុខ​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​នៃ​ការ​វាយលុក​ប៉ុនប៉ង​ផ្ដួល​រំលំ​ពី​សំណាក់​ចិន​ប៉េកាំង។ តែ​យ៉ាងណា...

ហេតុ​អ្វី​បាន​ជា​ចិន​មិន​លើក​ទ័ព​វាយ​កាន់កាប់​តៃវ៉ាន់​នៅ​ពេលនេះ?

មហា​យក្ស​ចិន​បាន​បញ្ចេញ​សកម្មភាព​កងទ័ព​របស់​ខ្លួន ដោយ​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ឡោមព័ទ្ធ​តៃវ៉ាន់​រាប់​សិប​ដង​មក​ហើយ ដែល​ម្ដងៗ​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ព្រួយបារម្ភ​ថា ចិន​ប្រាកដ​ណាស់​នឹង​លើក​ទ័ព​វាយ​តៃវ៉ាន់​នៅ​ពេលនេះ​ហើយ​មើល​ទៅ។ ប្រតិកម្ម​របស់​ក្រុង​ប៉េកាំង ព្រោះតែ​កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុក​ថា​ជា​ខេត្ត​មួយ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន តែង​បើក​ផ្លូវ​ទទួល​ស្វាគមន៍​ទស្សនកិច្ច​របស់​សមាជិក​សភា ឬ​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​មួយ​ចំនួន។ ចុងក្រោយ​បំផុត​ដែល​គេ​គិត​ថា ចិន​ពិត​ណាស់​នឹង​លើក​ទ័ព​វាយ​យក​តៃវ៉ាន់ គឺ​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ នៅ​ពេល​ដែល​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក ដឹកនាំ​គណៈប្រតិភូ​សមាជិក​សភា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ហើយ​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​អ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតី​របស់​ដែន​កោះ​នេះ។ ក្នុង​ពេល​នោះ​ហើយ​ដែល​ចិន​គំរាម​តៃវ៉ាន់​ផង គំរាម​អាមេរិក​ផង។ ចិន​គំរាម​លើក​ទ័ព​វាយ​កាន់កាប់​តៃវ៉ាន់ ដោយ​គំរាម​ថា​បញ្ចេញ​យន្តហោះ​ចម្បាំង​ឱ្យ​ហោះ​បណ្ដេញ​យន្តហោះ​ដឹក​អ្នកស្រី ណាន់ស៊ី...

ការ​វិវឌ្ឍ​ចុងក្រោយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កំពុង​ទាញ​ភ្លើង​សង្គ្រាម​មក​ដល់​មាត់ច្រាំង​កោះ​តៃវ៉ាន់

នៅ​ពេល​ដែល​អ្នកស្រី សាយ អ៊ឹងវិន ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​គោលដៅ​ជួប​ប្រធាន​សភា​អាមេរិក មហា​យក្ស​ចិន​អន្ទះសា​ជា​ខ្លាំង​គំរាម​តៃវ៉ាន់​ដោយ​ពាក្យ​សម្ដី​ផង បញ្ចេញ​សព្វាវុធ និង​ទ័ព​ធ្វើ​សកម្មភាព​គំរាម​ផង។ ចិន​ក៏​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ពី ៤០ ទៅ ៧០​គ្រឿង​ឱ្យ​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់។ ចំណែក​ទ័ព​ជើងទឹក​របស់​ចិន ក៏​បាន​បញ្ចេញ​នាវាចម្បាំង​ធំៗ​យ៉ាងតិច​ជាង ១០​គ្រឿង រួម​ទាំង​នាវា​ផ្ទុក​យន្តហោះ​ទៀត​ផង ឱ្យ​ធ្វើ​សមយុទ្ធ​អម​ដោយ​នាវា​ពិឃាត​ជាច្រើន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ ចន្លោះ​ពី​ចិនដីគោក​ទៅ​ចិន​ដី​កោះ ឬ​តៃវ៉ាន់ មាន​រយៈ​ចម្ងាយ​តែ ១៦០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា ប្រសិនបើ​ជំនួប​នោះ​កើតឡើង​មែន គឺ​ក្រុង​ប៉េកាំង នឹង​មាន​វិធានការ​សងសឹក​តៃវ៉ាន់...

តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ចិន​មាន​ផែនការ​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន រំពឹង​ថា​នឹង​មាន​ជំនួប​ពិសេស​មួយ​ជាមួយ​ប្រធាន​រដ្ឋសភា​អាមេរិក លោក Kevin McCarthy នៅ​លើ​ទឹកដី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ នៅ​ចំពោះ​ព្រឹត្តិការណ៍​នេះ ប្រទេស​ចិន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា​បើ​ជំនួប​កើតឡើង​មែន គឺ​ក្រុង​ប៉េកាំង នឹង​មាន​វិធានការ​សងសឹក​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក។ តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​មេសា នេះ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី សាយ...

ចិន​កាន់តែ​ទាល់ច្រក​ព្រោះ​អាមេរិក​ព្រមាន​លើក​ទ័ព​ជួយ​តៃវ៉ាន់ ប្រសិនបើ​ចិន​ហ៊ាន​ឈ្លានពាន

ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ចិន​មើល​ទៅ​កាន់តែ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ ចំពោះ​សំណុំរឿង​តៃវ៉ាន់ ដែល​ខ្លួន​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​មាន​ទំនាក់ទំនង​នឹង​ដែន​កោះ​មួយ​នេះ ដែល​ក្រុង​ប៉េកាំង ចាត់ទុក​ថា​ជា​ដែនដី​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​ចិន ស្រប​នឹង​ដំណោះស្រាយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លេខ​២៧៥៨ កាលពី​ឆ្នាំ​១៩៧១។ ដំណោះស្រាយ​នេះ​ហើយ​ដែល​ជា​សេចក្ដី​សម្រេច​បើក​សិទ្ធិ​ឲ្យ​របប​បក្ស​កុម្មុយនីស្ត​ចិន មក​អង្គុយ​ជំនួស​សាធារណរដ្ឋ​ចិន​របស់​តៃវ៉ាន់​នៅ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត មិន​បាន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​ចំណុះ​ឲ្យ​របប​កុម្មុយនីស្ត​ចិន​ម្ដង​ណា​នោះ​ទេ ព្រោះ​តៃវ៉ាន់ គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ។ ប្រទេស​លោក​ខាងលិច​ភាគច្រើន រួម​មាន​ជប៉ុន ឥណ្ឌា អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បើ​ទោះជា​ទទួលស្គាល់​គោល​នយោបាយ​ចិន​តែ​មួយ​ក៏​ពិត​មែន ប៉ុន្តែ​ប្រទេស​ទាំងនេះ​ក៏​ទទួលស្គាល់​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​កម្លាំង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ការពារ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់ ដោយ​សម្រេច​ជ្រើសរើស​យក​ភាព​តានតឹង​ជាមួយ​ចិន...

តៃវ៉ាន់​ស្នើសុំ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ

នៅ​ថ្ងៃទី​២០ កញ្ញា ខាងមុខ​នេះ មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ នឹង​ចាប់ផ្ដើម​ដែល​មាន​រយៈពេល ៨​ថ្ងៃ ដោយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ កញ្ញា។ មហាសន្និបាត​សម្រាប់​ឆ្នាំ​២០២២ នេះ ពុំ​ប្រព្រឹត្ត​តាម​វីដេអូ Online ដូច​ឆ្នាំ​ទៅ​មិញ​នោះ​ទ ព្រោះ​តែ​ឆ្នាំ​នេះ ពិភពលោក​ពុំ​ជួប​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ-១៩ ធ្ងន់ធ្ងរ​នោះ​ទេ។ ប្រទេស​ខ្លះ​ត្រូវ​បញ្ជូន​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខ​រដ្ឋ​ទៅ​ថ្លែង​សុន្ទរកថា។ តែ​ប្រទេស​ខ្លះ​ទៀត​ចាត់តាំង​រដ្ឋមន្ត្រី​ការបរទេស​ទៅ​តំណាង​ឲ្យ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​ខ្លួន។ សម្រាប់​កោះ​តៃវ៉ាន់ ពុំ​មាន​តំណាង​របស់​ខ្លួន​ឡើង​ធ្វើ​សុន្ទរកថា​នោះ​ទេ ទោះជា​ដែន​កោះ​មួយ​នេះ​មាន​ប្រជាជន​ជាង ២៣​លាន​នាក់​ក៏ដោយ។ ដែន​កោះ​នេះ​ពុំ​មាន​អាសនៈ​របស់​ខ្លួន​នៅ​ឯ​មហាសន្និបាត​នេះ​ទេ។ អាសនៈ​របស់​ដែន​កោះ​នេះ ត្រូវ​បាន​របប​បក្ស​កុម្មុយនិស្ត​ចិន...

លោក ចូ បៃដិន នឹង​ស្នើ​សភា​អាមេរិក​អនុម័ត​ការ​លក់​អាវុធ​ទំហំ​១១០០​លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន មាន​ផែនការ​ស្នើសុំ​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ការ​លក់​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ ១១០០​លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Politico នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​សីហា នេះ អាវុធ​ទាំងនោះ​រួម​មាន​មីស៊ីល​ប្រឆាំង​នាវាចម្បាំង​ចំនួន ៦០​គ្រាប់ និង​មីស៊ីល​បំពាក់​លើ​យន្តហោះ​ចម្បាំង F-16 ចំនួន ១០០​គ្រាប់ និង​មីស៊ីល​បាញ់​យន្តហោះ​ចំនួន ១០០​គ្រាប់។ សារព័ត៌មាន Politico បាន​ស្រង់​ប្រភព​មន្ត្រី​អាមេរិក ៣​រូប​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ទៀត​ថា ថវិកា​ដែល​តៃវ៉ាន់​ស្នើ​ទិញ​អាវុធ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បញ្ជូន​ទៅ​គណៈកម្មាធិការ​ព្រឹទ្ធសភា...

ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ខណៈ​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ទៀត​ទៅ​ដល់​ដែន​កោះ​នេះ

ប្រទេស​ចិន ប្រកាស​បើក​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ទៀត​ដោយ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ស្រប​ពេល​ដែល​ប្រធានាធិបតី​ដែន​កោះ​នេះ​បាន​ទទួល​ជួប​នឹង​គណៈប្រតិភូ​សភា​អាមេរិក​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​សីហា នេះ។ ការ​មក​ដល់​របស់​ប្រតិភូ​សភា​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ គឺ​រយៈពេល ១២​ថ្ងៃ​បន្ទាប់ពី​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធាន​រដ្ឋសភា​អាមេរិក​បាន​មក​ជួប​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែ​សីហា ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​នាំ​ឲ្យ​ចិន​ធ្វើ​សមយុទ្ធ​យ៉ាង​សម្បើម​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​សឹងតែ​ផ្ទុះ​សង្គ្រាម។ ទីភ្នាក់ងារ​សារព័ត៌មាន Associated Press បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​មួយ​ក្រុម​ថ្មី​នេះ...

តៃវ៉ាន់​ច្រានចោល​សំណើ​របស់​ចិន​អំពី​ការ​ផ្សះផ្សា​ជាតិ​ក្រោម​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ

ក្រោយពី​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ដ៏​គួរ​ឲ្យ​បារម្ភ មហា​យក្ស​ចិន បាន​ទម្លាក់​សៀវភៅ​ស ដោយ​បង្ហាញ​ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​តៃវ៉ាន់​មក​នៅ​ក្រោម​ដំបូល​របស់​ខ្លួន​ដូច​ក្រុង​ហុងកុង គឺ​ទទួល​យក​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ សៀវភៅ​ស​នេះ​បាន​រៀបរៀង​ដោយ​ក្រសួង​ការពារ​ជាតិ​ចិន ហើយ​ការ​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចិន បញ្ចេញ​សៀវភៅ​ស​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ដ៏​ធំ​នេះ​សម្រេច​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ៧​ថ្ងៃ។ នៅ​ក្នុង​ឯកសារ​នៃ​សៀវភៅ​ស​នេះ រដ្ឋាភិបាល​ចិន បាន​សម្រេច​លុប​ចោល​នូវ​ឃ្លា​មួយ​ដែល​និយាយ​ថា ក្រុង​ប៉េកាំង​នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​ឱ្យ​ទៅ​គ្រប់គ្រង​កោះ​តៃវ៉ាន់ គឺ​ដូច​រដ្ឋបាល​នៃ​ដែនដី​ហុងកុង ប៉ុន្តែ​លើក​នេះ ក្រុង​ប៉េកាំង សន្យា​ថា កោះ​តៃវ៉ាន់​អាច​នៅ​ជាមួយ​ក្រុង​ប៉េកាំង ដោយ​មិន​ដូច​ក្រុង​ហុងកុង​នោះ​ទេ។ នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ក្នុង​ការ​កាត់បន្ថយ​ស្វ័យភាព​ដែល​ទីក្រុង​ប៉េកាំង​ប្រើ​គោល​នយោបាយ​ថ្មី​នេះ​សម្រាប់​កោះ​តៃវ៉ាន់។ ការ​បញ្ជាក់​របស់​បក្ស​កុម្មុយនីស្ត​ចិន...

បទវិភាគ៖ ចិន​ថា​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន-ហេតុ​អ្វី​ចិន​មិន​ប្ដឹង​ឧទ្ធរណ៍​ទៅ UN បង្ខំ​តៃវ៉ាន់​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន?

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ក៏ដូចជា​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​បក្ស​កុម្មុយនីស្ត​ចិន​ទាំងមូល តែងតែ​ថ្លែង​នៅ​គ្រប់​វេទិកា​អន្តរជាតិ​ថា ដែន​កោះ​តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់​ចិន។ មេដឹកនាំ​ចិន​អះអាង​នេះ​បើ​យោង​តាម​សេចក្ដី​សម្រេច​នៃ​ដំណោះស្រាយ​លេខ​២៧៥៨ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​១៩៧១។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ហើយ​ដែល​ចិន​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ដណ្ដើម​បាន​អាសនៈ​ពី​សាធារណរដ្ឋ​ចិន គឺ​កោះ​តៃវ៉ាន់។ នៅ​ក្នុង​ការ​បោះឆ្នោត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ គឺ​មាន​សំឡេង​គាំទ្រ​ដកហូត​អាសនៈ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​ពី​តៃវ៉ាន់ ដោយ​សំឡេង ៧៦​គាំទ្រ ៣៥​សំឡេង​ជំទាស់ និង ១៧​សំឡេង​អនុប្បវាទ។ ដោយ​ផ្អែក​តាម​មាត្រា​១៨...

Latest news

© 2021, ដេលី. All rights reserved.