TAG
កោះត្រល់
បណ្ឌិត សូ ណារ៉ូ៖ ព្រះករុណា សីហនុ ធ្លាប់អំពាវនាវឱ្យអន្តរជាតិទទួលស្គាល់ខ្សែប្រេវីយេជាព្រំដែនទឹករវាងកម្ពុជានិងវៀតណាម
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី អះអាងថា ការបាត់បង់ទឹកដីមួយផ្នែកទៅប្រទេសវៀតណាម ដូចជាព្រំដែនគោក និងព្រំដែនទឹកដែលមានកោះត្រល់ ជាដើម គឺបានបាត់បង់នៅជំនាន់សម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីព្រះអង្គប្រកាសទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនប្រេវីយេជាឯកតោភាគីកាលពីសម័យសង្គមរាស្ត្រនិយម។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ពិសេសនៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៩ ឧសភា បន្ទាប់ពីព្រះមហាក្សត្រប្រកាសទទួលស្គាល់អតីតភាពការងារកាលពីមុន និងតែងតាំងលោកជាឧត្តមមន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជាដូចដើមវិញថា នៅពេលដែលអតីតព្រះមហាក្សត្រខ្មែរប្រកាសទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនប្រេវីយេនោះ គឺកោះត្រល់ក៏ត្រូវបាត់បង់ដោយចៀសពុំរួចឡើយ។
បណ្ឌិត សូ ណារ៉ូ...
លោក ហ៊ុន សែន បដិសេធជាថ្មីថាមិនបានកាត់កោះត្រល់និងកម្ពុជាក្រោមឱ្យវៀតណាមនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ថ្លែងការពារខ្លួនថា លោកមិនបានកាត់កោះត្រល់ និងទឹកដីកម្ពុជាក្រោមប្រគល់ឲ្យប្រទេសវៀតណាមឡើយ ដោយថាទឹកដីដែលបាត់បង់នោះ បារាំងជាអ្នកកាត់ឲ្យវៀតណាម។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃអង្គារ ទី២៣ សីហា នេះ លោក ហ៊ុន សែន អះអាងថា កម្ពុជានឹងផ្ទុះសង្គ្រាម បើគណបក្សប្រឆាំងកាន់អំណាច ឬដឹកនាំប្រទេសនោះ។ លោកបន្តថា កត្តាដែលនាំឲ្យផ្ទុះសង្គ្រាមនោះបណ្ដាលមកពីគណបក្សប្រឆាំងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកមាន ទៅចែកឲ្យអ្នកក្រ ហើយមួយទៀតចង់វាយប្រទេសវៀតណាម...
ក្រុមតស៊ូមតិថាខ្មែរមានរដ្ឋាភិបាលកំសាកទុកប្រើសម្រាប់កាត់ដីឲ្យវៀតណាម ដើម្បីកុំឲ្យមានសង្គ្រាមជាមួយបរទេសឈ្លានពានមួយនេះ
បញ្ញវន្តខ្មែរនៅក្រៅស្រុក បានលើកឡើងថា ខ្មែរមានរដ្ឋាភិបាលកំសាកមួយទុកប្រើសម្រាប់កាត់ដីឲ្យវៀតណាម ដើម្បីកុំឲ្យមានសង្គ្រាមជាមួយបរទេសឈ្លានពាននេះ ខណៈវៀតណាម ព្យាយាមយកដីខ្មែរម្តងហើយម្តងទៀតមិនខ្លាចសង្គ្រាមទាល់តែសោះ។
ការអះអាងនេះ ធ្វើឡើងដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជាដែលបានចុះហត្ថលេខាយល់ព្រមឲ្យរដ្ឋាភិបាលវៀតណាម កាន់កាប់កោះត្រល់ និងចង្កោមកោះក្រចកសេះ ដែលជារបស់ខ្មែរ ខណៈកោះទាំងនោះបានក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
គេហទំព័របរទេសមួយដែលមានឈ្មោះថា NIKKEI ASIA បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដោយដាក់ចំណងជើងថា «ឋានសួគ៌ចុងក្រោយរបស់វៀតណាម» មានគម្រោងប្រកួតជាមួយកោះភូកេតរបស់ថៃ និងកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត...
មន្ត្រីបក្សប្រឆាំងថាកោះត្រល់របស់ខ្មែរដែលវៀតណាមត្រួតត្រាអាចរកចំណូលចូលជាតិគេរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា ខ្មែរពិតជាឈឺចិត្តណាស់ ព្រោះកោះត្រល់ដែលជារបស់ដូនតាខ្មែរត្រូវបានវៀតណាមត្រួតត្រា ថែមទាំងអាចរកចំណូលចូលក្នុងសេដ្ឋកិច្ចជាតិរបស់គេដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈខ្មែរម្ចាស់ទឹកដីបានត្រឹមឈរមើលគេរកស៊ីលើទឹកដីខ្លួនឯងប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៩ ខែមិថុនា នេះថា រដ្ឋាភិបាលក្រុងហាណូយ បានយកកោះត្រល់ដែលពួកគេរំលោភយកពលរដ្ឋខ្មែរទៅប្រកួតរកចំណូលសេដ្ឋកិច្ចឲ្យជាតិគេជាមួយនឹងកោះភូកេត ប្រទេសថៃ និងកោះបាលី ប្រទេសឥណ្ឌូណេស៊ី បានចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកអះអាងថា កោះត្រល់ដែនដីខ្មែរក្បែរខេត្តកំពត ចម្ងាយមិនដល់ ២០គីឡូម៉ែត្រផងនោះ ត្រូវវៀតណាមឈ្លានពានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិ...