TAG
គំរាមសម្លាប់
អ្នកវិភាគដែលលោក ហ៊ុន សែន គំរាមសម្លាប់ដាក់ពាក្យបណ្ដឹងទៅការិយាល័យស៊ើបអង្កេតអាមេរិករួចរាល់ហើយ
អ្នកតាមដានស្ថានការណ៍កម្ពុជា ដែលរងការគំរាមផ្តាច់សង្ខារដោយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថាលោកបានដាក់ពាក្យបណ្តឹងតាមរយៈមេធាវី ទៅកាន់ភ្នាក់ងារស៊ើបការណ៍អាមេរិករួចរាល់ហើយ ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា លោករាយការណ៍ជូនការិយាល័យសហព័ន្ធផ្នែកស៊ើបអង្កេតអាមេរិក...
លោក ហ៊ុន សែន គំរាមសម្លាប់អ្នកវិភាគម្នាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិក
បុរសខ្លាំងនៅកម្ពុជាដែលគេហៅថាជាមេដឹកនាំបែបជើងកាង ចិត្តឆៅ ដៃឆើត ក្រាញអំណាចតត្រកូល តាំងខ្លួនជាម្ចាស់របស់ប្រទេស បានគំរាមសម្លាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមួយរូបក្រៅប្រព័ន្ធច្បាប់ បន្ទាប់ពីអ្នកវិភាគរូបនោះចាប់ផ្តើមធ្វើការរិះគន់ទៅលើការដឹកនាំរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងតាមរយៈបណ្ដាញសង្គមតេឡេក្រាម គំរាមសម្លាប់ជាសាធារណៈលើអ្នកវិភាគមួយរូប គឺលោក សុខ សុគន្ធ ដែលតែងប្រកាសគាំទ្រលោកក្នុងរយៈពេលកន្លងមក។
លោក ហ៊ុន សែន បានចោទសួរលោក សុខ សុគន្ធ ថាតើលោក សុខ សុគន្ធ...