26 C
Phnom Penh

TAG

ចិន-ហ្វីលីពីន

ហ្វីលីពីន​បន្ត​បង្ខំ​ចិន​ឱ្យ​ចូល​ខ្លួន​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​ដោយ​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង

កងទ័ព​នាវា​ជើងទឹក​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson។ សមយុទ្ធ​នេះ ធ្វើឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​រយៈពេល​ពីរ​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ ខែ​មករា នេះ។ សមយុទ្ធ​នេះ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ជា​លើកដំបូង​ដែល​មាន​ក្រុម​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson អម​ដោយ​នាវាចម្បាំង​ជាច្រើន​មក​ចូលរួម ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​ជា​សម្ព័ន្ធមិត្ត​យោធា​ជាមួយ​គ្នា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក។ តាម​សារព័ត៌មាន Philstar Global សមយុទ្ធ​សហរដ្ឋ​អាមេរិក-ហ្វីលីពីន ធ្វើឡើង​ក្រោយពី​ចិន​នៅតែ​បន្ត​ចោទ​ហ្វីលីពីន...

បទវិភាគ៖ ហ្វីលីពីន​លេង​ហ្គេម​ជាមួយ​ចិន​ដើម្បី​អូស​ចិន​ទៅ​កាន់​តុលាការ​អន្តរជាតិ​សាជាថ្មី​ទៀត​ករណី​ជម្លោះ​ដែន​សមុទ្រ

កាលពី​ឆ្នាំ​២០១៦ តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​របស់​អង្គការ​សហប្រជាជាតិ បាន​កាត់​សេចក្ដី​ឱ្យ​ក្រុង​ម៉ានីល មាន​សិទ្ធិ​ចូល​កាន់កាប់​នៅ​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​តំបន់​នៃ​ប្រជុំ​កោះ​ស្ព្រាលី ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដែល​ថា​ករណី​ដោះស្រាយ​ជម្លោះ​ដូចនេះ ត្រូវ​យោង​លើ​រយៈ​ចម្ងាយ​នៃ​ដែន​ទឹក​របស់​ប្រទេស​មួយ​ទៅ​នឹង​តំបន់​ជម្លោះ។ ដោយ​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ តុលាការ​នេះ​បាន​សម្រេច​ថា ប្រទេស​ហ្វីលីពីន មាន​ប្រៀប​ខ្លាំង​ជាង​ចិន ដោយសារ​រយៈ​ចម្ងាយ​ពី​ដែន​ទឹក​ហ្វីលីពីន កំពុង​គ្រប់គ្រង មាន​ជិត​ជាង​ចិន ហើយ​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ទៀត​ផង។ តែ​យ៉ាងណា ក្រុង​ប៉េកាំង​បាន​ប្រកាស​ទាត់​ចោល​សាលដីកា​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​អង្គការ​សហប្រជាជាតិ​មួយ​នេះ ដោយ​ចាត់ទុក​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ពុំ​មាន​យុត្តិធម៌​សម្រាប់​ចិន​នោះ​ទេ ដែល​ចិន​ក៏​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ផង​ដែរ ហើយ​ថា​ចិន​ជា​ប្រទេស​ធំ​ដែល​មាន​ដែន​អធិបតេយ្យ​លើស​ហ្វីលីពីន​ច្រើន​ដង​ទៀត។ ម្យ៉ាង​ទៀត ក្រុង​ប៉េកាំង​ចាត់ទុក​ថា​តុលាការ​នេះ​ពុំ​មាន​ដែន​យុត្តាធិការ​ក្នុង​ការ​កាត់​សេចក្ដី​សំណុំរឿង​ជម្លោះ​ដែនទឹក​សមុទ្រ​នោះ​ទេ។ តែ​ពេល​នោះ ចិន​ដែល​ដឹង​ថា​ខ្លួន​អាច​ចាញ់​ក្ដី...

ចិន​ព្រមាន​ហ្វីលីពីន​ពី​ទំនាក់ទំនង​លើ​ផ្លូវ​បំបែក ខណៈ​ក្រុង​ប៉េកាំង​នៅ​រក្សា​ដាក់​សម្ពាធ​លើ​ក្រុង​ម៉ានីល

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ព្រមាន​សមភាគី​ហ្វីលីពីន​របស់​លោក​ថា ទីក្រុង​ម៉ានីល ត្រូវតែ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន ហើយ​ក្រុង​ប៉េកាំង នៅ​រក្សា​ដាក់​សម្ពាធ​លើ​ក្រុង​ម៉ានីល រហូត​មាន​ដំណោះស្រាយ​រួម​មួយ។ ការ​ព្រមាន​របស់​ប្រមុខ​ការទូត​ចិន ធ្វើឡើង​ក្រោយពី​ហ្វីលីពីន សម្រេច​បញ្ជូន​នាវា​ល្បាត​ទៅ​ប្រឈមមុខ​នឹង​នាវា​ល្បាត​ចិន​នៅ​ក្នុង​តំបន់​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​អះអាង​ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន ហើយ​ក៏​ធ្វើឡើង​បន្ទាប់ពី​ក្រុង​ម៉ានីល សម្រេច​បោះបង់​ចោល​កញ្ចប់​ប្រាក់កម្ចី​ពី​ចិន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅ​ថ្ងៃទី​២១ ខែ​ធ្នូ។ ការ​ព្រមាន​របស់​ចិន ក៏​កើត​ឡើង​ខណៈ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​តានតឹង​ទាំង​ការទូត និង​យោធា។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន ការ​ព្រមាន​របស់​លោក វ៉ាង យី...

ហ្វីលីពីន​បញ្ជា​ឱ្យ​កងទ័ព​ការពារ​ដែនទឹក​របស់​ខ្លួន ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​កាន់តែ​កើន​ឡើង

លោក​ប្រធានាធិបតី Ferdinand Marcos Jr បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៩ កញ្ញា ថា ហ្វីលីពីន​ត្រូវ​ពង្រឹង​ការ​ការពារ​ទឹកដី ក៏ដូចជា​សិទ្ធិ​នៃ​អ្នក​នេសាទ​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ដែល​បាន​កំណត់​ដោយ​ច្បាប់​សមុទ្រ​អន្តរជាតិ ដែល​លោក​ថា ហ្វីលីពីន​មិន​មាន​បំណង​បង្ក​បញ្ហា​នោះ​ទេ។ ការ​ថ្លែង​របស់​ប្រធានាធិបតី​ហ្វីលីពីន ចំ​ពេល​ដែល​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​កាន់តែ​ខ្លាំង​ជាមួយ​ចិន ជុំវិញ​សកម្មភាព​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ក្នុង​សប្តាហ៍​នេះ​បាន​រុះរើ​របាំង​បណ្តែត​ទឹក​ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough...

ហ្វីលីពីន​មិន​លុត​ជង្គង់​ចំពោះ​មុខ​ចិន ដោយ​បញ្ជូន​នាវា​ល្បាត​ទៅ​រឹបអូស​បារ៉ាស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ហ្វីលីពីន និង​មហា​យក្ស​ចិន កំពុងតែ​ទាញ​ទៅ​រក​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​អាច​ដក​ថយ​ជំហរ​មានះ​រៀងៗ​ខ្លួន។ នៅ​ថ្ងៃទី​២៦ កញ្ញា នេះ សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី បាន​ចុះផ្សាយ​ថា ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើងយន្ត​ទៅ​រុះរើ និង​រឹបអូស​សំណង់​បារ៉ាស់​របស់​ចិន ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ខ្សែទឹក​ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។ ហ្វីលីពីន​បាន​ចោទ​ចិន ករណី​សាងសង់​សំណង់​បារ៉ាស់​នៅ​លើ​សមុទ្រ​ហ្វីលីពីន មាន ៣០០​ម៉ែត្រ ត្រង់​កន្លែង​ដែល​សម្បូរ​ត្រី​ច្រើន​នៅ​ប្រជុំ​កោះ Scarborough នា​សមុទ្រ​ចិន​ខាងត្បូង។ សំណង់​បារ៉ាស់​របស់​ចិន...

Latest news