TAG
ជួញដូរសត្វព្រៃ
ភ្នាក់ងារអាមេរិកាំងកំពុងវែករកមុខអ្នកពាក់ព័ន្ធបទល្មើសនាំសត្វស្វាពីកម្ពុជាមកកាន់អាមេរិក
មុខរបរ អាជីវកម្មខ្លះ កម្ពុជាពុំមាននរណាដឹងច្បាស់ថា តើវាខុសច្បាប់ ឬត្រូវច្បាប់ឡើយ គឺស្រេចតែមន្ត្រីរដ្ឋាភិបាលបកស្រាយតែប៉ុណ្ណោះ។ ប៉ុន្តែជនល្មើសច្បាប់អាចមិនដឹងថាខ្លួនជាអ្នកប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួននោះទេ លុះត្រាជននោះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបរទេសចាប់ខ្លួន និងបើកការស៊ើបអង្កេតតែប៉ុណ្ណោះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរអាមេរិកាំងបានចាប់មន្ត្រីពីក្រសួងកសិកម្ម ដែលនាំសត្វស្វាចូលមកកាន់សហរដ្ឋអាមេរិក។
ទ្រឹស្ដីសេដ្ឋកិច្ចទីផ្សារសេរី (free market economy) ជាទូទៅអនុញ្ញាតឲ្យពាណិជ្ជករ អាជីវករមានសេរីភាពប្រកបមុខរបរ ជំនួញជួញដូរ ដោយពុំមានរដ្ឋាភិបាលជ្រៀតជ្រែក ត្រួតត្រា បង្គាប់បញ្ជាក្រុមហ៊ុនដូចក្នុងទ្រឹស្ដីសេដ្ឋកិច្ចកុម្មុយនីស្តនិយម ឬសេដ្ឋកិច្ចសង្គមនិយមនោះទេ ដរាបណាការប្រកបមុខរបរអ្វីមួយស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាធរមាន។
មនុស្សរកស៊ីអ្វីក៏បានក៏មែនពិត ប៉ុន្តែគេមិនរកស៊ីអ្វីគ្មានការទទួលខុសត្រូវដែលក្លាយជាការបំផ្លាញធនធានធម្មជាតិក្នុងប្រទេសមួយនោះទេ។...
តុលាការអាមេរិកដោះលែងមន្ត្រីកសិកម្មកម្ពុជាពាក់ព័ន្ធការរត់ពន្ធសត្វស្វាឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយភ្ជាប់ GPS
តុលាការសហរដ្ឋអាមេរិកសម្រេចឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាព្រៃ ឬស្វាក្តាមខុសច្បាប់ នៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែត្រូវតាមដានដោយប្រព័ន្ធ GPS ភ្ជាប់នឹងកជើង។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ថា ការតស៊ូតាមផ្លូវច្បាប់ឱ្យមន្ត្រីពីប្រទេសកម្ពុជាទាំងអស់ រួមទាំងលោក គ្រី ម៉ះផល ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅពេលនេះ គឺជាជំហានដ៏វិជ្ជមានមួយក្រោមការជួយជ្រោមជ្រែងពីស្ថានទូតរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលប្រទេសកម្ពុជា។
ប្រភពដដែលអះអាងថា...
សហគមន៍ព្រៃឡង់ថាការចាប់សត្វស្វាចេញពីតំបន់ការពារកំពុងកើតឡើងដោយគ្មានសមត្ថកិច្ចទប់ស្កាត់
បណ្ដាញសហគមន៍ព្រៃឡង់ លើកឡើងថា ការចាប់សត្វស្វានៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី ដើម្បីយកមកលក់ គឺកំពុងកើតឡើងដោយពុំមានសមត្ថកិច្ចទប់ស្កាត់។
ការលើកឡើងរបស់បណ្ដាញសហគមន៍ព្រៃឡង់បែបនេះ បន្ទាប់ពីពួកគេបានចុះល្បាតនៅតំបន់ព្រៃឡង់ ដោយរកឃើញថា ករណីចាប់ស្វានៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ជាដើម ដើម្បីយកទៅលក់ កំពុងកើតឡើង។ សហគមន៍បង្ហាញក្ដីបារម្ភ ដោយសត្វស្វា និងព្រៃឈើ បាននិងកំពុងបាត់បង់ ក្រោយពីប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកសំណាញ់ទៅដាក់ដើម្បីចាប់យកសត្វស្វា និងកាប់បំផ្លាញព្រៃឈើ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តស្ទឹងត្រែង លោក ឡាយ...
រដ្ឋមន្ត្រីកសិកម្មថាបីឆ្នាំចុងក្រោយកម្ពុជានាំស្វាចេញជិត៧ម៉ឺនក្បាលស្របតាមអនុសញ្ញាCITES
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា អះអាងថា ៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញសត្វស្វាជិត ៧ម៉ឺនក្បាល ដែលស្របតាមអនុសញ្ញាស្ដីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជ (CITES) បន្ទាប់ពីអាជ្ញាធរអាមេរិកបានឃាត់ខ្លួនមន្ត្រីនៃក្រសួងកសិកម្ម ពីបទ «រត់ពន្ធខុសច្បាប់ និងការសមគំនិតគ្នាបំពានច្បាប់ (Lacey Act) និងច្បាប់ជិតផុតពូជ (Endangered Species Act)»។
លោក ឌិត ទីណា បានចេញសំណេរមួយចុះផ្សាយនៅលើគណនីបណ្ដាញសង្គម...
រដ្ឋមន្ត្រីកសិកម្មថានឹងជួយរកយុត្តិធម៌ឱ្យមន្ត្រីដែលអាមេរិកចាប់ខ្លួនរឿងរត់ពន្ធសត្វស្វាក្ដាម
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថ្លែងការពារមន្ត្រីរបស់ខ្លួនដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ថានឹងជួយរកយុត្តិធម៌ឲ្យមន្ត្រីរូបនោះក្រោយពីសហរដ្ឋអាមេរិកបានចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្ម» រត់ពន្ធសត្វស្វាក្ដាមចេញពីកម្ពុជា។
ការថ្លែងការពាររបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ដែលទើបឡើងកាន់តំណែងថ្មីនៃក្រសួងនេះ ធ្វើឡើងបន្ទាប់ពីប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy)...
មន្ត្រីអភិរក្សសត្វព្រៃកម្ពុជាម្នាក់ប្រឈមជាប់ទោស១៤៥ឆ្នាំករណីជួញដូរសត្វស្វាចូលអាមេរិក
មន្ត្រីអភិរក្សសត្វព្រៃកម្ពុជាម្នាក់ប្រឈមនឹងការកាត់ទោសរយៈពេល ១៤៥ឆ្នាំក្នុងពន្ធនាគារ ចំពោះការជួញដូរសត្វស្វាកន្ទុយវែងទៅសហរដ្ឋអាមេរិក។
ក្រុមរដ្ឋអាជ្ញាសហព័ន្ធអាមេរិក បានចោទប្រកាន់មនុស្ស ៨រូបពាក់ព័ន្ធនឹងការជួញដូរសត្វស្វាប្រភេទជិតផុតពូជ ដោយចេញពីប្រទេសកម្ពុជា។ មនុស្សប្រាំបីនាក់នោះរួមមាន មន្ត្រីអភិរក្សសត្វព្រៃកម្ពុជាមួយរូបដែលត្រូវបានចាប់ខ្លួននៅអាមេរិកក្នុងអំឡុងពេលធ្វើដំណើរមកចូលរួមសន្និសីទអន្តរជាតិស្ដីពីការការពារពូជសត្វជិតផុតពូជ។
មន្ត្រីរូបនោះ រួមនឹងសហសេវិកនៅក្នុងក្រុមភ្នាក់ងារសត្វព្រៃក្នុងប្រទេសកម្ពុជា និងមនុស្ស ៦នាក់ទៀតមានការពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ដែលក្រុមហ៊ុននេះជាប់ពាក់ព័ន្ធការជួញដូរសព្វព្រៃ។ ក្រុមហ៊ុនហុងកុងមួយនោះ ត្រូវគេរកឃើញថា បានចិញ្ចឹមសត្វស្វាកន្ទុយវែង ទុកដើម្បីធ្វើការស្រាវជ្រាវសិក្សាខាងផ្នែកជីវសាស្ត្រ រួចផ្គត់ផ្គង់បន្តឱ្យមន្ទីរពិសោធន៍មួយនៅរដ្ឋតិចសាស់ និងរដ្ឋហ្វ្លរីដា ប៉ុន្តែក្រុមនេះត្រូវបានចោទប្រកាន់ក្នុងការទិញសត្វស្វាព្រៃខុសច្បាប់សម្រាប់ធ្វើជំនួញ ព្រោះពួកគេខ្វះការផ្គត់ផ្គង់ពីប្រតិបត្តិការចិញ្ចឹមសត្វ។ នេះបើតាមសារព័ត៌មាន South China Morning...