34 C
Phnom Penh

TAG

ឈឹម ស៊ីថរ

ក្រុម​កូដករ​ណាហ្គា​ប្ដេជ្ញា​រក្សា​ជំហរ​រក​យុត្តិធម៌​និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ប្ដេជ្ញា​រក្សា​ជំហរ​បន្ត​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​វិវាទ ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​មក​លើ​សមាជិក​សហជីព​របស់​ពួកគេ បើ​ទោះបីជា​រដ្ឋាភិបាល​ចោទ​ពួកគេ​ថា​កំពុង​ស៊ីឈ្នួល​បាតុកម្ម​យ៉ាងណា​ក៏ដោយ។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ២០​នាក់ បាន​ចេញ​ធ្វើ​កូដកម្ម​អហិង្សា​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៣ ជា​ថ្មី​ទៀត ដោយ​លើក​បដា​រូប​បេះដូង​ពណ៌​ខ្មៅ ដែល​មាន​អក្សរ​ណាហ្គា​វើលដ៍​ពណ៌​ស ឈរ​ស្រែក​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា...

តុលាការ​កាត់ទោស​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ករណី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ឧសភា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ។ ក្រៅពី​កញ្ញា ឈឹម ស៊ីថរ ហើយ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​កញ្ញា ឈឹម សុខន...

សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​ការ​វាយតម្លៃ​របស់​លោក ហ៊ុន សែន លើ​វិវាទ​ការងារ​កម្មករ​ណាហ្គា​វើលដ៍

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​សោកស្តាយ​ចំពោះ​វិវាទ​ការងារ​នៃ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​ត្រូវ​បាន​វាយតម្លៃ​ខុស​ពី​ការពិត​ជាក់ស្តែង​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​វិវាទ​នេះ​ជាប់​គាំង​គ្មាន​ដំណោះស្រាយ។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​អូស​បន្លាយ​ប្រមាណ ២​ឆ្នាំ​មក​នេះ​អាច​វាយតម្លៃ​បាន​ថា ក្រៅពី​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ឡើយ។ លោក ឃុន ថារ៉ូ លើកឡើង​ថា...

លោក សម រង្ស៊ី៖ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​ក្រោយ​បោះឆ្នោត​រួច

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​នៅ​ក្រោយ​ការ​បោះឆ្នោត។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ មេសា នេះ​ថា...

ក្រុមហ៊ុន​ណាហ្គា​ចំណេញ​ប្រាក់​ជិត​១២០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ក្រុមហ៊ុន​ល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍​នៅ​កម្ពុជា បាន​រក​ប្រាក់​ចំណេញ​ជិត ១១៧​លាន​ដុល្លារ​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ ដោយ​កើនឡើង​ចំនួន ៦,៨% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២ ស្រប​ពេល​ដែល​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​ថ្នាក់​ដឹកនាំ​សហជីព​ទាមទារ​ដំណោះស្រាយ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ បើ​តាម​ចុះផ្សាយ​របស់ Inside Asian Gaming ឲ្យ​ដឹង​ថា រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ល្បែង NagaCorp ប្រចាំ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណេញ​រហូត​ដល់ ១១៧​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន ៦,៨% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២២។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ល្បែង NagaCorp...

តុលាការ​កំពូល​មិន​អនុញ្ញាត​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុង​ពន្ធនាគារ​ដូច​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ដដែល​ថា​ជា​រឿង​ត្រឹមត្រូវ។ ការ​ប្រកាស​សាលដីកា​នា​ថ្ងៃ​សុក្រ ទី​២៤ ខែ​មីនា នេះ បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក គង់ ស្រ៊ីម បាន​បើក​សវនាការ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ​លើ​បណ្ដឹង​សារទុក្ខ​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បន្ត​ឃុំ​ខ្លួន​កញ្ញា​នៅ​ពន្ធនាគារ​ដដែល។ តែ​យ៉ាងណា នៅ​ថ្ងៃ​សុក្រ​នេះ ប្រធាន​ក្រុមប្រឹក្សា​តុលាការ​កំពូល លោក គង់ ស្រ៊ីម...

អ្នក​ឃ្លាំមើល​ថា​ការ​មិន​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​អាច​ជា​គំរូ​អាក្រក់​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា នៅ​ពេល​ដែល​មាន​ការ​បណ្តែតបណ្តោយ​មិន​ដោះស្រាយ​វិវាទ​ការងារ​របស់​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដូច​សព្វថ្ងៃ​នេះ អាច​ជា​ស្លាកស្នាម​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មីនា នេះ​ថា ប្រសិនបើ​វិវាទ​នេះ​នៅតែ​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ភាគី​រងគ្រោះ​ទទួល​បាន​យុត្តិធម៌​ទេ​នោះ បញ្ហា​នេះ​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ដែល​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​ផង​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​មួយ រដ្ឋាភិបាល​គួរតែ​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ​តាមរយៈ​នៃ​ការ​ជួយ​សម្រួល​តាម​ការ​ស្នើសុំ​របស់​កូដករ​ទាំងនោះ ដែល​ទាមទារ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​វិញ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ពួកគេ...

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​កញ្ញា ឈឹម ស៊ីថរ នៅ​សប្ដាហ៍​ក្រោយ

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​តុលាការ​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ការ​បណ្ដឹង​សារទុក្ខ​មក​តុលាការ​កំពូល​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោម​ហេតុផល​ថា «រក្សា​កញ្ញា​ទុក​ជូន​តុលាការ ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជម្រះ​ហើយ»។ យ៉ាងណា​ក៏ដោយ ក្រោយ​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​ពុធ នេះ ប្រធាន​ក្រុមប្រឹក្សា​តុលាការ​កំពូល​លោក គង់ ស្រ៊ីម បាន​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ នៅ​ថ្ងៃទី​២៤...

អង្គការ​សង្គម​ស៊ីវិល៖ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា

អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​តែ​មួយ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​ការ​ប្រកាន់​យក​ស្តង់ដារ​ពីរ ដែល​ក្នុង​នោះ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ដែល​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​រក​ភាព​យុត្តិធម៌​ដែល​ត្រូវ​តទល់​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រដ្ឋាភិបាល តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដូចជា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​នាំគ្នា​តវ៉ា​រក​យុត្តិធម៌​ឲ្យ​ស្វាមី​របស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​សព្វថ្ងៃ​នេះ...

តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​កញ្ញា ឈឹម ស៊ីថរ នៅ​សប្តាហ៍​ក្រោយ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​តំណាង​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ ចៅក្រម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ អះអាង​ថា ការ​សម្រេច​ឱ្យ​កញ្ញា ឈឹម ស៊ីថរ បន្ត​ជាប់​ឃុំ គឺ​ដើម្បី​តាមដាន​លើ​សំណុំ​រឿង​នេះ និង​រង់ចាំ​ការ​ជំនុំជម្រះ​ពី​តុលាការ។ លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ...

Latest news