29 C
Phnom Penh

TAG

ឈឹម ស៊ីថរ

កូដករ​ណាហ្គា​យក​ឆ្នាំង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​ក្រុមហ៊ុន​ដើម្បី​ជំរុញ​ទៅ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ

កូដករ​ណាហ្គា​វើលដ៍ (NAGA World) នាំគ្នា​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​មុខ​កាស៊ីណូ​ណាហ្គា​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ក្រោយពី​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​រយៈពេល​ជិត ៩​ខែ ហើយ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។ ក្រោយពី​មិន​មាន​ដំណោះស្រាយ​រយៈពេល​ជិត ៩​ខែ​មក​នេះ កូដករ​ណាហ្គា​វើលដ៍​ប្រមាណ ១០០​នាក់ បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់ ខណៈ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ ពួកគេ​បាន​យក​ចាន​ឆ្នាំង​ទៅ​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​តែម្ដង។ សមត្ថកិច្ច​ឈ្មោះ សុខ សុភាព បាន​ប្រាប់​ទៅ​ក្រុម​កូដករ​មិន​ឲ្យ​ប្រើប្រាស់​ភ្លើង​ដើម្បី​ដាំបាយ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បើសិនជា​ពួកគេ​មិន​យក​ចាន​ឆ្នាំង និង​ចង្ក្រាន​ចេញ​ទេ សមត្ថកិច្ច​នឹង​ទៅ​ដក​យក។...

សាលា​រាជធានី​ព្រមាន​ប្ដឹង​កូដករ​ណាហ្គា​ទៅ​តុលាការ​ដោយ​ចោទ​ប្រើប្រាស់​ហិង្សា​លើ​សមត្ថកិច្ច

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​កូដករ​ណាហ្គា​វើលដ៍ (Naga World) ទៅ​តុលាការ ដោយ​ចោទ​ថា​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​បុរស។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​សីហា ដោយ​ចាត់ទុក​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​កូដករ​ថា​ធ្វើឡើង​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការ​តវ៉ា​របស់​កូដករ ថា​ជា​ការ​រៀបចំ​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្ដែង ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចោទ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​នោះ បាន​ធ្វើ​សកម្មភាព​ញុះញង់ ដុត​កម្តៅ បញ្ឆេះ​កំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​បារ៉ាស់ ធ្វើ​ឲ្យ​ខូចខាត​ជិត ២០​ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់​ដៃ​គ្នា​ធ្វើ​ជា​បារ៉ាស់​ការពារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ...

ក្រុម​សហជីព​ដាក់​ញត្តិ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រុម​សហជីព​នាំគ្នា​យក​ញត្តិ​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចប់​វិវាទ​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ខណៈ​វិវាទ​នេះ​បាន​អូស​បន្លាយ​រយៈពេល ៧​ខែ​មក​ហើយ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​ក្រសួង​ការងារ ថា ការ​ដែល​ក្រុម​សហជីព​សុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដោយ​ផ្ទាល់ ដោយសារ​វិវាទ​ការងារ​នេះ​បាន​អូស​បន្លាយ​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​នៅ​មិនទាន់​មាន​ដំណោះស្រាយ ហើយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក៏​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ដែរ។ កញ្ញា ស៊ីថរ អះអាង​ថា ក្រសួង​ការងារ​ក៏​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ច្បាប់។ ដូច្នេះ​ប្រសិនបើ​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រំលាយ​សហជីព​ឯករាជ្យ​បែប​នេះ...

តំណាង​កម្មករ​ណាហ្គា​វើលដ៍​បដិសេធ​ការ​ចោទប្រកាន់​របស់​សាលា​ក្រុង​ភ្នំពេញ

សហជីព​ការពារ​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) អះអាង​ថា ក្រុម​កូដករ​គ្មាន​បំណង​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​នោះ​ទេ។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ មិថុនា ឆ្នាំ​២០២២ ថា ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​កូដកម្ម អាជ្ញាធរ​កម្ពុជា​បាន​រារាំង​ក្រុម​កូដករ​ជាប់​រហូត​មិន​ឱ្យ​ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​ក្រុមហ៊ុន ប៉ុន្តែ​ក្រុម​កូដករ​បាន​ប្រកាន់​ជំហរ​ជាប់​ជានិច្ច​នូវ​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា ដូច្នេះ​បើ​អាជ្ញាធរ​រាំង​ខ្ទប់​ពួកគេ​នៅ​កន្លែង​ណា ពួកគេ​នឹង​ធ្វើ​ការ​ទាមទារ​នៅ​កន្លែង​នោះ​តែម្តង។ កញ្ញា...

តុលាការ​ដោះលែង​សមាជិក​សហជីព​ណាហ្គា​វើលដ៍​៣​នាក់​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​មេដឹកនាំ​សហជីព ៣​រូប​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​ទាំង ៣​រូប​នេះ​ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ការ​ដោះលែង​នេះ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​បរិយាកាស​ចរចា​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដែល​អូស​បន្លាយ​ពេល​ជាច្រើន​ខែ​មក​ហើយ។ ក្រោយ​ពី​មាន​ការ​ដោះលែង​សហជីព​ទាំង ៣​នាក់ នៅ​ថ្ងៃ​ទី​១៨ មីនា ថ្នាក់​ដឹកនាំ​សហជីព​នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​សហជីព និង​ក្រុម​កូដករ មុន​ពេល​ចូល​ជួប​ជាមួយ​ក្រសួង​ការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ។ នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ដែរ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ដោយ​បាន​បន្ត​អំពាវនាវ​ជា​ថ្មី​ដល់​តំណាង​ភាគី​កម្មករ​និយោជិត​ឱ្យ​ចូលរួម​ប្រជុំ​ដោះស្រាយ...

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​៨​នាក់​ត្រូវ​បាន​ដោះលែង​ខណៈ​សមាជិក​៣​នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ៨​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ខណៈ​សមាជិក ៣​នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កន្លងមក។ ការ​ដោះលែង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៨​នាក់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា។ បើ​តាម​លិខិត​ចំនួន​៨ ដាច់ដោយឡែក​ពី​គ្នា តែ​មាន​អត្ថន័យ​ដូចៗ​គ្នា បញ្ជាក់​ថា...

សង្គម​ស៊ីវិល​និង​កូដករ​ខកចិត្ត​ដែល​តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា

សង្គម​ស៊ីវិល និង​កូដករ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​រូប ក្រោម​ហេតុផល​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ និង​បារម្ភ​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម។ ការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​អសាធារណៈ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ មីនា នេះ។ សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ដោយ​នៅ​បន្ត​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប​នៅ​ពន្ធនាគារ...

អ្នក​ឃ្លាំមើល៖ ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​ណាហ្គា​ដាក់​គុក គឺ​បង្ហាញ​ភាព​លម្អៀង​របស់​អាជ្ញាធរ​ទៅ​ក្រុមហ៊ុន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ដាក់​ពន្ធនាគារ និង​ការ​គាបសង្កត់​តាម​រូបភាព​ផ្សេង​ទៀត គឺ​បង្ហាញ​ពី​ភាព​លម្អៀង​របស់​អាជ្ញាធរ​ទៅ​ខាង​ក្រុមហ៊ុន​កាស៊ីណូ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រាជការ​បាត់បង់​នូវ​អព្យាក្រឹត និង​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ មករា នេះ​ថា ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ អាជ្ញាធរ​ត្រូវតែ​ប្រគល់​សេរីភាព​ដល់​ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ទាំងនោះ​វិញ ហើយ​ជាង​នេះ​ទៅ​ទៀត...

បុគ្គលិក​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ដោយ​មិន​ចូល​ចរចា បើ​អាជ្ញាធរ​មិន​ដោះលែង​តំណាង​ពួកគេ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga World) បាន​ប្រកាស​ជំហរ​ថា ពួកគេ​មិនព្រម​ចូល​ចរចា​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ឡើយ បើ​សិន​អាជ្ញាធរ និង​ក្រុមហ៊ុន​មិនព្រម​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​នោះ។ ការ​ប្រកាស​ជំហរ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ ដោយ​ហៅ​បុគ្គលិក ណាហ្គា​វើលដ៍ ដែល​កំពុង​ធ្វើ​កូដកម្ម​ឱ្យ​ចូលរួម​ប្រជុំ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ហើយ​ឈាន​ទៅ​បញ្ចប់​ករណី​វិវាទ​ការងារ។ ក្រៅពី​ចេញ​សេចក្ដី​ប្រកាស​ហើយ មន្ត្រី​ក្រសួង​ការងារ​បាន​យក​លិខិត​នោះ​ទៅ​អាន​នៅ​ចំពោះ​កូដករ​ដែល​កំពុង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​សុក្រ នេះ។ អំឡុង​ពេល​ធ្វើ​កូដកម្ម...

បក្ស​ប្រឆាំង​ថ្កោលទោស​អាជ្ញាធរ​ដែល​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ២០​នាក់ ជាពិសេស​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃ​អង្គារ កន្លងទៅ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់​ចង និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិ​បុគ្គល និង​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បាន​ធានា​ដោយ​ច្បាប់...

Latest news