38.8 C
Phnom Penh

TAG

ថាច់ សេដ្ឋា

ក្រុម​សង្កេត​ការណ៍​ថា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ជា​រឿង​ត្រឹមត្រូវ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្រមូលផ្ដុំ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់...

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​បក្ស​ភ្លើង​ទៀន

តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ដែល​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ថា​ជា​រឿង​ត្រឹមត្រូវ បើទោះបីជា​លោក​សុំ​តម្កល់​ប្រាក់​ប្រមាណ ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក៏ដោយ។ ប្រធាន​ចៅក្រម​នៃ​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក សឹង បញ្ញាវុឌ្ឍ នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ លោក​ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិវិធី​ជា​រឿង​ត្រឹមត្រូវ បើ​ទោះបីជា​លោក​កំពុង​មាន​ជំងឺ​ក៏ដោយ។ លើស​ពី​នេះ​ទៀត...

មន្ត្រី​បក្ស​ភ្លើង​ទៀន​ស្នើសុំ​តុលាការ​ចូល​ទៅ​សួរ​សុខទុក្ខ​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ​ព្រៃស

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ស្នើសុំ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចូល​ទៅ​សួរ​សុខទុក្ខ​លោក ថាច់ សេដ្ឋា នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​អនុប្រធាន​បក្ស​ភ្លើង​ទៀន​រូប​នេះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៣។ មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​សុំ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដូចជា​លោក ទាវ វណ្ណុល លោក ហុង សុខហួរ និង​លោក គឹម...

ឧទ្ធរណ៍​នឹង​បើក​សវនាការ​លោក ថាច់ សេដ្ឋា លើ​សំណុំរឿង​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៥​ឧសភា​នេះ

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​ថ្មី​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង ២​រសៀល​ជា​កំហិត។ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ឱ្យ​ចូល​មក​ក្នុង​បន្ទប់​សវនាការ​ទី​២ ដែល​តុលាការ​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញដោល​លើ​សំណុំរឿង​ថ្មី​របស់​លោក ថាច់ សេដ្ឋា ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា...

លោក សម រង្ស៊ី៖ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​ក្រោយ​បោះឆ្នោត​រួច

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​នៅ​ក្រោយ​ការ​បោះឆ្នោត។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ មេសា នេះ​ថា...

តុលាការ​មិន​ឱ្យ​លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ឃុំ​ទោះបីជា​លោក​សុំ​តម្កល់​ប្រាក់​៣​ម៉ឺន​ដុល្លារ​ក្ដី

សាលា​ឧទ្ធរណ៍​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទោះបីជា​លោក​សុំ​តម្កល់​ប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះលែង​ក្ដី ក្រោម​ហេតុផល​ដើម្បី​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ។ លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ទោះបីជា​កូនក្ដី​របស់​លោក​សុខចិត្ត​តម្កល់​ប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​ហើយ​ក្ដី ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​នៅតែ​មិន​អនុញ្ញាត​ឲ្យ​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ។ ប្រភព​ដដែល​ថា ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​៣០ មីនា នេះ ដោយ​សំអាង​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ។ ជុំវិញ​ការ​សម្រេច​នេះ សហ​មេធាវី​របស់​លោក ថាច់...

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​បក្ស​ភ្លើង​ទៀន​បញ្ឈប់​រិះគន់​បក្ស​កាន់​អំណាច​បន្ត​ទៀត

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​គណបក្ស​ភ្លើង​ទៀន ឈប់​ធ្វើ​យុទ្ធនាការ​ដោយ​ការ​ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា និង​លាប​ពណ៌​ប្រឆាំង​ពូជសាសន៍​ដើម្បី​បង្កើត​កំហឹង។ ការ​ណែនាំ​នេះ ធ្វើឡើង​ហាក់ដូចជា​បន្ទរ​តាម​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ ដោយ​ទម្លាយ​រឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​បាន​ទៅ​ជួប​លោក ហ៊ុន ម៉ាណែត។ លោក​បញ្ជាក់​ថា ក្នុង​ជំនួប​នោះ លោក ហ៊ុន ម៉ាណែត...

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង​ទាមទារ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​លោក​មាន​លទ្ធភាព​ធ្វើការ​តស៊ូ​មតិ និង​ការពារ​សិទ្ធិមនុស្ស​ជូន​ខ្មែរ​ក្រោម។ សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក ថាច់ សេដ្ឋា រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម លោក​បាន​រង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាណានិគម​វៀតណាម ឥត​ស្រាកស្រាន្ត ដូច្នេះ​ទើប​លោក​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​កណ្ដាល ដោយ​បន្ត​តស៊ូ​មតិ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។ តែ​យ៉ាងណា ពួកគេ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​បាន​ចាប់ និង​បញ្ជូន​ខ្លួន​លោក...

ក្រុម​ឃ្លាំមើល​ចាត់ទុក​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ថា​គណបក្ស​ភ្លើង​ទៀន​បាន​ឯកភាព​នូវ​វិធានការ​ច្បាប់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស។ លោក​បន្ថែម​ថា ទង្វើ​បែប​នេះ​គឺជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ដោយ​ច្បាប់ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​នាម​ស្ថាប័ន​ជាតិ។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​នូវ​រឿង​មិន​ត្រឹមត្រូវ​បែប​នេះ មិន​ត្រឹមតែ​លើក​ទឹកចិត្ត​ឱ្យ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទេ ថែម​ទាំង​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ថែម​ទៀត។ លោក ប៉ា ងួនទៀង...

លោក សុន ឆ័យ ថា​បក្ស​នឹង​មិន​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​លោក ថាច់ សេដ្ឋា ទេ ប៉ុន្តែ​ស្វែងរក​ការ​ចរចា​វិញ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រកាស​ជំហរ​ថា​គណបក្ស​ភ្លើង​ទៀន​សម្រេច​ចិត្ត​ជ្រើសរើស​យន្តការ​ជជែក​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​មិន​យក​យន្តការ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ទាមទារ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ឡើយ ទោះបី​រង​ការ​គំរាមកំហែង​ពី​បក្ស​កាន់​អំណាច​យ៉ាងណាក៏ដោយ។ ការ​ប្រកាស​ជំហរ​របស់​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃទី​១៦ មករា។ លោក សុន ឆ័យ អះអាង​ថា...

Latest news